Home Blog Page 1193

អស្ចារ្យខ្លាំង! រមណីយដ្ឋានអង្គរស្វាគមន៍ភ្ញៀវទេសចរបានជាង២៣ម៉ឺននាក់ ត្រឹមរយៈពេល២ខែដំបូងនៃដើមឆ្នាំ២០២៤សោះ

0

កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ យោងតាមការបង្ហោះរបស់ក្រសួងព័ត៌មានកម្ពុជាបានបង្ហាញថា រមណីយដ្ឋានអង្គរទទួលបានចំណូលជាង ១១,២លានដុល្លារ ពីការលក់បណ្ណ ចូល ទស្សនាអង្គរ គិតត្រឹមពីរខែដំបូងដើមឆ្នាំ២០២៤ កើនឡើងប្រមាណជា ៥២,០៩ភាគរយ ធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រសួងបញ្ជាក់ថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានឱ្យដឹងថា រយៈពេល ២ខែដំបូង ឆ្នាំ២០២៤ នេះ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវសរុប ២៣៥ ៨៥០នាក់ ដែលរកចំណូលបានជាង ១១,២លានដុល្លារ។Want to visit Angkor Wat? Cambodia's newest and biggest airport could make it easier | Euronews

ប្រភពដដែលបានបញ្ជាក់ថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ការលក់សំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ សម្រេចបានជាង ១២ម៉ឺននាក់ ដែលរកប្រាក់ចំណូលបាន ៥,៧លានដុល្លារ កើនឡើង ៥៣,២៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រីឯតម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ប្រភេទ រួមមាន ចូលទស្សនា ១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ, ទស្សនា ៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និង ៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPDDNJRNV8YRX6xDaIZ7TOo-F-FAGXQ8k4Ai7ip687N_KCHcMll1r3NajLOo5BmiH_K0UQFAZk6mspqGsvENaGOEHGohAB55cfhqdXOs7sYyATZ7CxmBUm2jbkFjmsDzRaUPfB2nRpkDYny8FeHqLD7fu6XKDXbSdpVynMKB8pEZdUozY6YjYPEaJAHbo/s850/business-angkor-wat_hong-menea_1_0_0.jpg

គួរបញ្ជាក់ថា ក្រៅពីប្រាក់ចំណូលចូលទស្សនារមណីយដ្ឋានអង្គរហើយ គ្រឹះស្ថានអង្គរក៏រកចំណូលបានជាង ២៩ម៉ឺនដុល្លារ ពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនា ប្រាសាទកោះកេរ និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។ ចំណែក ប្រាក់ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា រយៈពេល ២ខែ ក្នុងឆ្នាំ២០២៤នេះ មានចំនួនសរុប ៤៧ម៉ឺនដុល្លារ៕

អាមេរិកបានដាក់លក់រថយន្តអាចហោះ និងបើកបរដោយស្វ័យប្រវត្តិ

0

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុនអាមេរិកឈ្មោះ Alef Aeronautics ដែលផលិតរថយន្តអាចហោះបាន និងមានការគាំទ្រពីក្រុមហ៊ុន SpaceX លើកឡើងថា បច្ចុប្បន្ន ក្រុមហ៊ុនបានទទួលការកុម្ម៉ង់ទិញពីអតិថិជនសម្រាប់រថយន្តគ្មានមនុស្សបើកបរ ដែលវាអាចហោះឡើងលើ និងចុះចតដោយខ្លួនឯង ។ ការកុម្ម៉ង់ទិញមានចំនួនខ្ពស់បំផុត គឺស្មើនឹង២.៨៥០គ្រឿង ខណៈពេលមុននេះ ក្រុមហ៊ុនរាយការណ៍ថា ចំនួនការកុម្ម៉ងទិញរថយន្ត Alef Model A ដែលមានកៅអី២ ស្មើនឹង២.៥០០គ្រឿង ។See the Alef Model A Flying Car Prototype - CNET

សារព័ត៌មាន CNBC រាយការណ៍ថា អតិថិជនអាចកុម្ម៉ង់ទិញរថយន្តហោះ Model A តាមរយៈអនឡាញ ហើយអតិថិជនត្រូវតែកក់ប្រាក់ជាមុន ប៉ុន្តែពួកគេអាចសុំប្រាក់កក់នេះទៅវិញបានគ្រប់ពេលវេលា បើត្រូវការ ។ ក្រុមហ៊ុនមានគម្រោងកំណត់តម្លៃលក់រថយន្តហោះ Model A ស្មើនឹង៣សែនដុល្លារអាមេរិក ហើយក្រុមហ៊ុនសង្ឃឹមថា នៅពេលរថយន្តនេះដាក់លក់នៅលើទីផ្សារ ការកុម្ម៉ង់ទិញរថយន្តចំនួន២.៨៥០គ្រឿង នឹងបង្កើតប្រាក់ចំណូលរហូតដល់៨៥០លានដុល្លារអាមេរិក ។

លោក Jim Dukhovny ជាស្ថាបនិកក្រុមហ៊ុន Alef Aeronautics បានផ្តល់បទសម្ភាសន៍ទៅកាន់សារព័ត៌មាន CNBC ថា ៖ «រហូតមកដល់បច្ចុប្បន្ននេះ យើងទទួលបានការកក់រថយន្តជាមុន ស្មើជាង២.៨៥០គ្រឿង ហើយធ្វើឱ្យវាក្លាយជារថយន្តហោះលក់ដាច់បំផុតក្នុងប្រវត្តិសាស្ត្រ ។ ចំនួនការលក់រថយន្តហោះនេះ បានវ៉ាដាច់ Boeing / Airbus / Jobi Aviation និងរថយន្តប្រភេទ eVTOL ផងដែរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBCU0mJ_2EYp8QAvfLqtvtKLwuFatHCyzHuZrKpPj1WW5_j03u6kKFv6dhPcpRKoPavWb_s6xfs-ar5qnpvZI0W6KSVxHGq8uJRl07FcU-K5s-ILXxXdu4IS1Nfd9Igpp-qYvtktEjmlz7lkXQY704VRRQaQ53Pcqw-GP4n7lJL8pWx3KuzXJfSAEUmYY/s1920/FlyingCar.jpg

រថយន្តហោះមានតម្លៃ៣សែនដុល្លារអាមេរិកនេះ គឺក្រុមហ៊ុនផ្តោតគោលដៅទៅលើអតិថិជនមានទ្រព្យសម្បត្តិច្រើន ។ លោក Jim Duchovny បញ្ជាក់ថា ក្រុមហ៊ុនចាំបាច់លក់រថយន្តក្នុងតម្លៃខ្ពស់ ដោយសារ Alef Aeronautics គឺជាក្រុមហ៊ុនទើបតែចាប់ផ្តើមអាជីវកម្មរថយន្តហោះ ហើយក្រុមហ៊ុនមិនអាចប្រមូលប្រាក់ចំណូលបានស្ថិតស្ថេរ ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Alef Aeronautics បានបង្កើតឡើងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥ និងមានស្នាក់ការនៅទីក្រុង San Mateo រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។ ក្រុមហ៊ុននេះបានផ្តោតលើការអភិវឌ្ឍ និងផ្សព្វផ្សាយពីរថយន្តហោះ ហើយមានស្ថាបនិកជាច្រើននាក់បានរួមគ្នាបង្កើតក្រុមហ៊ុននេះ រួមមាន ៖ លោក Jim Dukhovny, Constantine Kisly, Pavel Markin និង Oleg Petrov ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLsdQcXdCNTD2SyRPFY5Gksi7s_oG5iy9Rga6AyfTj0eHZt3IaG-G4Vgpe8zIx6R1VHLGj-tAwQbvbnXah-_pfV5KAi6B4EGRnR9O31eF8a20D53QdaZOhalSI3HkLsb83CF0xJxYJ4B5uo3yWQ8989XhfnK5EppVjVQCisqtV7Wnk9ouXCnqSVhuvcS8/s650/c271a1417b3940308a0307da3ede2bc8.jpg

