នៅព្រឹកថ្ងៃទី២៩ ខែមីនា នេះអ្នកគាំទ្របើកភ្នែកឡើងគឺស្រស់បំព្រងតែម្តងបន្ទាប់ពីឃើញរូបភាព ជី ដេវីត និង វណ្ណដា បានជួបមុខតទល់ជជែកគ្នានិងបានចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាលបន្ទាប់ពីមានបញ្ហាចម្រូងចម្រាស។ ទោះយ៉ាងណា ទិដ្ឋភាពដ៏កម្រនេះបានកើតឡើងស្រាប់តែមានបុរសម្នាក់ចេញមកទម្លាយរឿងដ៏ភ្ញាក់ផ្អើលពីហ្វេនផ្កាប់មុខម្នាក់របស់ វណ្ណដា បានក្លាយទៅជាអ្នកស្អប់ វណ្ណដា បំផុតព្រោះតែបានជួបហេតុការណ៍អាម៉ាស់មួយ។   

គណនីហ្វេកប៊ុកមួយឈ្មោះថា Nguon Liv បានបង្ហោះវីដេអូ ជី ដេវីត និង វណ្ណដា ចាប់ដៃគ្នាដោយភ្ជាប់មកជាមួយថា «អ្នកទាំងអស់គ្នាលឺពាក្យថា ហេ! កុំថតពួកគាត់! កុំថតពួកគាត់! …ខ្ញុំធ្លាប់ជួបរឿងអាម៉ាស់មុខម្តង កាលណោះខ្ញុំជាFan Vanndaផ្តាប់មុខ។ ថ្ងៃមួយខ្ញុំបានជួប Vanndaនៅ Coffee Starbucks មុខបុរីប៉េងហួត ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង ក៏សុំគាត់ថតជាមួយកូនស្រីខ្ញុំបីនាក់ ដោយខ្ញុំសុំថា idol សុំថតមួយ! ស្រាប់តែ Vanda ធ្វើមុខស្លើ សម្លឹងមកខ្ញុំដូចមនុស្សចំលែក ហើយស្រាប់បុរសម្នាក់ទៀត លើកដៃចង្អុលមកខ្ញុំថា អត់ថតទេ អត់ថតទេ! ខ្ញុំស្បថថា មួយជីវិតនេះខ្ញុំ ឈប់សុំតារាណាថតទាំងអស់»។

គណនីដដែលនេះ បានលើកឡើងទៀតថា «ជួបហេតុការណ៍នោះមកខ្ញុំលុបចម្រៀងVanndaចេញពីទូរសព្ទខ្ញុំទាំងអស់ នៅOffice និង ឃ្លាំងខ្ញុំ បើនរណាចាក់បទចម្រៀង Vannda ខ្ញុំនឹងបញ្ជារឱ្យបិតភ្លាម!!! អានេះបើវាល្បីលំដាប់ពិភពលោកវិញ ឬកលើស CR7 ទៀតមើលទៅ»។

ខ្លឹមសាររបស់បុរសរូបនេះបានធ្វើឱ្យមានការជជែកវែកញែកខ្លាំង ហើយហ្វេនរបស់វណ្ណដា បានលើកឡើងថា «សម្លេងហាមថតនឹង របស់ ហេង វិសាល ម្ចាស់កម្មវិធីទេ ហើយរឿងគេហាមមិនឱ្យថត លុះត្រាតែគាត់កំពុងបំពេញបេសកកម្មថតបទចម្រៀង រឺមានការងារណាមួយចាំបាច់មិនទាន់ឱ្យបែកធ្លាយ បើបងនិយាយបែបបំភ្លើសខុសការពិត មានន័យថាបងជាមនុស្សមានសម្តីបែបចាក់រុក ចរិតលក្ខណៈបែបមនុស្សស្អប់គេខ្លួនឯង នាំគេស្អប់ដែរ ជាហ្វេនវណ្ណដា គេដឹងពីវណ្ណដា ច្បាស់ណាស់ មានតែមនុស្សភ្លើខ្លះដឹងហើយ តែបង្កាច់បង្ខូចគេ។ បងអ្នកផុសតែងតែទាមទារចំណាប់អារម្មណ៍គ្រប់រឿង មិនមែនគេមិនស្គាល់បងទេ សំខាន់សរសើរបងមុខក្រាស់ ហ៊ានដាក់ចំៗនៅឈ្មោះគេ ទាំងដែលគ្មានដឹងខ្យល់ថាសម្លេងក្នុងវីដេអូសម្លេងរបស់អ្នកណា គេពេញប្រទេសសប្បាយចិត្តមានរូបភាពល្អឱ្យមើល តែចម្លែកតែបងចេញមកខុសគេ។ ចំណែកឯហ្វេនខ្លះទៀតបានលើកឡើងឱ្យបុរសខាងលើនេះគោរពសិទ្ធិឯកជនរបស់ វណ្ណដា ខ្លះផង»៕