Home ព័ត៌មានជាតិ ភ្ញាក់ផ្អើល! រៀបការបានជិត៣ខែ លោកស្រី ទ្រី ដាណា ប្រកាសថាទើបស្រលាញ់ស្វាមី

ភ្ញាក់ផ្អើល! រៀបការបានជិត៣ខែ លោកស្រី ទ្រី ដាណា ប្រកាសថាទើបស្រលាញ់ស្វាមី

409
0

បន្ទាប់ពីបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្តាញសង្គមដោយមានឈ្មោះលោកស្រី ទ្រី ដាណា និងលោក រស់ រាជ្ជសាល នៅឯមាត់សមុទ្រអមជាមួយការតុបតែងផ្កាពណ៌សដ៏ស្រស់ស្អាតប្រៀបដូចជាគូស្នេហ៍សុំគ្នារៀបការធ្វើឱ្យហ្វេនៗឆ្ងល់ពា្រត។ ទោះយ៉ាងណា ពេលនេះអ្នកជំនួញអនឡាញរូបនេះបានទម្លាយការពិតហើយ ព្រមទាំងបញ្ជាក់ថាកាលពីលោកស្រីរៀបការមិនទាន់មានចិត្តស្រលាញ់នោះទេ ព្រោះតែជួបគ្នាបាន២ថ្ងៃភ្ជាប់ពាក្យ ហើយភ្ជាប់ពាក្យរួចបាន១ថ្ងៃ ប្រកាសថ្ងៃរៀបការ ការរួចជិត៣ខែទើបស្រលាញ់គ្នាមែនទែន។May be an image of 2 people, flower and wedding

នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រី ទ្រី ដាណា បង្ហោះរូបភាពស្រស់ស្អាតជាច្រើនសន្លឹកជាមួយស្វាមីនៅមាត់សមុទ្រអមជាមួយខ្លឹមសារថា «ដល់ពេលដែលប្រាប់ហ្វេនហើយ។ មនុស្ស២នាក់មិនធ្លាប់ស្គាល់គ្នាសោះ បន្ទាប់ពីនិយាយគ្នាបាន ២ថ្ងៃ ក៏សម្រេចចិត្តភ្ជាប់ពាក្យ (ជួបគ្នាថ្ងៃទី៥ ភ្ជាប់ពាក្យថ្ងៃទី៩ រៀបការថ្ងៃទី០៣,១២,២០២៣)ទាំងចិត្តមិនទាន់ច្បាស់លាស់ថាស្រលាញ់ឬអត់ គ្រាន់ដឹងថាគាត់ជាមនុស្សគួរទុកចិត្ត និងអាចដើររួមផ្លូវទៅមុខជាមួយគ្នាបាន។ ភ្ជាប់ពាក្យបានមួយថ្ងៃ យើងក៏សម្រេចចិត្តរើសថ្ងៃរៀបការ… ស្ដាប់ទៅ ដូចលឿនណាស់ មិនគួរជឿទេ មែនអត់? តែជាការពិត យើងសម្រេចចិត្តរើសថ្ងៃរៀបការ ដោយនៅសល់វេលាមិនដល់មួយខែផង។ សម្រាប់ខ្ញុំ ចូលចិត្តច្បាស់លាស់ ជួបមនុស្សទុកចិត្ត ខ្ញុំអាចទទួលយកភ្លាម តែបើសួរអារម្មណ៍ពេលនោះ ស្រលាញ់អត់ មានចិត្តលើគ្នាអត់… គឺអត់ទាន់ទេ បើមនុស្សនិយាយគ្នា មិនទាន់បានមួយអាទិត្យផងហ្នឹង ទៅប្រាប់កូនចៅ ក៏សាប្រាយគ្រប់គ្នា»។May be an image of 1 person, flower, wedding and dais

