កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ផ្កាយរណប BlackSky នឹងក្លាយជាគូប្រជែងរបស់ Google Earth ដោយសារផ្កាយរណបដ៏ទំនើបនេះអាចមើលឃើញអ្វីប្លែកៗនៅលើពិភពលោកបានយ៉ាងលម្អិត និងឆាប់រហ័សទៀតផង ខណៈវាបំពាក់ដោយបច្ចេកវិទ្យាទំនើប AI ។Satellite imagery company BlackSky ekes out first quarterly profitនៅសម័យឌីជីថល បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់នៅគ្រប់ផ្នែកទាំងអស់ ហើយក្នុងចំណោមនោះ គឺបច្ចេកវិទ្យាអវកាសផ្កាយរណប BlackSky ។ ផ្កាយរណបនេះបានក្លាយទៅជាការច្នៃប្រឌិតដ៏ទំនើបមួយដែលបានប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីវិភាគ និងបង្ហាញនូវរូបភាពពីការផ្លាស់ប្តូរនៅលើពិភពលោក តាមរយៈ Real Time ។ វាប្រៀបដូចជាកែវភ្នែកដ៏អច្ឆរិយៈមួយ ដែលរង់ចាំតាមដានពិភពលោករបស់យើង ។BlackSky Posts Double-Digit Revenue Increase in Q2 - Via Satellite

ផ្កាយរណប BlackSky បានដំឡើងដោយផ្កាយរណបទំហំតូចៗជាច្រើន ដែលធ្វើការរួមជាមួយកម្មវិធី Machine Automated Recognition Technique (SMART) ។ ផ្កាយរណបទាំងនេះអាចថតរូបភាពបានយ៉ាងច្បាស់ និងវិភាគពីហេតុការណ៍ផ្សេងៗដែលកើតឡើងនៅលើពិភពលោក ។BlackSky picks up the pace for updating satellite imagery

បច្ចេកវិទ្យា AI របស់ផ្កាយរណប BlackSky មានប្រសិទ្ធភាពខ្ពស់ក្នុងការវិភាគពីផ្ទៃផែនដីបានជាង២០% ជារៀងរាល់ខែ ។ វាអាចសង្កេតមើលការផ្លាស់ប្តូររហូតដល់ជាង២លានលើកឯណោះ រួមទាំងអាចរកមើលរូបភាពកាលពី៥ឆ្នាំមុនបានទៀតផង ។ ហេតុនេះ វាមានសមត្ថភាពខ្ពស់ដើម្បីជួយតាមដានការផ្លាស់ប្តូរផ្សេងៗនៅលើពិភពលោកបានយ៉ាងលម្អិត និងឆាប់រហ័ស ។BlackSky Constellation - eoPortal

លើសពីនេះ ផ្កាយរណប BlackSky នឹងបំពេញតួនាទីរាយការណ៍ និងចែករំលែកនូវទិន្នន័យសំខាន់ៗជាមួយរដ្ឋាភិបាលអាមេរិក និងអង្គការ NASA ផងដែរ ។ ទិន្នន័យទាំងនេះនឹងត្រូវយកទៅវិភាគ និងប្រមូលលទ្ធផលដើម្បីប្រើប្រាស់ជាប្រយោជន៍សម្រាប់ថ្ងៃអនាគត ដូចជា ៖ ការរៀបចំគម្រោងអភិវឌ្ឍន៍ទីក្រុង, ការគ្រប់គ្រងគ្រោះមហន្តរាយ និងការតាមដានពីបម្រែបម្រួលអាកាសធាតុ ជាដើម ។BlackSky to add high-resolution satellites in 2022, signs deal with U.S.  Army - SpaceNews

កន្លងមក ផ្កាយរណប BlackSky ធ្លាប់មានការងារលេចធ្លោម្តងហើយ គឺវាបានតាមដានស្ថានភាពភ្លើងឆេះព្រៃអាបឺមេន នៅប្រទេសអូស្ត្រាលី ដោយផ្កាយរណបនេះបានប្រើប្រាស់រូបភាពពេលយប់ដើម្បីតាមដានទិសដៅភ្លើងឆេះព្រៃនៅក្នុងតំបន់ ។ ដូច្នេះ វាបានជួយដល់អាជ្ញាធរពន្លត់ភ្លើងអាចគ្រប់គ្រងស្ថានការណ៍បានយ៉ាងមានប្រសិទ្ធភាព ៕