Home Blog Page 1212

ឡូរីន ថាចង់បានជីវិតល្អត្រូវធ្វើអំពើល្អមិនមែនដើរឈ្នា.នី.សច្រ.ណែ..នជីវិតអ្នកដទៃនោះទេ

0

ស្រីស្អាត ឡូរីន សង្សាររបស់ វណ្ណដា ជារឿយៗមានមនុស្សមិនតិចនាក់នោះទេដែលប្រាថ្នាចង់បានជីវិតដូចជានាង សម្រស់ក៏ស្រស់ស្អាត ក្រុមគ្រួសារក៏ល្អចំណែកដៃគូជីវិតវិញល្បីល្បាញពេញប្រទេសមានអ្នកគាំទ្រភ្លូកទឹកភ្លូកដី។ ជាមួយការចែករំលែករបស់ខ្លួន ឡូរីន ថា ជីវិតមនុស្សម្នាក់ៗមានរឿងរៀងខ្លួនៗចង់ក្លាយជាមនុស្សដែលមានសំណាងត្រូវធ្វើអំពើល្អ នោះអំពើល្អនឹងរត់មករកយើងតែបើចង់ល្អប៉ុន្តែមានចិត្តច្រណែនឈ្នានីសតាមយាយីចាំមើលបំណាំគេ ធ្វើឱ្យគេមានរឿងជាមួយគ្នា មនុស្សប្រភេទនេះគឺមិនមានក្តីសុខទេ។May be an image of 1 person

តាមរយៈវីដេអូមួយដែលបានចែកចាយលើបណ្តាញសង្គមទិកតុក ឡូរីន បាននិយាយថាជីវិតមនុស្សម្នាក់ៗមានរឿងរៀងខ្លួនៗ ពេលវេលា បរិយាកាសជុំវិញខ្លួនគឺខុសគ្នាទាំងអស់នាងក៏មិនដូចអ្នកដទៃ អ្នកដទៃក៏មិនដូចនាង។ នាងទទួលបានសំណួរជាច្រើនថាធ្វើយ៉ាងមិចបានមានមនុស្សល្អនៅជិតជុំវិញខ្លួន អ្នកខ្លះក៏និយាយថានាងសំណាងជាដើមចង់បានជីវិតដូចជានាងដែរ។No photo description available.

សង្សារវណ្ណដា ថាអ្នកខ្លះចង់ល្អតែអត់ព្យាយាមធ្វើល្អ ច្រណែនឈ្នានីសដើម្បីព្យាយមរកចំណុចអាក្រក់របស់ម្នាក់ហ្នឹងដោយបង្កើតរឿងអាក្រក់ប្រាប់អ្នកដទៃបើម្នាក់នោះមិនមានចំណុចអាក្រក់បង្ហាញឡើង ប្រាប់អ្នកជុំវិញខ្លួនអ្នកនេះចេះអ្នកនោះចុះ។ ការបង្កើតរឿងអាក្រក់អ្នកដទៃដើម្បីមានរឿងឱ្យនិយាយវាជាអំពើបាបអត់នាំឱ្យអ្នកទាំងអស់គ្នាឈានដល់ជីវិតដែលចង់បានឡើយ។No photo description available.

ឡូរីន បន្ថែមថាមនុស្សតាមយាយីគេ ចាំមើលបំណាំគេ ធ្វើឱ្យគេមានរឿងជាមួយគ្នា មនុស្សប្រភេទនេះគឺអត់សុខខ្លួនឯង។ ទម្លាប់របស់នាងអត់ដែលសូវស្គាល់នរណាច្រើននោះទេ មានត្រឹមគ្រួសារ ដៃគូ បងប្អូនគឺគ្រប់គ្រាន់ហើយដោយមិនត្រូវការស្គាល់នរណាច្រើននោះទេ ខណៈរឿងអតីតកាលរបស់ខ្លួនមិនរញ៉េរញៃអ្វីឡើយ។No photo description available.

ស្រីស្អាតចំណាប់ធ្វើម្ហូបរូបនេះ បានលើកឡើងទៀតថា ឃើញអ្នកដទៃជោគជ័យយើងគួរតែអបអរជាជាងមានអារម្មណ៍មួយស្អប់ ច្រណែន។ ការគិតល្អធ្វើអំពើល្អ អំពើល្អនោះនៅជាប់ខ្លួនរហូតដល់ថ្ងៃស្លាប់ ហើយការធ្វើល្អនាំយើងមកនូវសេចក្តីល្អដូចគ្នា សំណាងនឹងរត់មករកយើង។ ជាមួយនឹងពាក្យសម្តីរបស់ ឡូរីន ខាងលើនេះធ្វើឱ្យហ្វេនៗចូលទៅខម្មិនបង្ហាញការពេញចិត្តយ៉ាងខ្លាំងទាំងស្អាតពូកែយកចិត្តសង្សារ ចំណែកឯចិត្តគំនិតប្រកបដោយគុណធម៌។No photo description available.

គួរបញ្ជាក់ថា ឡូរីន និង វណ្ណដា បានបើកចំហចំណងស្នេហ៍ជាសាធារណៈកាលពីថ្ងៃទី២៧ មិថុនា ឆ្នាំ២០២៣។ បន្ទាប់ពីបង្ហាញទំនាក់ទំនងរួចជារឿយៗគេប្រទះឃើញអ្នកទាំងពីរបណ្តើរគ្នាស្ទើរគ្រប់ទីកន្លែងនៅសាធារណៈ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរក៏ចែករំលែកភាពផ្អែមល្ហែមទៅកាន់អ្នកគាំទ្រតាមរយៈសកម្មភាពស្វីតៗ និងការប្រើជីវិតយ៉ាងសាមញ្ញជាមួយគ្នា៕

 

 

ខួបកំណើតកូនប្រុសអាយុ១ឆ្នាំ ជី ដេវីត និង ទេព បូព្រឹក្ស ដឹកដៃគ្នាធ្វើរឿងគួរឱ្យសរសើរ

0

ភ្លេចៗខ្លួនពេលនេះកូនប្រុសតារាចម្រៀងល្បីឈ្មោះ ជី ដេវីត និង ទេព បូព្រឹក្ស មានអាយុ១ខួបហើយ។ មិនត្រឹមតែប៉ុណ្ណោះក្នុងឱកាសដ៏រីករាយនេះអ្នកទាំងពីរបានដឹកដៃកូនសម្លាញ់ខ្លួនធ្វើអំពើសប្បុរធម៌ចែករំលែកក្តីស្រលាញ់ជាមួយកុមារនៅអង្គការ AFESIPថែមទៀតជាទង្វើមួយគួរឱ្យសរសើរ។