មិនធម្មតា! អំបិលមួយប្រភេទនេះមានតម្លៃរហូតដល់ ១០០ ដុល្លារអាមេរិកសម្រាប់ជាង ២០០ ក្រាមប៉ុណ្ណោះ

0

អំបិលឫស្សីដែលមានដើមកំណើតនៅក្នុងប្រទេសកូរ៉េមានតម្លៃរហូតដល់ ១០០ ដុល្លារអាមេរិកសម្រាប់ ២៤០ ក្រាមនីមួយៗ ដោយសារគុណភាពខ្ពស់ខុសពីអំបិលសមុទ្រផ្សេងទៀត ធ្វើឱ្យវាក្លាយជាអំបិលថ្លៃបំផុតនៅលើពិភពលោក។ អំបិលនេះត្រូវបានជនជាតិកូរ៉េប្រើប្រាស់សម្រាប់ធ្វើម្ហូប និងជាទម្រង់ឱសថបុរាណ វាត្រូវបានបង្កើតឡើងដោយដាក់អំបិលសមុទ្រនៅខាងក្នុងឬស្សី ហើយអាំងនៅសីតុណ្ហភាពខ្ពស់ គោលបំណងគឺដើម្បីទាញយកសារធាតុរ៉ែពីដើមឬស្សី។Why Korean Purple Bamboo Salt Is so Expensive

ដូច្នេះអំបិលឫស្សីមានតម្លៃថ្លៃរហូតដល់ទៅ ១០ ដងនៃតម្លៃអំបិលហិមាល័យពណ៌ផ្កាឈូកទៅទៀត។ តម្លៃនេះគឺថ្លៃព្រោះការចំណាយភាគច្រើនបានមកពីការប្រើប្រាស់កម្លាំងពលកម្មច្រើន។ ដំណើរការដំបូងគឺចាប់ផ្តើមដោយការកាត់ដើមឬស្សីដែលមានអាយុបីឆ្នាំទៅជាដើមឯកសណ្ឋាន ហើយអំបិលសមុទ្រពីឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសកូរ៉េត្រូវបានបញ្ចូលទៅក្នុងឫស្សី បន្ទាប់មកគេដាក់ក្នុងឡដុតដោយប្រើតែគល់ស្រល់។ ដំណើរការនេះត្រូវចំណាយពេលប្រហែល ១២ ទៅ ១៤ ម៉ោង នៅសីតុណ្ហភាពលើសពី ៨០០ អង្សារសេ។Korean Bamboo Salt, The World's Most Expensive Salt Whose, 41% OFF

នៅពេលដែលឬស្សីឡើងកំដៅ ប្រេងហូរចេញពីឈើ ហើយត្រូវបានស្រូបចូលទៅក្នុងអំបិល ដែលត្រូវបានគេនិយាយថាផ្តល់ឱ្យវានូវក្លិនដ៏ឈ្ងុយឈ្ងប់ ក៏ដូចជាលក្ខណៈសម្បត្តិពិសេសរបស់វាជួយពង្រឹងសុខភាព។ បន្ទាប់មក សសរឬស្សីក៏ប្រែក្លាយទៅជាផេះ បន្សល់ទុកតែដុំអំបិលដែលកិនរួចយកទៅដាក់ក្នុងសសរឬស្សីម្តងទៀត ជាសរុបដំណើរការនេះត្រូវបានធ្វើម្តងទៀតចំនួនប្រាំបីដង។ រីឯដំណើរការទីប្រាំបួនគឺខុសគ្នាបន្តិចព្រោះអំបិលត្រូវបានកម្ដៅប្រហែល ១០០០ អង្សាសេ ធ្វើឱ្យអំបិលនិងឫស្សីរលាយទាំងស្រុង។ ល្បាយនេះត្រូវបានចាក់ចូលទៅក្នុងដបតូចៗហើយទុកឱ្យរឹងអស់រយៈពេលជាច្រើនថ្ងៃ បន្ទាប់មកអំបិលនឹងរឹងដូចថ្មត្រូវបានបំបែកដោយដៃខ្ចប់និងលក់។Oral Care Benefits of Salt and Jukyeom (Korean Bamboo Salt) – OJOOK

នេះបើយោងតាមការស្រាវជ្រាវបានបង្ហាញថា អំបិលឬស្សីមានផ្ទុកជាតិដែក ប៉ូតាស្យូម និងកាល់ស្យូមខ្ពស់ជាងអំបិលសមុទ្រធម្មតា ហើយវាអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់មនុស្សប្រសើរឡើង ក៏ដូចជាជួយដល់ការរំលាយអាហារ សុខភាពមាត់ធ្មេញ និងការរលាក ហើយថែមទាំងមានឥទ្ធិពលប្រឆាំងនឹងមហារីកទៀតផង។ ទោះជាយ៉ាងណាក៏ដោយ វានៅតែមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាអំបិលឬស្សីពិតជាល្អជាងអំបិលធម្មតាឬយ៉ាងណានោះទេ៕

ជុំវិញរឿងពហិកាភាពយន្តខ្មែរ-ថៃ សមាគមផលិតករភាពយន្តខ្មែរអំពាវនាវពលរដ្ឋរក្សាភាពស្ងៀមស្ងាត់

0

សមាគមផលិតករភាពយន្តខ្មែរដែលមានលោក លៀក លីដា ជាប្រធានបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីថ្មីៗនេះរវាងពលរដ្ឋខ្មែរនិងថៃនាំគ្នាពហិកាមិនទស្សនាភាពយន្តគ្នាទៅវិញទៅមក។ សមាគមផលិតករភាពយន្តខ្មែរបានអំពាវនាវពលរដ្ឋរក្សានូវភាពស្ងប់ស្ងាត់ សេចក្តីថ្លៃថ្នូរ ក្នុងនាមជាប្រជាជាតិដែលមានវប្បធម៌ អរិយធម៌ខ្ពង់ខ្ពស់ និងគោរពឱ្យបានខ្ជាប់ខ្ជួនតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងទំនាក់ទំនងសហប្រតិបត្តិការល្អជាមួយប្រទេសថៃ ព្រមទាំងដើម្បីជៀសវាងនូវ រាល់អំពើដែលបង្កឱ្យមានការរើសអើងពូជសាសន៍ និងប៉ះពាល់ដល់ផលប្រយោជន៍នៃប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_HH1Ue-tFwZICToO00TQoGW5qZ_GxigDhGiW6ASF2EL3JewOy5jXSGox3HYmjBYZfp-8-y9A2mdqjYoHATv706ec58UIVst7yyOkQDMQXZ27iwcoM41MwhboIDXzklHmuzYipOgLTxN2-4DgdKGSkl84owdxkJv1JXhX61Tq4APYUlfMjTQiIr5NhCuQ/s1080/photo_2024-03-05_14-26-17.jpg

ខ្លឹមសារទាំងស្រុងរបស់សេចក្តីថ្លែងការណ៍បានឱ្យដឹងថា «សមាគមផលិតករភាពយន្តខ្មែរ បានពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពវិវត្តន៍ថ្មីៗ ក្នុងវិស័យភាពយន្តកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពិសេសជុំវិញបញ្ហាប្រតិកម្មរបស់មហាជនអ្នក លេងបណ្តាញសង្គមលើការចាក់បញ្ចាំងភាពយន្តកម្ពុជានៅក្នុងប្រទេសថៃ និងការចាក់បញ្ចាំងភាពយន្តថៃក្នុង ប្រទេសកម្ពុជា ដែលបង្កឲ្យមានការធ្វើពហិកា មិនគាំទ្រ និងមិនទស្សនាភាពយន្តរបស់ប្រទេសទាំងពីរទៅវិញទៅមក ពិសេសលើករណីភាពយន្តរឿង «ម៉ែក្រឡាភ្លើង» របស់ផលិតកម្ម សាស្ត្រា ហ្វៀម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKW_AGK48v1apZa0PSe37r8MmEDahMIkmEMW1ig4i7gtACS3quSwM5D5BBw_fDFtX5g2Bl197wgd7-6ifQHEmWisQhsZWfAGoUiTMxWoWlKd56ihD_jMmTcnniR4BqSmpARi4kgx0fLa6BgpFKyCu9GheulBuOmtB5RjQ61vCOvE7smrwSM-A8KU_xIFY/s2048/image_2024-02-15_15-14-39.png

