ប្រទេសថៃ ៖ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា រដ្ឋសភាបានអនុម័តឱ្យមាន កាស៊ី.ណូ ស្របច្បាប់នៅលើទឹកដីថៃ និងរង់ចាំការពិចារណាពីគណៈរដ្ឋមន្ត្រី ។ ទោះយ៉ាងណា សមាជិកសភាតំណាងរាស្ត្រមកពីមណ្ឌលផ្សេងៗបានបញ្ចេញមតិខុសៗគ្នា ហើយពួកគេបានសំណូមឱ្យរដ្ឋសភាពិចារណាពីផលប៉ះពាល់ផ្សេងៗ ក្រោយពីមាន កាស៊ី.ណូ ស្របច្បាប់នៅលើទឹកដីថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI42nd1fHkeroXjwNp4n3PqDxoVGErOcwGcBK5CfV4nREYy8nzGAWajUfp88HfyLQ8Uvv6-3gmpD1ZGu6LTJDnRsIEzEEExWB7ZWcCJUHXUDiatiFHBiARrwJVehdLaFMM2bls_sjXDJ_GBfncg-ESMZ_xZpvb3QjPBDKqQvyvhGeWBuLit3aVDHnuE2A/s2000/-1x-1.jpg

លោក Somchat Techathaworncharoen សមាជិកសភាតំណាងរាស្ត្រមកពីគណបក្សកាវក្លៃ បានយល់ស្របនឹងការប្រមូលប្រាក់ចំណូលចូលជាតិដើម្បីជួយដល់ពលរដ្ឋ ។ ប៉ុន្តែលោកបារម្ភថា របាយការណ៍នេះអាចត្រឹមតែជាឯកសារ ដែលមិនបានបញ្ចូលក្នុងសេចក្តីព្រាងច្បាប់ ហើយធ្វើឱ្យខាតបង់ពេលវេលា និងឱកាសដើម្បីសិក្សាលើករណីនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoV1hKHvDsDSaO-JBpVp5ssLcvBwNGtW3Lo1ePb54u1mEBUl53XLM0fSVDmchV2mbihpdwxl9Q_vpjZf2dDWJYBPkOO0CzvfQVcqWYjgkLM0_AlMl4r9a9DDoCEfqrHQBuXqQa50e8_XtX2NtrVoLMexd1MybkGVUxFEU9HuRyanvB4WxaWLgKUqYaXaY/s1000/289210.jpg

លោក Somchat Techathaworncharoen បានស្នើថា គួរតែមានការសិក្សាបន្ថែមទៀតអំពីភាពគ្រប់គ្រាន់របស់មូលនិធិ ដើម្បីទប់ស្កាត់អ្នកញៀនល្បែង ហើយប្រទេសថៃពុំបានសិក្សាពីចំនួនអ្នកញៀនល្បែងនៅឡើយទេ ។ លើសពីនេះ ថៃមិនបានសិក្សាពីផលប៉ះពាល់រយៈពេលវែងរបស់អ្នកញៀនល្បែងទេ ហើយករណីនេះ វាដូចគ្នានឹង«ចោរប្លន់ផ្ទះ១០ដង មិនស្មើនឹងភ្លើងឆេះផ្ទះតែម្តង ហើយភ្លើងឆេះផ្ទះ១០ដង មិនស្មើនឹងការលេងល្បែង» ។https://images.hindustantimes.com/img/2022/07/27/1600x900/kaysha-V3qzwMY2ak0-unsplash_1658927986910_1658927994667_1658927994667.jpg

ចំណែកលោក Chulphan Amornwiwat ប្រធានគណៈកម្មការនិយាយថា នឹងពិភាក្សាពីចំណុចលម្អិតជាច្រើនទៀត ពីព្រោះការសិក្សារបស់គណៈកម្មការមានរយៈពេលត្រឹមតែ៤ខែប៉ុណ្ណោះ ។ ប្រសិនបើវាដំណើរការទៅមុខ រដ្ឋាភិបាលគួរតែសិក្សាករណីនេះឱ្យបានស៊ីជម្រៅម្តងទៀត ហើយការពិភាក្សាគ្នានាពេលនេះ គឺផ្តោតទៅលើការទប់ស្កាត់ផលប៉ះពាល់ផ្សេងៗ ។https://i0.wp.com/b2thbz.siamnews.network/2022/10/d487f0fc-casino-roulette.jpg

លោក Natchanon Srikokuea សមាជិកសភាតំណាងរាស្ត្រមកពីគណបក្សភូមិចៃថៃ និយាយថា ក្នុងរបាយការណ៍នេះខ្វះការយល់ដឹងអំពីផ្នែកសង្គមថា គោលដៅមិនមែនធ្វើតែកាស៊ីណូទេ ប៉ុន្តែនៅមានកន្លែងកម្សាន្តជាច្រើនទៀត ដើម្បីបង្កើតប្រាក់ចំណូលចូលជាតិ ហើយវាអាចធ្វើឱ្យសង្គមមើលទៅគណៈកម្មការក្នុងផ្លូវអវិជ្ជមាន ដូចជា ៖ ផ្តោតតែលើកាស៊ីណូ, បំផ្លាញសង្គម និងផ្តល់សេវាសម្រាប់វិនិយោគិនបរទេស ។ ហេតុនេះ គួរតែដោះស្រាយ និងស្វែងរកគោលដៅពាក់ព័ន្ធនឹងការធ្វើកន្លែងកម្សាន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYNO-khSJUD1hmHvV0s4UEaYNjFZr9QGM0ysrhvC53VOYSPbchl4RSYRmB73j7Yt749YtZzMppK2x5RNbT6UPBLxpYqAp7XyTwO9JG7TriRu6Ky3aLz2XhLhpzdCpd_qTFZNkMhi0tEgu2CzJVuJ4bt29STnYUONZK0v9c88yve_mSZgPMFAOGuYCltkY/s640/191024-12.jpg

