Home ព័ត៌មានអន្តរជាតិ សួនកម្សាន្តជប៉ុនប្រកាសបិទដំណើរការរថភ្លើងហោះលឿនបំផុតលើពិភពលោក

សួនកម្សាន្តជប៉ុនប្រកាសបិទដំណើរការរថភ្លើងហោះលឿនបំផុតលើពិភពលោក

42
0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា រថភ្លើងហោះដែលមានល្បឿនលឿនបំផុតលើពិភពលោក ស្ថិតនៅសួនកម្សាន្តប្រទេសជប៉ុន បានប្រកាសបិទដំណើរការជាផ្លូវការហើយ ក្រោយពីអ្នកជិះរថភ្លើងហោះនេះជាច្រើននាក់ រងរ.បួស បាក់ឆ្អឹងក និងឆ្អឹងខ្នង ។https://preview.redd.it/lqmbvs76auh71.jpg?auto=webp&s=16a091750780b56cf28a3b6008c5d7516de0af09

សារព័ត៌មានបរទេសរាយការណ៍ថា ឧបករណ៍លេងកម្សាន្តឈ្មោះ «Do-Dodonpa» ដែលត្រូវបានគេដាក់ឈ្មោះថា ជារថភ្លើងហោះមានល្បឿនលឿនបំផុតលើពិភពលោក ស្ថិតនៅសួនកម្សាន្ត Fuji-Q Highland ក្នុងខេត្តយ៉ាម៉ាណាស៊ី ប្រទេសជប៉ុន បានប្រកាសបិទការផ្តល់សេវាកម្មជាផ្លូវការ ក្រោយពីអ្នកជិះរថភ្លើងហោះនេះបាក់ឆ្អឹងក និងឆ្អឹងខ្នង ជាច្រើននាក់ ។https://p.potaufeu.asahi.com/1b87-p/picture/26327752/d3a24c8851859d02d22f7e3a75955875.jpg

បើតាមសេចក្តីរាយការណ៍ឱ្យដឹងថា រថភ្លើងហោះ Do-Dodonpa បានបើកដំណើរការជាលើកដំបូងកាលពីឆ្នាំ២០០១ ហើយដោយសារវារត់ក្នុងល្បឿនលឿនខ្លាំង ទើបគេដាក់ឈ្មោះថា ជារថភ្លើងហោះផ្គាប់មុខលឿនបំផុតនៅលើពិភពលោក នាសម័យនោះ ។ ទោះយ៉ាងណា ចាប់ពីខែធ្នូ ឆ្នាំ២០២០ រហូតដល់ខែសីហា ឆ្នាំ២០២១ មានព័ត៌មានថា មានភ្ញៀវទេសចរយ៉ាងហោចណាស់ ៥នាក់បានបាក់ឆ្អឹងក និងឆ្អឹងខ្នង ដោយសារការជិះរថភ្លើងហោះនេះ ហើយអាយុរបស់អ្នករងរបួស គឺចាប់ពី២១ឆ្នាំ ទៅ៥៩ឆ្នាំ ។https://upload.wikimedia.org/wikipedia/commons/8/80/Dodonpa_rollercoaster_2005-05.JPG

រយៈពេលជាច្រើនឆ្នាំកន្លងមក ខាងសួនកម្សាន្តជប៉ុនបានព្យាយាមរកដំណោះស្រាយបញ្ហានេះ និងបង្កើនសុវត្ថិភាពសម្រាប់អ្នកជិះរថភ្លើងហោះ ។ សាធារណជនចោទប្រកាន់ថា រថភ្លើងហោះនេះបានបង្កើនល្បឿនលឿនខ្លាំង ដែលគេចាត់ទុកថា ល្បឿនរថភ្លើងហោះ គឺដូចគ្នានឹងល្បឿនរបស់យន្តហោះចម្បាំងដែរ ហើយអ្នករងរបួសអាចបណ្តាលមកពីការកន្ត្រាក់ខ្លាំង ពេលរថភ្លើងហោះចេញដំណើរ ។https://cdn.i-scmp.com/sites/default/files/styles/700x400/public/d8/images/canvas/2024/03/28/40026224-5c96-4420-8761-ddc1320cf75a_b1b3c73a.jpg?itok=sGlGJHVM&v=1711584415

ក្រោយមកទៀត សួនកម្សាន្តបានពិភាក្សាជាមួយក្រុមផលិតរថភ្លើងហោះជាច្រើនលើក ហើយសួនកម្សាន្តក៏សម្រេចចិត្តថា នឹងបិទដំណើរការរថភ្លើងហោះជាផ្លូវការ ពីព្រោះពួកគេគ្មានមធ្យោបាយណា ដើម្បីទប់ស្កាត់កុំឱ្យអ្នកជិះរងរបួសបានទេ ហើយការបិទសួនកម្សាន្តនេះ គឺជាការទទួលខុសត្រូវចំពោះសង្គម ។ រយៈពេលពី២ឆ្នាំ ទៅ៣ឆ្នាំ កន្លងមក មានអ្នកជិះរថភ្លើងហោះ រងរបួសរហូតដល់១៨នាក់ ក្នុងនោះ៩នាក់បាក់ឆ្អឹង ។https://static.gltjp.com/glt/prd/data/article/12000/11579/20170807_154011_8c36b572_w1920.jpg

ជាមួយគ្នានេះ សួនកម្សាន្តក៏បានសូមទោសអ្នករងរបួសទាំងអស់ និងសូមទោសអតិថិជនផងដែរ ដែលស្នើឱ្យសួនកម្សាន្តបើកដំណើរការរថភ្លើងហោះ Do-Dodonpa បន្តទៀត ។ ប៉ុន្តែគេពុំទាន់បានរុះរើរថភ្លើងហោះលឿនបំផុតលើពិភពលោកទេ ហើយបើអ្នកណានឹកសួនកម្សាន្តនេះ អាចចូលមកថតរូបបាន ៕