ប្រភពដដែលបានបន្តថា «ករណីនេះ សមាគម បានពិនិត្យឃើញថា ប្រតិកម្ម និងការធ្វើពហិការបស់អ្នកលេងបណ្តាញសង្គមថៃ លើភាពយន្តរបស់កម្ពុជា រឿងម៉ែក្រឡាភ្លើង គឺជាករណីភាន់ច្រឡំ និងវាយតម្លៃសាច់រឿងខុស របស់អ្នកលេងបណ្តាញសង្គមថៃ ចំពោះភាពយន្តខាងលើ តែមិនបានសំដៅជារួមលើស្នាដៃភាពយន្តរបស់កម្ពុជា ដែលចាក់បញ្ចាំងនៅក្នុងប្រទេសថៃនោះទេ។ ពាក់ព័ន្ធនឹងករណីនេះ សមាគមក៏បានសង្កេតឃើញ មានគណនីហ្វេសប៊ុកមិនប្រក្រតីមួយចំនួន (Fake Account) បាននិងកំពុងព្យាយាមបញ្ចេញមតិយោបល់ (Comment) បែបឌីដង ញុះញង់ ឲ្យប្រជា ពលរដ្ឋកម្ពុជាមានការរើសអើងចំពោះភាពយន្តថៃ និង ឌឺដង ញុះញង់ឲ្យប្រជាពលរដ្ឋថៃរើសអើងចំពោះភាពយន្ត កម្ពុជា។ សកម្មភាពខាងលើនេះ គឺជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភ ដែលអាចបង្កជាការញុះញង់ឱ្យមានការរើសអើង និងដុតកំហឹងជាតិសាសន៍រវាងកម្ពុជាថៃ ព្រមទាំងធ្វើខូចទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២ ដែលជាប្រទេស ភូមិផងរបងជាមួយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzNeGzI_uuC_1E6vbL9XDLFYrHvwFgeJOBMk0UOneI8HVW5Bn3WOGw43uhkRv20JyhGNCwTRJbm2ooUniJnerUrQVbnVlL7Gq0owzMHBksHNrgWVog23o3YW_pyfMInpK9hD7aYMqFPXCvEVncWdRpgirmUH3mNwSu4Nlwhay5mZ56nr8ZkQJpshlSiXA/s2048/image_2024-02-15_15-14-36.png

ជាមួយគ្នានេះ សមាគម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមមេត្តារក្សានូវភាពស្ងប់ស្ងាត់ សេចក្តីថ្លៃថ្នូរ ក្នុង នាមជាប្រជាជាតិដែលមានវប្បធម៌ អរិយធម៌ខ្ពង់ខ្ពស់ និងគោរពឲ្យបានខ្ជាប់ខ្ជួនតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងទំនាក់ទំនងសហប្រតិបត្តិការល្អជាមួយប្រទេសថៃ ព្រមទាំងដើម្បីជៀសវាងនូវ រាល់អំពើដែលបង្កឲ្យមានការរើសអើងពូជសាសន៍ និងប៉ះពាល់ដល់ផលប្រយោជន៍នៃប្រទេសទាំង២។

ជាមួយ គ្នានេះផងដែរ សមាគមក៏ស្នើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ច មេត្តាពិនិត្យស្រាវជ្រាវលើគណនីហ្វេសប៊ុកមិន ប្រក្រតីមួយចំនួន ដែលកំពុងធ្វើសកម្មភាពទុច្ចរិតប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ។
សមាគមផលិតករភាពយន្តខ្មែរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំង អស់ដែលបានយកចិត្តទុកដាក់ស្រឡាញ់ គាំទ្រ និងលើកស្ទួយវិស័យភាពយន្តជាតិ។ ជាមួយនេះ ក៏ស្នើសុំ ដល់ផលិតករភាពយន្តទាំងអស់បន្តរួបរួមគ្នា ខិតខំសំរិតសំរាំង ពង្រឹងនិងលើកកម្ពស់គុណភាពស្នាដៃភាពយន្តរបស់ខ្លួន ដើម្បីទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនក្នុងស្រុក ភាពយន្តនៅក្រៅប្រទេស និងដើម្បីឧត្តមភាពប្រកួតប្រជែងសម្រាប់ទីផ្សារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjux3PD_df-71Bp7a5WoQjhAZb3fnRlK3ZK7NIkeC4GJ5ka7aPjJ9G7SzwFymoD-S88yZk4GEzzqDbgB4dS7E0KWisoL4pgZbSvyLTWsKK3QuAy1cSRFTCJ9HoMVtTe4Te-mkJuaHafKO_Xp2RZg0ZjIYBIu_1LBbDDqcLvqNHWDS4Dqunm4qanSmY9IF8/s1440/429773125_3707301002832613_4020356735566173931_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIvYt6Ob7EHzLwJ07yVrAraw8mfJ491yaiXuUD-d4fZhrwGJPLztk-A70OF_szYuinV38qM2sy8psSgBuRXvEnCQ6PKimlJB5mSrTXgLIxbSY28isCF5F-x9QaZbAHeMCIWvLQB2f-IG5I2WSyqmfw53lBpM0BXgDjdPU7jIxZ8cPOzF6q4mIXeLczuqQ/s1440/429789280_3707301026165944_1019581155941021111_n.jpg

ក្រសួងវប្បធម៌ ចេញលិខិតព្រមានផលិតកម្មថោន និងតម្រូវឱ្យលុបបទចម្រៀង “Team ទឹកត្នោតជូរ”ជាបន្ទាន់

0

ក្រោយពីការរិះគន់ជាខ្លាំងទៅលើតារាងចម្រៀងលោក ម៉ៅហាជី ក្រោយបញ្ចេញបទចម្រៀងក្រោមចំណងជើងថា Team ទឹកត្នោតជូរ ដែលមានអ្នកនិពន្ធទំនុកច្រៀងដោយ លោក ថុន ស៊ីថែន និងនិពន្ធបទភ្លេងដោយ លោក ថុន ផានិត ដែលបានបង្ហោះផ្សព្វផ្សាយលើប្រព័ន្ធ YouTube នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ក្រោមការផលិតរបស់ផលិតកម្មថោន។

ជុំវិញករណីនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា៖”ការផលិតបទចម្រៀងខាងលើ ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិសីលធម៌របស់អ្នកនិពន្ធ (សម្តេចព្រះមហាសង្ឃរាជ ជោតញ្ញាណោ ជួន ណាត) និងជាការប្រើប្រាស់បទភ្លេងដែលមានតម្លៃសម្រាប់ជាតិ និងប្រជាជន ទៅបំភ្លៃដោយមិនមានខ្លឹមសារអប់រំ និងគ្មានប្រយោជន៍សម្រាប់សង្គម”។

ក្រសួងវប្បធម៌ តម្រូវឱ្យផលិតកម្ម ថោន លុបចោលជាបន្ទាន់នូវការបង្ហោះផ្សព្វផ្សាយបទ ចម្រៀងខាងលើ តាមគ្រប់មធ្យោបាយ និងត្រូវបញ្ឈប់នូវរាល់ការផលិតបទចម្រៀងដែលរំលោភច្បាប់ សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ព្រមទាំងត្រូវធ្វើលិខិតសុំទោសសាធារណជន ចំពោះកំហុសដែលបានកើតឡើងនេះ៕

 

ប្រតិភូក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន កោតសរសើរគម្រោងលំនៅឋាន ទីក្រុងរណបសិរីមង្គល

