ភ្នំពេញ ៖ នៅក្នុងឱកាសទស្សនកិច្ចគម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល កាលពីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ គណៈប្រតិភូនៃក្រសួងដីធ្លី ហេដ្ឋរចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ប្រទេសជប៉ុន បានកោតសរសើរចំពោះការអភិវឌ្ឍនៃ គម្រោងលំនៅឋានទីក្រុងរណបមួយ ដែលជាគម្រោងលំនៅឋានតម្លៃសមរម្យដំបូងគេនៅកម្ពុជា ។
លោក TAKAMIYA Shigetaka ប្រធានគណៈប្រតិភូក្រសួងដីធ្លី នៃប្រទេសជប៉ុន បានបញ្ជាក់ថា បន្ទាប់ពីបានសិក្សាស្វែងយល់និងធ្វើទស្សកិច្ចនៅក្នុងគម្រោងលំនៅឋានតម្លៃសមរម្យទីក្រុងរណបសិរីមង្គលនេះហើយ លោកយល់ឃើញថា គម្រោងនេះគឺជាគម្រោងលំនៅឋានមួយដែលបានអភិវឌ្ឍន៍បានល្អ និងមានសោភ័ណភាពស្រស់ស្អាត ។ ជាពិសេសលោកពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដែលផ្ទះនៅក្នុងគម្រោងលំនៅឋានតម្លៃសមរម្យនេះ មានតម្លៃត្រឹមតែក្រោម ៣ម៉ឺនដុល្លារប៉ុណ្ណោះ ប៉ុន្តែមានគុណភាព និងផាសុខភាពល្អ សម្រាប់ឱ្យប្រជាជនកម្ពុជាអាចរស់នៅបាន។
បើតាម ប្រាក់ អង្គារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដោយសារតែគម្រោងលំនៅឋានទីក្រុងរណបសិរីមង្គលបានអភិវឌ្ឍន៍ផ្តល់លំនៅឋានមានស្តង់ដា គុណភាព សោភ័ណភាពស្រស់ស្អាត តម្លៃសមរម្យ ភាពងាយស្រួលក្នុងការរស់នៅ និងមានប្លង់រឹងកម្មសិទ្ធិស្របច្បាប់ ស្របតាមអាទិភាពនិងគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការរស់នៅប្រកបដោយសុខដមរមនា ផាសុខភាព មានសាមគ្គីភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋមានប្រាក់ចំណូលទាបនិងមធ្យម ទើបខាង ក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ប្រទេសជប៉ុន ចុះមកទស្សនៈកិច្ចនាពេលនេះ ដើម្បីស្វែងយល់អំពីចំណុចខ្លាំង និងបទពិសោធន៍ល្អៗ ក្នុងការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យរបស់ក្រុមហ៊ុន”។.jpg)
ឯកឧត្តម ក៏បានបន្ថែមទៀតថា គម្រោងនេះគឺជាសមិទ្ធិផលដ៏គួរជាទីមោទនៈ ដែលកើតចេញពីការសហការណ៍រវាងរាជរដ្ឋាភិបាល ដោយមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាសេនាធិការ និងក្រុមហ៊ុនវើលប្រ៊ីដ ហូម ស្របតាមគោលបំណងនៃគោលនយោបាយជាតិស្ដីពីលំនៅ ឋាន។
លោក យក់ សុធីរិទ្ធ នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន វើលដ៏ប្រ៊ីដហូម បានលើកឡើងថា “ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា គម្រោងបានផ្តល់នូវលទ្ធភាពជូនដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ មានប្រាក់ចំណូលទាបនិងមធ្យម ក្នុងការទទួលបានលំនៅឋានមួយ ដែលមានប័ណ្ណកម្មសិទ្ធិប្លង់រឹងតកូនតចៅ និងបរិស្ថានរស់នៅប្រកបដោយសុខមាលភាព សោភ័ណភាព សណ្តាប់ធ្នាប់ ការរស់នៅស្អាត និងសេចក្តីថ្លៃថ្នូរ ក្នុងតម្លៃទាបក្រោម ៣ ម៉ឺនដុល្លារអាមេរិកតែប៉ុណ្ណោះ។