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាថ្ងៃកំណើតគម្រប់ខួប១ឆ្នាំរបស់ ទេព បញ្ចវរាប ហៅ Albert កូនប្រុសរបស់តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស។ លោក ជី ដេវីត បានបង្ហោះជូនពរកូនប្រុសរបស់ខ្លួនថា«រីករាយថ្ងៃកំណើតកូនសម្លាញ់ប៉ា ចូរកូនធំធាត់ឡើងប្រកបដោយប្រាជ្ញា ចេះយកចិត្តទុកដាក់ជួយនិងចិត្តមេត្តាករុណាចំពោះមនុស្សគ្រប់គ្នា ចូរកូនប៉ារស់នៅប្រកបដោយក្តីស្រលាញ់។ កូនធំឡើងកូននឹងដឹងថាកូនសំណាងដោយសម្ពាយបុណ្យកូនមានការអាណិតស្រលាញ់ចូលចិត្តនិងយកចិត្តទុកដាក់ពីបងប្អូនអ៊ំពូមីងលោកតាលោកយាយច្រើនណាស់ ប៉ាៗរីករាយនិងមានមោទកភាពណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWMEg3Sjf5FmGYemjfwF3k0TOtcSm44SK1IJia8Ywuy2ZgYMJtaZ550UDhEwuvaRUcUAkhyJze0tSbEee6Bd1Uj83VUCOzOsEiAfqzVd5tzVbjbqHK-MG6FeBs6UTJzgLqfhQTQxF0ioBT7N7xKbU_CJB1fqPDGd7MRnGZtyR09qNlgxJIc-FqKV3Zej4/s2048/image_2024-02-16_11-38-16.png

ចំណែកឯ ទេព បូព្រឹក្ស វិញ ក៏បានជូនពរកូនប្រុសរបស់ខ្លួនដែរថា «រីករាយថ្ងៃកំណើត កូនម៉ែ ម៉ែសូមជូនពរកូនសុខភាពល្អ សូមឱ្យកូនដឹងក្តីឡើងជាក្មេងល្អមានព្រហ្មវិហារធម៌ក្នុងខ្លួន មានចិត្តសណ្តោសប្រណី មានក្តីមេត្តាក្នុងខ្លួន សូមឱ្យជីវិតកូនពោរពេញដោយភាពសប្បាយរីករាយ និង ជោគជ័យគ្រប់ភារកិច្ច»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvDXowpSuCFCBsuWmo1iexxJBZMd8o9lOECMHrqw1OX2TTM4NFJM4fI4WaVHq9uXX1qPKHHYgsrU-KH3V6FQsM58ka2BjAGMtx8hT11cEGz-FLXLTj0QZOe6zLYKxTv2Y45XLr5p-Tv6M_9iA7aiAFESuBe32m6nSot49cLMtSeWdR_6WODn55-2CfQQw/s1280/image_2024-02-16_11-38-20.png

ក្រៅពីពាក្យជូនពរប្រកបដោយក្តីស្រលាញ់ពីទំហំចិត្តឪពុកម្តាយទៅលើកូននោះ ជី ដេវីត និង ទេព បូព្រឹក្ស បានធ្វើរឿងគួរឱ្យសរសើរដោយនាំកូនប្រុសចែករំលែក្តីស្រលាញ់ទៅកាន់កុមារនៅក្នុងអង្គការ AFESIP ប្រកបដោយស្នាមញញឹម។ ការធ្វើអំពើសប្បុរសធម៌ក្នុងឱកាសខួបកំណើតនេះពិតជាទង្វើគួរឱ្យសរសើរនិងជាភាពគំរូមួយព្រោះខួបកំណើតក្រៅពីរៀបចំពិធីជប់លៀងអបអរសប្បាយរីករាយយើងអាចធ្វើទង្វើដ៏ល្អនេះបាននិងជាចំណុចល្អមួយទៅថ្ងៃអនាគតកូនៗយកគំរូល្អតាមជាប់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYdCcuDycsZbeCaynsYhWIzVW-n1b1ExGhY7yOaxOJm9Nr_f5WH8LzWR8a8aVFkl2nKKwFlTfgWiII83rL4X0xUXMjINTxyWJZwXT9E0Z1i3cJ99_2h8HLFa0wR36Xvn0u1dY4OnZcZNM7pHxp_U7bDDHp33dlMdB2cpbVn5yXUeJohVhyphenhyphenV7BGDgXUTrE/s2048/image_2024-02-16_11-38-27.png

គួរបញ្ជាក់ថា ក្រៅពីឱកាសខួបកំណើតកូនប្រុសគម្រប់ខួប១ឆ្នាំ កាលពីបុណ្យណូអែល តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ក៏បានដឹកដៃគ្នាចែករំលែកក្តីស្រលាញ់ មានជាកាដូ ញុំាអាហារឆ្ងាញ់ៗ ច្រៀងរាំលេងកម្សាន្តនៅអង្គការ AFESIP ដូចគ្នា៕

 

ពិតជាប្លែកមែន! ហ្វីលីពីនផលិតកាបូបស្បែកមានគុណភាពខ្ពស់ពីផ្លែម្នាស់

0

ប្រទេសហ្វីលីពីន ៖ បច្ចុប្បន្ន គេអាចប្រែក្លាយផ្លែម្នាស់ឱ្យក្លាយជាកាបូបស្បែកប្រណីតមានគុណភាពល្អ និងមានតម្លៃខ្ពស់ ។ នេះជាគំនិតរបស់ក្រុមហ៊ុននៅប្រទេសហ្វីលីពីនឈ្មោះ «Ananas Anam» ដោយក្រុមហ៊ុននេះបានធ្វើឱ្យអតិថិជនរបស់ខ្លួនស្រឡាញ់កាបូបផលិតពីផ្លែម្នាស់ និងភ្លេចកាបូបផលិតពីស្បែកសត្វ ។ทำได้ไง? เปลี่ยน 'สับปะรด' ให้เป็น 'กระเป๋าหนัง' แฟชั่นใหม่ที่โลกแฮปปี้

ចាប់ពីពេលនេះតទៅ សម្រាប់អ្នកដែលចង់មានកាបូបស្អាតៗទុកស្ពាយពេលចេញដើរទៅណាមកណា គឺពួកគេពុំចាំបាច់ទិញកាបូបផលិតពីស្បែកសត្វទៀតទេ ដោយសារកាបូបស្បែកសត្វនេះតម្រូវឱ្យមានការសម្លាប់សត្វ ដើម្បីយកស្បែករបស់វាមកផលិតជាកាបូប ។ បច្ចុប្បន្ននេះ គេអាចប្រែក្លាយផ្លែម្នាស់សម្រាប់ផលិតជាកាបូបស្បែកមានគុណភាពល្អ និងតម្លៃខ្ពស់ ។