0

ភ្នំពេញ ៖ នៅក្នុងឱកាសទស្សនកិច្ចគម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល កាលពីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ គណៈប្រតិភូនៃក្រសួងដីធ្លី ហេដ្ឋរចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ប្រទេសជប៉ុន បានកោតសរសើរចំពោះការអភិវឌ្ឍនៃ គម្រោងលំនៅឋានទីក្រុងរណបមួយ ដែលជាគម្រោងលំនៅឋានតម្លៃសមរម្យដំបូងគេនៅកម្ពុជា ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibcro9nC4aRGLgbmcxiONa7APJYRL7yhJBgwcO_SNDTdI5aeo5LIMmRMevmaG90A9JPLryqaot5Mish4TnM69_OrxHSEJe3vkPRZzlgtfYjzlMVqEkK5_JWe46pGGv-IxSaLpAmbsaugD7R75k3-CbQ14GsAFvsqTiRGPpZSBX6VZajUUl73htcNRsTcc/s1280/photo_2024-03-07_14-16-22.jpgលោក TAKAMIYA Shigetaka ប្រធានគណៈប្រតិភូក្រសួងដីធ្លី នៃប្រទេសជប៉ុន បានបញ្ជាក់ថា បន្ទាប់ពីបានសិក្សាស្វែងយល់និងធ្វើទស្សកិច្ចនៅក្នុងគម្រោងលំនៅឋានតម្លៃសមរម្យទីក្រុងរណបសិរីមង្គលនេះហើយ លោកយល់ឃើញថា គម្រោងនេះគឺជាគម្រោងលំនៅឋានមួយដែលបានអភិវឌ្ឍន៍បានល្អ និងមានសោភ័ណភាពស្រស់ស្អាត ។ ជាពិសេសលោកពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដែលផ្ទះនៅក្នុងគម្រោងលំនៅឋានតម្លៃសមរម្យនេះ មានតម្លៃត្រឹមតែក្រោម ៣ម៉ឺនដុល្លារប៉ុណ្ណោះ ប៉ុន្តែមានគុណភាព និងផាសុខភាពល្អ សម្រាប់ឱ្យប្រជាជនកម្ពុជាអាចរស់នៅបាន។

បើតាម ប្រាក់ អង្គារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដោយសារតែគម្រោងលំនៅឋានទីក្រុងរណបសិរីមង្គលបានអភិវឌ្ឍន៍ផ្តល់លំនៅឋានមានស្តង់ដា គុណភាព សោភ័ណភាពស្រស់ស្អាត តម្លៃសមរម្យ ភាពងាយស្រួលក្នុងការរស់នៅ និងមានប្លង់រឹងកម្មសិទ្ធិស្របច្បាប់ ស្របតាមអាទិភាពនិងគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការរស់នៅប្រកបដោយសុខដមរមនា ផាសុខភាព មានសាមគ្គីភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋមានប្រាក់ចំណូលទាបនិងមធ្យម ទើបខាង ក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ប្រទេសជប៉ុន ចុះមកទស្សនៈកិច្ចនាពេលនេះ ដើម្បីស្វែងយល់អំពីចំណុចខ្លាំង និងបទពិសោធន៍ល្អៗ ក្នុងការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យរបស់ក្រុមហ៊ុន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw57T7go5pDExACFqy460Vp7kgmGFFeEtN2IiPnCuyBvTlN4oQdYP-jDtTvjxsBfGhLlt08qnk6vc209wkHUCJQwy71ZJREQLSeOsxXgVkBLiWsBbgqTDAsLR4-8XmQgsnYub4-z2t5l0edqaRDhK6QA4NoKQHjsIWxKyYWV893Vi513-6qeiLxW8FyAo/s1280/photo_2024-03-07_14-16-23%20(3).jpg

ឯកឧត្តម ក៏បានបន្ថែមទៀតថា គម្រោងនេះគឺជាសមិទ្ធិផលដ៏គួរជាទីមោទនៈ ដែលកើតចេញពីការសហការណ៍រវាងរាជរដ្ឋាភិបាល ដោយមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាសេនាធិការ និងក្រុមហ៊ុនវើលប្រ៊ីដ ហូម ស្របតាមគោលបំណងនៃគោលនយោបាយជាតិស្ដីពីលំនៅ ឋាន។

លោក យក់ សុធីរិទ្ធ នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន វើលដ៏ប្រ៊ីដហូម បានលើកឡើងថា “ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា គម្រោងបានផ្តល់នូវលទ្ធភាពជូនដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ មានប្រាក់ចំណូលទាបនិងមធ្យម ក្នុងការទទួលបានលំនៅឋានមួយ ដែលមានប័ណ្ណកម្មសិទ្ធិប្លង់រឹងតកូនតចៅ និងបរិស្ថានរស់នៅប្រកបដោយសុខមាលភាព សោភ័ណភាព សណ្តាប់ធ្នាប់ ការរស់នៅស្អាត និងសេចក្តីថ្លៃថ្នូរ ក្នុងតម្លៃទាបក្រោម ៣ ម៉ឺនដុល្លារអាមេរិកតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU2NufqclyacREWs0XCi6Om-u_ChQ1hbS5BzHLs8OQnifMq5AOCYm2g9BR1a_c_wocn_enesQL4cwVUgWGLBAiuqWuT7SNfN0t45q4djwMtDtgL71AVsFFB_fqXMDYy3DM_K45BJW2IssZIBFJUmZBv2Chc0bOaXkTdf6lqoeV1DKLt7c8quTtjVD3vow/s1280/photo_2024-03-07_14-16-23.jpg

ជាពិសេស អតិថិជនមិនតម្រូវឱ្យចំណាយបង់ពន្ធប្រថាប់ត្រា៤% ពេលផ្ទេរកម្មសិទ្ធិនោះឡើយ ដោយពន្ធប្រថាប់ត្រានេះគឺជាបន្ទុករបស់រដ្ឋ”។ ហើយនាពេលបច្ចុប្បន្ននេះ សេវារថយន្តក្រុងសាធារណៈរបស់រដ្ឋក៏បានចូលមកដល់ក្នុងទីតាំងគម្រោងតែម្តង ដែលបានផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋរស់នៅក្នុងគម្រោងយ៉ាងខ្លាំង។ ដោយហេតុនេះហើយ ទើបគម្រោងតែងតែទទួលនូវទស្សនៈកិច្ចពីគណៈប្រតិភូជាតិនិងអន្តរជាតិជារឿយៗ ក្នុងការមកស្វែងយល់ពីបទពិសោធន៍ល្អៗរបស់យើង។

គួរបញ្ជាក់ថាលំនៅឋានទីក្រុងរណបសិរីមង្គល គឺជាគម្រោងលំនៅឋានតម្លៃសមរម្យធំជាងគេនិងទីមួយរបស់កម្ពុជា ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនវើលប្រ៊ីដហូម (Worldbridge Homes Co., Ltd) របស់ អ្នកឧកញ៉ា សៀ ឬទ្ធី ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាពីសាធារណៈជនទូទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7wJNIRWsGQ2XEh5MZ-fwHFXUTVxgsuZPLIETp9QyBUNW2TaF8L2a2sST1anUKZKSNBSF-99evmR_GBEsfCp2PvRYVPnbuvA5KNWTOREZdt91Q18gVcFWKHDGabOUluq_uThfZYpFilBuGwg2UPevMMq7cN6b_4zwCTyheAM1ZupPUmJqN29XREBbBHXU/s1280/photo_2024-03-07_14-16-24.jpg

គម្រោងបានសាងសង់លំនៅឋានតម្លៃសមរម្យចំនួន 2457 ល្វែង រួចរាល់ ១០០% និងមានសួនច្បារសាធារណៈចំនួន៣ (ដែលបានបំពាក់ឧបករណ៍ហាត់ប្រាណ) នៅលើផ្ទៃដីជាង 23 ហិកតា ស្ថិតនៅក្នុងតំបន់កំពុងមានការអភិវឌ្ឍនខ្លាំង ប្រកបដោយសក្តានុពលទាំងឳកាសការងារនិងអាជីវកម្ម គឺនៅទល់មុខនឹងទីតាំងគម្រោង បណ្តុំសហគ្រាសធុនតូច និងមធ្យម Worldbridge 4.0 តាមបណ្តោយផ្លូវជាតិលេខ21 ភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ជិតផ្លូវក្រវ៉ាត់ក្រុងទី៣ និងនៅជាង ១០គម ពីប្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីតែប៉ុណ្ណោះ។