ជាពិសេស អតិថិជនមិនតម្រូវឱ្យចំណាយបង់ពន្ធប្រថាប់ត្រា៤% ពេលផ្ទេរកម្មសិទ្ធិនោះឡើយ ដោយពន្ធប្រថាប់ត្រានេះគឺជាបន្ទុករបស់រដ្ឋ”។ ហើយនាពេលបច្ចុប្បន្ននេះ សេវារថយន្តក្រុងសាធារណៈរបស់រដ្ឋក៏បានចូលមកដល់ក្នុងទីតាំងគម្រោងតែម្តង ដែលបានផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋរស់នៅក្នុងគម្រោងយ៉ាងខ្លាំង។ ដោយហេតុនេះហើយ ទើបគម្រោងតែងតែទទួលនូវទស្សនៈកិច្ចពីគណៈប្រតិភូជាតិនិងអន្តរជាតិជារឿយៗ ក្នុងការមកស្វែងយល់ពីបទពិសោធន៍ល្អៗរបស់យើង។
គួរបញ្ជាក់ថាលំនៅឋានទីក្រុងរណបសិរីមង្គល គឺជាគម្រោងលំនៅឋានតម្លៃសមរម្យធំជាងគេនិងទីមួយរបស់កម្ពុជា ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនវើលប្រ៊ីដហូម (Worldbridge Homes Co., Ltd) របស់ អ្នកឧកញ៉ា សៀ ឬទ្ធី ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាពីសាធារណៈជនទូទៅ។
គម្រោងបានសាងសង់លំនៅឋានតម្លៃសមរម្យចំនួន 2457 ល្វែង រួចរាល់ ១០០% និងមានសួនច្បារសាធារណៈចំនួន៣ (ដែលបានបំពាក់ឧបករណ៍ហាត់ប្រាណ) នៅលើផ្ទៃដីជាង 23 ហិកតា ស្ថិតនៅក្នុងតំបន់កំពុងមានការអភិវឌ្ឍនខ្លាំង ប្រកបដោយសក្តានុពលទាំងឳកាសការងារនិងអាជីវកម្ម គឺនៅទល់មុខនឹងទីតាំងគម្រោង បណ្តុំសហគ្រាសធុនតូច និងមធ្យម Worldbridge 4.0 តាមបណ្តោយផ្លូវជាតិលេខ21 ភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ជិតផ្លូវក្រវ៉ាត់ក្រុងទី៣ និងនៅជាង ១០គម ពីប្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីតែប៉ុណ្ណោះ។
រីឯតម្លៃផ្ទះវិញ គឺក្រុមហ៊ុននៅតែផ្តល់ជូននូវតម្លៃពិសេសក្រោម 30,000 ដុល្លារអាមេរិកប៉ុណ្ណោះ ដោយផ្តល់លក្ខខណ្ឌបង់ប្រាក់ងាយស្រួលស្របតាមលទ្ធភាពរបស់ប្រជាពលរដ្ឋ។ ហើយចំពោះការជាវនៅពេលនេះ គឺអតិថិជនអាចទទួលបានលំនៅឋានចូលរស់នៅបានភ្លាមៗតែម្តង ដោយគ្រាន់តែមានប្រាក់ចំនួន ២០០០ ដុល្លាអាមេរិកប៉ុណ្ណោះ។.jpg)
អាស្រ័យហេតុនេះ បងប្អូនដែលធុញទ្រាន់នឹងការស់នៅផ្ទះជួល គ្នានឯកជនភាព គ្មានសួនច្បារ គ្មានកន្លែងហាត់ប្រាណ គ្មានកម្មសិទ្ធិផ្ទាល់ខ្លួន ដោយត្រូវចំណាយលុយបង់ថ្លៃផ្ទះជួលប្រចាំខែផងនិងចំណាយផ្សេងទៀតផង ហើយមានចំណាប់អារម្មណ៍ចង់ក្លាយជាម្ចាស់ផ្ទះដ៏ស្រស់ស្អាតនៅក្នុងគម្រោងរបស់យើង សូមទាក់ទងមកការិយាល័យលក់ផ្ទាល់ក៏បានឬតាមលេខទូរស័ព្ទ 070 906 333 (Smart) / 092 906 333 (Cellcard)/ 088 5 906 333 (Metfone) ជារៀងរាល់ថ្ងៃ ។










