Home Blog Page 1183

ម៉ៅ ហាជី រងការរិះគ.ន់ទក់សាច់ក្រោយយកទំនុកច្រៀង «ដែនដីខ្មែរ» ស្នាព្រះហស្តសម្តេចព្រះសង្ឃរាជ ជួន ណាត ច្រៀងទៅលើគ្រឿ.ងស្រវឹ.ង

0

លោក ម៉ៅ ហាជី តារាចម្រៀងក្នុងទ្រនំថោន កំពុងរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គមក្រោយពីយកទំនុកច្រៀង «ដែនដីខ្មែរ» ស្នាព្រះហស្តសម្តេចព្រះសង្ឃរាជ ជួន ណាត លាយនៅក្នុងបទចម្រៀងរបស់លោកមានចំណងជើងថា « Team ទឹកត្នោតជូរ»។ ការយកស្នាព្រះហស្តរបស់ជាតិទៅច្រៀងចេញជាគ្រឿងស្រវឹងនេះពលរដ្ឋចាត់ទុកថាជាការប្រមាថមួយនិងស្នើឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់វិធានការទៅលើរឿងនេះ ស្របពេលពលរដ្ឋមានជាតិនិយមរួបរួមគ្នាតបទៅភាគីថៃ បែរជាតារាចម្រៀងរូបនេះយកទំនុកច្រៀងបទជាតិទៅច្រៀងពីគ្រឿងស្រវឹងទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyKC369CQ6OeDe_rI0gun7zEfX3v7b4nP386s3Gaa5O9Ik52IWG3BrEieR2P_P9UMnZ-q4mrTPT_7tkg4BtIzf_sbMTAiSpJU3WSj065vhPSKTA13DKIRd3okv3uh33aNp5WGVIc5x2CTNBWXi5PaO7XZk_nL0_0DGhSm0SWHUQAECE9kJiyQ2O_KFGcQ/s674/image_2024-03-07_10-29-25.png

«ដែនដីខ្មែរ» ព្រះរាជនិពន្ធដោយសម្ដេចព្រះសង្ឃរាជ ជួន ណាត ជាអង្រួនអារម្មណ៍យុវជនខ្មែរឱ្យចេះស្រឡាញ់ជាតិសាមគ្គីគ្នាជាធ្លុងមួយ ហ៊ានលះបង់សូម្បីជីវិតប្រសិនជាមានសត្រូវឈ្លានពាន។ ទោះយ៉ាងណាកំណាព្យជាតិដ៏មានតម្លៃនិងស្នាព្រះហត្តដ៏ថ្លៃថ្លារបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ត្រូវបានអ្នកនិពន្ធឈ្មោះ ថុន ផានិត យកទំនុកច្រៀង «ដែនដីខ្មែរ» ប្រែថា សុវណ្ណភូមិ យកទៅនិពន្ធទំនុកច្រៀងក្នុងបទ « Team ទឹកត្នោតជូរ» ដែលបកស្រាយដោយតារាចម្រៀង ម៉ៅ ហាជី ចេញក្នុងផលិតកម្មថោន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmPp_Vej0r3Ja_dRB8moJYStVWQjVn01VBZZmvcEP3Z4FIo6vX5gXPF-y0evU0IJvRKE1EqeEBODGomwtwAZIaF7BXfoYHlnSeRLMcGhuWluFpFwLDeVjIt-rtRlC67AOxgOUdrQLx75kaMmA5J55-T0J_bQwRNWnDJZaz4U0OUf1c2Mo4ngYoFYszSx8/s2048/image_2024-03-07_10-29-28.png