រីឯតម្លៃផ្ទះវិញ គឺក្រុមហ៊ុននៅតែផ្តល់ជូននូវតម្លៃពិសេសក្រោម 30,000 ដុល្លារអាមេរិកប៉ុណ្ណោះ ដោយផ្តល់លក្ខខណ្ឌបង់ប្រាក់ងាយស្រួលស្របតាមលទ្ធភាពរបស់ប្រជាពលរដ្ឋ។ ហើយចំពោះការជាវនៅពេលនេះ គឺអតិថិជនអាចទទួលបានលំនៅឋានចូលរស់នៅបានភ្លាមៗតែម្តង ដោយគ្រាន់តែមានប្រាក់ចំនួន ២០០០ ដុល្លាអាមេរិកប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE0D92mzKPqvWG26671LND8EsXUFSENvRE2LmgBvZ02wVtU9Y2YSaY7p21eFzF0pgZIz1FcWzt4q0uBCX8zNC0a2vpL_pyVaywEH6zb_sAyUFfPuTeS1Y7YT2YsbbPYI5li7lZV0ib6ejVdDslXvzd8YZyIveEnDAhQcbReCOhkYvNXRLTpiCP9y8E6Ys/s1280/photo_2024-03-07_14-16-23%20(2).jpg

អាស្រ័យហេតុនេះ បងប្អូនដែលធុញទ្រាន់នឹងការស់នៅផ្ទះជួល គ្នានឯកជនភាព គ្មានសួនច្បារ គ្មានកន្លែងហាត់ប្រាណ គ្មានកម្មសិទ្ធិផ្ទាល់ខ្លួន ដោយត្រូវចំណាយលុយបង់ថ្លៃផ្ទះជួលប្រចាំខែផងនិងចំណាយផ្សេងទៀតផង ហើយមានចំណាប់អារម្មណ៍ចង់ក្លាយជាម្ចាស់ផ្ទះដ៏ស្រស់ស្អាតនៅក្នុងគម្រោងរបស់យើង សូមទាក់ទងមកការិយាល័យលក់ផ្ទាល់ក៏បានឬតាមលេខទូរស័ព្ទ 070 906 333 (Smart) / 092 906 333 (Cellcard)/ 088 5 906 333 (Metfone) ជារៀងរាល់ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEAZAiGk0ReLDm4aVs4MZmVHN4FR3IYtRCChhXbio4yIESZUDZpumWumrFjJJ2TT1gNJnR2T9XtF0AVjbPlSqPk3E2wA2c47QHrGsmtF79on07df-hYL_N9Z8mc0p6pN-7Z_oPV6HpvtQwEYGcdYcezhJlMx6Yn4aKfV9uwIJy-3ZtUcP_HVsVM6yc4ns/s1280/photo_2024-03-07_14-16-20.jpg

ប្រទេសឥណ្ឌាបានដាក់ដំណើរការគ្រូបង្រៀន AI ដំបូងបង្អស់នៅក្នុងសាលារៀន

0

ប្រទេសឥណ្ឌា៖ គ្រូបង្រៀន AI ដំបូងបង្អស់របស់ឥណ្ឌា Iris បានធ្វើឱ្យសិស្សជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលនាងបានបង្ហាញខ្លួននៅក្នុងសាលារៀន KTCT នៃទីក្រុង Thiruvananthapuram រដ្ឋ Kerala ប្រទេសឥណ្ឌា។

កាលពីពេលថ្មីៗនេះ យោងតាម Hindustan Times បានឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌាបានដាក់ដំណើរការគ្រូបង្រៀន AI នៅសាលារៀនជាផ្លូវការហើយ ដោយគ្រូបង្រៀនសិប្បនិម្មិតឈ្មោះ Iris គឺជាមនុស្សយន្ត AI ដំបូងបង្អស់នៅក្នុងរដ្ឋ Kerala និងជាមនុស្សយន្តដំបូងបង្អស់នៅក្នុងសាលារៀន KTCT ផងដែរ។Meet Iris: Kerala's humanoid teacher who's changing teaching approach – Apeejay Newsroom

Iris អាចនិយាយបាន ៣ ភាសាគឺអង់គ្លេស ហិណ្ឌូ និងម៉ាឡាយ៉ាឡា ក៏ដូចជាមានសមត្ថភាពបង្រៀនមុខវិជ្ជាចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី ១២ រួមទាំងអាចឆ្លើយសំណួរដ៏ស្មុគស្មាញលើប្រធានបទជាច្រើន ហើយអាចទប់ស្កាត់ខ្លឹមសារមិនសមរម្យដូចជាគ្រឿងញៀន និងអំពើហិង្សាជាដើម។ នាងមានភាពរហ័សរហួន ឆ្លាតវ័យ និងអាចសម្របខ្លួនតាមតម្រូវការ ចំណូលចិត្តរបស់សិស្សម្នាក់ៗបានទៀតផង។ លើសពីនេះ Iris ក៏មានសមត្ថភាពផ្តល់អំណាចដល់អ្នកអប់រំក្នុងការផ្តល់នូវមេរៀនដែលទាក់ទាញ និងមានប្រសិទ្ធភាពមិនធ្លាប់មានពីមុនមកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy-snhpXNsTpwHZTv5SVxWlc6sYC8wshxbttT5zGT0T6Ptl5BOtDrOuBpAmky3sDqhyphenhypheneNKSF3bX4qnRfdC3x1Z0yxgeGiEL1WbgPs0mMEXy8JBZdHzz56qNzTeF2SZdxjzxyviJNsg0XSbv65gbZVCNQA_xOuRscdd93c60OaNITdatUOc0gNklqbhDac/s1200/AI1709700226240.png

មនុស្សយន្តនេះគឺជាផ្នែកមួយនៃគម្រោង Atal Tinkering Lab (ATL) ដែលត្រូវបានបង្កើតឡើងក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Makerlabs ដើម្បីលើកកម្ពស់សកម្មភាពក្រៅកម្មវិធីសិក្សានៅក្នុងសាលារៀន។ លោកនាយក Meera MN បាននិយាយថា មនុស្សយន្ត AI នឹងរុញច្រានព្រំដែននៃ ‘អ្វីដែលអាចធ្វើទៅបាន’ នៅក្នុងវិស័យអប់រំ។ ដូច្នេះសិស្សានុសិស្សនឹងអាចអភិវឌ្ឍជំនាញជាច្រើនតាមរយៈការអនុវត្តន៍នៅក្នុងមន្ទីរពិសោធន៍ដូចជា មនុស្សយន្ត និងបញ្ញាសិប្បនិម្មិតជាដើម។ អ្នកតំណាងសាលាក៏បាននិយាយដែរថា “បទពិសោធន៍ទាំងនោះនឹងជួយឱ្យយើងដឹងពីសក្តានុពលនៃ AI” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwJ431QQwM7VlXqSfOcksvzlNgOSmN6FlmenrU6Qq0FiMKGZuUWZNY7bWicCQKFhyphenhyphenZreJAyiW_8UlqQZVVihTklypiPI0sO93vt_hQtVzAL52kgdJFOJ9jQ1U9XxmqHhlzN-SjjwoVrDL22lpRVWq-ddkii3S2uF0SPYAXS06gXLqkwn1HiyroIJc4ce8/s700/iris-2-e1709625700445.jpg

គួរបញ្ជាក់ដែរថា Iris គឺជាគ្រូបង្រៀន AI ដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌា ដែលនាងបានបង្ហាញខ្លួនដំបូងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលារៀន KTCT នៃទីក្រុង Thiruvananthapuram ក្នុងរដ្ឋ Kerala។ ការប្រើប្រាស់ “គ្រូបង្រៀន AI” គឺជាការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងការងារអប់រំរបស់រដ្ឋ Kerala ។ បន្ទាប់ពីមានមតិវិជ្ជមានជាច្រើន សាលារៀននេះមានសិស្សជាង ៣,០០០ នាក់ត្រូវបានគេនិយាយថាគ្រោងនឹងដាក់ពង្រាយបន្ថែមទៀតនៅឆ្នាំសិក្សាបន្ទាប់៕

