តារាចម្រៀង សួស វីសា ដែលបច្ចុប្បន្នកាន់កាប់ជំនួញជាច្រើនក្នុងដៃជាមួយស្វាមីគឺលោក ថមមី បាននិយាយថាបើសិនជាខ្លួនជាមនុស្សរឹងមាំដូចលោកស្រី ទ្រី ដាណា មិនឆាប់ប៉ះទង្គិចផ្លូវចិត្តម្ល៉េះវិស័យអនឡាញគ្មានអ្នកណាយកឈ្នះនាងឡើយ។ ក្នុងអំឡុងពេលនាងផ្ទុះការគាំទ្រលើវិស័យអនឡាញជាមួយស្វាមីក្នុងមួយយប់ចំណេញយ៉ាងតិច៦០០០ដុល្លារទៅ៧០០០ដុល្លារ។May be an image of 1 person

គេចាំបានថា កាលពីឆ្នាំ២០២១ តារាចម្រៀង សួស វីសា និងស្វាមីលោក ថមមី បានបំបែកកំណត់ត្រាអ្នកលក់អនឡាញនៅកម្ពុជាមានការLive ដោយមិនបាច់ហែកហួរគ្រួសារ ឈ្លោះគ្នា តែមានការទស្សនារាប់ម៉ឺននាក់ដោយប្រើសមត្ថភាពប្លែកៗកំប្លែងៗរបស់ខ្លួនដោយលោក ថមមី តុបតែងជាមនុស្សស្រី ។ យ៉ាងណាមិញ អ្នកទាំងពីរបានសម្រេចចិត្តមិនបន្តការ Live ទៅវិញទោះបីជាមានការគាំទ្រខ្លាំងពីទស្សនិកជនក៏ដោយ។May be an image of 1 person and blonde hair

កាលពីថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២៤ អ្នកនាង សួស វីសា បាន Live នៅលើបណ្តាញសង្គមរបស់ខ្លួនជជែកជាមួយហ្វេនៗព្រមទាំងនិយាយពីការលក់អនឡាញរបស់ខ្លួនបើសិនជានាងមិនឆាប់ប៉ះទង្គិចផ្លូវចិត្តទេ វិស័យអនឡាញគ្មានអ្នកណាឈ្នះនាងឡើយ។

តារាចម្រៀង សួស វីសា បាននិយាយថា ខ្លួន Live លក់បានមួយយប់ៗចំណេញយ៉ាងតិច៦ពាន់ទៅ៧ពាន់ដុល្លារ ដោយសារជាមនុស្សដែលឆាប់ប៉ះអារម្មណ៍អន់ចំណុចនេះ បើសិនផ្លូវអារម្មណ៍រឹងមាំអនឡាញរាល់ថ្ងៃនេះគ្មានអ្នកណាឈ្នះនាងនោះទេគឺនាងហ៊ាននិយាយបែបនេះ។ អ្នកនាងថា អាចសួរអ្នកលក់អនឡាញជំនាន់មុនៗបាន Live ណាមួយមានអ្នកមើល១៦០ ទៅ១៧០K ដូចនាងនិងប្តីឡើយ កុំថាដល់តួលេខនេះចំនួនតួលេខ៣០ទៅ៥០Kទាំងមិនមានរឿងឈ្នះហែកគ្នា Live ធម្មតាៗសើចសប្បាយកំប្លែងដូចខ្លួនគ្មានអ្នកដូចការLive របស់នាងឡើយ។ តារាចម្រៀងក្នុងទ្រនំហង្សមាសរូបនេះ បន្តទៀតថា ដោយសារតែជាមនុស្សឆាប់ប៉ះទង្គិចផ្លូវចិត្តប្រសិនជារឹងមាំដូចលោកស្រី ទ្រី ដាណា ស្មើនេះគ្មានអ្នកណារកស៊ីឈ្នះនាងទេលើផ្នែកអនឡាញ ខ្លួននឹងLive រកវិធីសាស្រ្តរិតតែឆ្កួត រិតតែធ្វើ Views ក៏បានលក់រិតតែដាច់បើនាងប្រឹងហើយប្រឹងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghtoLA_TRlFcuF4D5kzBRfsOMcLaJUYqN3vx_jxPOj57nIC8vHbPYiyzvZcNSZJyRh5iCIsgSlV9lD9kkFOJhtKcquFZkcu_NqFDbsOA4qdgLuoiwsi3cyoMU3-lMRPcGjd5SjbUEA-3iQjZSLwlX8MU-ROuaG0YhSHnleMLCaRcM1eyDdDyBNdsTX3S0/s1268/image_2024-02-28_15-42-40.png

សួស វីសា កាលជំនាន់នោះ Live ហើយស្រាប់តែថមថយទាំងផ្ទុះ Views ច្រើនៗនោះមិនមែនគ្មានអ្នកមើលនោះទេគឺនាងជាអ្នកឈប់ Live ហើយការឈប់នោះមិនមែនអត់ហេតុផលនោះទេគឺមានមូលហេតុហើយផ្លូវចិត្តប៉ះទង្គិចដែរនិងមានរឿងរ៉ាវច្រើន។ បើសិនជាពេលនោះចេះគិតចេះគូរមិនខ្វល់រឿងអ្វីទាំងអស់មិនដឹងរាល់ថ្ងៃនេះអនឡាញដើរដល់ណាទេ ច្រៀងក៏ល្បី មានបទពីរោះៗច្រើន ផ្នែកសិល្បៈទាំងការរាំច្រៀង ក្រេដីតខ្ពស់ គ្រួសារក៏ល្អថ្លៃថ្នូរមិនប៉ះពាល់អ្នកណា ប៉ុន្តែគ្រប់យ៉ាងនាងជាអ្នកថមថយដោយខ្លួនឯង។May be an image of 2 people, wedding and text

តារាចម្រៀង សួស វីសា ត្រូវបានគេដឹងថានាងមានបញ្ហាសំឡេងខ្លាំងរហូតចេញទៅព្យាបាលនៅក្រៅប្រទេស ខណៈមកទល់ពេលនេះស្ថានភាពរបស់តារាចម្រៀងរូបនេះធូរស្បើយនិងបានលេចមុខតាមកម្មវិធីប្រគំតន្ត្រី និងបានចេញបទថ្មីក្នុងផលិតកម្មហង្សមាសផងដែរ៕