រីឯលោក Witthaya Kaewparadai សមាជិកសភាតំណាងរាស្ត្រមកពីគណបក្សរួមថៃសាងឆាតិ និយាយថា បច្ចុប្បន្ន ប្រទេសថៃមានកន្លែងលេងល្បែងជាច្រើន រហូតធ្វើឱ្យកើតបញ្ហាជម្លោះពាក់ព័ន្ធនឹងសមត្ថកិច្ច ។ កន្លងមក សមត្ថកិច្ចថៃមានតួនាទីខ្ពស់ម្នាក់ត្រូវគេចោទប្រកាន់ថា ពាក់ព័ន្ធនឹងការភ្នាល់អនឡាញ ។ ហេតុនេះ ពេលប្រទេសថៃបើកកន្លែងកម្សាន្ត និងបើកកាស៊ីណូស្របច្បាប់ ចុះបើមានជនណាម្នាក់លួចបើកកន្លែងលេងល្បែងដោយគ្មានការអនុញ្ញាត តើអ្នកណាជាអ្នកដោះស្រាយបញ្ហានេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU8c4ndEKs0FvYNYLGfJgnd20E9HS1HoJ4hzZBKm9ASA6Q-3QCKK-opEa7HJdthT5q22Pi44EoSpu23xdFCqkWyUiUfG3_bZkx_Ek7QCLRlWxUWhGFMgoMG1ND_dw0qtzcSt8jZHpbz1L-MvoIRhuYzYuMjXKl3xb2wlIKhxIO0IuWLwZLbciwdR_4Bec/s1200/163940533916384555431637763250New-Zealand-Casinos-allowed-to-temporary-change-gambling-premises.jpg

ក្រៅពីនេះ លោក Witthaya Kaewparadai បានស្នើឱ្យមានការបែងចែកប្រាក់ចំណូល៥០% ទៅឱ្យពលរដ្ឋអាយុច្រើននៅប្រទេសថៃ និងត្រូវផ្តល់ឱ្យពួកគេជាប្រចាំខែផងដែរ ។ លោកសង្ឃឹមថា ការផ្តល់ប្រាក់ចំនួន៦០០បាតក្នុង១ខែសម្រាប់មនុស្សចាស់ នឹងកើនឡើងរហូតដល់៥.០០០បាតក្នុង១ខែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZSvfvLmFf0J9nW3kV3VX2EhNfuNcZ_6s-s8wI5R_Fuj6JXJpWAfzW7KnW0ilWbyP3n9jhYlQ_QIGUzAnXsxvcB98Qg4Yr23K7McO9IwjkjVIuGkV5xJ3i8uqUx5BbElF_TLaQJTrYZCUvvhyphenhyphenUbj7HedvCbPVQG3KnaLkcktTEvm4NDTFchyphenhyphencRS3SnYO0/s700/c1_2761178_700.jpg

រីឯលោក Yodchai Phuengphon សមាជិកសភាតំណាងរាស្ត្រមកពីគណបក្សកាវក្លៃ បានសំណូមពរឱ្យគណៈកម្មការសិក្សាករណីនេះឱ្យបានលម្អិត និងគ្រប់ជ្រុងជ្រោយផងដែរ ដូចជា ៖ កំណត់លក្ខខណ្ឌសម្រាប់ពលរដ្ឋចូលលេងល្បែងនៅកាស៊ីណូ ឬអ្នកគ្មានសិទ្ធិចូលកាស៊ីណូ ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU-ybpFJnsdIr9805ZeHBEXDdtQOWUe90jAxQfl9_EBghKf2RucwbzASiBeGsFE_jhZ8IvnUlNfBvdVT5h2wd5-lriJEfCygiKbcrP_jaWoAJiRbfcReZOkkKhoAV4bJWGZ1VK1nOdT6BYaeMefyZ7yfJ_kGGXllNnmil0icHCNEIJZ697qtzWkYSxLkI/s602/main-qimg-03cb36db64a069195c98ddb28bcb9849-lq.jpg

គួរបញ្ជាក់ថា ការប្រជុំរបស់រដ្ឋសភាថៃមានសមាជិកសភាតំណាងរាស្ត្រមកចូលរួមប្រជុំ ចំនួន២៥០នាក់ ហើយប្រធានអង្គប្រជុំបានឱ្យសមាជិកទាំងអស់បោះឆ្នោតអនុម័តលើរបាយការណ៍បើកកាស៊ីណូស្របច្បាប់ដើម្បីបញ្ជូនទៅគណៈរដ្ឋមន្ត្រីពិចារណា ក្នុងនោះ សមាជិកសភាតំណាងរាស្ត្រ២រូបពុំបានបោះឆ្នោត និង២រូបទៀតពុំបានផ្តល់ពិន្ទុ ៕