ក្រុមហ៊ុន Ananas Anam បញ្ជាក់ថា ស្បែកផលិតពីផ្លែម្នាស់ គឺជាស្បែកសិប្បនិម្មិតឈ្មោះថា «Pinatex» ។ គេអាចយកស្បែកប្រភេទនេះទៅផលិតជាផលិតផលជាច្រើនប្រភេទ ដូចជា ៖ កាបូប, ស្បែកជើងធម្មតា, ស្បែកជើងកវែង, ស្បែកកៅអីរថយន្ត, ស្បែកសម្រាប់គ្រឿងសង្ហារិម, ខ្សែក្រវ៉ាត់ និងសម្ភារៈប្រើប្រាស់ផ្សេងទៀត ។ ប៉ុន្តែសម្ភារៈដែលទទួលបានការពេញនិយមបំផុតពីអតិថិជន គឺកាបូបស្បែក ។ทำได้ไง? เปลี่ยน 'สับปะรด' ให้เป็น 'กระเป๋าหนัง' แฟชั่นใหม่ที่โลกแฮปปี้

បើតាមអ្នកប្រើប្រាស់កាបូបស្បែកផលិតពីផ្លែម្នាស់ប្រាប់ថា រូបរាងរបស់កាបូបស្បែកសិប្បនិម្មិតនេះ គឺមានសភាពដូចគ្នានឹងស្បែកសត្វទូទៅដែរ ពីព្រោះកាបូបភាគច្រើនអាចការពារការជ្រាបទឹកបានយ៉ាងល្អ ហើយវាមានរូបភាពស្អាតទាក់ទាញអតិថិជនទៀតផង ។ทำได้ไง? เปลี่ยน 'สับปะรด' ให้เป็น 'กระเป๋าหนัง' แฟชั่นใหม่ที่โลกแฮปปี้

ស្បែកសិប្បនិម្មិត «Pinatex» គឺជាស្បែកផលិតពីសរសៃធម្មជាតិផ្សំឡើងពីស្លឹកម្នាស់ ព្រមទាំងសមាសធាតុផ្លាស្ទិក ។ ស្បែកសិប្បនិម្មិតមានទំហំតូចល្មម គឺក្រុមហ៊ុនបានប្រើប្រាស់ស្លឹកម្នាស់ប្រមាណ៤៨០សន្លឹក ។ រីឯការលក់វិញ គឺស្បែកសិប្បនិម្មិត១ផ្ទាំងតូចមានតម្លៃប្រមាណ២៥ដុល្លារអាមេរិក ប៉ុន្តែបើកែច្នៃវាឱ្យក្លាយជាកាបូបហ្វ្រែនៗនោះ គឺវាមានតម្លៃចាប់ពី៥៧ដុល្លារ ទៅ១៤២ដុល្លារអាមេរិក ។ កាបូបទាំងនេះមានពណ៌ជាច្រើនសម្រាប់ឱ្យអតិថិជនជ្រើសរើសទៀតផង មិនមែនមានតែ១ពណ៌ទេ ។ทำได้ไง? เปลี่ยน 'สับปะรด' ให้เป็น 'กระเป๋าหนัง' แฟชั่นใหม่ที่โลกแฮปปี้

ចំណែកគុណសម្បត្តិរបស់ស្បែកសិប្បនិម្មិត «Pinatex» គឺវាអាចជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន ប៉ុន្តែនៅប្រទេសហ្វីលីពីនមានចម្ការម្នាស់មិនច្រើនទេ ។ ហេតុនេះ កសិករហ្វីលីពីននឹងមានឱកាសអាចស្វែងរកប្រាក់ចំណូលបន្ថែមទៀត ប៉ុន្តែពួកគេត្រូវមានចំណេះដឹងផ្នែករក្សាទុកម្នាស់ផងដែរ ដូចជា ៖ វិធីរក្សាទុកម្នាស់នៅកន្លែងស្ងួត និងកន្លែងត្រជាក់ ៕

Mark Zuckerberg សរសើរវ៉ែនតានិមិ្មតខ្លួនល្អជាង Vision Pro របស់ក្រុមហ៊ុន Apple

0

សហរដ្ឋអាមេរិក៖ នាយកប្រតិបត្តិ Meta លោក Mark Zuckerberg បានបង្ហោះវីដេអូមួយនៅលើគេហទំព័រ Instagram ផ្ទាល់ខ្លួនរបស់គាត់ ដោយនិយាយអំពីមូលហេតុដែលវ៉ែនតានិម្មិត Quest 3 របស់គាត់ល្អជាង Vision Pro របស់ក្រុមហ៊ុន Apple ដែលទើបនឹងបើកដំណើរការថ្មីៗនេះ។

ជាការពិតណាស់ ក្នុងប៉ុន្មានសប្តាហ៍មុននេះការចេញលក់ជាផ្លូវការរបស់វ៉ែនតានិមិ្មត Apple Vision Pro បានធ្វើឱ្យមនុស្សជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបច្ចេកវិទ្យាដ៏ទំនើបនេះ ទោះបីជាវាមានតម្លៃថ្លៃខ្លាំងប៉ុណ្ណាក៏ដោយ ក៏ផលិតផលនេះលក់បានជាង ២០០.០០០ គ្រឿង ចាប់តាំងពីវាត្រូវបានដាក់លក់ដំបូងនៅសហរដ្ឋអាមេរិកកាលពីខែមុនមកម្លេះ។Apple Vision Pro Gets Thumbs-Down From Mark Zuckerberg

ទោះជាយ៉ាងណា លោក Mark Zuckerberg បាននិយាយថា វ៉ែនតានិម្មិត Apple Vision Pro មានសមត្ថភាពមិនស្មើនឹង វ៉ែតា Quest 3 របស់គាត់នោះទេ ដោយលោក Mark បានលើកឡើងអំពីមូលហេតុធំៗ ៨ យ៉ាងដូចខាងក្រោម៖
១.តម្លៃថោកជាង៖ សម្រាប់វ៉ែនតានិមិ្មត Quest 3 របស់លោក Mark គឺមានតម្លៃត្រឹមតែ ៥០០ ដុល្លារអាមេរិកប៉ុណ្ណោះ ខណៈដែល Apple Vision Pro មានតម្លៃរហូតដល់ ៣,៥០០ ដុល្លារអាមេរិក។

២.គុណភាពខ្ពស់ជាង៖ សម្រាប់អ្នកចូលចិត្តប្រើវ៉ែនតាការពិតនិម្មិត គួរតែជ្រើសរើស Quest 3 ទៅល្អជាងដោយសាររូបភាពដែលអ្នកទទួលបានគឺល្អប្រសើរជាង Apple Vision Pro។Meta Quest 3 Is 'The Better Product, Period': Mark Zuckerberg Reviews Apple Vision Pro | Technology News

៣.មានផាសុកភាព៖ ជាមួយនឹងទម្ងន់ស្រាលជាង ១២០ ក្រាម Quest 3 សន្យាថានឹងទទួលបាននូវបទពិសោធន៍នៃការពាក់កាន់តែមានផាសុកភាព និងធានាសុត្ថិភាពចំពោះអ្នកប្រើប្រាស់។

