ប្រទេសថៃ៖ ប្រទេសថៃបានចំណាយប្រាក់ចំនួន ៥០ លានបាត (ប្រមាណជាង ១,៣ លានដុល្លារអាមេរិក) លើជំនួយផ្នែកវេជ្ជសាស្រ្តសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដើម្បីបង្កើនទំនុកចិត្តរបស់អ្នកទេសចរក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព។

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋមន្ត្រីទេសចរណ៍របស់ប្រទេសថៃបានប្រកាសផ្តល់ជំនួយសរុបចំនួន ៥០ លានបាត (ប្រមាណជាង ១,៣ លានដុល្លារអាមេរិក) ដោយម្នាក់ទទួលបាន ១៤,០០០ ដុល្លារអាមេរិក សម្រាប់ភ្ញៀវទេសចរអន្តរជាតិណាដែលជួបប្រទះគ្រោះថ្នាក់ ឬឧបទ្ទវហេតុណាមួយកើតឡើងនៅពេលធ្វើដំណើរក្នុងប្រទេសថៃ។8 questions before visiting Thailand in 2022 - Lonely Planet

ក្នុងការប្រកាសនោះ រដ្ឋាភិបាលក៏នឹងផ្តល់សំណងរហូតដល់ ១ លានបាត (ប្រមាណជាង ២,៧ ម៉ឺនដុល្លារអាមេរិក) ក្នុងករណីភ្ញៀវទេសចរមរណភាព និង ៥ សែនបាត (ប្រមាណជាង ១,៣ ម៉ឺនដុល្លារអាមេរិក) ក្នុងករណីពិការភាពជាដើម។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ Sudawan Wangsuphakijkosol បាននិយាយថា ភ្ញៀវទេសចរនឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការចំណាយលើការព្យាបាលក្នុងករណីមានឧបទ្ទវហេតុ ឬគ្រោះថ្នាក់ផ្សេងៗអំឡុងពេលធ្វើដំណើរក្នុងប្រទេសថៃ។These are the top markets for Thailand tourism in 2023: Travel Weekly Asia

លោកស្រីបានបន្តទៀតថា៖ «យុទ្ធនាការនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងគោលបំណងធានាសុវត្ថិភាពដល់ភ្ញៀវទេសចរបរទេស ហើយអ្នករាល់គ្នានឹងស្ថិតនៅក្រោមការថែទាំយ៉ាងល្អពីប្រទេសថៃ»។ លើសពីនេះ វិធានការចុងក្រោយនេះ ក៏បង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរដែលចូលមកប្រទេសថៃ ដោយហេតុនេះអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើន។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើឧបទ្ទវហេតុនេះកើតចេញពីការធ្វេសប្រហែសរបស់អ្នកទេសចរ ឬបំពានច្បាប់ដោយចេតនា ប្រាក់ឧបត្ថមនេះមិនត្រូវបានប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ភ្ញៀវទេសចរឡើយ។ សម្រាប់លក្ខខណ្ឌក្នុងការទទួលបានជំនួយផ្នែកវេជ្ជសាស្រ្ដនេះ គឺភ្ញៀវទេសចរត្រូវមានលិខិតឆ្លងដែនដែលមានសុពលភាពចូលក្នុងប្រទេសថៃនៅចន្លោះថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ តាមទិដ្ឋាការទេសចរណ៍ ឬក្នុងគោលបំណងទេសចរណ៍សាមញ្ញជាដើម៕Commentary: Thailand must restore confidence it is safe for residents and  tourists alike - CNA