គន្លឹះ ៥ សម្រាប់ការបើកបររថយន្តដើម្បីជួយសន្សំសំចៃប្រេងសាំង

0

ក្នុងអំឡុងពេលដែលតម្លៃប្រេងឡើងថ្លៃរាល់ថ្ងៃបែបនេះ មនុស្សជាច្រើនមិនអាចគ្រប់គ្រងតម្លៃប្រេងដែលកំពុងតែឡើងថ្លៃបានទេ ដែលវាកំពុងក្លាយជាបញ្ហាដ៏ធំបំផុតសម្រាប់អ្នកបើកបរ។ ដូច្នេះដើម្បីកាត់បន្ថយការចំណាយរបស់អ្នក មានរឿងសំខាន់ដែលយើងត្រូវដឹងពីល្បិចសន្សំសំចៃ និងបច្ចេកទេសបើកបរណាដែលអាចជួយសន្សំសំចៃប្រេងបាន។

១.ប្រើល្បឿនថេរ ៨០-៩០ គីឡូម៉ែត្រក្នុងមួយម៉ោង៖ ដោយសារតែល្បឿននេះគឺជារយៈពេលដែលម៉ាស៊ីននឹងស៊ីប្រេងតិចបំផុតបើធៀបនឹងចម្ងាយដែលបានធ្វើដំណើរ។ អ្នកគួរតែបើកបរក្នុងល្បឿនថេរ កាត់បន្ថយការជាន់ហ្វ្រាំងមិនចាំបាច់ វាអាចចំណាយពេលយូរបន្តិចដើម្បីទៅដល់គោលដៅរបស់អ្នក ប៉ុន្តែការធ្វើបែបពិតជានឹងសន្សំសំចៃប្រេងកាន់តែច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieNg_qjcpOl4lkMmYQvHPmUi_PlpZLQAp7qM04_I4CGGuLi8l39y6lomIe07susjynVpG4ug-ohwac-AUYerC_8PD5tJCtaUreDH0JrO1G6_7MiM6tXDyJvfDkJM5Nt2tKIrZkJ1EMXtYLnzTLXwUtAz1RXZwR8vxdIP_2rtsdoLxg_aqnqbzliECEYWk/s844/shutterstock_358051658.jpg

២.លៃតម្រូវម៉ាស៊ីនត្រជាក់ឱ្យខ្ពស់ជាងមុនបន្តិច៖ ជាទូទៅប្រព័ន្ធម៉ាស៊ីនត្រជាក់របស់រថយន្តរួមចំណែកដល់ការបង្កើនការប្រើប្រេងរបស់ម៉ាស៊ីន។ ព្យាយាមលៃតម្រូវសីតុណ្ហភាពខ្ពស់ជាងធម្មតាបន្តិច យ៉ាងហោចណាស់ ខ្ពស់ជាង ២ ទៅ ៣ ដឺក្រេ ដែលវាជួយទៅដល់ខ្យល់របស់ម៉ាស៊ីនធ្វើការតិច ក៏ដូចជាជួយសន្សំសំចៃប្រេងកាន់តែច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAYb0CTPrxrgOH2rGtyxd-KoQ881UWF473-tuqIs3ooR76rgllHLHQCPVWbONto__XCCd85c2WbS_CurqQYAj_nylrp3Dzp_kFOa50ZjB3Yikn5yo7Oa3VUHV0F0l11LI1eIU8nqWMPMG25daMMPYOhecj5ITrXYuYwYpCVpLzfRfuT992u4x5rC6NdHI/s1000/How-do-car-air-conditioning-systems-work-hero-image.jpg

៣.ការជាន់ហ្គាលបន្ថែមល្បឿនមួយៗ កុំប្រយាប់ ៖ ម៉ាស៊ីនស៊ីប្រេងច្រើនបំផុតពេលយើងកំពុងជាន់ហ្គាលបន្ថែមល្បឿន ដូច្នេះនៅពេលបញ្ឆេះម៉ាស៊ីនហើយ អ្នកគួរតែជាន់ហ្គាលយឺតៗកុំប្រយាប់ ។ ប្រសិនបើអ្នកចង់បន្ថែមល្បឿន អ្នកគួរតែដកជើងចេញពីហ្គាល បន្ទាប់មកជាន់ហ្គាលបន្ថែមល្បឿនម្តងទៀត ការធ្វើបែបនេះនឹងជួយកាត់បន្ថយកម្លាំងម៉ាស៊ីនធ្វើការខ្លាំងជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYdda-ZL2GYgUQ5B5zu23KQEVzIgTJSU47qm4Xlo58NxeGqRBisOTXymFt8w3fzFOHPwHTpB4Bu8PFwq4ETYX5Z42GU0yEFOuR7IKS83Xy7hlsu7WKlu9YQmQ-OnuY6ohAxZBIA6FlehOyfxp7L-oVZ9Rrw-VDB6KVlwR-0miuhxW8je1kIhtFpoF9DLk/s612/istockphoto-155017335-612x612.jpg

៤.ដាក់លេខ N នៅពេលឈប់ស្តុប៖ ការធ្វើបែបនេះវានឹងកាត់បន្ថយការប្រើប្រាស់យ៉ាងហោចណាស់ ៣០% បើធៀបនឹងការដាក់ឧបករណ៍ D និងការជាន់ហ្វ្រាំង។ ប៉ុន្តែវិធីល្អបំផុតគឺចាប់ហ្វ្រាំង ឬដាក់ហ្រ្វាំងដៃដើម្បីកុំឱ្យរថយន្តវិល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUagHotvmvZi-fN3kGtIPB66Z1OpCyJjWcrWAirqgKvMSXl6CaYP2EZoVzitkAqCvDnizn8XQ1Pb0Xvt_H32u5IUPyezpHpHhVBD8XhsK55lSFHjpr_cisSn185i5Q8BUBYrbT3jO1LVvgy2Jtx970u4gXaKrIQIiH1fSiNIU1jUtSji8YyoD1anLfR9E/s1200/honda_stop_start.jpg

៥.សម្ពាធខ្យល់កង់កុំធូរពេក៖ ការប្រើប្រាស់ជាមួយសម្ពាធសំបកកង់ធូរ ឬទាបពេក វានឹងបង្កើនការកកិតរវាងផ្ទៃសំបកកង់ និងផ្ទៃផ្លូវ ដែលជាហេតុធ្វើឱ្យម៉ាស៊ីនស៊ីប្រេងកាន់តែច្រើន។ ដូច្នេះសំបកកង់គួរតែមានសម្ពាធខ្យល់ដែលត្រឹមត្រូវដូចដែលបានបញ្ជាក់ដោយក្រុមហ៊ុនផលិត។ បន្ថែមពីនេះ សម្ពាធខ្យល់កង់ត្រូវតែលើសពីធម្មតានៅពេលដឹកអ្នកដំណើរពេញ និងដឹកឥវ៉ាន់ (Full Load) រួមទាំងការដករបស់របរមិនចាំបាច់ចេញពីរថយន្ត៕

តើការហាមមិនឱ្យចាក់បញ្ចាំងភាពយន្តថៃនៅកម្ពុជា ចំណេញឬខាត?

