ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះដែលមានប្រវែងជាង១ពាន់ម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានប្រកាសបើកការដ្ឋានសាងសង់នាថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣កន្លងទៅនោះ ពេលនេះកំពុងសាងសង់បាន២៦ភាគរយហើយ ដោយរំពឹងថានឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៥ ខាងមុខ។No photo description available.គម្រោងសាងសង់ស្ពាន ត្រូវចំណាយថវិការ ១១២លានដុល្លារអាមេរិក ដែលក្នុងនោះស្ពានឆ្លងកាត់ទន្លេមេគង្គមានប្រវែង ១ ៧៦១ ម៉ែត្រត្រើយខាងកើតស្ថិតនៅត្រង់ ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និង ត្រើយខាងលិចស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ចំណែកឯផ្លូវតភ្ជាប់មានប្រវែង ៣១,៦៩ គីឡូម៉ែត្រ រួមមានផ្លូវតភ្ជាប់ពីក្បាលស្ពានមានប្រវែង ១៥,៤៩ គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ ខ្សែនៅក្នុងក្រុងក្រចេះមានប្រវែង ១៦,២០ គីឡូម៉ែត្រ។No photo description available.សូមបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ នឹងក្លាយជាស្ពានទី៥ឆ្លងកាត់ទន្លេមេគង្គ បន្ទាប់ពីស្ពានគីហ្សូណា ជាស្ពានដំបូងគេបង្អស់ ដែលសាងសង់ឆ្លងកាត់ទន្លេមេគង្គ៕No photo description available.