Home ព័ត៌មានជាតិ ជុំវិញរឿងពហិកាភាពយន្តខ្មែរ-ថៃ សមាគមផលិតករភាពយន្តខ្មែរអំពាវនាវពលរដ្ឋរក្សាភាពស្ងៀមស្ងាត់

ជុំវិញរឿងពហិកាភាពយន្តខ្មែរ-ថៃ សមាគមផលិតករភាពយន្តខ្មែរអំពាវនាវពលរដ្ឋរក្សាភាពស្ងៀមស្ងាត់

90
0

សមាគមផលិតករភាពយន្តខ្មែរដែលមានលោក លៀក លីដា ជាប្រធានបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីថ្មីៗនេះរវាងពលរដ្ឋខ្មែរនិងថៃនាំគ្នាពហិកាមិនទស្សនាភាពយន្តគ្នាទៅវិញទៅមក។ សមាគមផលិតករភាពយន្តខ្មែរបានអំពាវនាវពលរដ្ឋរក្សានូវភាពស្ងប់ស្ងាត់ សេចក្តីថ្លៃថ្នូរ ក្នុងនាមជាប្រជាជាតិដែលមានវប្បធម៌ អរិយធម៌ខ្ពង់ខ្ពស់ និងគោរពឱ្យបានខ្ជាប់ខ្ជួនតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងទំនាក់ទំនងសហប្រតិបត្តិការល្អជាមួយប្រទេសថៃ ព្រមទាំងដើម្បីជៀសវាងនូវ រាល់អំពើដែលបង្កឱ្យមានការរើសអើងពូជសាសន៍ និងប៉ះពាល់ដល់ផលប្រយោជន៍នៃប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_HH1Ue-tFwZICToO00TQoGW5qZ_GxigDhGiW6ASF2EL3JewOy5jXSGox3HYmjBYZfp-8-y9A2mdqjYoHATv706ec58UIVst7yyOkQDMQXZ27iwcoM41MwhboIDXzklHmuzYipOgLTxN2-4DgdKGSkl84owdxkJv1JXhX61Tq4APYUlfMjTQiIr5NhCuQ/s1080/photo_2024-03-05_14-26-17.jpg

ខ្លឹមសារទាំងស្រុងរបស់សេចក្តីថ្លែងការណ៍បានឱ្យដឹងថា «សមាគមផលិតករភាពយន្តខ្មែរ បានពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពវិវត្តន៍ថ្មីៗ ក្នុងវិស័យភាពយន្តកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពិសេសជុំវិញបញ្ហាប្រតិកម្មរបស់មហាជនអ្នក លេងបណ្តាញសង្គមលើការចាក់បញ្ចាំងភាពយន្តកម្ពុជានៅក្នុងប្រទេសថៃ និងការចាក់បញ្ចាំងភាពយន្តថៃក្នុង ប្រទេសកម្ពុជា ដែលបង្កឲ្យមានការធ្វើពហិកា មិនគាំទ្រ និងមិនទស្សនាភាពយន្តរបស់ប្រទេសទាំងពីរទៅវិញទៅមក ពិសេសលើករណីភាពយន្តរឿង «ម៉ែក្រឡាភ្លើង» របស់ផលិតកម្ម សាស្ត្រា ហ្វៀម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKW_AGK48v1apZa0PSe37r8MmEDahMIkmEMW1ig4i7gtACS3quSwM5D5BBw_fDFtX5g2Bl197wgd7-6ifQHEmWisQhsZWfAGoUiTMxWoWlKd56ihD_jMmTcnniR4BqSmpARi4kgx0fLa6BgpFKyCu9GheulBuOmtB5RjQ61vCOvE7smrwSM-A8KU_xIFY/s2048/image_2024-02-15_15-14-39.png