ម្ចាស់ហាងពេជ្រ រូបនេះ បន្តទៀតថា «បន្ទាប់ ពីភ្ជាប់ពាក្យរួចមក យើងតែងណាត់គ្នា ញាំអីជាមួយគ្នា លួចមើលគ្នា។ គាត់ព្យាយាមណាស់ លើកទឹកចិត្ត ផ្ដល់ភាពកក់ក្ដៅ ធ្វើអោយខ្ញុំសប្បាយចិត្ត ហើយក៏ឆ្លៀតនិយាយរឿងគំនិតរកស៊ី និងការងារខ្លះ ដែលខ្ញុំមានអារម្មណ៍ថា គាត់ជាមនុស្សដូចខ្ញុំច្រើន។ មួយរយៈក្រោយ គាត់ក៏បានបង្ហាញអារម្មណ៍ពិត ថាគាត់បានព្យាយាមខមមិនខ្ញុំ និងឆាតមកខ្ញុំ តែខ្ញុំមិនឆ្លើយតបគាត់។ ជានិស្ស័យក៏អាចថាបាន ព្រោះចុងក្រោយ យើងក៏បានស្គាល់គ្នាអារម្មណ៍ចាប់ផ្ដើមអាណិតគាត់ ក្រោយពេលគាត់ប្រាប់ការពិត ហើយភាពកក់ក្ដៅ និងការលើកទឹកចិត្តដែលគាត់ផ្ដល់អោយ ក៏ធ្វើអោយខ្ញុំ កាន់តែទុកចិត្តគាត់។ មិនយូរប៉ុន្មាន យើងក៏ដល់ថ្ងៃរៀបការ… ក្ដីរំភើប ភាពរីករាយ លាយឡំនឹងអារម្មណ៍ភ័យខ្លះ មិនខុសពីគូដទៃ ទោះខ្ញុំធ្លាប់ឆ្លងកាត់ការរៀបការពីមុនក៏ដោយ ព្រោះខ្ញុំគោរពប្រពៃណីណាស់ លុះក្រាបក្បាលដល់កន្ទេល ទើបច្បាស់លាស់»។May be an image of 2 people, flower and wedding

លោកស្រី ទ្រី ដាណា បន្តថា «ថ្ងៃនេះ រយៈពេលជិត៣ខែហើយ យើងបានស្វែងយល់ពីគ្នា ផ្ដល់ភាពកក់ក្ដៅអោយគ្នា ចែករំលែក ភាពរីករាយ និងទុក្ខសោកជាមួយគ្នា។ ក្ដីអាណិតដែលខ្ញុំមានលើគាត់ពីមុនពីមុន ចាប់ផ្ដើមប្រែមកជាក្ដីស្រលាញ់។ ហើយឥឡូវនេះ ពួកយើងទាំង២នាក់ បានស្រលាញ់គ្នាមែនទែនហើយ។ អានចប់ហើយត្រូវទេ? ហើយក៏មានអារម្មណ៍មួយថា មិនគួរជឿ ត្រូវអត់? តែចង់ប្រាប់ថា នាងខ្ញុំក៏ស្ទើរមិនជឿដែរ តែគ្រប់យ៉ាងជាការពិត ចឹងហើយ បានខ្ញុំថាដូចយល់សប្តិចឹង។ សរុបមកគឺ ជួបគ្នាបាន២ថ្ងៃភ្ជាប់ពាក្យ ហើយភ្ជាប់ពាក្យរួចបាន១ថ្ងៃ ប្រកាសថ្ងៃរៀបការ ការរួចជិត៣ខែទើបស្រលាញ់គ្នា មែនទែន»។May be an image of 2 people and wedding

គួរបញ្ជាក់ថា លោកស្រី ទ្រី ដាណា និងលោក រស់ រាជ្ជសាល បានដឹកដៃគ្នាភ្ជាប់ពាក្យនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២៣ ធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ចូលរោងការ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំធំៗ តារាល្បីៗជាច្រើនរូប ប៉ុន្តែទើបដឹងថាការរៀបការអ្នកជំនួញអនឡាញរូបនេះគ្មានចិត្តស្រលាញ់ស្វាមីទៅវិញ៕