ជំងឺខាងក្រោមនេះគឺជាប្រភេទជំងឺដែលច្រើនតែកើតឡើងជាញឹកញាប់ចំពោះកុមារតូចៗ ដែលឪពុកម្តាយវ័យក្មេងគ្រប់រូបគួរតែដឹងពីវិធីបង្ការ ដើម្បីការពារកុមារពីជំងឺឆ្លងផ្សេងៗ ឬអាចត្រូវបានរារាំងដើម្បីការពាររោគសញ្ញាមិនឱ្យធ្ងន់ធ្ងរជាដើម។ ដូច្នេះថ្ងៃនេះ យើងនឹងនាំប្រិយមិត្តមកដឹងពីជំងឺចំនួន ៤ ដែលងាយកើតមានចំពោះកុមារតូចៗ និងវិធីបង្ការដូចខាងក្រោម៖

១.ជំងឺកញ្ជ្រឹល៖ កញ្ជ្រឹល គឺជាជំងឺកន្ទួលដែលបង្កឡើងដោយវីរុសរស់នៅក្នុងច្រមុះ និងស្លេស្មនៃបំពង់ករបស់អ្នកជំងឺ ហើយវាក៏ជាជំងឺងាយឆ្លងតាមរយៈការក្អក កណ្តាស់ ឬនៅជិតគ្នាផងដែរ។ ជំងឺនេះមានរោគសញ្ញាដូចជា គ្រុនក្តៅ រាគរូស ក្អក ហៀរសំបោរ អស់កម្លាំង ភ្នែកក្រហម ហៀរទឹកភ្នែក និងអាចបណ្តាលឱ្យស្លាប់ទៀតផង។ ទាក់ទងនឹងវិធីសាស្រ្តការពារ អ្នកត្រូវតែព្យាយាមជៀសវាង និងមិនត្រូវនៅជិតមនុស្សឈឺ រួមទាំងត្រូវលាងដៃឱ្យបានញឹកញាប់ ហើយគួរចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹលដែលអាចចាក់បានចាប់ពីអាយុ ១ ឆ្នាំឡើងទៅ។https://khmernote.com.kh/wp-content/uploads/2022/08/E70EFA18-9E83-4926-ACB6-CCC0CF1AEABE.jpeg

២.ជំងឺអុតស្វាយ៖ អុតស្វាយគឺជាជំងឺឆ្លងដែលណ្ដាលមកពីការឆ្លងមេរោគម្យ៉ាងមានឈ្មោះថា Varicella Zoster Virus ។ ជំងឺនេះច្រើនកើតឡើងលើកុមារដែលមានអាយុចាប់ពី ៦ ខែ ដល់ ១៥ ឆ្នាំ។ ជាទូទៅរោគសញ្ញានៃជំងឺអុតស្វាយមានដូចជា មានកន្ទួលក្រហមលើស្បែក ដែលចាប់រាលដាលពីស្មងជើង ដល់ក មុខ និងអវយវៈផ្សេងទៀត បន្ទាប់មករយៈពេលប្រមាណ ៧ ទៅ ១០ ថ្ងៃក្រោយ កន្ទួលទាំងនេះនឹងវិវត្តន៍ទៅជាពងបែកនៅក្នុងមាត់ លើស្បែកក្បាល ជុំវិញភ្នែក និងប្រដាប់បន្តពូជជាដើម ដែលធ្វើឱ្យអ្នកជំងឺមានការឈឺចាប់ និងពិបាកទ្រាំដោយសាររមាស់ រួមទាំងក្ដៅខ្លួន ក្អក ឈឺពោះ និងឈឺក្បាល។https://sbm.news/api/files/images/188371033_2166803046796005_8568512664769037594_n-_wiqB5IbDkLjDvNbORe32.jpg

សម្រាប់វិធីបង្ការជំងឺអុតស្វាយ គួរជៀសវាងកុំទៅជិតមនុស្សឈឺ រួមទាំងត្រូវលាងដៃឱ្យបានញឹកញាប់ ហើយគួរចាក់វ៉ាក់សាំងការពារជំងឺអុតស្វាយ អាចចាក់បានចាប់ពីអាយុ ១ ឆ្នាំឡើងទៅ។ ប្រសិនបើរោគសញ្ញាកាន់តែអាក្រក់ទៅៗ ឬបង្ហាញសញ្ញាមិនធូរស្រាល អ្នកអាចនាំកូនរបស់អ្នកទៅជួបគ្រូពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

៣.ជំងឺគ្រុនឈាម៖ គ្រុនឈាម គឺជាមេរោគដែលអាចឆ្លងតាមរយៈមូសខាំ វាមានរោគសញ្ញាដូចជា គ្រុនក្តៅខ្លាំងរយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា ឡើងកន្ទួលរមាស់ ក្អួតចង្អោរ ឈឺក្បាល ឈឺខ្លួន បត់ជើងតូចញឹកញាប់ និងអសកម្លាំងល្ហិតល្ហៃ។ សម្រាប់វិធីការពារជំងឺគ្រុនឈាម ឪពុកម្តាយត្រូវប្រយ័ត្នកុំឱ្យមូសខាំកូន ជាពិសេសនៅពេលថ្ងៃ នេះអាចការពារបានដោយដំឡើងមុងឱ្យកូនគេង ហើយប្រភពទឹកទាំងអស់ដែលជាកន្លែងបង្កាត់ពូជរបស់មូសគួរត្រូវបំផ្លាញចោល។https://vinmec-prod.s3.amazonaws.com/images/20211020_140729_187012_dien-bien-benh-sot-.max-1800x1800.jpg

៤.ជំងឺគ្រុនផ្តាសាយ៖ ជំងឺគ្រុនផ្តាសាយបង្កឡើងដោយវីរុស influenza ដែលអាចរាតត្បាតយ៉ាងរហ័សពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ហើយវាឆ្លងតាមរយៈដង្ហើម ក្អក កណ្តាស់ និងទឹកមាត់។ ចំពោះរោគសញ្ញានៃជំងឺគ្រុនផ្តាសាយរួមមានគ្រុនក្តៅ ឈឺក្បាល ញ័រញាក់ ឈឺខ្លួន តឹងច្រមុះ ហៀរសំបោរ ក្អក ចង្អោរ ក្អួត និងភ្នែកក្រហម។ សម្រាប់វិធីបង្ការជំងឺផ្ដាសាយ កុមារគួរជៀសវាងនៅជិតមនុស្សឈឺ ហើយអ្នកគួរឱ្យកូនលាងដៃឱ្យបានញឹកញាប់ រួមទាំងតម្រូវការទទួលថ្នាំបង្ការជំងឺគ្រុនផ្តាសាយចាប់ពីអាយុ ៦ ខែឡើងទៅ៕https://www.health.com/thmb/v42y6wKRVQPPLTtqL5bwABGH_9Y=/1500x0/filters:no_upscale():max_bytes(150000):strip_icc()/flu-GettyImages-1421116841-bba3baea56c74a19b232b7f5d3306ccc.jpg