នៅលើភពផែនដីបច្ចុប្បន្នមានមហាសេដ្ឋីសរុបទាំងអស់ ២,៧៨១ នាក់គិតត្រឹមឆ្នាំ ២០២៤ ដែលមកពីបណ្តាប្រទេសផ្សេងៗគ្នា ខណៈមហាសេដ្ឋីខ្លះ កំពុងសាងកេរ្តិ៍ឈ្មោះតាមរយៈស្នាដៃ ដែលបង្កើតថ្មីៗបង្ហាញពិភពលោក។ ទោះជាយ៉ាងណា បញ្ជីអ្នកមានបំផុតលើលោកអាចប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ដោយអាស្រ័យលើទ្រពសម្បត្តិសុទ្ធចុងក្រោយ និងលទ្ធផលហិរញ្ញវត្ថុរបស់ពួកគេ។ ដូច្នេះហើយបើយោងតាមទស្សនាវដ្តី Forbes ដែលបានប្រកាសកាលពីពេលថ្មីៗនេះថា នៅលើភពផែនដីរបស់យើងមានមហាសេដ្ឋី ១០ រូបប៉ុណ្ណោះដែលមានទ្រពសម្បត្តិច្រើនជាងគេបំផុតលើលោកក្នុងឆ្នាំ ២០២៤ នេះ។
១. Bernard Arnault៖ មហាសេដ្ឋី Bernard Arnault បានជាប់ចំណាត់ថ្នាក់កំពូលនៃបញ្ជីអ្នកមានបំផុតរបស់ពិភពលោកជាលើកទីពីរជាប់ៗគ្នា។ បច្ចុប្បន្នលោកជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនប្រណិតដ៏ធំបំផុតរបស់ពិភពលោក LVMH ដែលក្រុមហ៊ុននេះជាម្ចាស់នៃម៉ាកសម្លៀកបំពាក់ល្បីៗ និងគ្រឿងសំអាងចំនួន ៧៥ ដូចជា Sephora, Tiffany & Co, Givenchy, Christian Dior, Dom Perignon និង Moët Hennessy ជាដើម។ ដូច្នេះបើនិយាយពីទ្រពសម្បត្តិសុទ្ធរបស់គាត់គឺមានចំនួន ២៣៣ ពាន់លានដុល្លារអាមេរិកគិតក្នុងឆ្នាំ ២០២៤។
២. Elon Musk៖ អ្នកណាមិនស្គាល់មហាសេដ្ឋីនៃបច្ចេកវិទ្យា Elon Musk មានទ្រពសម្បត្តិសុទ្ធ ១៩៥ ពាន់លានដុល្លារអាមេរិកជាប់ចំណាត់ថ្នាក់លេខ ២ ជាអ្នកមានជាងគេលើលោក។:max_bytes(150000):strip_icc()/GettyImages-1258889149-1f50bb87f9d54dca87813923f12ac94b.jpg)
៣.Jeff Bezos៖ ស្ថាបនិក Amazon លោក Jeff Bezos គឺជាមហាសេដ្ឋីលំដាប់លេខ ៣ នៅលើពិភពលោកជាមួយទ្រពសម្បត្តិសុទ្ធ ១៩៤ ពាន់លានដុល្លារអាមេរិក។
៤.Mark Zuckerberg៖ នាយកប្រត្តិបត្តិរបស់ក្រុមហ៊ុន Meta លោក Mark Zuckerberg មានទ្រពសម្បត្តិសុទ្ធ ១៧៧ ពាន់លានដុល្លារអាមេរិកគិតត្រឹមឆ្នាំ ២០២៤ នេះ ដែលលោកបានជាប់ជាមហាសេដ្ឋីលំដាប់ទី ៤ នៅលើភពផែនដី។
៥.Larry Ellison៖ ជាមួយនឹងទ្រពសម្បត្តិសុទ្ធប្រមាណ ១៤១ ពាន់លានដុល្លារអាមេរិក លោក Larry Ellison ដែលជាប្រធានផ្នែកបច្ចេកវិទ្យា និងជាសហស្ថាបនិក Oracle បានកាន់កាប់ភាគហ៊ុនប្រហែល ៣៥.៤% នៅក្នុងកម្មវិធីយក្សនេះ។ បើធៀបនឹងឆ្នាំមុន ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីអាមេរិករូបនេះបានកើនឡើងរហូតដល់ ៣៤ ពាន់លានដុល្លារ។
៦.Warren Buffett៖ នាយកប្រតិបត្តិនៃក្រុមហ៊ុន Berkshire Hathaway លោក Warren Buffett មានទ្រពសម្បត្តិសុទ្ធចំនួន ១៣៣ ពាន់លានដុល្លារអាមេរិក គឺជាមហាសេដ្ឋីលំដាប់ទី ៦ លើភពផែនដីក្នុងឆ្នាំ ២០២៤ នេះ។
៧. Bill Gates៖ ទ្រព្យសម្បត្តិរបស់លោក Bill Gates ភាគច្រើនបានមកពីភាគហ៊ុនរបស់ Microsoft។ ដោយឆ្នាំនេះគាត់មានទ្រព្យសម្បត្តិសុទ្ធចំនួន ១២៨ ពាន់លានដុល្លារ កើនឡើង ២៤ ពាន់លានដុល្លារបើធៀបទៅនឹងឆ្នាំមុន។
៨. Steve Ballmer៖ លោក Steve Ballmer គឺជាអតីតនាយកប្រតិបត្តិរបស់ Microsoft ដែលដឹកនាំក្រុមហ៊ុននេះពីឆ្នាំ ២០០០-២០០៤ ដោយគាត់បានចូលបម្រើការងារជាមួយក្រុមហ៊ុន Microsoft ក្នុងឆ្នាំ ១៩៨០ ហើយជាបុគ្គលិកទី ៣០ របស់ក្រុមហ៊ុន។ ដូច្នេះទ្រព្យសម្បត្តិសុទ្ធរបស់គាត់នៅឆ្នាំនេះមានចំនួន ១២១ ពាន់លានដុល្លារអាមេរិក។
៩.Mukesh Ambani៖ មហាសេដ្ឋីជនជាតិឥណ្ឌា Ambani គឺជាប្រធានក្រុមហ៊ុនពហុឧស្សាហកម្ម Reliance Industries ដែលធ្វើអាជីវកម្មពីប្រេង និងឧស្ម័ន ទូរគមនាគមន៍ រហូតដល់ការលក់រាយនៅក្នុងប្រទេសឥណ្ឌា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះលោក Mukesh Ambani បានឡើងឋានៈក្លាយជាមហាសេដ្ឋីលំដាប់ទី ៩ របស់ពិភពលោកជាមួយទ្រពសម្បត្តិសុទ្ធ ១១៦ ពាន់លានដុល្លារអាមេរិក។)
១០.Larry Page៖ លោក Larry Page គឺជាសហស្ថាបនិករបស់ក្រុមហ៊ុន Google រួម ប៉ុន្តែនៅឆ្នាំ ២០១៩ គាត់បានចាកចេញពីតំណែងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google ទោះជាយ៉ាងណាគាត់នៅតែជាម្ចាស់ភាគហ៊ុនគ្រប់គ្រង និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននេះ។ ដូច្នេះលោក Larry Page មានទ្រពសម្បត្តិសុទ្ធចំនួន ១១៤ ពាន់លានដុល្លារអាមេរិក៕