៤.ឥតខ្សែ ៖ ការរចនាឥតខ្សែរបស់ Quest 3 ជួយអ្នកប្រើប្រាស់ផ្លាស់ទីដោយសេរីដោយមិនបាច់ប្រើខ្សែ បើប្រៀបទៅនឹង Apple Vision Pro គឺតម្រូវឱ្យអ្នកប្រើប្រាស់ប្រើខ្សែដើម្បីភ្ជាប់ទូរស័ព្ទ ឬឧបករណ៍ផ្សេងៗ។

៥.អេក្រង់ភ្លឺជាង និងមានរូបភាពធំៗច្បាស់ល្អ៖ Quest 3 ត្រូវបានបំពាក់ដោយអេក្រង់ភ្លឺជាង និងមុំមើលធំទូលាយជាង Vision Pro របស់ក្រុមហ៊ុន Apple។Introducing Apple Vision Pro: Apple's first spatial computer - Apple

៦.មានឧបករណ៍ដែលអាចបញ្ជាបានតាមចលនាដៃ៖ អ្នកប្រើប្រាស់អាចជ្រើសរើសរវាងការគ្រប់គ្រងភាពជាក់លាក់ ឬការតាមដានដោយដៃ ហើយ Zuckerberg បានសង្កត់ធ្ងន់ថាសមត្ថភាពតាមដានដៃរបស់ Quest 3 គឺមានភាពសុក្រិតជាង។

៧.មានមាតិកាសម្បូរបែបជាង៖ មាតិកា VR/MR របស់ Quest 3 មានភាពចម្រុះជាង Vision Pro ។Apple Vision Pro And Spatial Computing: What Does It Mean For RLTY? | RLTY

៨.គាំទ្រពហុវេទិកា៖ បន្ថែមពីលើកម្មវិធី VR/MR Quest 3 ក៏អនុញ្ញាតឱ្យមើល YouTube ឬលេងហ្គេម Xbox ផងដែរ សម្រាប់ចលនានៅលើ Quest 3 គឺច្បាស់ជាង និងងាយស្រួលប្រើប្រាស់ជាង។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Apple មិនដែលប្រកួតប្រជែងដោយផ្ទាល់ជាមួយក្រុមហ៊ុន Meta នោះទេ។ ទោះជាយ៉ាងណា យោងតាមពាក្យចចាមអារ៉ាម កំណែបន្ទាប់របស់ Vision Pro នឹងមានតម្លៃសមរម្យជាង ហើយក្រុមហ៊ុនទាំងពីរទំនងនឹងបន្តអភិវឌ្ឍឧបករណ៍ការពិតនិម្មិត/លាយបញ្ចូលគ្នានាពេលអនាគត៕

ពលរដ្ឋមីយ៉ាន់ម៉ាគេចពីកាតព្វកិច្ចយោធា នាំគ្នាស្នើសុំទិដ្ឋាការមកប្រទេសថៃ

0

ប្រទេសមីយ៉ាន់ម៉ា ៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មានមីយ៉ាន់ម៉ារាយការណ៍ថា ចាប់តាំងពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ មានពលរដ្ឋមីយ៉ាន់ម៉ាជាច្រើននាក់នាំគ្នាទៅឈរតម្រង់ជួរយ៉ាងវែងនៅលើដងផ្លូវមុខស្ថានទូតថៃប្រចាំទីក្រុងយ៉ាំងហ្គោន ដើម្បីដាក់ពាក្យស្នើសុំទិដ្ឋាការធ្វើដំណើរមកប្រទេសថៃ ។ ចំនួនមនុស្សឈរតម្រង់ជួរនេះបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ គឺចាប់ពីខ្ទង់រយ រហូតដល់ខ្ទង់ពាន់ ។Myanmar junta 'losing control' as armed resistance digs in, rights experts  say | South China Morning Post

ការដាក់ពាក្យស្នើសុំទិដ្ឋាការនៅស្ថានទូតថៃនេះ ចាប់ផ្តើមកើតឡើងក្រោយពីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានប្រកាសអនុវត្តច្បាប់បម្រើកងទ័ព ដែលច្បាប់នេះបានចេញតាំងពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១០ ហើយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាប្រកាសថា នឹងចាប់ផ្តើមអនុវត្តច្បាប់នេះចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ តទៅ ។ នៅក្នុងខ្លឹមសារច្បាប់បង្ហាញថា បុគ្គលមានសញ្ជាតិមីយ៉ាន់ម៉ាទាំងអស់ គឺបុរសមានអាយុចាប់ពី១៨ឆ្នាំ ទៅ៣៥ឆ្នាំ និងស្រីមានអាយុចាប់ពី១៨ឆ្នាំ ទៅ២៧ឆ្នាំ ត្រូវតែចូលបម្រើការងារកងទ័ព យ៉ាងហោចណាស់ ចាប់ពី២ឆ្នាំ ទៅ៤ឆ្នាំ ។Myanmar will start drafting 5,000 people a month into the military soon.  Some think of fleeing | FOX 5 San Diego & KUSI News

បើបុគ្គលណាម្នាក់ប្រឆាំងនឹងច្បាប់នេះ នឹងត្រូវមានទោសជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ។ ហេតុនេះ ទើបធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាដែលមិនចង់ចូលបម្រើការងារកងទ័ពត្រូវស្វែងរកផ្លូវគេចខ្លួន ឬមករស់នៅប្រទេសថៃ ។ មានសេចក្តីរាយការណ៍ថា ចាប់តាំងពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខាងមុខស្ថានទូតថៃប្រចាំទីក្រុងយ៉ាំងហ្គោន ចាប់ផ្តើមមានពលរដ្ឋមីយ៉ាន់ម៉ាជាច្រើននាក់មកឈរតម្រង់ជួរ ដើម្បីស្នើសុំទិដ្ឋាការធ្វើដំណើរមកប្រទេសថៃ ហើយការតម្រង់ជួរនេះកាន់តែវែងទៅៗជារៀងរាល់ថ្ងៃ ។หวังหนีทหาร? ชาวพม่านับพันต่อคิวยาวหน้าสถานทูตขอวีซ่าเข้าไทย

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថានទូតថៃនៅប្រទេសមីយ៉ាន់ម៉ាបានប្រកាសលក្ខខណ្ឌការស្នើសុំទិដ្ឋាការ ដោយស្ថានទូតថៃបញ្ជាក់ថា ក្នុង១ថ្ងៃ ស្ថានទូតអាចទទួលពាក្យស្នើសុំទិដ្ឋាការពីពលរដ្ឋមីយ៉ាន់ម៉ា ប្រមាណ៤០០នាក់ប៉ុណ្ណោះ ។ ហេតុនេះ ស្ថានទូតចាំបាច់ត្រូវប្រើប្រាស់ប្រព័ន្ធការចែកកាតតម្រង់ជួរ គឺមន្ត្រីស្ថានទូតនឹងចាប់ផ្តើមចែកកាតតម្រង់ជួរ ចាប់ពីម៉ោង៨និង៣០នាទីព្រឹក និងចាប់ផ្តើមទទួលពាក្យស្នើសុំទិដ្ឋាការ ចាប់ពីម៉ោង៩ព្រឹក ។

