សព្វថ្ងៃនេះ ស្ទើរតែគ្រប់គ្រួសារសុទ្ធតែត្រូវការម៉ាស៊ីនត្រជាក់ ដើម្បីរក្សាសុខុមាលភាពនៅក្នុងក្រុមគ្រួសារ។ ជាមួយបច្ចេកវិទ្យាកាន់តែទំនើប ម៉ាស៊ីនត្រជាក់ស៊េរីថ្មីភាគច្រើន បានបំពាក់នូវសមត្ថភាពពិសេសគួរឱ្យកត់សម្គាល់ ដូចជាដំណើរការខ្លាំង ឆាប់ត្រជាក់ ប្រើប្រាស់ថាមពលតិច និងធន់ជាដើម។ ទោះជាយ៉ាងណា អ្នកប្រើប្រាស់ភាគច្រើនគិតថាការសម្អាតម៉ាស៊ីនត្រជាក់អាចចំណាយថវិការច្រើន ដូច្នេះយើងនឹងណែនាំអំពីវិធីងាយៗ ក្នុងការសម្អាតម៉ាស៊ីនត្រជាក់ដោយខ្លួនឯងដូចខាងក្រោម៖Air conditioner servicing and maintenance: What you need to know | RACV

១.សម្អាតសន្ទះខ្យល់ចេញ៖ មុននឹងសម្អាតអ្នកគួរបិទកុងតាក់ភ្លើងជាមុនសិន បន្ទាប់មកយកសន្ទះខ្យល់ទៅលាងដោយប្រើច្រាសដុសថ្នមៗ រួចទុកវាឱ្យស្ងួត។

២.បាញ់ស្ព្រៃលាងសន្ទះស្តើងៗ៖ ជូតធូលីនៅបរិវេណជុំវិញរួចបាញ់ស្រ្ពៃហ្វូម លាងឱ្យសព្វនៅសន្ទះស្តើងៗ រួចទុកវាពី ២០-៣០ នាទី ដើម្បីឱ្យស្ព្រៃដំណើរការការលាងដោយខ្លួនឯង។Maintain Your Air conditioning Unit and Enjoy Best Results

៣.ជៀសវាងប្រើហ្វូមសម្អាតដែលគ្មានគុណភាព៖ ប្រយ័ត្នចំពោះការទិញសារធាតុគីមី មួយចំនួន ព្រោះវានឹងធ្វើឱ្យរាយប៉ាយពពុះគ្រប់ទីកន្លែង និងអាចបំផ្លាញម៉ាស៊ីនត្រជាក់ របស់អ្នក។

៤ អ្នកអាចប្រើថង់លាងសម្អាតម៉ាស៊ីនត្រជាក់៖ វាជាថង់ដែលត្រូវបានរចនាឡើង ដើម្បីចាប់ទឹកកខ្វក់ដែលប្រមូលផ្តុំនៅពេលលាងសម្អាតម៉ាស៊ីនត្រជាក់របស់អ្នក។

៥.ដាក់សន្ទះខ្យល់ចូលវិញ រួចបើកខ្យល់ ដោយបញ្ជាដោយតេឡេកំណត់លេខ២៤ រួចទុកពី ៤៥ ទៅ ៦០នាទី ដើម្បីសម្អាតវាជាការស្រេច៕7 Things That Can Damage Your Air Conditioner | Metropha