Home ព័ត៌មានអន្តរជាតិ សម្លថៃមួយមុខជាប់ចំណាត់ថ្នាក់ទី១ ជាសម្លអ..ន់បំផុតនៅលើពិភពលោក

សម្លថៃមួយមុខជាប់ចំណាត់ថ្នាក់ទី១ ជាសម្លអ..ន់បំផុតនៅលើពិភពលោក

126
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា សម្លដែលពលរដ្ឋថៃចាត់ទុកថា គឺជាមុខម្ហូបដ៏ឆ្ងាញ់ប្រចាំខេត្តភាគខាងត្បូងឈ្មោះ «កែងតៃប្លា» បានជាប់ចំណាត់ថ្នាក់ទី១ ក្នុងចំណោមមុខម្ហូបចំនួន១០មុខ ដែលអន់បំផុតនៅលើពិភពលោក ។ រីឯអាហាររបស់ប្រទេសកម្ពុជា ឈ្មោះ «អាពីង» បានជាប់ចំណាត់ថ្នាក់ទី១៥ ។

វាបានក្លាយជាប្រធានបទមួយ ដែលអ្នកលេងបណ្តាញសង្គមនៅប្រទេសថៃលើកឡើងយ៉ាងច្រើន នាដើមខែមេសានេះ នៅពេលគេហទំព័រឈ្មោះ TasteAtlas បានផ្តល់ទិន្នន័យអំពីម្ហូបអាហារគ្រប់មុខនៅទូទាំងពិភពលោក, គ្រឿងផ្សំ និងភោជនីយដ្ឋាន រួមទាំងភេសជ្ជៈជាច្រើនប្រភេទ បានចាត់ចំណាត់ថ្នាក់អាហារចំនួន១០០មុខ គឺជាអាហារអន់បំផុតនៅលើពិភពលោក ។ គេហទំព័រនេះបង្ហាញថា សម្លថៃឈ្មោះ «កែងតៃប្លា» បានជាប់ចំណាត់ថ្នាក់ទី១ ជាសម្លអន់បំផុតនៅលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8vcusappHTquiMjzUd9yp_7M5RsRtNZhKBUUDdfSMWLsVFDY4_pECuYwGhO2hi2VEsDkwCkclRtMdf2qIwPKt4JhhHa3EAaZ1am9_I7XTiMceKtcnFVMWBU1zqOJ30K2H0uodo68tZDa4daC_5FeVB-WGSMJ2WpwPoYSW3j8pIjchVeocm9QLC9HiVoo/s728/food.jpg

គេហទំព័រ TasteAtlas បានរៀបរាប់អំពីរសជាតិរបស់សម្លថៃឈ្មោះ «កែងតៃប្លា» ថា គឺជាសម្លដាក់សាច់ត្រី, ក្លិនឈ្ងុយ និងមានដើមកំណើតមកពីខេត្តភាគខាងត្បូងប្រទេសថៃ ។ សម្លនេះមានគ្រឿងផ្សំរសជាតិហឹរ ដូចជា ៖ ម្ទេស, រំដេង, ល្មៀត, កាពិ, ខ្ទឹមក្រហម និងស្លឹកគ្រៃ ។

ចំណែកគ្រឿងផ្សំផ្សេងទៀត រួមមាន ៖ ត្រីក្រៀម, ត្រប់វែង, ទំពាំង, សណ្តែកកួ និងបន្លែផ្សេងទៀត ។ ក្រៅពីសម្ល «កែងតៃប្លា» មានរសជាតិឈ្ងុយ និងខាប់ហើយនោះ គេអាចបរិភោគសម្លនេះជាមួយបាយស ។ កាលពីមុន សម្លមួយមុខនេះដាក់តែសាច់ត្រីប៉ុណ្ណោះ ហើយសម្លភាគច្រើនមិនដាក់ខ្ទះដូងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwkbwUFWZgwlEwRMBYi6SJjPzMshUjXzJsQutoe_5dNstc-P8kygbbkTxnc1paN8Eem5ZETRxYUNPvydS3gc5845gOmYqmUsejAOJ_oDUC7RN9yqYhi4Hy6roFQkizg2OUUIV5bO5s4sUFLOcxW_zZcyFV08W2l1G5f8P58ZdKHYe_V_f0NVSe1dWtHqg/s1140/RT1713_ImageBanner_1140x507.jpg