កាតតម្រង់ជួរនីមួយៗអាចប្រើប្រាស់បានតែម្នាក់ប៉ុណ្ណោះសម្រាប់អ្នកមកដាក់ពាក្យស្នើសុំទិដ្ឋាការមកប្រទេសថៃ ហើយពួកគេមិនអាចតម្រង់ជួរជំនួសគ្នាបានទេ ។ ហេតុនេះ អ្នកដាក់ពាក្យស្នើសុំទិដ្ឋាការមកប្រទេសថៃ ត្រូវតែត្រៀមឯកសារភ្ជាប់ឱ្យបានត្រឹមត្រូវគ្រប់ចំនួន ពីព្រោះស្ថានទូតថៃនឹងមិនពិចារណាលើពាក្យស្នើសុំណាដែលខ្វះខាតឯកសារទេ ។หวังหนีทหาร? ชาวพม่านับพันต่อคิวยาวหน้าสถานทูตขอวีซ่าเข้าไทย

ដោយឡែក សារព័ត៌មានថៃរាយការណ៍ថា នៅខែកុម្ភៈ ឆ្នាំ២០២៤ កងទ័ពថៃប្រចាំការនៅស្រុកម៉ែសត បានចាប់ខ្លួនយុវជនមីយ៉ាន់ម៉ា ចំនួន២៧នាក់ (ក្នុងនោះមានប្រុស១៣នាក់ និងស្រី១៤នាក់) នៅស្រុកភពព្រះ ខេត្តតាក ដែលពួកគេបម្រុងឆ្លងចូលមកធ្វើការនៅប្រទេសថៃដោយខុសច្បាប់ ។ ពួកគេបានធ្វើដំណើរមកពីខេត្ត Myawaddy ប្រទេសមីយ៉ាន់ម៉ា និងឆ្លងតាមច្រកធម្មជាតិសំដៅមកកាន់ប្រទេសថៃ ៕

ដំណឹងល្អ! ប្រទេសថៃនឹងផ្តល់ការធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃដល់ភ្ញៀវទេសចរ

0

ប្រទេសថៃ៖ ប្រទេសថៃបានចំណាយប្រាក់ចំនួន ៥០ លានបាត (ប្រមាណជាង ១,៣ លានដុល្លារអាមេរិក) លើជំនួយផ្នែកវេជ្ជសាស្រ្តសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដើម្បីបង្កើនទំនុកចិត្តរបស់អ្នកទេសចរក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព។

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋមន្ត្រីទេសចរណ៍របស់ប្រទេសថៃបានប្រកាសផ្តល់ជំនួយសរុបចំនួន ៥០ លានបាត (ប្រមាណជាង ១,៣ លានដុល្លារអាមេរិក) ដោយម្នាក់ទទួលបាន ១៤,០០០ ដុល្លារអាមេរិក សម្រាប់ភ្ញៀវទេសចរអន្តរជាតិណាដែលជួបប្រទះគ្រោះថ្នាក់ ឬឧបទ្ទវហេតុណាមួយកើតឡើងនៅពេលធ្វើដំណើរក្នុងប្រទេសថៃ។8 questions before visiting Thailand in 2022 - Lonely Planet

ក្នុងការប្រកាសនោះ រដ្ឋាភិបាលក៏នឹងផ្តល់សំណងរហូតដល់ ១ លានបាត (ប្រមាណជាង ២,៧ ម៉ឺនដុល្លារអាមេរិក) ក្នុងករណីភ្ញៀវទេសចរមរណភាព និង ៥ សែនបាត (ប្រមាណជាង ១,៣ ម៉ឺនដុល្លារអាមេរិក) ក្នុងករណីពិការភាពជាដើម។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ Sudawan Wangsuphakijkosol បាននិយាយថា ភ្ញៀវទេសចរនឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការចំណាយលើការព្យាបាលក្នុងករណីមានឧបទ្ទវហេតុ ឬគ្រោះថ្នាក់ផ្សេងៗអំឡុងពេលធ្វើដំណើរក្នុងប្រទេសថៃ។These are the top markets for Thailand tourism in 2023: Travel Weekly Asia

លោកស្រីបានបន្តទៀតថា៖ «យុទ្ធនាការនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងគោលបំណងធានាសុវត្ថិភាពដល់ភ្ញៀវទេសចរបរទេស ហើយអ្នករាល់គ្នានឹងស្ថិតនៅក្រោមការថែទាំយ៉ាងល្អពីប្រទេសថៃ»។ លើសពីនេះ វិធានការចុងក្រោយនេះ ក៏បង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរដែលចូលមកប្រទេសថៃ ដោយហេតុនេះអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើន។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើឧបទ្ទវហេតុនេះកើតចេញពីការធ្វេសប្រហែសរបស់អ្នកទេសចរ ឬបំពានច្បាប់ដោយចេតនា ប្រាក់ឧបត្ថមនេះមិនត្រូវបានប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ភ្ញៀវទេសចរឡើយ។ សម្រាប់លក្ខខណ្ឌក្នុងការទទួលបានជំនួយផ្នែកវេជ្ជសាស្រ្ដនេះ គឺភ្ញៀវទេសចរត្រូវមានលិខិតឆ្លងដែនដែលមានសុពលភាពចូលក្នុងប្រទេសថៃនៅចន្លោះថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ តាមទិដ្ឋាការទេសចរណ៍ ឬក្នុងគោលបំណងទេសចរណ៍សាមញ្ញជាដើម៕Commentary: Thailand must restore confidence it is safe for residents and  tourists alike - CNA

វិធីសម្អាតកម្រាលពូក និងខ្នើយឱ្យស្អាតក្រអូប ដូចទិញថ្មី

0

កម្រាលពូក ឬខ្នើយនៅពេលដែលយើងប្រើប្រាស់យូរ វានឹងប្រឡាក់ ក៏ដូចជាមានក្លិនមិនល្អ ដែលរំខានដល់អារម្មណ៍របស់យើងក្នុងអំឡុងពេលគេង។ ហេតុនេះហើយដើម្បីបំបាត់ក្លិន ក៏ដូចជាធ្វើឱ្យកម្រាលពូក និងខ្នើយស្អាតក្រអូបបានយូរ ដូចទើបតែទិញថ្មី អ្នកគួរតែដឹងពីរបៀបសម្អាតដូចខាងក្រោម៖