0

ជឿជាក់ថាប្រិយមិត្តអ្នកលេងបណ្តាញសង្គមជ្រាបមកហើយថារយៈពេលប៉ុន្មានថ្ងៃមកនេះមានរឿងរ៉ាវចម្រូងចម្រាសជាច្រើននៅលើបណ្តាញសង្គមរវាងភាពយន្តខ្មែរនិងថៃដែលពលរដ្ឋទាំងពីរបានពហិកាមិនទស្សនាភាពយន្តគ្នាទៅវិញទៅមក។ ក្នុងនោះពលរដ្ឋកម្ពុជា ភាគច្រើនចង់ឱ្យបិទរឿងថៃម្តងទៀតដូចទៅនឹង២០ឆ្នាំមុនដែលកម្ពុជាសម្រេចបិទភាពយន្តថៃរយៈពេល១០ឆ្នាំ។ ចុះប្រសិនបើមានការមិនឱ្យចាក់បញ្ចាំងភាពយន្តថៃនៅកម្ពុជា តើជាការចំណេញឬខាត?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpstzi42njHymlLf7Opt6Wj5-pBBWW1KU7irEVVANzc_KXKz8Db-wLzd2tG-odNsuLZp1zYw_H3KYvVWQS0tyvzndgj134rOlJZjkr52nvoCsSK_LHUH0K28nBhC16YgaxgO0gpz_UH-OoK4BBfPt_IMqI8NXke7NidMkXbDF8U-lCexc_aU0aE3Fsz80/s960/image_2024-03-06_14-07-07%20(2).png
ក្នុងការបញ្ចេញទស្សនៈផ្ទាល់ខ្លួនរបស់លោក ខាំ ភូរិ ដែលផលិតករ អ្នកដឹកនាំរឿងដ៏មានប្រជាប្រិយភាពបានលើកឡើងនៅលើបណ្តាញសង្គមនាថ្ងៃទី៣ មីនា កន្លងមកនេះថាភាគី ថៃនឹងខាត ហើយខ្មែរចំណេញ។ លោកបានលើកហេតុផលថាមិនមែនលុយនៃការលក់សំបុត្រទេព្រោះទីផ្សារខ្មែរតូចណាស់ មិនបានជះឥទ្ធិពលលើប្រាក់ចំណូលរបស់ថៃនោះអ្វីដែលខាតនោះគឺលោកមិនបញ្ចេញទេដោយលើកឡើងថាអ្នកអាននឹងយល់ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6ixJifK_j94TysjDvi5rRLBlqixvgdQY7fWgVSdo6uO3kIhpC2OdWP1_3PcQvskbMl-6HXG8Qa0fpciW2QW7ri9f5qiZRGwoFn6p0G5KwDWd46-hcfXce598ReknBODNEgD-CuT2Fsl6uIq9JGS-vhCL4tf5o1Q2p6wXlFINd9qYuY34WWALeWCDH5x4/s1250/image_2024-03-06_14-07-07.png

ជាមួយគ្នានេះផងដែរ លោក ខាំ ភូរិ បានលើកឡើងថាអ្វីដែលខ្មែរចំណេញនោះគឺផលិតករខ្មែរអាចមានឱកាសពង្រឹងសមត្ថភាព និងពង្រីកខ្លួនជាថ្មី ព្រោះបច្ចុប្បន្នយុវជនជំនាន់ក្រោយ មានសមត្ថភាពកាន់តែល្អហើយ ដើម្បីប្រជែងជាមួយផលិតករក្នុងតំបន់។ អ្វីដែលនៅខ្វះគឺ ឱកាស ទុន ទីផ្សារ និងការជួយបន្ថែមពីរដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaTlblHAjYnALzPcZ3cTPxJ2I8IfPc_GJJ39m3xftwgktrpCK5HWPyOzB5tzeZQaXBEN3D6teKzP2QLWJtI-7WzuvokMAhlg_7iJj0pWNFbd7s2YB0YMSZmbOxchh7lYdpsbH-ekaWAAA93JLU44LSLa_KeV9dFLxBurAeVCqhJVssuyadIqWumDm88Vs/s720/image_2024-03-06_14-07-08%20(2).png

ចំណុចមួយទៀត ប្រសិនបិទរឿងថៃក្នុងទីផ្សារខ្មែរជាភាពត្រឹមត្រូវដែរឬទេលោកបានលើកឡើងថាវាជាការសម្រេចចិត្តដោយហ្មត់ចត់របស់រាជការ របស់អ្នកទស្សនាខ្លួនឯងផ្ទាល់ តែសម្រាប់លោកវិញយល់ឃើញថាពុំចាប់បាច់បិទរឿងថៃ ឬរឿងបរទេសទេ តែរដ្ឋគួរកំណត់ចំនួន និងប្រភេទរឿងដែលអាចអនុញាតិឱ្យបញ្ចាំង កំណត់ពេលវេលាក្នុងការចាក់ផ្សាយ និងតម្លើងពន្ធលើរឿងបរទេសឱ្យខ្ពស់ ដើម្បីជំរុញដល់ទូរទស្សន៍ និងរោងកុននានា ងាកមកផលិតរឿងក្នុងស្រុកឱ្យបានច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyGnsv-T7EfZePxeW-HvJkIjZzg2deninfmNaodfFIpItBUwwVndmJXWo1lq_sremSeED3yJp1QbK1onZTd0D-On_DVwTls5tO2IMW8DajJGziNDNqFIm5ObNA7eKmIL8D4VkWwyCptJFVSpCvi1fRy1Mb2iHdfjfzbGNSuyVcL4dBovYTQUNoZm2lgKM/s960/image_2024-03-06_14-07-08%20(3).png

លោក ខាំ ភូរិ បន្ថែមទៀតថា កម្ពុជាអាចទិញរឿងបរទេសក្នុងតម្លៃថោកៗ ហើយបញ្ចាំងទទួលបានប្រាក់ចំណូលខ្ពស់ ខណៈដែលការផលិតរឿងខ្មែរត្រូវចំណាយទុនច្រើនជាង៤ដង នៃការនាំចូលរឿងបរទេសដែលមានគុណភាពល្អស្រាប់។ ត្រង់ចំណុចរឿងខ្មែរមិនមានគុណភាព ផលិតកររូបនេះលើកឡើងថា ធនធានមនុស្ស ធនធានថវិកាផលិត និងការជួយពីរាជការ គឺជារឿងសំខាន់លោកឃើញផលិតករជំនាន់ក្រោយ ពួកគេមានសមត្ថភាពហើយ តែបញ្ហាគឺធនធានថវិកាក្នុងការផលិតគឺជាឧបសគ្គ ដោយភាពយន្តបរទេសមានទាំងសមត្ថភាព និងថវិកាច្រើន ចំណែកកម្ពុជាយើងគឺពិបាកនិយាយណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibRkr9cQm7IB57mWQqnOG7xYkd6OkgpuEbGMtDzcoxK9QrcZeTfxm4JJlnUNbTRUtqU93V3RXVOwwxH5M6K1q1IATyTNYCmMZdIEzLZByvLuxlgPBNLXmDGDtRbqVtXRULhSXdBgoWwVoUSKHxWsQfxtV99y8Pt1N82toDfwjUUTNHRkgqXpKWx13B90k/s1500/image_2024-03-06_14-15-24.png

លោកបន្ថែមទៀតថាបន្ទោសរោងកុន ឬស្ថានីយ៍ទូរទស្សន៍ក៏មិនត្រូវដែរ ពួកគាត់ត្រូវការចំណូលដើម្បីទ្រទ្រង់ស្ថាប័នដូចគ្នា បើបន្ទោសអ្នកមើលក៏មិនបានដែរ បញ្ហាគឺរឿងល្អគាត់មើលហើយ បើមិនល្អគាត់ក៏មិនគាំទ្រដែរ។

ផលិតកររូបនេះ បានរម្លឹកដែរថា កន្លងទៅធ្លាប់មានការហាមមិនឱ្យមានការចាក់បញ្ចាំងរឿងថៃតាមទូរទស្សន៍បានជាងដប់ឆ្នាំដែរ ពេលនោះអាចជាឱកាសដល់ផលិតករក្នុងស្រុក ចាប់ផ្តើមផលិតភាពយន្ត និងភាពយន្តភាគ ឡើងវិញ។ តែជាអកុសល ទាំងសមត្ថភាពផលិត ទាំងថវិកា ទាំងការគាំទ្រពីស្ថាប័នរដ្ឋនៅមានកម្រិត ធ្វើឱ្យឱកាសមួយនោះ រសាត់បាត់ទៅវិញ៕