ឃ្លាយកលំនាំតាមបទជាតិ របស់លោក ម៉ៅ ហាជី នោះទេ «ភ្ញាក់ពីដេកក្រោកឡើងទៅធ្វើសំណង់ ចង់មិនចង់ទៅធ្វើសំណង់ដើម្បីគ្រួសារ ល្ងាចឡើងសាច់ក្លែមមិនខ្វះឡើយណា មិនផឹកស្រាផឹកត្នោតជូរទាំងអស់គ្នា ផឹកត្នោតជូរអស់លុយតិចតែស្រវឹងខ្លាំង ព្រោះមានថ្នាំខ្លាំងដាក់ត្រាំតាំងពីដូនតា បើស្រវឹងកុំបើកបរ កុំស្រែកឡូឡា ដាក់ជ្រុលកាលណានាំគ្នាចូលមុងដេក»។
ការយកបទជាតិទៅប្រឡូកប្រឡាក់ជាមួយនឹងគ្រឿងស្រវឹងជាប្រភេទទឹកត្នោតជូរ នេះបានបង្កទៅជារឿងក្តៅគគុកដែលមានការរិះគន់យ៉ាងខ្លាំងទៅលើតារាចម្រៀង ម៉ៅ ហាជី និងអ្នកនិពន្ធ ដែលអ្នកលេងបណ្តាញសង្គមចាត់ទុកថាជាការប្រមាថមួយដែលយកបទជាតិទៅជាន់ឈ្លីបែបនេះ។ ជាមួយការខឹងសម្បាររិះគន់ទក់សាច់ទៅកាន់តារាចម្រៀងរូបនេះ ពលរដ្ឋក៏ស្នើទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់វិធានការទៅលើករណីនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSZt36CSc4tMZ1h5mQJgShtJr9zf0KmjpGjolUWPrWQRWD7gZ1QHJBrBvph232U0rlEEjTzjMtJtrYe1kQsR8-AA2md6IXu22XULHvFFXrMtOtfgauvsvWa6BU6SMmV18M-izkh3PmzRH2TTRDx-ssqLr3PmgETsHKIzOEhrZ8VpizjLCLdAiKCW3PdX8/s2048/image_2024-03-07_10-29-29.png

យ៉ាងណាមិញ នៅព្រឹកថ្ងៃទី៧ មីនា នេះលោក ម៉ៅ ហាជី និងអ្នកនិពន្ធ បានចេញវីដេអូ លើកម្រាមដៃ១០សូមទោសទស្សនិកជនដោយលោកអះអាងថាជាកំហុសអចេតនា ជាបទចម្រៀងច្រៀងតាំងពីតូចៗ រាងភាំងបន្តិចបានជ្រុលជ្រួសទៅលើទំនុកច្រៀងរបស់ សម្ដេចព្រះសង្ឃរាជ ដោយមិនដឹងខ្លួន។ លោក ម៉ៅ ហាជី ថាមួយបទនេះខាងផលិតកម្មថោន មិនបានដឹងនោះទេគឺខាងផលិតកម្មគ្រាន់តែយកបទលោកទៅបង្ហោះប៉ុណ្ណោះកុំបន្ទោសខាងផលិតកម្មអី។ ជាមួយគ្នានេះផងដែរ លោក ម៉ៅ ហាជី និងអ្នកនិពន្ធ ថុន ផានិត សន្យាថាមិនឱ្យមានជាលើកទី២នោះទេ ដែលប៉ះពាល់ទៅដល់ភ្លេងជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6y7RfKjKHApfle-6oNGhyphenhyphentaKhq1LdfGPEScPdReN_dMFo6bjiPEI-rmVD8kBf7oBEVEmJR5qOYcvQK9q6eea46_u1ICrC9-rvs8dxzN0wj-sx9C7AjUBrFTZxzT2k5mUAyGlbsQX2POoTd7kyqvWVp_u1tI2lWGVZXHt17ZzFiSKczTbNcRqtZPs0XxE/s2048/image_2024-03-07_10-29-26.png

លោក ម៉ៅ ហាជី ថាខ្លួនលោកពិតជាមានអារម្មណ៍សោកស្តាយ នូវកំហុសខុសឆ្គងនេះ នឹងសង្ឃឹមថាទស្សនិកជនអធ្យាស្រ័យផ្តល់ឱកាសថ្មីឱ្យលោកបន្តទៀតហើយលោកក៏មានបទចម្រៀងថ្មីៗជាច្រើនទៀតផងដែរ៕

 

 

គន្លឹះថែរក្សាផ្លែស្ត្របឺរីឱ្យស្រស់ល្អពេញមួយខែ

0

ផ្លែស្ត្របឺរី គឺជាផ្លែឈើដ៏ពេញនិយមបំផុតមួយទូទាំងសកលលោក វាមានរសជាតិជូរផ្អែម និងមានពណ៌ក្រហម ជាមួយអត្ថប្រយោជន៍សុខភាពជាច្រើន ហើយមានគ្រប់រដូវក៏ដូចជាមានតម្លៃសមរម្យ ងាយរកនៅតាមទីផ្សារនានា។ ទោះជាយ៉ាងណា ប្រសិនបើអ្នកទិញច្រើន ហើយចង់រក្សាផ្លែស្ត្របឺរីឱ្យស្រស់ល្អពេញមួយខែ ដោយមិនខូចខាត អ្នកអាចសាកល្បងគន្លឹះងាយៗដូចខាងក្រោម៖