១.ត្រាំក្នុងទឹកខ្មេះ៖ លក្ខណៈសម្បត្តិអាស៊ីតនៃទឹកខ្មេះពណ៌សអាចជួយកាត់បន្ថយក្លិន និងកម្ចាត់បាក់តេរីយ៉ាងមានប្រសិទ្ធភាពបំផុត។ វិធីសាស្រ្តដំបូងគឺត្រូវចាក់ទឹកក្តៅឱ្យពេញធុង រួចបន្ថែមទឹកខ្មេះពណ៌សចូលទៅក្នុងធុងដែលបានរៀបចំ បន្ទាប់មកត្រាំកម្រាលពូក និងខ្នើយយ៉ាងហោចណាស់ ២-៣ ម៉ោង។ អ្នកក៏អាចបន្ថែមទឹកខ្មេះចូលក្នុងម៉ាស៊ីនបោកគក់ ហើយត្រាំខោអាវមុនពេលបោកគក់ ប្រសិនបើខ្នើយមានក្លិនជូរដូចទឹកខ្មេះ គួរប្រើសាប៊ូបោកខោអាវ ឬដាក់ទឹកក្រអូបចូលក្នុងម៉ាស៊ីនបោកគក់ ហើយអ្នកក៏អាចប្រោះម្សៅ baking soda បន្តិចក្នុងអំឡុងពេលលាងសម្អាត ដើម្បីជួយកម្ចាត់ក្លិនទឹកខ្មេះដែលនៅមាន។How to Clean a Mattress

២.សម្អាតក្នុងទឹកក្តៅ៖ បន្ទាប់ពីត្រាំក្នុងទឹកខ្មេះរួច បន្ថែមទឹកក្តៅ និងសាប៊ូបោកខោអាវទៅក្នុងម៉ាស៊ីនបោកគក់ ម្យ៉ាងទៀត បន្ថែមអ៊ីដ្រូសែន peroxide កន្លះពែងទៅក្រណាត់។ វានឹងជួយសម្លាប់បាក់តេរី រួមទាំងលុបស្នាមប្រឡាក់ ធ្វើឱ្យពណ៌នៃក្រណាត់កាន់តែភ្លឺ ស្អាតជាងមុន។

៣.សម្ងួតនៅខាងក្រៅដែលមានពន្លឺថ្ងៃល្អ៖ បន្ទាប់ពីបោកគក់កម្រាលពូករួច ត្រូវហាលឱ្យស្ងួតក្រោមពន្លឺព្រះអាទិត្យដោយផ្ទាល់ប្រហែល ៣ ម៉ោងព្រោះកាំរស្មីអ៊ុលត្រាវីយូឡេរបស់ព្រះអាទិត្យនឹងសម្លាប់មេរោគបានយ៉ាងល្អ។ បន្ថែមពីលើការសម្ងួតយ៉ាងឆាប់រហ័ស វាក៏ធ្វើឱ្យកម្រាលពូកមានក្លិនក្រអូប និងស្រស់ស្អាត ដូចទើបតែទិញថ្មីផងដែរ។

៤.ពិនិត្យមុនពេលបោកគក់៖ អ្នកគួរពិនិត្យជាមុនថា តើខ្នើយរបស់អ្នកអាចបោកក្នុងម៉ាស៊ីនបោកខោអាវបានឬអត់។ ខ្នើយសំយោគជាធម្មតាអាចបោកគក់ដោយម៉ាស៊ីនបាន ដើម្បីរក្សាខ្នើយឱ្យទន់ពេលស្ងួត ទោះជាយ៉ាងណាប្រសិនបើកម្រាលពូកក្រាស់ពេកអ្នកអាចអនុវត្តតាមវិធីដូចខាងលើ៕

តួស្រីចិត្តអាក្រក់ក្នុងរឿង Marry My Husband ស្ទើរតែបោះបង់អាជីពសម្តែងម្តងៗដោយសារតែហេតុផលមួយនេះ

0

រឿងភាគកូរ៉េដ៏ល្បីល្បាញមួយចំណងជើងថា «Marry My Husband» បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងនោះក៏មានប្រទេសកម្ពុជា។ ទន្ទឹមនឹងការទស្សនា ទស្សនិកជនក៏ដាក់មនោសញ្ចេតនាស្អប់តួចិត្តអាក្រក់ក្នុងរឿងដូចគ្នាគឺមិត្តភក្តិរបស់តួស្រីមានឈ្មោះថា Jung Soo Min ដែលសម្តែងដោយ Song Ha Yoon ។ មុននឹងតួស្រីចិត្តអាក្រក់នេះមានការចាប់អារម្មណ៍ច្រើនពីអ្នកគាំទ្ររូបនាងស្ទើរតែបោះបង់អាជីពសម្តែងរបស់ខ្លួនម្តងៗដោយសារតែ មិនសូវទទួលបានការគាំទ្រមិនភាពល្បីល្បាញខ្លាំងក្នុងពិភពសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgogo17bQF9NkaupOqdr4dziTeNSyr9RwfdZOGNePGlzIL-IcPI2BB4lWL9u4iZc9ZT7weoOR067YGijTQqgPeMJ1TJlRazNcZaLtfMzThLs6DGiReT4Qcz2TWu5PDS9-uM1ikltk_hUxAniOTvlXnggivkJF2Zw1wGSa3QVdggpy7t0vaA9ujjmZXBzWI/s1080/image_2024-02-16_10-32-24.png

តារាសម្ដែង Song Ha Yoon កំពុងទទួលបានការសរសើរលើការសម្តែងដ៏ល្អរបស់នាងជាមួយនឹងតួនាទីចុងក្រោយរបស់នាងនៅក្នុងរឿង «Marry My Husband» ។ ថ្វីដ្បិតតែ Song Ha Yoon មានរូបសម្រស់ក្មេងជាងវ័យ ជាមួយនឹងស្បែកសស្អាត មុខតូច និងលក្ខណៈពិសេសប្លែកពីគេ ប៉ុន្តែនាងគឺជាតារាសម្តែងជើងចាស់ ដែលបានចូលប្រឡូកក្នុងវិស័យនេះអស់រយៈពេល ២២ ឆ្នាំមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsKp5KrLJUbjT6iHH-TsPhMLbp4dkzO72BV3KAactVN1kc91Ry4uBZoOLSUqo3bhfm77IGTavx2nk8BuE9BjvCMt5DEGSEU-piYq2jgHtMkgJcVmXSYVT_A4RNz1gwqiAl6oxmtBlK7hqkgEujL7hI21yJlfo8hjwnsDX28_CN6tLvmQEHovT3uaKHIYc/s2048/image_2024-02-16_10-32-30.png