ប្រភពដដែលបានបន្តថា «ករណីនេះ សមាគម បានពិនិត្យឃើញថា ប្រតិកម្ម និងការធ្វើពហិការបស់អ្នកលេងបណ្តាញសង្គមថៃ លើភាពយន្តរបស់កម្ពុជា រឿងម៉ែក្រឡាភ្លើង គឺជាករណីភាន់ច្រឡំ និងវាយតម្លៃសាច់រឿងខុស របស់អ្នកលេងបណ្តាញសង្គមថៃ ចំពោះភាពយន្តខាងលើ តែមិនបានសំដៅជារួមលើស្នាដៃភាពយន្តរបស់កម្ពុជា ដែលចាក់បញ្ចាំងនៅក្នុងប្រទេសថៃនោះទេ។ ពាក់ព័ន្ធនឹងករណីនេះ សមាគមក៏បានសង្កេតឃើញ មានគណនីហ្វេសប៊ុកមិនប្រក្រតីមួយចំនួន (Fake Account) បាននិងកំពុងព្យាយាមបញ្ចេញមតិយោបល់ (Comment) បែបឌីដង ញុះញង់ ឲ្យប្រជា ពលរដ្ឋកម្ពុជាមានការរើសអើងចំពោះភាពយន្តថៃ និង ឌឺដង ញុះញង់ឲ្យប្រជាពលរដ្ឋថៃរើសអើងចំពោះភាពយន្ត កម្ពុជា។ សកម្មភាពខាងលើនេះ គឺជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភ ដែលអាចបង្កជាការញុះញង់ឱ្យមានការរើសអើង និងដុតកំហឹងជាតិសាសន៍រវាងកម្ពុជាថៃ ព្រមទាំងធ្វើខូចទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២ ដែលជាប្រទេស ភូមិផងរបងជាមួយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzNeGzI_uuC_1E6vbL9XDLFYrHvwFgeJOBMk0UOneI8HVW5Bn3WOGw43uhkRv20JyhGNCwTRJbm2ooUniJnerUrQVbnVlL7Gq0owzMHBksHNrgWVog23o3YW_pyfMInpK9hD7aYMqFPXCvEVncWdRpgirmUH3mNwSu4Nlwhay5mZ56nr8ZkQJpshlSiXA/s2048/image_2024-02-15_15-14-36.png

ជាមួយគ្នានេះ សមាគម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមមេត្តារក្សានូវភាពស្ងប់ស្ងាត់ សេចក្តីថ្លៃថ្នូរ ក្នុង នាមជាប្រជាជាតិដែលមានវប្បធម៌ អរិយធម៌ខ្ពង់ខ្ពស់ និងគោរពឲ្យបានខ្ជាប់ខ្ជួនតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងទំនាក់ទំនងសហប្រតិបត្តិការល្អជាមួយប្រទេសថៃ ព្រមទាំងដើម្បីជៀសវាងនូវ រាល់អំពើដែលបង្កឲ្យមានការរើសអើងពូជសាសន៍ និងប៉ះពាល់ដល់ផលប្រយោជន៍នៃប្រទេសទាំង២។

ជាមួយ គ្នានេះផងដែរ សមាគមក៏ស្នើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ច មេត្តាពិនិត្យស្រាវជ្រាវលើគណនីហ្វេសប៊ុកមិន ប្រក្រតីមួយចំនួន ដែលកំពុងធ្វើសកម្មភាពទុច្ចរិតប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ។
សមាគមផលិតករភាពយន្តខ្មែរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំង អស់ដែលបានយកចិត្តទុកដាក់ស្រឡាញ់ គាំទ្រ និងលើកស្ទួយវិស័យភាពយន្តជាតិ។ ជាមួយនេះ ក៏ស្នើសុំ ដល់ផលិតករភាពយន្តទាំងអស់បន្តរួបរួមគ្នា ខិតខំសំរិតសំរាំង ពង្រឹងនិងលើកកម្ពស់គុណភាពស្នាដៃភាពយន្តរបស់ខ្លួន ដើម្បីទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនក្នុងស្រុក ភាពយន្តនៅក្រៅប្រទេស និងដើម្បីឧត្តមភាពប្រកួតប្រជែងសម្រាប់ទីផ្សារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjux3PD_df-71Bp7a5WoQjhAZb3fnRlK3ZK7NIkeC4GJ5ka7aPjJ9G7SzwFymoD-S88yZk4GEzzqDbgB4dS7E0KWisoL4pgZbSvyLTWsKK3QuAy1cSRFTCJ9HoMVtTe4Te-mkJuaHafKO_Xp2RZg0ZjIYBIu_1LBbDDqcLvqNHWDS4Dqunm4qanSmY9IF8/s1440/429773125_3707301002832613_4020356735566173931_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIvYt6Ob7EHzLwJ07yVrAraw8mfJ491yaiXuUD-d4fZhrwGJPLztk-A70OF_szYuinV38qM2sy8psSgBuRXvEnCQ6PKimlJB5mSrTXgLIxbSY28isCF5F-x9QaZbAHeMCIWvLQB2f-IG5I2WSyqmfw53lBpM0BXgDjdPU7jIxZ8cPOzF6q4mIXeLczuqQ/s1440/429789280_3707301026165944_1019581155941021111_n.jpg