១.ជ្រើសរើសផ្លែស្ត្របឺរីដែលល្អ៖ ផ្លែស្ត្របឺរីមានល្អនិងមិនល្អដូចផ្លែឈើដទៃទៀតដែរ ផ្លែស្ត្របឺរីល្អគេមើលពណ៌ក្រហមភ្លឺ ទងស្លឹកបៃតងជាប់នឹងខ្លួនផ្លែ និងមានក្លិនក្រអូបស្រាល រួមទាំងមានទឹកតិច។ រីឯផ្លែស្ត្របឺរីមិនល្អវិញគឺមិនមានក្លិន និងមានស្លឹកជ្រុះចេញពីផ្លែ ក៏ដូចជាមានទឹកច្រើន បើផ្លែមានលក្ខណៈទាំងនេះអ្នកមិនគួរទិញទេ។How to Store Strawberries: 7 Tested Methods | The Kitchn

២.ត្រាំ ឬលាង៖ នៅពេលដែលអ្នកជ្រើសរើសផ្លែស្ត្របឺរីដែលល្អហើយ ដំបូងត្រូវត្រាំផ្លែស្ត្របឺរីក្នុងទឹកអង្ករមួយសន្ទុះ ដើម្បីជួយកម្ចាត់ជាតិកខ្វក់ចេញពីគល់ស្លឹក និងគល់ផ្លែ ព្រោះ ទឹកអង្ករមានប្រសិទ្ធភាពបន្សាបជាតិពុលនៃសំណល់ថ្នាំសម្លាប់សត្វល្អិត។ បន្ទាប់មកលាងផ្លែស្ត្របឺរីថ្នមៗក្នុងទឹកស្អាត លាយជាមួយទឹកខ្មេះបន្តិច រួចចុងក្រោយលាងទឹកស្អាតចេញម្តងទៀតដោយថ្នមៗ ដើម្បីធានាថាក្លិនជូររបស់ទឹកខ្មេះបាត់។ ទោះជាយ៉ាងណា ចូលចំណាំថាកុំត្រាំផ្លែស្ត្របឺរីយូរពេក ឬលាងវាខ្លាំងពេក ព្រោះវាងាយមានស្នាមជាំ និងងាយបាត់បង់រសជាតិដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfhyphenhyphennMWugBrz2QjPMFEKzGXGBbdAAtzeSw4BWGDEn9R4inJ37WJdHFPgmExAmu6Foxn5daoPdTNWGRX6_i75vH9aGppDZint0wY8t7VpVp4GXRV0ti3MXdpHizFXIwYg08TWWJ7h7GFtE5D9LQNptzjhgFMbp7H8X7bdps5Ce2Kh8ao-jwAOZhCcXs-ac/s4080/c6af658a-ff30-41af-a8be-08e4ab6a075d.jpg

៣.បង្ហូរឬជូតឱ្យស្ងួត៖ បន្ទាប់ពីលាងផ្លែស្ត្របឺរីរួច ជូតវាថ្នមៗឱ្យស្ងួតម្តងមួយៗ ឬដាក់វាក្នុងកន្ត្រកស្តើង ដើម្បីបង្ហូរតាមធម្មជាតិ ឬអ្នកអាចប្រើក្រណាត់ស្អាត ឬក្រដាសផ្ទះបាយដើម្បីសម្ងួតវាឱ្យបានហ្មត់ចត់មុនពេលរក្សាទុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp1p3GpopYavTvL7-Ky-EjholCsjSKdNACuA0ics-zoLZibEGW6egGfQJaO0MUTlWoJABjggK0OHICRa5kye8tB9o526V_r386RIZpg6m96w3Wzp6MTF8XvjP-2HOQxatUA1pwe33bl-BpT0lGjOnq9XFNpx2UX2uj6rJ4glDMoZYe3-bf5l3nZx1GwvM/s1200/aid3454985-v4-1200px-Keep-Strawberries-Fresh-Step-12.jpg