Song Ha Yoon បានទទួលការកោតសរសើរជាខ្លាំងចំពោះការសម្ដែងដ៏ស្វាហាប់របស់នាងអំពីតួអង្គចិត្តអាក្រក់ Jung Soo Min ដែលធ្វើឱ្យបទពិសោធន៍សម្តែងជាច្រើនទស្សវត្សរ៍របស់នាងមានពន្លឺឡើងវិញ។ តួអង្គចិត្តអាក្រក់ក្នុងរឿង «Marry My Husband» បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០០៣ ទាំងក្នុងរឿងភាគ និងខ្សែភាពយន្តជាច្រើន។ នាងចាប់ផ្តើមទទួលបានការគាំទ្រជាមួយនឹងរឿង ‘My Daughter, Geum Sa Wol’ ហើយបានចែករំលែកជាមួយសារព័ត៌មានថា «នាងបានប្រឈមមុខនឹងការធ្លាក់ចុះជាច្រើនសម្រាប់រយៈពេល ១៣ ឆ្នាំ។ នាងបានសញ្ជឹងគិតគួរបន្តលើផ្លូវនេះឬយ៉ាងណា ដោយសារតែនាងមិនល្បីទេ ហើយបានថតរឿង ១ ឬ ២ រៀងរាល់ឆ្នាំ ប៉ុន្តែនាងមិនទទួលបានប្រជាប្រិយភាព ដូច្នេះហើយនាងចំណាយពេលវេលាក្នុងស្ថានភាពមិនច្បាស់លាស់ក្នុងនាមជាតារាសម្តែង។នាងក៏បានបង្ហើបថា នាងអាចបន្តបានព្រោះធ្វើអ្វីដែលនាងចង់បានកម្លាំងចិត្តនៃសេចក្តីស្រលាញ់នៅពេល អ្នកដឹកនាំរឿងស្រែកថា “Action”។ តារាស្រីវ័យ៣៧ឆ្នាំរូបនេះមានវិធីផ្សេងៗគ្នាជាច្រើនដែលធ្វើឱ្យនាងបានស៊ូទ្រាំអស់រយៈពេល ១៣ ឆ្នាំ ទាំងទឹកភ្នែក។ ប៉ុន្តែចុងក្រោយ នាងគិតថាគួរតែចំណាយពេលដើម្បីរៀនរឿងម្តងមួយៗហើយជឿថាសំណាងធំនឹងមករកនាង ប្រសិនបើនាងរង់ចាំ។Song Ha Yoon catches her biggest break with 'Marry My Husband'

ការអត់ធ្មត់និងសេចក្តីព្យាយាមទីបំផុតចាប់ផ្តើមបានផល ខណៈ Song Ha Yoon កំពុងទទួលបានប្រជាប្រិយភាព និងការទទួលស្គាល់តាមរយៈតួនាទីរបស់នាងក្នុងរឿង «Marry My Husband»ដែលក្បត់និងដណ្តើមប្តីរបស់មិត្តល្អដែលជាតួឯកស្រីសម្តែងដោយ Park Min Young៕

 

អាចារ្យធំ បង្ហាញគោលជំហរមិនសូមទោសតាមប្រកាសរបស់ឧកញ៉ា ហេង ឡុង

0

ក្រោយពីឧកញ៉ា ហេង ឡុង ប្រធានក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរប្រកាសទុកពេល២៤ម៉ោងឱ្យ អាចារ្យធំ ចេញមកសូមទោស កែសម្រួលពាក្យជេ.រប្រមា.ថសមាគមសិល្បករខ្មែរជាសមាគមទីងមោង អាចារ្យធំ បានបង្ហាញគោលជំហរបស់ខ្លួនថាមិនមានពាក្យសូមទោសទៅកាន់ឧកញ៉ា ហេង ឡុង នោះទេ។ ប៉ុន្តែលោកទទួលស្គាល់ថាបើការប្រើពាក្យទីងមោងដោយប្រើពាក្យឧទាហរណ៍ពីមុខមិនពីរោះលោកអាចកែសម្រួលបានទៅជាសមាគមអត់សកម្មភាពវិញ។No photo description available.

តាមរយៈការ Live របស់អាចារ្យធំ នៅយប់ថ្ងៃទី១៥ កុម្ភៈ លោកបាននិយាយថា សម្រាប់លោកបើឧកញ៉ា ហេង ឡុង បានស្តាប់ការនិយាយរបស់លោកម្តងទៀតបានក៏ស្តាប់ទៅព្រោះការនិយាយរបស់លោកពេញគឺបានប្រើពាក្យថាឧទាហរណ៍ពីមុខមិនទៅជាសមាគមទីងមោងទៅហើយ។ លោកបានបង្ហោះជារឿយៗនៅលើបណ្តាញសង្គមសកម្មភាពអ្នកសិល្បៈមួយចំនួនដែលបានភ្ជាប់ខ្លួនទៅការផ្សាយស្រានិងល្បែងដោយបានដាក់សំណួរទៅសមាគមសិល្បករខ្មែរមានចំណាត់ការនិងមានសមត្ថកិច្ចអ្វីចំពោះសិល្បករដែលបានផ្សាយ។ភ្ញាក់ផ្អើល! ឧកញ៉ា ហេង ឡុង ត្រូវបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា Surprise រថយន្ត  Rolls Royce Cullinan 2022 – Popular Magazine

អាចារ្យធំ ថាបើរឿងតូចមួយនេះជាដែនសមត្ថកិច្ចឱ្យក្រសួងឬរដ្ឋាភិបាលតែម្តងឯណាតួនាទីសេនាធិការរបស់ក្រសួង ដោយឧទាហរណ៍ថាមិនទៅជាសមាគមទីងមោងទៅហើយដែលបណ្តោយឱ្យអ្នកសិល្បៈមួយចំនួនបង្កបង្កើតរឿងអវិជ្ជមានក្នុងសង្គមជាតិតាមរយៈភាពល្បីល្បាញរបស់ខ្លួន។No photo description available.

អាចារ្យធំ បានរៀបរាប់ទៀតថា បើសិនជាកែតម្រូវពាក្យថា ទីងមោងដោយប្រើពាក្យឧទាហរណ៍ពីមុខនេះ លោកទទួលស្គាល់ដោយស្មារតីថាពាក្យនេះវាអាចធ្ងន់ ប៉ុន្តែលោកបានប្រើពាក្យថាឧទាហរណ៍ប្រសិនបើសមាគមមួយមិនបានដើរតួនាទីជំនួសឱ្យជាសេនាធិការរបស់ក្រសួងវប្បធម៌និងរដ្ឋាភិបាល។ អាចារ្យធំថា បើឱ្យលោកសូមទោស សម្រាប់លោកជាអាចារ្យធំ នៅបង្ហាញគោលជំហរដដែលថាអត់មានពាក្យថាសូមទោសសម្រាប់បច្ច័យណាមួយដែលលោកបានលើកជាមតិកន្លងមកនេះទេ។លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម  ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារ «ឧកញ៉ា» - Khmernote

រាល់ការបញ្ចេញមតិកន្លងមកនេះ អាចារ្យធំ ថាចេតនារបស់លោកមិនដែលបានយកខ្មែរណាជាសត្រូវ ប៉ុន្តែសុំឱ្យខ្លួនលោកក្លាយជាអ្នកពាំពាក្យ ពាំអារម្មណ៍របស់ប្រជាពលរដ្ឋផ្សាយជូនទៅកាន់អស់លោកដែលមានតួនាទីជាសាមីអង្គភាពណាមួយរាល់តួនាទីដែលកំពុងកាន់ការងារ ក្នុងតំណែងណាមួយដែលសកម្មភាពកំពុងកើតឡើងជាពិសេសទាក់ទងនឹងសមាគមសិល្បៈ។No photo description available.