ខាងក្រោមនេះ គឺជាម្ហូបអាហារចំនួន២០មុខ មានរសជាតិអន់បំផុតនៅលើពិភពលោក ៖
១-កែងតៃប្លា ប្រទេសថៃ
២-Hákarl ប្រទេសអ៊ីស្លង់
៣-Fesikh ប្រទេសអេហ្ស៊ីប
៤-Yerushalmi Kugel ប្រទេសអ៊ីស្រាអែល
៥-Luther Burger សហរដ្ឋអាមេរិក
៦-Pani ca meusa ប្រទេសអ៊ីតាលី
៧-Jellied Eels ប្រទេសអង់គ្លេស
៨-Calskrove ប្រទេសស៊ុយអែត
៩-Peladillas ប្រទេសអេស្ប៉ាញ
១០-Smalahove ប្រទេសន័រវេស
១១-Beyin salatasi ប្រទេសតួកគី
១២-Chapalele មកពីកោះ Chiloe ប្រទេសឈីលី
១៣-Sneem Black Pudding ប្រទេសអៀរឡង់
១៤-Marmite and Chip Sandwich ប្រទេសនូវែលសេឡង់
១៥-Fried spider (អាពីង) ប្រទេសកម្ពុជា
១៦-Gazpacho de mango ប្រទេសអេស្ប៉ាញ
១៧-Bocadillo de carne de caballo ប្រទេសអេស្ប៉ាញ
១៨-Tinutuan ប្រទេសឥណ្ឌូណេស៊ី
១៩-Oil Down ប្រទេសហ្គ្រេនដា និង
២០-Lutefisk ប្រទេសន័រវេសhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyJyz3VSpas7hprDsv1TXRHz1dus3wAVEVeoc7F3kHDoeV0vVoFiTKOFAmQ6FC9ijv8l50ChFikl8ndIvW__S8rr5EF8zGptSfk7gdpusOsgYT6KTrfZgL1GkXSavt93P8ap4Z1wQMssQU_86YfyI_lBTgUcEiUJXhvC8pqKCTR6ynZw-BQmx0ET6FX6g/s680/%E0%B8%A3%E0%B8%9B-%E0%B8%AB%E0%B8%A5%E0%B8%81-%E0%B8%82%E0%B8%AD%E0%B8%87-%E0%B8%AA%E0%B8%95%E0%B8%A3-%E0%B9%81%E0%B8%81%E0%B8%87%E0%B9%84%E0%B8%95%E0%B8%9B%E0%B8%A5%E0%B8%B2.jpg

ការចាត់ចំណាត់ថ្នាក់ម្ហូបអាហារអន់បំផុតនៅលើពិភពលោក បានប្រើប្រាស់ទិន្នន័យការផ្តល់ពិន្ទុពីអ្នកចូលមើលគេហទំព័រ TasteAtlas ដោយមានប្រព័ន្ធត្រួតពិនិត្យ និងកំណត់លើការផ្តល់ពិន្ទុ ។ ក្រៅពីនេះ ក្រុមអ្នកដាក់ពិន្ទុបានផ្អែកតាមគំនិតជាតិនិយមផងដែឬ ដើម្បីឱ្យការចាត់ចំណាត់ថ្នាក់បានត្រឹមត្រូវ និងមានសារៈប្រយោជន៍ ។ ការចាត់ចំណាត់ថ្នាក់ម្ហូបអាហារអន់បំផុតចំនួន១០០មុខ នៅលើពិភពលោកលើកនេះ គឺជាការប្រមូលផ្តុំទិន្នន័យ រហូតដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ។

ក្រោយគេហទំព័រ TasteAtlas ចាត់ចំណាត់ថ្នាក់អាហារអន់បំផុតលើពិភពលោក ក៏មានមតិរិះគន់មួយចំនួនលើកឡើងថា មិនគួរសម្រេចចិត្តវិនិច្ឆ័យអាហារណាមួយតាមទស្សនៈសកលទេ ដោយសារវប្បធម៌ប្រទេសនីមួយៗខុសៗគ្នា ។ រីឯពលរដ្ឋថៃរស់នៅខេត្តភាគខាងត្បូងបញ្ជាក់ថា កែងតៃប្លា គឺជាមុខម្ហូបដ៏ឆ្ងាញ់ក្នុងចំណោមមុខម្ហូបផ្សេងទៀត ដែលបង្ហាញពីអត្តសញ្ញាណក្នុងតំបន់ ៕