លោក ហេង វិសាល ស្វាមីរបស់ ជា ស្រីនា មិនត្រឹមតែអាយដលគំរូប៉ុណ្ណោះទេតែលោកជាបុរសដ៏ល្អតែងតែបំពេញក្តីស្រមៃរបស់មនុស្សជាទីស្រលាញ់មិនថាលោកមានចំណូលចិត្តឬគ្មានចំណូលចិត្តយ៉ាងណាក៏ដោយ។ លោកពុំមែនជាអ្នកដែលចូលចិត្តរាំចង្វាក់ K-Pop នោះទេ ប៉ុន្តែអាចសម្រេចក្តីស្រមៃរបស់ ជា ស្រីនា ដោយបានរាំចង្វាក់នេះក្នុងពិធីមង្គលការរបស់ខ្លួន។ ចំណែកឯពិធីសុំ ជា ស្រីនា រៀបការនៅមាត់សមុទ្រក៏លោកបំពេញក្តីស្រមៃរបស់ ជា ស្រីនា ដូចគ្នា។May be an image of 2 people, wedding and text

សម្រាប់អ្នកដែលជាហ្វេនរបស់ ជា ស្រីនា ជ្រាបមកហើយថានាងគឺជាអ្នកគាំទ្រម្នាក់របស់ K-Pop ជាពិសេសនាងចូលចិត្តខ្លាំងទៅលើតារាចម្រៀង IU ។ នៅក្នុងពិធីមង្គលការរបស់ខ្លួនទៀតសោត ជា ស្រីនា បានដឹកដៃ ហេង វិសាល រាំចង្វាក់ Kpop ដ៏ភ្ញាក់ផ្អើលធ្វើឱ្យមានសំឡេងស្រែកហ៊ោយ៉ាងខ្លាំង។ ជា ស្រីនា និង ហេង វិសាល បានសម្តែងបទដ៏ល្បីល្បាញរបស់ Kpop មានចំណងជើងថា Trouble Maker និងបទ You And Me របស់ Jennie សមាជិក BLACKPINK ។May be an image of 2 people and wedding

បើតាមការរៀបរាប់របស់ ហេង វិសាល បានប្រាប់ភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីថា ពេលរាំបទ Kpop នេះលោកមានអារម្មណ៍ភ័យយ៉ាងខ្លាំងដោយសារតែមានមនុស្សច្រើនណាមួយលោកពុំមែនជាអ្នកពូកែរាំនោះទេប៉ុន្តែទោះជាយ៉ាងណាលោកអាចធ្វើបានដើម្បីបំពេញក្តីស្រមៃរបស់ ស្រីនា។May be an image of 2 people and wedding

គេចាំបានដែរថា កាលពីកន្លងមកនេះ ហេង វិសាល បានរៀបគម្រោងសុំ ជា ស្រីនា រៀបការនៅឯមាត់សមុទ្រ ព្រោះនេះក៏ជាក្តីស្រមៃរបស់ ជា ស្រីនា ដូចគ្នាទោះបីជាលោកមិនមែនជាមនុស្សរ៉ូមេនទិចក៏ដោយ ប៉ុន្តែដើម្បីមនុស្សជាទីស្រលាញ់ ហេង វិសាល អាចសម្រេចក្តីស្រមៃរបស់ ជា ស្រីនា បាន។

គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ ជាគូស្នេហ៍ប្រចាំឆ្នាំដ៏ល្អបំផុតសម្រាប់ហ្វេនៗជាគូស្នេហ៍ដ៏គំរូ ល្បីក្នុងពិភពពិតមិនមែនជាការសម្តែង ហើយទទួលបានការគាំទ្រលើសលប់ពីទស្សនិកជន អ្នកក្នុងចង្កោមសិល្បៈ រួមទាំងអ្នកបង្កើតមាតិកា៕