រឿងភាគកូរ៉េដ៏ល្បីល្បាញមួយចំណងជើងថា «Marry My Husband» បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងនោះក៏មានប្រទេសកម្ពុជា។ ទន្ទឹមនឹងការទស្សនា ទស្សនិកជនក៏ដាក់មនោសញ្ចេតនាស្អប់តួចិត្តអាក្រក់ក្នុងរឿងដូចគ្នាគឺមិត្តភក្តិរបស់តួស្រីមានឈ្មោះថា Jung Soo Min ដែលសម្តែងដោយ Song Ha Yoon ។ មុននឹងតួស្រីចិត្តអាក្រក់នេះមានការចាប់អារម្មណ៍ច្រើនពីអ្នកគាំទ្ររូបនាងស្ទើរតែបោះបង់អាជីពសម្តែងរបស់ខ្លួនម្តងៗដោយសារតែ មិនសូវទទួលបានការគាំទ្រមិនភាពល្បីល្បាញខ្លាំងក្នុងពិភពសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgogo17bQF9NkaupOqdr4dziTeNSyr9RwfdZOGNePGlzIL-IcPI2BB4lWL9u4iZc9ZT7weoOR067YGijTQqgPeMJ1TJlRazNcZaLtfMzThLs6DGiReT4Qcz2TWu5PDS9-uM1ikltk_hUxAniOTvlXnggivkJF2Zw1wGSa3QVdggpy7t0vaA9ujjmZXBzWI/s1080/image_2024-02-16_10-32-24.png

តារាសម្ដែង Song Ha Yoon កំពុងទទួលបានការសរសើរលើការសម្តែងដ៏ល្អរបស់នាងជាមួយនឹងតួនាទីចុងក្រោយរបស់នាងនៅក្នុងរឿង «Marry My Husband» ។ ថ្វីដ្បិតតែ Song Ha Yoon មានរូបសម្រស់ក្មេងជាងវ័យ ជាមួយនឹងស្បែកសស្អាត មុខតូច និងលក្ខណៈពិសេសប្លែកពីគេ ប៉ុន្តែនាងគឺជាតារាសម្តែងជើងចាស់ ដែលបានចូលប្រឡូកក្នុងវិស័យនេះអស់រយៈពេល ២២ ឆ្នាំមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsKp5KrLJUbjT6iHH-TsPhMLbp4dkzO72BV3KAactVN1kc91Ry4uBZoOLSUqo3bhfm77IGTavx2nk8BuE9BjvCMt5DEGSEU-piYq2jgHtMkgJcVmXSYVT_A4RNz1gwqiAl6oxmtBlK7hqkgEujL7hI21yJlfo8hjwnsDX28_CN6tLvmQEHovT3uaKHIYc/s2048/image_2024-02-16_10-32-30.png

Song Ha Yoon បានទទួលការកោតសរសើរជាខ្លាំងចំពោះការសម្ដែងដ៏ស្វាហាប់របស់នាងអំពីតួអង្គចិត្តអាក្រក់ Jung Soo Min ដែលធ្វើឱ្យបទពិសោធន៍សម្តែងជាច្រើនទស្សវត្សរ៍របស់នាងមានពន្លឺឡើងវិញ។ តួអង្គចិត្តអាក្រក់ក្នុងរឿង «Marry My Husband» បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០០៣ ទាំងក្នុងរឿងភាគ និងខ្សែភាពយន្តជាច្រើន។ នាងចាប់ផ្តើមទទួលបានការគាំទ្រជាមួយនឹងរឿង ‘My Daughter, Geum Sa Wol’ ហើយបានចែករំលែកជាមួយសារព័ត៌មានថា «នាងបានប្រឈមមុខនឹងការធ្លាក់ចុះជាច្រើនសម្រាប់រយៈពេល ១៣ ឆ្នាំ។ នាងបានសញ្ជឹងគិតគួរបន្តលើផ្លូវនេះឬយ៉ាងណា ដោយសារតែនាងមិនល្បីទេ ហើយបានថតរឿង ១ ឬ ២ រៀងរាល់ឆ្នាំ ប៉ុន្តែនាងមិនទទួលបានប្រជាប្រិយភាព ដូច្នេះហើយនាងចំណាយពេលវេលាក្នុងស្ថានភាពមិនច្បាស់លាស់ក្នុងនាមជាតារាសម្តែង។នាងក៏បានបង្ហើបថា នាងអាចបន្តបានព្រោះធ្វើអ្វីដែលនាងចង់បានកម្លាំងចិត្តនៃសេចក្តីស្រលាញ់នៅពេល អ្នកដឹកនាំរឿងស្រែកថា “Action”។ តារាស្រីវ័យ៣៧ឆ្នាំរូបនេះមានវិធីផ្សេងៗគ្នាជាច្រើនដែលធ្វើឱ្យនាងបានស៊ូទ្រាំអស់រយៈពេល ១៣ ឆ្នាំ ទាំងទឹកភ្នែក។ ប៉ុន្តែចុងក្រោយ នាងគិតថាគួរតែចំណាយពេលដើម្បីរៀនរឿងម្តងមួយៗហើយជឿថាសំណាងធំនឹងមករកនាង ប្រសិនបើនាងរង់ចាំ។Song Ha Yoon catches her biggest break with 'Marry My Husband'

ការអត់ធ្មត់និងសេចក្តីព្យាយាមទីបំផុតចាប់ផ្តើមបានផល ខណៈ Song Ha Yoon កំពុងទទួលបានប្រជាប្រិយភាព និងការទទួលស្គាល់តាមរយៈតួនាទីរបស់នាងក្នុងរឿង «Marry My Husband»ដែលក្បត់និងដណ្តើមប្តីរបស់មិត្តល្អដែលជាតួឯកស្រីសម្តែងដោយ Park Min Young៕