ប្រទេសថៃ ៖ បន្ទះឈីប (ឬ Semiconductor) គឺជាឧស្សាហកម្មរីកចម្រើនយ៉ាងឆាប់រហ័ស ពីព្រោះបន្ទះឈីបជាផ្នែកដ៏សំខាន់នៃការផលិតសម្ភារៈអេឡិចត្រូនិកជាច្រើនប្រភេទ ។ បច្ចុប្បន្ន ពិភពលោកបានឈានមកដល់សម័យឌីជីថល និងធ្វើឱ្យមានតម្រូវការប្រើប្រាស់បន្ទះឈីបកាន់តែខ្លាំង រហូតដល់រោងចក្រផលិតមិនទាន់ ។

ហេតុនេះ បន្ទះឈីបមិនអាចបំពេញតម្រូវការប្រើប្រាស់គ្រប់គ្រាន់ទេ ខណៈការផលិតបន្ទះឈីបមានតែក្នុងប្រទេសមួយចំនួនប៉ុណ្ណោះ ។ នៅខែមីនា ឆ្នាំ២០២៤ ថៃបានទទួលដំណឹងល្អ ក្រោយពីអាមេរិកចាប់អារម្មណ៍សាងសង់រោងចក្រផលិតបន្ទះឈីបនៅប្រទេសថៃ ។https://thethaiger.com/wp-content/uploads/2023/09/Government-Spokesperson.webp

លោក Chai Watcharong មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃ លើកឡើងថា ក្រោយពីការណាត់ជួបជាមួយក្រុមហ៊ុនជាច្រើន ដែលជាសភានាំចេញរបស់ប្រធានាធិបតីអាមេរិកបានធ្វើដំណើរមកកាន់ប្រទេសថៃ ព្រមទាំងលោកស្រី ជេនណា អេមរ៉េមុនដូ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានបង្ហាញការចាប់អារម្មណ៍ចូលមកវិនិយោគនៅប្រទេសថៃ ជាពិសេស ឧស្សាហកម្មបន្ទះឈីប ។ អាមេរិក និងថៃ គ្រោងបង្កើតគណៈកម្មការការងារមួយដើម្បីពិភាក្សាអំពីចំណុចលម្អិតបន្តទៀត ។

លោក Chai Watcharong មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃបន្តថា តម្រូវការប្រើប្រាស់បន្ទះឈីបបានកើនឡើងខ្លាំង ក្រោយពីពិភពលោកឈានដល់ការប្រើប្រាស់បច្ចេកវិទ្យា ហើយផ្នែកឯកជនអាមេរិកប្រាប់ថា ប្រទេសថៃជាជម្រើសដំបូងគេសម្រាប់ផលិតបន្ទះឈីប ។ អាមេរិកមើលឃើញថា ប្រទេសថៃមានសក្តានុពល និងមានប្រៀបផ្នែកទីតាំង គឺប្រទេសថៃស្ថិតនៅចំណុចកណ្តាលនៃភូមិភាគអាស៊ីអាគ្នេយ៍ ហើយប្រទេសថៃបានប្រកាន់ជំហរកណ្តាល និងមិនពាក់ព័ន្ធជាមួយជម្លោះផ្សេងៗលើពិភពលោក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfS26S3C_rKXbpyBXshEZHesmU6DQ2T4D9Z6W2SwZvm5Ivxiz8cU5Vm2yEHvdRiIhnIxezeRDSDrn96MFrewhyphenhyphenAIpyDoafZ5gkfNVT8ZX4l3cJuPe0F3WSP1g8xqHtUfpnX_RYvvgTDTGV7j6rEtBVqWT0Tzrph571-4CFPP79JIba2GjdKKVmPUbNEmM/s1080/1697622908969.jpg

ក្រៅពីនេះ រដ្ឋាភិបាលថៃស្ថិតនៅក្រោមការដឹកនាំរបស់លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ ក៏បានផ្តល់ភាពសំខាន់លើការកសាងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការវិនិយោគអាជីវកម្មបៃតងផងដែរ ដែលជាផ្នែកមួយនៃទស្សនវិស័យរបស់ថៃក្នុងការអភិវឌ្ឍឧស្សាហកម្មទាំង៨ផ្នែក ហើយវាស្របនឹងគោលនយោបាយរបស់អាមេរិក ។

