Lisa សមាជិក BLACKPINK ត្រូវបានគេប្រទះឃើញបង្ហាញខ្លួនជាមួយ Frédéric Arnault ដែលជាកូនរបស់មហាសេដ្ឋីពិភពលោកនៅក្នុងបន្ទប់ទទួលភ្ញៀវសណ្ឋាគារតូក្យូ។ Pann រាយការណ៍ថា Lisa បានធ្វើដំណើរចេញពីសណ្ឋាគារតាម Frédéric ទោះបីជាឆ្លងកាត់ច្រកចេញដាច់ដោយឡែកក៏ដោយ។ ការប្រទះឃើញ Lisa នេះត្រូវបានគេទទួលស្គាល់សម្រាប់ម៉ូតសក់សេះរបស់នាង ហត្ថលេខានិងសម្លៀកបំពាក់និងស្បែកជើងដែលនាងធ្លាប់បានពាក់ជាច្រើនលើកកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuIPGm01pibibXFi1xBzXhacstC0EWJKGTl-6qfs8ofxkywHVUefHNGh4iRjxnVuz5I6jyMrT8WKf8_qN1xZZwDf4b2wQ1vsM_KZ0Uq3l-rHJyVsw3RYkL-ZvIROAr0GP9O99Q_4WXfVZPrpO8H3ZLMYRWxNyzZM3MVSZxhpx7yLL-vHY8PlKuMGeWtaQ/s1350/image_2024-04-04_11-46-23.png

បន្ទាប់ពីធ្វើខួបកំណើតជាមួយសាច់ញាតិនៅប្រទេសថៃកាលពីចុងខែមីនា Lisa បច្ចុប្បន្នកំពុងនៅប្រទេសជប៉ុនខណៈកាលវិភាគបច្ចុប្បន្នរបស់នាងនៅតែមិនត្រូវបានគេបង្ហាញ។ ការរំពឹងទុកអំពីទំនាក់ទំនងជិតស្និទ្ធរបស់ Lisa ជាមួយកូនមហាសេដ្ឋីលំដាប់ពិភពលោកបានទទួលបានការចាប់អារម្មណ៍នៅពេលដែល Frédéric ជាអ្នកស្នងមរតកបានចាប់ផ្តើមតាមដានLisa នៅលើ Instagram ក្នុងឆ្នាំ២០២២ ហើយចាប់តាំងពីពេលនោះមកបានចុច Liked នឹងការបង្ហោះរបស់ Lisa ញឹកញាប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivteayIk5Mn5V0-N3DzGggA57-ueC143CYf2HSLxoMCWl9N8-VAm5t3c0pEbljBvIE3kefPyskNw3l2oA77o4w6TDYDY0b2UAGOt9b9Cy3gqhBr0HMUOxTjUi5qJattXh2gUV958Q12ttUurNTgp7P3_uwE5XXvHGiYSJV6QRJQyc4JZpV1tQyMP9OXHM/s1080/GKLziiyWoAATIe6.jpg

អ្វីដែលកាន់តែចាប់អារម្មណ៍ចំពោះទំនាក់ទំនងអ្នកទាំងពីរពេញមួយឆ្នាំ២០២៣ ពួកគេទាំងពីរនាក់ត្រូវបានគេសង្កេតឃើញជាញឹកញាប់នៅកៀកកិតជិតគ្នា។ ទោះយ៉ាងណា ការបណ្តើរគ្នាយ៉ាងត្រសង តែមិននៅជិតគ្នាក្តីដោយរក្សាគម្លាតគ្នាបន្តិចក្តី ទស្សនិកជនភាគច្រើនគិតថាអ្នកទាំងពីរមានទំនាក់ទំនងស្នេហាដែលធ្វើឱ្យពាក្យចចាមអារ៉ាមស្នេហាតារាល្បីនិងកូនមហាសេដ្ឋីលេចឡើងនៅលើប្រព័ន្ធអ៊ីនធឺណិត។ ទោះជារឿងរ៉ាវស្នេហាចចាមអារ៉ាមពួកគេល្បីខ្ទរខ្ទារយ៉ាងណាមិនមានភាគីណាមួយចេញមកបញ្ជាក់នឹងពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងរបស់ពួកគេរហូតមកដល់ពេលនេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjttrjNEGLDjGlQ1-0jBcktP_hZCeISfdE_UVqqZf84ghJpA2slTvVajQIVWr37qir9jEslWYXMYgoyqju1MYjM84cp6wbGmfrJgE7p72N6hbFYPISGEWhzPTvFQ-UxGlhwnHAIlIsTD0Hc69pl9I5cCKbGaNfxnJwZWCuC0hTf6u3esHEw_VTBAAg3PYs/s1170/image_2024-04-04_11-24-35%20(2).png

Lisa បច្ចុប្បន្នមានអាយុ២៧ឆ្នាំបានបង្កើតកំណត់ត្រាជាតារា K-pop ដំបូងដែលបទចម្រៀងរបស់នាងទទួលបានស្តាប់ជាង ១ ពាន់លានដងនៅលើ Spotify ជាមួយនឹងបទ «Money»។
ក្រៅពីការជោគជ័យលើផ្នែកតន្ត្រី តារាចម្រៀងរូបនេះក៏ល្បីមិនធម្មតាក្នុងវិស័យម៉ូត ដោយបានក្លាយជាទូតសុឆន្ទៈពិភពលោកសម្រាប់ស្លាកយីហោប្រណីតល្បីៗ។ ឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាងគឺមានអ្នកតាមដានលើសពី ១០០ លាននាក់នៅលើ Instagram និងបានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn41RbX1MwYYRgvDRC5QmwY_5q9iPSme6aoKynlDqw14q5CdXios1yk0UDhYGGVOzjHFvdmznlkniMueNpI76JoZaC8wHnVNCTaVKfSEM4JECKPzppOKM2jebdFrvFnxf0nEpq22-A3Ya2f7gRqmVUcnZRZkj3EaLkZV1QwTpNKPRzCjZzmYEyNUi11pE/s1500/image_2024-04-04_11-46-22.png

លោក Frédéric មានអាយុ២៩ឆ្នាំ បច្ចុប្បន្នជានាយកប្រតិបត្តិនៃផ្នែកនាឡិកានៃអាណាចក្រម៉ូតដ៏ប្រណីតរបស់ឪពុកលោកដែលជាមហាសេដ្ឋីលំដាប់ពិភពលោក។ យោងតាមទស្សនាវដ្ដី Forbes កាលពីថ្ងៃទី៣ ខែមេសា ក្រុមគ្រួសារមហាសេដ្ឋីនេះត្រូវបានចុះបញ្ជីជាមហាសេដ្ឋីលើពិភពលោកដែលមានទ្រព្យសម្បត្តិប្រមាណ ២២២.៤ ពាន់លានដុល្លារអាម៉េរិក៕