៤.របៀបរក្សាទុកឱ្យស្រស់ល្អពេញមួយខែ៖ ប្រើប្រអប់ឯកទេសសម្រាប់ទុកដាក់អាហារ ដោយគ្របវាជាមួយស្រទាប់កន្សែងក្រដាសស្ងួត ឬក្រណាត់ទន់ស្អាត បន្ទាប់មកដាក់ស្រទាប់ផ្លែស្ត្របឺរី និងស្រទាប់កន្សែងក្រដាសពីលើ។ រួចរៀបចំស្រទាប់ផ្លែស្ត្របឺរីនីមួយៗរហូតទាល់តែផ្លែស្ត្របឺរីអស់ ហើយជាចុងក្រោយបិទគម្របទុកក្នុងទូទឹកកក។ ជាមួយនឹងវិធីនេះ ប្រសិនបើអ្នកដាក់ប្រអប់ក្នុងទូទឹកកក អ្នកអាចរក្សាទុកផ្លែស្ត្របឺរីបានមួយខែ ហើយនៅតែស្រស់ដដែល៕

មហាជនផ្ទុះប្រតិកម្មក្រោយទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣យកប្រាសាទតាសោមរបស់ខ្មែរដាក់ផ្ទាំង Poster រឿងថ្មី

0

ប្រទេសថៃដែលនិយមចោទមកលើកម្ពុជាថាលួចចម្លងរឿងរបស់ខ្លួនព្រមទាំងពហិកាមិនទស្សនារឿងខ្មែរ «ម៉ែក្រឡាភ្លើង»ពេលនេះបែរជាទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ ជាជាតិសាសន៍របស់ខ្លួន និងជាទូរទស្សន៍ធំមួយក្នុងស្រុកបានយកប្រាសាទតាសោមរបស់ខ្មែរដាក់ក្នុងផ្ទាំង Poster រឿងថ្មីដោយមិនញញើត។ ការបង្ហាញសកម្មភាពរបស់ភាគីថៃបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមខ្មែរផ្ទុះប្រតិកម្មជាថ្មី ខណៈពេលនេះពលរដ្ឋកំពុងរង់ចាំការស្រាយបំភ្លឺពីក្រសួងពាក់ព័ន្ធទៅលើករណីនេះនឹងមានចំណាត់ការបែបណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheOThK0JG7Lw-u9Bs6XJVOrdQrCNUZsjcLtY-R6sK5XJtSAHucpikjBSu75Hh-AJ3UuW7tN8tyDtVcUpBRFelIr1GRNljkAeSw3C0XBza2BLP3O-m4sbQJDb1DSa-xuwkfRyAroSgotJgODkqQo3qli74tA0uuw8YsJc0VxASC8kn2FFZVVygxG-SlFPY/s1123/image_2024-03-07_09-17-01.png

នៅល្ងាចថ្ងៃទី៦ មីនា នៅលើផេក ch3thailand បានបង្ហោះផ្ទាំង Poster មួយសន្លឹកអំពីរឿងភ័យរន្ធត់មួយជាវគ្គ២ ដែលនឹងចាក់បញ្ចាំងក្នុងរោងកុននៅខែតុលា។ ទោះយ៉ាងណា រូបភាពមួយសន្លឹកនេះមិនមែនជារូបភាពធម្មតានោះទេ ព្រោះរូបភាពប្រាសាទនេះមិនមែននៅប្រទេសថៃ តែគឺជាប្រាសាទតាសោម ជាប្រាសាទរបស់ខ្មែរនៅលើទឹកដីខ្មែរ។ ប្រាសាទតាសោម បានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ នាចុងសត្សវត្សរ៍ទី១២ មានទីតាំងស្ថិតនៅខាងជើងឆៀងខាងកើត បរិវេណ អង្គរធំ ត្រូវនឹងទិសខាងកើត នៃប្រាសាទនាគព័ន្ធ ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។

ឃើញសកម្មភាពរបស់ថៃបែបនេះ អ្នកលេងបណ្តាញសង្គមកម្ពុជាបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ខណៈមកទល់នឹងព្រឹកថ្ងៃទី៧ មីនា ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣នៅមិនទាន់កែសម្រួលនៅឡើយ។ នេះមិនមែនជាលើកទី១នោះទេដែលផលិតករថៃដាក់ប្រាសាទរបស់ខ្មែរនៅលើផ្ទាំង Poster របស់ខ្លួនម្តងហើយម្តងទៀត ពេលពលរដ្ឋកម្ពុជាបញ្ចេញប្រតិកម្ម ភាគីថៃបានត្រឹមឆ្លើយថាជាការភ័ន្តច្រលំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOdgXrSG3xfO8uKnMrkaytIEz27_XQRoqU4KdG-4iw1noLmn2Jlzq5C5efP1HVhyzLei2mT6Jpb0D9PTsY0u4LPTnTx9Ncx19YTiMY3IHH0mrMjwmyHlSwgnrDywbOS0QLAcIiUyAjuPPx9Amfi0XUJ84ha8zHau4Tf4OBMdBPuR-xOcGiLIC6LRCUVNQ/s1350/image_2024-03-07_09-17-02.png

