ភ្នំទំព័រ ក្លាយជាគោលដៅទេសចរណ៍ផ្សងព្រេងដ៏មានសក្កានុពល សម្រាប់ភ្ញៀវទេសចរដែលចូលចិត្តដំណើរកម្សាន្តបែបដើរព្រៃ ឡើងភ្នំ និងបោះតង់ មិនចាញ់ភ្នំ១៥០០។
ភ្នំនេះ ត្រូវបានរៀបចំឱ្យមានជាសហគមន៍ តាំងពីឆ្នាំ២០១៩មកម៉្លេះ ដោយមានកម្ពស់ប្រមាណ ១៥៥១ម៉ែត្រ ហើយចែកចេញជា២ដំណាក់ កាលផ្សេងគ្នា ដែលជាភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរ ក្នុងការឡើងកម្សាន្តផ្សងព្រេង តាមដំណាក់នីមួយៗ។
ពេលភ្ញៀវទេសចរឡើងដល់កន្លែងបោះ ជំរំ ស្ថិតនៅពាក់កណ្តាលរវាងជើងភ្នំ និងកំពូលភ្នំ និងអាចមើលឃើញទេសភាពភូមិឋានប្រជាជននៅខាងក្រោម និងសម្រស់ធម្មជាតិនៅតាមបណ្តោយជម្រាលភ្នំយ៉ាងខៀវ ស្រងាត់ ហើយភ្ញៀវទេសចរអាចកម្សាន្តជាមួយការសម្រា កបែបបោះតង់ គេងលើអង្រឹង ហូបអាហារ ដែលចម្អិនដោយបងប្អូនប្រជាសហគមន៍ រួម មាន ដុតពោត ដុតដំឡូង ពិសេសភ្លក្សរសជាតិតែក្រវ៉ាញ អង្គុយជជែកគ្នាលេង នៅជុំវិញភ្នក់ភ្លើងក្រោមពន្លឺព្រះចន្ទ អមជាមួយអាកាសធាតុត្រជាក់ល្ហឹម នាពេលរាត្រី៕












