Home ព័ត៌មានអន្តរជាតិ នាឡិកាបុរាណមួយនៅតែមានតម្លៃខ្ពស់កប់ពពក បើទោះជាវាខូ..ចក្តី

នាឡិកាបុរាណមួយនៅតែមានតម្លៃខ្ពស់កប់ពពក បើទោះជាវាខូ..ចក្តី

192
0

នាឡិកាដៃ១គ្រឿងនៅតែមានតម្លៃខ្ពស់កប់ពពក បើទោះជាវាបាន ..ខូ..ចខា..ត.. ដោយសារហេតុការណ៍ ..ផ្ទុះ..គ្រា..ប់..បែក.. បរមា..ណូ.. នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ ក្តី ។ នៅខែកុម្ភៈ ឆ្នាំ២០២៤ នាឡិកា១គ្រឿងនេះត្រូវបានគេលក់ក្នុងតម្លៃរហូតដល់ជាង៣១.០០០ដុល្លារអាមេរិក ក្នុងការដេញថ្លៃមួយនៅសហរដ្ឋអាមេរិក ។

គេឃើញថា ទ្រនិករបស់នាឡិកាដៃនេះបានចង្អុលនៅម៉ោង៨និង១៥នាទី ដែលជាពេលវេលាយន្តហោះទម្លាក់គ្រាប់បែក B-29 Enola Gay របស់សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកបរមាណូ «Little Boy» មកលើទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYz2XkUPCxVKheoTrA1Y4qgxlW9vHw76Yw8ZynxH5F5dR0b-CU3dvr29eUVP8lP-wtVMfSaJH6gV-Ww3ixydYO0hEhehsUjfkK5lAXIliMEsy72rceqQK_gm-V2XYmu8jChCSk6NsC1y8JzI4eFd-IF-OtHbgFZ2PhLSBL2s2_qOeHwAfNIAE08gpY0fY/s923/17089373113965959740_1200x630.jpg

ក្នុងអំឡុងពេលដេញថ្លៃ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ គេអាចលក់នាឡិកានេះក្នុងតម្លៃរហូតដល់៣១.១១៣ដុល្លារអាមេរិក ។ ចំណែកអ្នកទទួលបានជោគជ័យក្នុងការដេញថ្លៃនេះ សុំមិនបង្ហាញឈ្មោះជាសាធារណៈ ។

វិទ្យាស្ថាន RR Auction នៅទីក្រុងបូស្តុន សហរដ្ឋអាមេរិក ដែលជាអ្នករៀបចំការដេញថ្លៃនាឡិកាខាងលើ បញ្ជាក់ថា អ្នកដែលផ្ញើឱ្យដាក់លក់នាឡិកានេះ និយាយថា ទាហានអង់គ្លេសបានរកឃើញវា ក្នុងអំឡុងពេលគេចូលទៅត្រួតពិនិត្យគំនរបាក់បែកនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ។ បន្ទាប់មក ទាហានអង់គ្លេសរូបនេះបានលក់នាឡិកាខាងលើមកឱ្យខ្លួន ក្នុងការដេញថ្លៃផលិតផលនៅអង់គ្លេស កាលពីឆ្នាំ២០១៥ ។A watch that melted during the atomic blast over Hiroshima, Japan, sells for more than $31,000 | AP News

ចំណែកលោក Bobby Livingston អនុប្រធានវិទ្យាស្ថាន RR Auction បានផ្តល់បទសម្ភាសន៍ទៅកាន់សារព័ត៌មាន AP ថា ៖ «យើងសង្ឃឹមយ៉ាងខ្លាំងថា គេនឹងរក្សាទុកនាឡិកាបុរាណដ៏មានតម្លៃនេះក្នុងសារមន្ទីរ ។ វាមិនត្រឹមតែដាស់តឿនមនុស្សគ្រប់រូបឱ្យយល់ដឹងពីការបាត់បង់ដោយសារសង្គ្រាមប៉ុណ្ណោះទេ តែវានឹងបង្ហាញពីឥទ្ធិពលនៃការបំផ្លិចបំផ្លាញផងដែរ ដែលមនុស្សត្រូវតែចៀសវាង» ។

លោក Bobby Livingston អនុប្រធានវិទ្យាស្ថាន RR Auction បន្តថា ៖ «ទ្រនិកនាឡិកាមួយនេះបានចង្អុលប្រាប់ពីពេលវេលា ដែលប្រវត្តិសាស្ត្របានផ្លាស់ប្តូរគ្រប់ពេលវេលា» ។ ទោះយ៉ាងណា មានមនុស្សមួយចំនួនទៀតមិនឯកភាពនឹងការយកនាឡិកាបុរាណនេះមកដាក់ដេញថ្លៃទេ ។Watch melted during atomic blast over Hiroshima sells for more than RM148,000 | The Star

សារព័ត៌មាន Kyodo រាយការណ៍ថា អង្គការ International Campaign to Abolish Nuclear Weapons បានប្រឆាំងនឹងការដេញថ្លៃនាឡិកាបុរាណ ដោយអង្គការនេះលើកឡើងពីហេតុផលថា ការយកវត្ថុដ៏មានតម្លៃបំផុតផ្នែកប្រវត្តិសាស្ត្រមកដេញថ្លៃបែបនេះ គឺជាការស្វែងរកប្រាក់ចំណេញ និងជាទង្វើពុំគួរធ្វើទេ ៕