Home ព័ត៌មានអន្តរជាតិ មិនធម្មតា! អំបិលមួយប្រភេទនេះមានតម្លៃរហូតដល់ ១០០ ដុល្លារអាមេរិកសម្រាប់ជាង ២០០ ក្រាមប៉ុណ្ណោះ

មិនធម្មតា! អំបិលមួយប្រភេទនេះមានតម្លៃរហូតដល់ ១០០ ដុល្លារអាមេរិកសម្រាប់ជាង ២០០ ក្រាមប៉ុណ្ណោះ

92
0

អំបិលឫស្សីដែលមានដើមកំណើតនៅក្នុងប្រទេសកូរ៉េមានតម្លៃរហូតដល់ ១០០ ដុល្លារអាមេរិកសម្រាប់ ២៤០ ក្រាមនីមួយៗ ដោយសារគុណភាពខ្ពស់ខុសពីអំបិលសមុទ្រផ្សេងទៀត ធ្វើឱ្យវាក្លាយជាអំបិលថ្លៃបំផុតនៅលើពិភពលោក។ អំបិលនេះត្រូវបានជនជាតិកូរ៉េប្រើប្រាស់សម្រាប់ធ្វើម្ហូប និងជាទម្រង់ឱសថបុរាណ វាត្រូវបានបង្កើតឡើងដោយដាក់អំបិលសមុទ្រនៅខាងក្នុងឬស្សី ហើយអាំងនៅសីតុណ្ហភាពខ្ពស់ គោលបំណងគឺដើម្បីទាញយកសារធាតុរ៉ែពីដើមឬស្សី។Why Korean Purple Bamboo Salt Is so Expensive

ដូច្នេះអំបិលឫស្សីមានតម្លៃថ្លៃរហូតដល់ទៅ ១០ ដងនៃតម្លៃអំបិលហិមាល័យពណ៌ផ្កាឈូកទៅទៀត។ តម្លៃនេះគឺថ្លៃព្រោះការចំណាយភាគច្រើនបានមកពីការប្រើប្រាស់កម្លាំងពលកម្មច្រើន។ ដំណើរការដំបូងគឺចាប់ផ្តើមដោយការកាត់ដើមឬស្សីដែលមានអាយុបីឆ្នាំទៅជាដើមឯកសណ្ឋាន ហើយអំបិលសមុទ្រពីឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសកូរ៉េត្រូវបានបញ្ចូលទៅក្នុងឫស្សី បន្ទាប់មកគេដាក់ក្នុងឡដុតដោយប្រើតែគល់ស្រល់។ ដំណើរការនេះត្រូវចំណាយពេលប្រហែល ១២ ទៅ ១៤ ម៉ោង នៅសីតុណ្ហភាពលើសពី ៨០០ អង្សារសេ។Korean Bamboo Salt, The World's Most Expensive Salt Whose, 41% OFF

នៅពេលដែលឬស្សីឡើងកំដៅ ប្រេងហូរចេញពីឈើ ហើយត្រូវបានស្រូបចូលទៅក្នុងអំបិល ដែលត្រូវបានគេនិយាយថាផ្តល់ឱ្យវានូវក្លិនដ៏ឈ្ងុយឈ្ងប់ ក៏ដូចជាលក្ខណៈសម្បត្តិពិសេសរបស់វាជួយពង្រឹងសុខភាព។ បន្ទាប់មក សសរឬស្សីក៏ប្រែក្លាយទៅជាផេះ បន្សល់ទុកតែដុំអំបិលដែលកិនរួចយកទៅដាក់ក្នុងសសរឬស្សីម្តងទៀត ជាសរុបដំណើរការនេះត្រូវបានធ្វើម្តងទៀតចំនួនប្រាំបីដង។ រីឯដំណើរការទីប្រាំបួនគឺខុសគ្នាបន្តិចព្រោះអំបិលត្រូវបានកម្ដៅប្រហែល ១០០០ អង្សាសេ ធ្វើឱ្យអំបិលនិងឫស្សីរលាយទាំងស្រុង។ ល្បាយនេះត្រូវបានចាក់ចូលទៅក្នុងដបតូចៗហើយទុកឱ្យរឹងអស់រយៈពេលជាច្រើនថ្ងៃ បន្ទាប់មកអំបិលនឹងរឹងដូចថ្មត្រូវបានបំបែកដោយដៃខ្ចប់និងលក់។Oral Care Benefits of Salt and Jukyeom (Korean Bamboo Salt) – OJOOK

នេះបើយោងតាមការស្រាវជ្រាវបានបង្ហាញថា អំបិលឬស្សីមានផ្ទុកជាតិដែក ប៉ូតាស្យូម និងកាល់ស្យូមខ្ពស់ជាងអំបិលសមុទ្រធម្មតា ហើយវាអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់មនុស្សប្រសើរឡើង ក៏ដូចជាជួយដល់ការរំលាយអាហារ សុខភាពមាត់ធ្មេញ និងការរលាក ហើយថែមទាំងមានឥទ្ធិពលប្រឆាំងនឹងមហារីកទៀតផង។ ទោះជាយ៉ាងណាក៏ដោយ វានៅតែមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាអំបិលឬស្សីពិតជាល្អជាងអំបិលធម្មតាឬយ៉ាងណានោះទេ៕