អូទីហ្សឹម គឺជាពិការភាពផ្នែកសរសៃរប្រសាទ ដែលជាកត្តាមួយធ្វើឲ្យមានបញ្ហានៅក្នុងការលូតលាស់ផ្នែកសមត្ថភាព និងជំនាញជាច្រើន ដែលតែងកើតឡើងចំពោះកុមារអាយុចន្លោះពី ៣ខែ ដល់ ២ឆ្នាំ។ ជំងឺទីហ្សឹមជះឥទិ្ធពលទៅលើ ៣ផ្នែកធំៗលើកុមារ ជាពិសេស គឺការប្រាស្រ័យទាក់ទង ជំនាញសង្គម និងអាកប្បកិរិយា ដែលបណ្តាលឲ្យពិបាកក្នុងការប្រាស្រ័យ ទាក់ទងជាមួយអ្នកដទៃ រួមមាន ឪពុកម្ដាយ បងប្អូន និងកុមារដទៃដោយបង្ហាញកាយវិការ ចរិតឫកពារ ខុសប្លែកពីមនុស្សធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBzh6ABYyGFGbqXW8dIkGMRYJfc1f6icbdjnSfxFYF0yTqdMex2Spz8P6q9cIep5gGW17IkfFUXpiDj33kChda8-lO2zyE3AGUOiqdfBXVFAFkzFcMDD29kVpy3K0bQ_c4knFlMUEVikUdbxHO_DWqzNgKxRF4H_8Sywn4Si_JGj3Vl7BmL1vI1C7Vt9I/s2334/sen-autism.jpg

យោងតាមការសិក្សាស្រាវជ្រាវ មូលហេតុដែលអាចបង្កក្មេងកើតជំងឺអូទីហ្សឹម គឺបណ្តាលមកពីកត្តាហ្សែន និងបរិស្ថាន។ ជាពិសេស ក្មេងជំងឺអូទីហ្សឹមនេះ កើតមានតាំងពីអំឡុងពេលចាប់កំណើតក្នុងផ្ទៃម្តាយ ខណៈទារកដែលកើតមិនគ្រប់ខែ ឬកើតមកខ្វះទម្ងន់មានហានិភ័យខ្ពស់ក្នុងការមានអូទីហ្សឹមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0s23sv1nqoY-vDufWr_reT4dcb-DsFsbSq_MZFpPQm1uIxZPJGl63EDuYKqenrPm4gvFLq-aMUbNW2-zU2cQMxLQYiB0cpNmZNx2TJFHBIgfSQC7c-VxaxOaD6WSB4a-bz1OGKce-koLm7PpAjN0h60tS5DiDf7Rf9BZW3P5X76Zwf2iBxSIMHJ7jWVM/s850/tips-to-improve-behavior-at-home-in-children-with-autism.jpg

ចំពោះករណីកម្រខ្លះ ក្មេងកើតអូទីហ្សឹម គឺបណ្តាលមកពីម្ដាយបានប៉ះពាល់និងស្រូបក្លិន គីមី នៅពេលមានគភ៌។ វិធីល្អបំផុតដើម្បីជៀសវាងកុំឱ្យទារកកើតអូទីហ្សឹម ម្ដាយនៅពេលមានផ្ទៃពោះត្រូវតែយកចិត្តទុកដាក់ខ្លាំងអំពីសុខភាពរបស់ខ្លួនព្រមទាំងទារកនៅក្នុងផ្ទៃ និងពិនិត្យការលូតលាស់ក្នុងផ្ទៃឲ្យបានទៀងទាត់។ ស្ត្រីមានផ្ទៃពោះត្រូវលេបថ្នាំវីតាមីនទៅតាមវេជ្ជបញ្ជារបស់ គ្រូពេទ្យ និងហាមមិនឲ្យប្រើប្រាស់គ្រឿងញៀននិងគ្រឿងស្រវឹងជាដើម។https://cdn-iifgp.nitrocdn.com/iqreXanXZIoVCNzsvjiygJIekRUcKASd/assets/images/optimized/rev-6d17d41/www.firstdiscoverers.co.uk/wp-content/uploads/2016/05/36444918_m.jpg

កុមារកើតអូទីហ្សឹម ភាគច្រើនបង្ហាញរោគសញ្ញាកាន់តែច្បាស់នៅអាយុ ចន្លោះពី ១ឆ្នាំទៅ ២ ឆ្នាំ ដូចជាកុមារទាំងនោះចូលចិត្តធ្វើកាយវិការក្ដាប់ដៃ ទះដៃ បក់ដៃ លោត ដើរ ដំណើររចុងជើង យកក្បាលទៅបោកទង្គិចនឹងវត្ថុអ្វីមួយ រឹងរូស ស្រែកយំខ្លាំងៗ ទាមទារអ្វីមួយ មាន អារម្មណ៍ឆាប់ប្រែប្រួល ខឹងឆេវឆាវច្រើនជាដើម ។ រីឯកុមារកើតអូទីហ្សឹមខ្លះទៀត គឺមិនអាច ឆ្លើយតបនៅពេលហៅចំឈ្មោះ មិនចូលចិត្តសម្លឹងមើលភ្នែកអ្នកណាឡើយ ច្រើនហូរទឹកមាត់ និងធ្វើអ្វីប្លែកៗ ក៏ដូចជាសើចខុសទំនងជាដើម ហើយស្ថានភាពរបស់ពួកគេអាចប្រែប្រួលទៅតាមកម្រិតពិការភាពនៃផ្នែកណាមួយ។https://hiddentalentsaba.com/wp-content/uploads/2023/04/angry-autistic-child-scaled-2.jpg

ទោះជាយ៉ាងណា ការដែលឪពុកម្តាយ អាណាព្យាបាល អនុញ្ញាតិឲ្យកុមារឱ្យមើលទូរស័ព្ទ ឬក៏ Tablet ច្រើនម៉ោងពេកចំពោះកុមារដែលកើតមានបញ្ហាអូទីស្សឹមស្រាប់ គឺកាន់តែធ្វើឱ្យកុមារមាន ការលំបាកក្នុងការប្រាស្រ័យទាក់ទង និងការពិបាកយល់បន្ថែមទៀតផងដែរ៕