ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងមកដល់នាពេលខាងមុខ ខណៈដែលប្រទេសក្បែរមួយចំនួនទៀតក៏បានប្រារព្ធពិធីបុណ្យចូលឆ្នាំរបស់ពួកគេដំណាលគ្នាដែរ។ ជាមួយគ្នានេះ ការលេងទឹកបាននឹងកំពុងទទួលបានប្រជាប្រិយភាពខ្លាំង ក្នុងចំណោមពលរដ្ឋទាំងប្រទេសកម្ពុជា ថៃ ឡាវជាដើម ជាពិសេសគឺក្រុមយុវជននិងយុវនារីសម័យថ្មី សម្រាប់ឱកាសដ៏ពិសេសនេះ។ ទោះជាយ៉ាងណា របៀបនៃការលេងទឹកនេះ មានទាំងការជះទឹក បាញ់ទឹក គប់ទឹក ជាដើម ដែលបានបង្កឲ្យមានការរិះ.គន់ជាហូរហែរក្នុងចំណោមមហាជនមួយចំនួន ថាបានលេងតាមប្រទេសជិតខាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3owrtj9oOkororFLnJgoGjqkN5641HN_OCwCl0_ZsID_OoGeI6EizyJokVFc1nYq8ThqPIKT62XPuGkRiY2O9dB5YrrTPS-j9jG4xeOwTemck4a3FIXwA9U8_3DZJLjWpsxOoSyKBPfH2eYvDDRQ362_PzNuRJiJUWQaCa3seXrQNdbUBCoNVL5Ml1Rk/s500/11042019vd06.png

វប្បធម៌នៃ«ការលេងជះទឹក»ក្នុងប្រទេសកម្ពុជា មានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ ជាពិសេសទទួលបានការពេញនិយមខ្លាំងតាំងពីសម័យរាស្រ្តនិយមមកម្លេះ។ «ការលេងជះទឹក»ពីសម័យដើម គឺប្រកបដោយសេចក្ដីថ្លៃថ្នូរ ដែលពាក្យថា “ជះ” គឺជាការជះនៅភាពមិនល្អចេញទៅក្រៅ ឬ ជះភាពចង្រៃនៃឆ្នាំចាស់ចេញពីខ្លួនរបស់យើង ហើយពាក្យជះទឹកមិនដូចគ្នា និង ពាក្យបាញ់ទឹកនោះទេ ។ ការលេងជះទឹក ប្រកបដោយអត្ថន័យយ៉ាងស៊ីជម្រៅ ទឹកជាគ្រឿងមង្គល នៃសិរីទាំង៣ប្រការផងដែរ ពោលគឺ “ពេលព្រឹក លាងមុខ” “ពេលថ្ងៃ លាងទ្រូង” និង “ពេលល្ងាច លាងជើង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiszhsgXcDTfgX43zKFHoW_H3MgV-_cUsovFf2wfwsTATy_LAWZFCcstwNlDaVSMacNB9imA-LSqzCNjcIb-CcGI4nbZpDDHKncTaezGugF_Q4cfm1ZcHkXLqkVvpjjJbffF5BITGUOoHg-hbCp9JzYIKv1urFi7hJVuHZ1cLMavC8tsbU1bn6gNvSmEIU/s750/photo_2023-04-05_11-35-14-1024x682.jpg

«ការលេងជះទឹក»តាមប្រពៃណីខ្មែរបុរាណមានដូចជា ទឹកមួយធុងមានផ្កា មានទឹកអប់ មានផ្ទឹល ឬ បោយទឹក ឬ ត្រឡោកដូង ដួសជះលើអ្នកដំណើរនៅតាមផ្លូវតូចៗ ក្នុងភូមិស្រុក ឬ សហគមន៍ ឬលេងតាមតំបន់ដែលកំណត់ឱ្យលេង ហើយការលេងជះទឹកនេះទៀតសោត គឺមិនគួរលេងតាមផ្លូវជាតិធំៗនោះទេ ព្រោះនាំឱ្យមានគ្រោះថ្នាក់ផ្សេងៗដោយចៃដន្យ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguuvAKty2Jmk1oFb3TAS8WG0kE-jS-RJhaSAHXQVu95e2ZHG4jg4wqSBJOh5_oOq8dZ-W_nKVFdyI122g5RtyrVdpRu3Ob5v-9rp9SFsqN9rd5g_klHcsLocErTW6QrtFVZZG_sDQXAer47oUlSYVsDyX6UDJbB9TdQ75d-0vxhS30i-Vi9aBQ8ljrHGI/s512/unnamed.jpg

ដោយឡែក «ការលេងបាញ់ទឹក» ដោយប្រើប្រាស់នូវកាំភ្លើងសម្រាប់បាញ់ទឹក មិនមែនជាប្រពៃណីខ្មែរពីដើមនោះទេ ដែលតាមការលើកឡើងវាទំនងជាមានប្រភពមកពីប្រទេសថៃ វៀតណាមជាដើមដែលនិយមលេងមុន ខណៈដែលការនិយមនៃលេងបាញ់ទឹកនេះក៏បានហូរចូលក្នុងប្រទេសកកម្ពុជាបច្ចុប្បន្នផងដែរ ដែលជាហេតុបណ្តាលឲ្យមហាជនមួយចំនួនយល់ច្រឡំថា «ការលេងទឹក» គឺជារបស់ប្រទេសជិតខាងអ្វីបែបនេះ។ ជាថ្នូរប្រឡប់មកវិញ «ការលេងជះទឹក» ជាប្រពៃណីខ្មែរបុរាណ ខណៈដែល «ការលេងបាញ់ទឹក» គឺជាលំហូរចូលពីបរទេស៕