លោក Chai Watcharong បន្តទៀតថា ការបង្កើតគណៈកម្មការការងាររវាងអាមេរិក និងថៃ ដើម្បីចរចាពីការវិនិយោគឧស្សាហកម្មផលិតបន្ទះឈីបនៅថៃ ចាត់ទុកថា គឺជាភាពជោគជ័យសំខាន់មួយទៀតរបស់លោកនាយករដ្ឋមន្ត្រីថៃ និងរដ្ឋាភិបាល ដែលបានទាក់ទាញការវិនិយោគចូលប្រទេសថៃ និងដំណើរការនយោបាយឱ្យស្របនឹងតម្រូវការរបស់ផ្នែកឯកជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnfOZOCB48-Sd-wDbaRgs8-r0rVvd_XBa-itapY-n-YtDn-AF9ozxzImXP6wkNja__fr0bfS4hPK_T4bfjAdTpvPkAKbdq5uisUTYa4DZzN1_HTkFnmUbmlqsJEXz-v1KiF1L7WOY3pVO_VlrXzlkmjjDxauwP8zvGu2QgO1b6GdJ_RqmznyTCfivCtqE/s1200/dautu.jpg

គេជឿថា កិច្ចសហការនេះនឹងធ្វើឱ្យឧស្សាហកម្មផលិតបន្ទះឈីបរបស់ថៃរឹងមាំ រួមទាំងទាក់ទាញឱ្យមានការវិនិយោគផ្នែកឧស្សាហកម្មផ្សេងទៀតនាថ្ងៃអនាគត ដើម្បីធ្វើឱ្យប្រាក់វិនិយោគហូរចូលក្នុងសេដ្ឋកិច្ចថៃ ។ លើសពីនេះ វានឹងជួយលើកកម្ពស់ជំនាញការងារពលរដ្ឋថៃ និងការប្រកួតប្រជែងរបស់ថៃបន្ថែមទៀតក្នុងឧស្សាហកម្មពាក់ព័ន្ធ ។

មុននេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបានលើកឡើងក្នុងអំឡុងពេលធ្វើដំណើរមកប្រទេសថៃថា អាមេរិកនឹងបង្កើនការវិនិយោគនៅប្រទេសថៃបន្ថែមទៀត ដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកសង្កត់ធ្ងន់ថា ថៃនឹងទទួលបានផលប្រយោជន៍យ៉ាងខ្លាំង ក្រោយពីអាមេរិកវិនិយោគបង្កើតរោងចក្រផលិតបន្ទះឈីបនៅថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSXa7cE-mHItSQVJi2qYSXuvfPdzdCXzJz_mNtcMiYel6BEd9hJ21ZkzKUmbiGTskNYS5zPMU8K30mANtdFdLnkxFY3mnsaj6JZua6H5wUtPTUJ-bwmXXT1IGcPxS7ZoI1pAIGXxgllJ67pbN3psqLiul13yQIxnltxTUMTh-XBppVsiDmlKxi101of_c/s2000/Zz01OWQzNGM4ZTc4MDAxMWVjOTg1ZDQ2MGY2ODM0YWVlMg.jpg

នៅខែមីនា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបានថ្លែងក្នុងអំឡុងពេលចូលជួបសមាជិកសភាពាណិជ្ជកម្មអាមេរិកនៅប្រទេសថៃ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងអាមេរិក និងថៃ ដោយបញ្ជាក់ថា អាមេរិកនឹងជំរុញការវិនិយោគបន្ថែមទៀតនៅក្រុមប្រទេសឥណ្ឌូ-ប៉ាស៊ីហ្វិក ខណៈបច្ចុប្បន្ន មានសមាជិក១៤ប្រទេស ជាពិសេស ការវិនិយោគផលិតបន្ទះឈីប ។ អាមេរិកមើលឃើញថា បន្ទះឈីបមានតម្រូវការខ្ពស់បំផុតនៅលើពិភពលោក ដោយសារការរីកចម្រើនបច្ចេកវិទ្យាគ្រប់ផ្នែក ។

គេចាត់ទុកថា បន្ទះឈីប គឺជាផ្នែកដ៏សំខាន់សម្រាប់ផលិតសម្ភារៈអេឡិចត្រូនិកផ្សេងៗ ដូចជា ៖ សម្ភារៈអគ្គិសនី, រថយន្ត និងឧបករណ៍បច្ចេកវិទ្យា ។ វាជាឧស្សាហកម្មមួយរីកលូតលាស់យ៉ាងឆាប់រហ័សក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ។ កន្លងមក រដ្ឋាភិបាលថៃប្រកាសថា ប្រទេសថៃមានសក្តានុពលសម្រាប់បង្កើតរោងចក្រផលិតបន្ទះឈីប ដោយសារថៃមានធនធានមនុស្ស, ការរៀបចំផ្នែកឧស្សាហកម្ម រួមទាំងទំនាក់ទំនងយ៉ាងល្អជាមួយប្រទេសផ្សេងៗ ។ ហេតុនេះ ប្រទេសថៃគឺជាទីតាំងដ៏ល្អសម្រាប់ការវិនិយោគបន្ទះឈីប ៕