 

ម៉ៅ ហាជី រងការរិះគ.ន់ទក់សាច់ក្រោយយកទំនុកច្រៀង «ដែនដីខ្មែរ» ស្នាព្រះហស្តសម្តេចព្រះសង្ឃរាជ ជួន ណាត ច្រៀងទៅលើគ្រឿ.ងស្រវឹ.ង

0

លោក ម៉ៅ ហាជី តារាចម្រៀងក្នុងទ្រនំថោន កំពុងរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គមក្រោយពីយកទំនុកច្រៀង «ដែនដីខ្មែរ» ស្នាព្រះហស្តសម្តេចព្រះសង្ឃរាជ ជួន ណាត លាយនៅក្នុងបទចម្រៀងរបស់លោកមានចំណងជើងថា « Team ទឹកត្នោតជូរ»។ ការយកស្នាព្រះហស្តរបស់ជាតិទៅច្រៀងចេញជាគ្រឿងស្រវឹងនេះពលរដ្ឋចាត់ទុកថាជាការប្រមាថមួយនិងស្នើឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់វិធានការទៅលើរឿងនេះ ស្របពេលពលរដ្ឋមានជាតិនិយមរួបរួមគ្នាតបទៅភាគីថៃ បែរជាតារាចម្រៀងរូបនេះយកទំនុកច្រៀងបទជាតិទៅច្រៀងពីគ្រឿងស្រវឹងទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyKC369CQ6OeDe_rI0gun7zEfX3v7b4nP386s3Gaa5O9Ik52IWG3BrEieR2P_P9UMnZ-q4mrTPT_7tkg4BtIzf_sbMTAiSpJU3WSj065vhPSKTA13DKIRd3okv3uh33aNp5WGVIc5x2CTNBWXi5PaO7XZk_nL0_0DGhSm0SWHUQAECE9kJiyQ2O_KFGcQ/s674/image_2024-03-07_10-29-25.png

«ដែនដីខ្មែរ» ព្រះរាជនិពន្ធដោយសម្ដេចព្រះសង្ឃរាជ ជួន ណាត ជាអង្រួនអារម្មណ៍យុវជនខ្មែរឱ្យចេះស្រឡាញ់ជាតិសាមគ្គីគ្នាជាធ្លុងមួយ ហ៊ានលះបង់សូម្បីជីវិតប្រសិនជាមានសត្រូវឈ្លានពាន។ ទោះយ៉ាងណាកំណាព្យជាតិដ៏មានតម្លៃនិងស្នាព្រះហត្តដ៏ថ្លៃថ្លារបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ត្រូវបានអ្នកនិពន្ធឈ្មោះ ថុន ផានិត យកទំនុកច្រៀង «ដែនដីខ្មែរ» ប្រែថា សុវណ្ណភូមិ យកទៅនិពន្ធទំនុកច្រៀងក្នុងបទ « Team ទឹកត្នោតជូរ» ដែលបកស្រាយដោយតារាចម្រៀង ម៉ៅ ហាជី ចេញក្នុងផលិតកម្មថោន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmPp_Vej0r3Ja_dRB8moJYStVWQjVn01VBZZmvcEP3Z4FIo6vX5gXPF-y0evU0IJvRKE1EqeEBODGomwtwAZIaF7BXfoYHlnSeRLMcGhuWluFpFwLDeVjIt-rtRlC67AOxgOUdrQLx75kaMmA5J55-T0J_bQwRNWnDJZaz4U0OUf1c2Mo4ngYoFYszSx8/s2048/image_2024-03-07_10-29-28.png

ឃ្លាយកលំនាំតាមបទជាតិ របស់លោក ម៉ៅ ហាជី នោះទេ «ភ្ញាក់ពីដេកក្រោកឡើងទៅធ្វើសំណង់ ចង់មិនចង់ទៅធ្វើសំណង់ដើម្បីគ្រួសារ ល្ងាចឡើងសាច់ក្លែមមិនខ្វះឡើយណា មិនផឹកស្រាផឹកត្នោតជូរទាំងអស់គ្នា ផឹកត្នោតជូរអស់លុយតិចតែស្រវឹងខ្លាំង ព្រោះមានថ្នាំខ្លាំងដាក់ត្រាំតាំងពីដូនតា បើស្រវឹងកុំបើកបរ កុំស្រែកឡូឡា ដាក់ជ្រុលកាលណានាំគ្នាចូលមុងដេក»។
ការយកបទជាតិទៅប្រឡូកប្រឡាក់ជាមួយនឹងគ្រឿងស្រវឹងជាប្រភេទទឹកត្នោតជូរ នេះបានបង្កទៅជារឿងក្តៅគគុកដែលមានការរិះគន់យ៉ាងខ្លាំងទៅលើតារាចម្រៀង ម៉ៅ ហាជី និងអ្នកនិពន្ធ ដែលអ្នកលេងបណ្តាញសង្គមចាត់ទុកថាជាការប្រមាថមួយដែលយកបទជាតិទៅជាន់ឈ្លីបែបនេះ។ ជាមួយការខឹងសម្បាររិះគន់ទក់សាច់ទៅកាន់តារាចម្រៀងរូបនេះ ពលរដ្ឋក៏ស្នើទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់វិធានការទៅលើករណីនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSZt36CSc4tMZ1h5mQJgShtJr9zf0KmjpGjolUWPrWQRWD7gZ1QHJBrBvph232U0rlEEjTzjMtJtrYe1kQsR8-AA2md6IXu22XULHvFFXrMtOtfgauvsvWa6BU6SMmV18M-izkh3PmzRH2TTRDx-ssqLr3PmgETsHKIzOEhrZ8VpizjLCLdAiKCW3PdX8/s2048/image_2024-03-07_10-29-29.png

យ៉ាងណាមិញ នៅព្រឹកថ្ងៃទី៧ មីនា នេះលោក ម៉ៅ ហាជី និងអ្នកនិពន្ធ បានចេញវីដេអូ លើកម្រាមដៃ១០សូមទោសទស្សនិកជនដោយលោកអះអាងថាជាកំហុសអចេតនា ជាបទចម្រៀងច្រៀងតាំងពីតូចៗ រាងភាំងបន្តិចបានជ្រុលជ្រួសទៅលើទំនុកច្រៀងរបស់ សម្ដេចព្រះសង្ឃរាជ ដោយមិនដឹងខ្លួន។ លោក ម៉ៅ ហាជី ថាមួយបទនេះខាងផលិតកម្មថោន មិនបានដឹងនោះទេគឺខាងផលិតកម្មគ្រាន់តែយកបទលោកទៅបង្ហោះប៉ុណ្ណោះកុំបន្ទោសខាងផលិតកម្មអី។ ជាមួយគ្នានេះផងដែរ លោក ម៉ៅ ហាជី និងអ្នកនិពន្ធ ថុន ផានិត សន្យាថាមិនឱ្យមានជាលើកទី២នោះទេ ដែលប៉ះពាល់ទៅដល់ភ្លេងជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6y7RfKjKHApfle-6oNGhyphenhyphentaKhq1LdfGPEScPdReN_dMFo6bjiPEI-rmVD8kBf7oBEVEmJR5qOYcvQK9q6eea46_u1ICrC9-rvs8dxzN0wj-sx9C7AjUBrFTZxzT2k5mUAyGlbsQX2POoTd7kyqvWVp_u1tI2lWGVZXHt17ZzFiSKczTbNcRqtZPs0XxE/s2048/image_2024-03-07_10-29-26.png

លោក ម៉ៅ ហាជី ថាខ្លួនលោកពិតជាមានអារម្មណ៍សោកស្តាយ នូវកំហុសខុសឆ្គងនេះ នឹងសង្ឃឹមថាទស្សនិកជនអធ្យាស្រ័យផ្តល់ឱកាសថ្មីឱ្យលោកបន្តទៀតហើយលោកក៏មានបទចម្រៀងថ្មីៗជាច្រើនទៀតផងដែរ៕