Home ព័ត៌មានជាតិ មានរឿងអ្វី! សុខៗ ចំប៉ីខ្មៅ ពោលអាណិតដុកទ័រ សែម រតនា ក្លាយជាមនុស្សអាក្រក់ ដោយសារតែចរិតមនុស្ស fake ?

មានរឿងអ្វី! សុខៗ ចំប៉ីខ្មៅ ពោលអាណិតដុកទ័រ សែម រតនា ក្លាយជាមនុស្សអាក្រក់ ដោយសារតែចរិតមនុស្ស fake ?

109
0

ចំប៉ីខ្មៅ ដែលសាធារណជនអ្នកលេងបណ្តាញសង្គមស្គាល់យ៉ាងទូលំទូលាយនោះសុខៗស្រាប់តែលោកបានបង្ហោះប្រយោគមួយពោលអាណិតដុកទ័រ សែម រតនា បានក្លាយទៅជាមនុស្សអាក្រក់ដោយសារតែចរិតក្លែងក្លាយរបស់អ្នកខ្លះ។ មួយឃ្លានេះមិនដឹងថា ចំប៉ីខ្មៅ ចង់សម្តៅទៅកាន់នរណាទេ ហើយមានរឿងអ្វីនោះទេបានជា ចំប៉ីខ្មៅ ចេញមកបង្ហោះសារផ្លែផ្កាដូចនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR9vRgOrUZ-eXMMjwZ0cNwKu1zHnEKB2NdCCSZZdAP_Ja1uOMhKwooLn5NRmDqzrTfPohuyfprsc-UD7nmjqh-7qdU6EsCOKgJ6wsWVBMiQvRfqj6kXhHFzJPv3ze4NFti7VZe_3aHk99uRvQ6gjw6l9SAcWXoEKIGu7NqMzv5KW6w1oMBTqDUBtQhf2w/s1280/image_2024-02-27_09-24-58.png

នៅថ្ងៃទី២ ខែមីនា នៅលើបណ្តាញសង្គមរបស់លោក យិន ហេង ហៅចំប៉ីខ្មៅ បានបង្ហោះថា «មានអារម្មណ៍ថាអាណិត Doctor Sem Ratana ក្លាយជាមនុស្សអាក្រក់ ក្នុងក្រសែភ្នែក អ្នកដទៃ ព្រោះ ចរិត fake របស់ អ្នកខ្លះ»។ ការបង្ហោះរបស់ ចំប៉ីខ្មៅ នេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះការងឿងឆ្ងល់តាមមិនទាន់រឿង ដោយមិនដឹងថា សំណេរនេះចំប៉ីខ្មៅ ចង់សម្តៅទៅលើអ្នកណា ព្រមទាំងចង់ដឹងថាជានរណាដែលមានចរិតក្លែងក្លាយធ្វើឱ្យ ដុកទ័រ សែម រតនា ក្លាយជាមនុស្សអាក្រក់ក្នុងខ្សែភ្នែកអ្នកដទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwGGGRmEGOa8dS0iWYl_AibBHkVsplnRujnNIuSu6UgmuLhNPT381Pbc6-sbhB5cNwlMnA1zNcOH_wK1xmt2Dy8S0LASZmCfFi8MlBAb-CheALAxdUe_6CCQvPW-xExoACq0FVjYJu0N72o5PwIrQq-Tapb4UA0xWtgtZ1kDKtbNu5wvZwtXwCgZdC1e0/s1280/photo_2024-02-07_09-46-00.jpg

មុនពេល ចំប៉ីខ្មៅ បង្ហោះប្រយោគអាណិតដុកទ័រ សែម រតនា គេបានឃើញលោកស៊ែរការបង្ហោះមួយដែលជាវីដេអូរបស់ Rick kh និយាយពីមិត្តភាពរបស់មិត្តភក្តិ ដោយ ចំប៉ីខ្មៅ បានសរសេរ Caption «អញនៅតែឆ្ងល់ បើដឹងថាគេអវិជ្ជមាន ម្ដេចក៏ដើរជាមួយគេ ? ហើយមកនិយាយដើមគេ ?នៅតែឆ្ងល់?»។ ទោះយ៉ាងណា បើតាមរយៈវីដេអូមួយនៅលើគណនីរបស់ Rick kh ដែលមានឈ្មោះថា «Richard Orn » បង្ហោះកាលពីខែកញ្ញា ឆ្នាំ២០២០ Rick kh គឺជាមិត្តភក្តិរបស់ ចំប៉ីខ្មៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWD0f9xG_EiySRfRnlgK63u5vkm2WpPi1cAdi12ps1wG3jqfbq82qzszujMT8a3x675TDZSyp29PaDeHEmwNNntNcqyvfGbxcnE2TPhHcefnknlheKU2wGc4ivznnKcm6SV8MwLBwmTQZmfL-ILcpOdkf3TqJE2_h847qyyaAy-a0M40RCiSzgaIH1afs/s1920/image_2024-02-27_09-25-00.png

គួរបញ្ជាក់ថា កាលពីកន្លងមកនេះលោកដុកទ័រ សែម រតនា និង Rick Kh ធ្លាប់ប៉ះពាល់សម្តីជាមួយគ្នា ប៉ុន្តែភាគីទាំងពីរបានសម្របសម្រួលបញ្ចប់បញ្ហារួចមកហើយ ខណៈការបង្ហោះចំប៉ីខ្មៅ មិនដឹងថាចង់សម្តៅទៅកាន់អ្នកណានោះទេ ទោះបីជាមានអ្នកចូលទៅជីកសួរនាំក្តីក្រោយពីបង្ហោះសំណេរខាង ចំប៉ីខ្មៅ មិនបានបង្ហើបអ្វីទៀតដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4AahZCiZ0GfZTwvYWJKIUfT_nNJhU3DxsyDg4D_hgwC02tJInaMm4kTU1KOuB1CF91KiGY5CFKSJahARhWwUBUSM38LBkdhwyzxP9OkL17wjX_bu2iSlCEdvsQUEwOYoJ13B6mqGsBk7O6or5oTrotDAs07TT5QHaPDqqmC3ZgbPuZBQz6bh8akPNMOs/s1280/photo_2024-02-07_09-46-01.jpg