ជប៉ុនត្រូវបានគេស្គាល់ថាជាប្រទេសដែលល្បីល្បាញខាងបច្ចេកវិទ្យាទំនើបៗ ទីកន្លែង វប្បធម៌ ទំនៀមទំលាប់ និងប្រពៃណីដ៏សម្បូរបែប ដែលមានអាយុកាលជាយូរលង់ណាស់មកហើយ។ ទោះជាយ៉ាងណា សម្រាប់ភ្ញៀវទេសចរថ្មីថ្មោងដែលទើបមកទស្សនាប្រទេសជប៉ុនជាលើកដំបូង គួរតែដឹងពីចំណុចមួយចំនួនដែលអ្នកមិនគួរធ្វើនៅក្នុងប្រទេសជប៉ុន។

១.កុំនិយាយខ្លាំងៗនៅផ្លូវសាធារណៈ ដើម្បីកុំឱ្យគេវាយតម្លៃថាមិនសមរម្យ អ្នកមិនគួរនិយាយខ្លាំងៗ ឬកាយវិការហួសហេតុពេកទេ។Japan's Problem with Noise Pollution - GaijinPot

២.កុំឈរខាងស្តាំដៃផ្តេសផ្តាសនៅលើជណ្តើរយន្ត ដោយត្រូវឈរនៅខាងឆ្វេងដៃ ប្រសិនបើអ្នកមិនប្រញាប់ប្រញាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo-yDH4kheBg1amnqyJ5ica3sxgVXdWj_6og1O7IRtPGPlslGAltGhrzCUb2Di3WRnSwLFvqL3IyKtQJ2Wo6DEaa204bgdkVcqhPJMtv3vXnqxOXZhu4BgAL3bTnt_Qwx-T39R-3Q-vanRFI7vpMlh0T4SgqssApFl_vu86VIV3vyhH_PLJLxnHCyEf28/s1500/9b37.jpg

៣.កុំបាញ់ទឹកអប់ខ្លាំងពេក ព្រោះប្រជាជនជប៉ុនមានភាពរសើបខ្លាំងចំពោះក្លិនក្រអូប អ្នកខ្លះថែមទាំងចាត់ទុកថាទឹកអប់គឺមិនល្អ និងមិនពេញចិត្ត។ សម្រាប់ពួកគេ ក្លិនដែលមានតម្លៃបំផុតគឺគ្មានក្លិនអ្វីទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJfcANYNOY4QPM1vDWHubmv1RT5oYw_QVmlJPcOPuQUlBKmrM5t4Md32sp4Q0EWXQC34oTXk4Mm_wX4saZZ3iDn6WvEk7dOPXTpMMRgausrnK0509mGosKyNNWOtstcU06H_QVkTcvC9s1WvVYdC0R_W7zV9ONgEejjWJtXurua0rv5m_M6Ay7GvNuDOI/s770/pexels-duanA%C2%A9-viljoen-10604607-770x513.jpg

៤.ហាមបរិភោគ ឬផឹកនៅកន្លែងសាធារណៈ ទោះបីជាមិនត្រូវបានហាមឃាត់យ៉ាងច្បាស់លាស់ក៏ដោយ ក៏ការបរិភោគ ឬផឹកនៅទីសាធារណៈ គឺរឿងមួយមិនល្អ ព្រោះប្រទេសនេះគឺស្រឡាញ់អនាម័យ និងភាពស្អាតស្អំណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNFG5MSqSmQUA4mNEt8OtwOo7MlKedj-DzfWQjKGIgXaBqml7TZXw05AKk4IZiyx3_GQ120I5dUZrFr2Zx3emgqAH_hhvA5HPTIx8wuFL0HaoOnZDA5SLMYSZkQGPA4KSqXLeaVI-lxlfRc-aZ2Jp8dF3FFYMANW3gK0ighgiCKNlQgvLMs2hoM2GHv5M/s1200/_w1700.jpg

៥.ហាមចង្អុល ការចង្អុលត្រូវបានចាត់ទុកថាជាកាយវិការមិនសមរម្យ ឬឈ្លើយ។ ផ្ទុយទៅវិញ អ្នកអាចប្រើដៃទាំងមូលរបស់អ្នកដើម្បីផ្តល់ការណែនាំ ឬល្អជាងនេះទៀតដោយពឹងផ្អែកលើការប្រាស្រ័យទាក់ទងដោយពាក្យសម្ដី។Japanese Customs and Manners | LIVE JAPAN travel guide

៦.ត្រូវលាក់ស្នាមសាក់ សម្រាប់អ្នកទេសចរ ការសាក់រូបអាចបង្ហាញពីបញ្ហាប្រឈមមួយចំនួននៅក្នុងប្រទេសជប៉ុន ព្រោះអ្នកអាចនឹងត្រូវបានហាមឃាត់ក្នុងការប្រើប្រាស់អាងហែលទឹក ស្ប៉ា កន្លែងហាត់ប្រាណ ឬបន្ទប់ទឹកបែបប្រពៃណីជប៉ុនជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYExpylBTfE8-fndBLvzRWEGuWQ70W1VN3NhnpQw6ulKW4sFw9lXFvXWL7wA1a728x1TjQgyFJHfC-094tZTiXoN76YDHr-rpgs_F3mbejWaVb8NvCxgJXD-TJadI3ekoSXpye5tn8i-sng2siGvCA6tYPVYi8AqeBUrx2yhhEz2xuu2vCD4260gu0eXE/s997/japanese-tattoo-style-history.png

៧.កុំតថ្លៃ ព្រោះវាមិនដូចប្រទេសអាស៊ីដទៃទៀតទេ ដែលនៅប្រទេសជប៉ុនអ្វីៗភាគច្រើន តម្លៃសុទ្ធតែស្របច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgQr_ekGsfxmTiLKp-ZJa2ckQ-aUf0GFg-bJwEzT0YM9j3rNe_6iWSHRTDhAeO2a_rRLydurDscACHYQ7VvX-IAsohyuEYa2HEDV0rTha6QBThtGCzPkDO0pUKBXzNupKrYcricM0v5S4yXK41FCqu0H_7dDUwGj8H3QwIHt1LHh20cDmx5rsKM0NQTlo/s750/souvenir-japanese-s1451427221_b.jpg

៨.កុំច្របាច់របស់របរនៅក្នុងហាងទំនិញ ព្រោះទំនិញដែលគេយកមកគឺសុទ្ធតែល្អបំផុតហើយ៕