ជាមួយគ្នានេះដែរ អាចារ្យធំ ថាលោកអាចកែតម្រូវបានបើពាក្យទីងមោងបាត់ពាក្យឧទាហរណ៍ពីមុខ កែមកវិញជាសមាគមអត់សកម្មភាព។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៤ ឧកញ៉ា ហេង ឡុង បានប្រកាសថា «ក្នុងនាមលោកជាប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរលោកសូមឱ្យអាចារ្យធំ ផុសកែតម្រូវ និងសូមទោសក្នុងរយៈពេល២៤ម៉ោង (ចាប់ពីម៉ោង ៩:២៩នាទីយប់ ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះតទៅ) ដែលប្រើពាក្យជេរប្រមាថ និង បរិហារកេរ្តិ៍សមាគមសិល្បករខ្មែរថា ជាសមាគមទីងមោងក្រោយពីលោកបានបកស្រាយថា ការហាមឃាត់សិល្បករមិនឱ្យផ្សាយពីល្បែង និងស្រាបៀរជាសមត្ថកិច្ចរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឬរដ្ឋាភិបាល៕

 

 

វិធីថ្មីៗ ៣ យ៉ាងក្នុងការចំហុយស៊ុត ឱ្យមានរសជាតិឆ្ងាញ់ ប្លែក ដែលម្តាយគ្រប់រូបគួរតែសាកល្បង

0

ជាទូទៅ ស្ត្រីមេផ្ទះមួយចំនួនតែងតែចំហុយស៊ុតតាមរបៀបសាមញ្ញដូចជា លាយស៊ុតជាមួយអំបិល ស្ករ ម្រិច…តាមបែបធម្មតា ដែលមើលទៅហាក់មិនសូវទាក់ទាញ ក៏ដូចជាមិនសូវមានរសជាតិឆ្ងាញ់នោះទេ។ ហេតុនេះហើយ ដើម្បីទទួលបានរូបមន្តថ្មីៗក្នុងការចំហុយស៊ុត ឱ្យមានរសជាតិឆ្ងាញ់ ប្លែក និងមានជីវជាតិល្អសម្រាប់កូនៗរបស់អ្នក KBN NEWS នឹងបង្ហាញគន្លឹះសំខាន់ៗជាមួយរូបមន្ត ៣ យ៉ាងដូចខាងក្រោម៖

១.ស៊ុតចំហុយជាមួយបន្លែ៖ គ្រឿងផ្សំរួមមាន ស៊ុត ៣-៥ គ្រាប់, ពោតស្ងោរ, សណ្ដែកបណ្ដុះ, អំបិល, ម្រេច, ទឹកដោះគោស្រស់, ម្សៅដំឡូងបារាំង ឬម្សៅពោត។
របៀបធ្វើ៖ បំបែកស៊ុតដាក់ក្នុងចានមួយ បន្ថែមទឹកដោះគោស្រស់ រួចបន្ថែមម្រេច និងអំបិល កូរឱ្យសព្វ វាយឱ្យល្អ បន្ទាប់មកត្រងល្បាយស៊ុតដាក់ចូលចានថ្មីមួយទៀត រួចហាន់បន្លែ និងពោតឱ្យល្អិតៗ ច្របល់ចូលគ្នាក្នុងចានតែមួយ ហើយយកទៅចំហុយរយៈពេល ១៥ នាទី។ ចំណែកបន្លែ និងពោតដែលនៅសេសសល់ ត្រូវយកទៅឆាជាមួយប្រេងដាក់ខ្ទឹមបន្តិច រួចកូរឱ្យសព្វប្រោះវាជាមួយម្សៅដំឡូង/ម្សៅពោតដើម្បីឱ្យបន្លែឆាមានសភាពទន់រលោង ពេលឆ្អិនរួចរាល់ចាក់បន្លែឆានេះចូលទៅក្នុងចានស៊ុតចំហុយជាការស្រេច។Soft Boiled Egg & Vegetable Salad | Egg Recipes - British Lion Eggs

២.ស៊ុតចំហុយជាមួយទឹកដោះគោស្រស់៖ គ្រឿងផ្សំរួមមាន ទឹកដោះគោស្រស់ ២៥០ml, ស៊ុត ២គ្រាប់, ស្ករ ១ ស្លាបព្រាបាយ, ប្រសិនបើទឹកដោះគោមានជាតិស្ករ មិនចាំបាច់បន្ថែមស្ករក៏បានដែរ។
របៀបធ្វើ៖ ដាក់ស៊ុត ទឹកដោះគោ និងស្ករក្នុងចានតែមួយ រួចវាយឱ្យហ្មត់ និងស្មើៗគ្នា ដើម្បីកុំឱ្យល្បាយបែកគ្នា។ បន្ទាប់មកត្រងល្បាយដាក់ក្នុងចានសេរ៉ាមិចដែលមានគំរប រួចដាក់វានៅក្នុងឡចំហុយប្រហែល ១០-១៥ នាទីជាការស្រេច។ នោះអ្នកនឹងទទួលបាន ស៊ុតចំហ៊ុយដ៏មានគុណភាព សាច់ទន់ រលោង ថែមទាំងមានរសជាតិឈ្ងុយឆ្ងាញ់ទៀតផង។Taking raw eggs with milk - or anything - not healthy for humans — Dubawa

៣.ស៊ុតចំហុយជាមួយតៅហ៊ូ៖ គ្រឿងផ្សំរួមមាន តៅហ៊ូទន់ ១ដុំ, ពងមាន់ ៥គ្រាប់, អំបិល, ប្រេងល្ង, ស្លឹកខ្ទឹម, ទឹកស៊ីអ៊ីវ ១ស្លាបព្រា, ទឹកដោះគោស្រស់គ្មានជាតិផ្អែមបន្តិច។
របៀបធ្វើ៖ លាងស្លឹកខ្ទឹមហើយកាត់វាឱ្យតូចៗ បន្ទាប់មកកាត់តៅហ៊ូជាចំណិតៗក្រាស់ល្មម រួចដាក់ស៊ុតក្នុងចានមួយ បន្ថែមអំបិលនិងទឹកធម្មតាបន្តិច ហើយវាយថ្នមៗដើម្បីកុំឱ្យមានពពុះខ្យល់។ រួចត្រងស៊ុតដាក់ចូលចានថ្មី ដោយបន្ថែមតៅហ៊ូ ហើយយកទៅចំហុយរយៈពេល ២០ នាទី នៅពេលឆ្អិនយកស៊ុតតៅហ៊ូចំហុយចេញ បន្ថែមស្លឹកខ្ទឹម រួចប្រោះប្រេងល្ង និងទឹកស៊ីអ៊ីវ ១ស្លាបព្រាពីលើជាការស្រេច៕Fry Tofu with Egg - Tofu Today