យោងតាមការស្ទង់មតិមួយបង្ហាញថា នារីសម័យថ្មីភាគច្រើនបានសម្រេចចិត្តទាក់ទងទៅបុរសមុន បើនាងចាប់អារម្មណ៍លើបុរសនោះ ។ នៅទីបំផុត ពួកនាងមានឱកាសសមតាមបំណងរបស់ខ្លួនទៀតផង ។ វាខុសពីសម័យមុន ដែលនារីៗត្រូវរង់ចាំឱ្យបុរសទាក់ទងមកនាងមុន ហើយនាងគ្មានសេចក្តីក្លាហានក្នុងការនិយាយថា ចូលចិត្តទៅកាន់បុរសណាម្នាក់ទេ ។

លទ្ធផលការស្ទង់មតិមួយរបស់អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Webster និងសាកលវិទ្យាល័យ Chicago បង្ហាញថា ស្រ្តីជនជាតិអាមេរិកមិនចង់ឱ្យខ្លួនក្លាយជាអ្នករង់ចាំឱ្យបុរសមកទាក់ទងនាងមុនទេ បើទោះជាទំនៀមទម្លាប់ ឬការគិតរបស់មនុស្សសម័យមុន ហាក់ដូចជាបណ្តុះគំនិតមួយឱ្យគេជឿថា ស្ត្រីត្រូវតែរង់ចាំឱ្យបុរសទាក់ទងមុន ព្រោះមើលទៅ ធ្វើឱ្យនាងគ្មានតម្លៃជាស្ត្រី ។How to Become a Better First Date Flirt | Evan Marc Katz

ផ្ទុយទៅវិញ បច្ចុប្បន្ននេះ ស្ត្រីមានសិទ្ធិស្មើគ្នាជាមួយបុរសដែរ ហើយមិនថាស្ត្រី ឬបុរស គឺជាអ្នកចាប់ផ្តើមមុន វាគ្មានអ្វីខូចខាតទេ ។ ម្យ៉ាងទៀត ការរង់ចាំឱ្យអ្នកណាម្នាក់មកប្រាប់ថា ចូលចិត្ត ឬស្រឡាញ់យើងនោះ ហាក់ដូចជាបានផ្តល់អំណាចទៅឱ្យខាងបុរសច្រើនជាងស្ត្រី ហើយបុរសតែងតែគិតថា ខ្លួនជាអ្នកចាប់ផ្តើមរឿងនេះមុន ឬខ្លួនមានសិទ្ធិជ្រើសរើសមុន ។

ហេតុនេះ ទើបស្រីៗនៅអាមេរិកចាប់ផ្តើមទាក់ទងទៅកាន់បុរសមុន ដើម្បីធ្វើតាមអារម្មណ៍របស់ខ្លួនឯង ។ តាមលទ្ធផលស្ទង់មតិបង្ហាញថា ស្ត្រីអាមេរិក៨៦% បានសម្រេចចិត្តសុំរាប់អានបុរសណាម្នាក់ដែលខ្លួនចូលចិត្ត ហើយពួកនាងមានឱកាសសមបំណងរហូតដល់៧៤% ។ លើសពីនេះ នារីភាគច្រើនបានដឹងពីវិធីសុំរាប់អានបុរស ហើយវិធីទាំងនេះមិនធ្វើឱ្យនាងខូចខាតកេរ្តិ៍ឈ្មោះអ្វីទេ ថែមទាំងមានតម្លៃសម្រាប់ខ្លួនឯងទៀតផង ។My Husband Flirts With Other Women | Midlife Divorce Recovery

នារីម្នាក់បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនដើម្បីសុំរាប់អានបុរសដែលនាងចូលចិត្ត ដោយនាងប្រាប់ថា ជំហានដំបូង នាងចាប់ផ្តើមជជែកជាមួយបុរសនោះឱ្យស្គាល់ពីចំណង់ចំណូលចិត្តជាមុនថា តើបុរសនោះចូលចិត្តអ្វី និងមិនចូលចិត្តអ្វី ។ បន្ទាប់មក នាងក៏ចាប់ផ្តើមជជែកគ្នាកាន់តែច្រើនជាមួយបុរសនោះ ប៉ុន្តែពុំចាំបាច់ហួងហែងខ្លាំងពេកទេ ព្រោះនឹងធ្វើឱ្យបុរសនោះខ្លាច និងចាកចេញពីយើង ។

ក្រៅពីនេះ ការយកចិត្តទុកដាក់លើមនុស្សជាទីស្រឡាញ់របស់យើង គឺជារឿងសំខាន់បំផុត ដូចជា ៖ យើងត្រូវឧស្សាហ៍ផ្ញើសារ ឬទូរស័ព្ទសួរសុខទុក្ខបុរសនោះជាប្រចាំ ។ យើងអាចទិញនំដែលគាត់ចូលចិត្តបរិភោគយកទៅផ្ញើ រួចហើយបបួលគាត់ទៅធ្វើការងារណាំមួយដែលគាត់ចូលចិត្ត ។ បើធ្វើបែបនេះធានាថា មិនយូរទេ បុរសនោះនឹងចូលចិត្តយើងមិនខាន ។Men in low positions of power are more likely to flirt at work—here's why |  Fortune

ចំណុចសំខាន់មួយទៀត គឺហាមធ្វើខ្លួនជាម្ចាស់កម្មសិទ្ធិលើបុរសនោះខ្លាំងពេក ព្រោះបុរសមួយចំនួនមិនចូលចិត្តឱ្យនារីណាម្នាក់បង្ហាញថា ខ្លួនជាម្ចាស់កម្មសិទ្ធិខ្លាំងពេកទេ ។ ដូច្នេះ គួរតែរក្សាគម្លាតទំនាក់ទំនងផងដែរ និងកុំឱ្យគេមានអារម្មណ៍ថាមិនស្រួលចិត្ត ទាំងដែលអ្នកទាំងពីរមិនទាន់ជាអ្វីនឹងគ្នា ។

ចុងក្រោយ នារីគួរធ្វើជាអ្នកផ្តល់យោបល់ពេលបុរសនោះមានបញ្ហា ព្រោះមនុស្សគ្រប់គ្នា បើជួបរឿងមិនសប្បាយចិត្ត តែងចង់រៀបរាប់រឿងនេះឱ្យអ្នកដទៃស្តាប់ ។ បើយើងអាចជួយផ្តល់យោបល់ពេលបុរសនោះជួបទុក្ខលំបាកបាន គឺគាត់នឹងងាកមកចាប់អារម្មណ៍លើយើងមិនខាន ។ ហេតុនេះ វាជាឱកាសមួយដែលនារីត្រូវហ៊ានទាក់ទងទៅកាន់បុរសមុន ហើយកុំភ្លេចថា បើមិនទាក់ទងមុនទេ សេចក្តីស្នេហាក៏មិនកើតឡើងដែរ ៕