គេចាំបានដែរថា កាលពីខែមីនា ឆ្នាំ២០២៣ ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៧ ក៏បានយករូបប្រាសាទអង្គរវត្តដាក់នៅក្នុង Poster រឿងថ្មីរបស់ខ្លួនដែលសម្តែងដោយតួឯកស្រីល្បីឈ្មោះ Mookda Narinrak និងតួឯកប្រុស Mike Pattaradet។ ពេលពលរដ្ឋខ្មែរបញ្ចេញមតិប្រតិកម្មទើបខាងស្ថានីយទូរទស្សន៍ចេញមុខសូមទោសដោយលើកហេតុផលថាគ្រាន់តែជាការយល់ច្រឡំ និងបានដករូបប្រាសាទអង្គរវត្តចេញវិញ។

មិនត្រឹមតែករណីថ្មីៗនេះនិងករណី១ឆ្នាំមុនប៉ុណ្ណោះទេ ប៉ុន្តែផលិតករថៃមួយចំនួនបានប្រើប្រាស់ប្រាសាទ និងធនធានរបស់ខ្មែរយកទៅប្រើប្រាស់ដោយមិនខ្លាចរអារទាំងអះអាងប្រាប់គេឯងថាខ្មែរចូលចិត្ត Copy ថៃ ប៉ុន្តែជារឿយៗបែរជាយករបស់ខ្មែរទៅធ្វើជារបស់ខ្លួនទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDnQYag3OMkl4zNpetuY_FEbU23PB6avl8Xk0EFqh7mnkZbBJfu_N9n-Maj7Cs5vyCM5lGmQWfXKQw3d7gYjHBrbA44oAh7ajozYUrturOJPEgLQaz_-ThmcK_WbVUCwGwtMlInyb_hWgDO2yWUn72V_04bP_e-vxeyr_xCqEteOUuZwvRcYGxW46wLis/s960/image_2024-03-07_09-17-03.png

យ៉ាងណាមិញ ការយកប្រាសាទតាសោមរបស់ខ្មែរទៅដាក់ផ្ទាំង Poster រឿងថៃបានធ្វើឱ្យមហាជនបញ្ចេញប្រតិកម្មឡើងមក ខណៈពលរដ្ឋរង់ចាំមើលដំណោះស្រាយពីស្ថានីយទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ ក៏ដូចជាសេចក្តីស្រាយបំភ្លឺរបស់ក្រសួងកម្ពុជាផងដែរ៕

អាមេរិកដាក់ ស.ម្ពា.ធ ឱ្យក្រុមហ៊ុន ByteDance លក់បណ្តាញសង្គម TikTok

0

សហរដ្ឋអាមេរិក ៖ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលអាមេរិកកំពុងតែដាក់ ស.ម្ពា.ធ ឱ្យក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសចិន ឈ្មោះ ByteDance លក់កម្មវិធីបណ្តាញសង្គម TikTok របស់ខ្លួនត្រឹមរយៈពេល៦ខែ មុនពេលរដ្ឋាភិបាលអាមេរិកលុប TikTok ចេញពី App Store ដើម្បីកុំឱ្យពលរដ្ឋអាមេរិកប្រើប្រាស់បណ្តាញសង្គមនេះ ។

បច្ចុប្បន្ន រដ្ឋាភិបាលអាមេរិកព្រួយបារម្ភយ៉ាងខ្លាំងអំពីទិន្នន័យរបស់អ្នកប្រើប្រាស់បណ្តាញសង្គម TikTok អាចធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់រដ្ឋាភិបាលចិន ។ ហេតុនេះ វាធ្វើឱ្យគណបក្សនយោបាយទាំងពីររបស់អាមេរិកដាក់សម្ពាធផ្នែកផ្លូវច្បាប់យ៉ាងខ្លាំង ។ ចំណែកក្រុមហ៊ុន TikTok បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងផងដែរ ហើយនិយាយថា នេះជាការហាមឃាត់ការប្រើប្រាស់ទាំងស្រុង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-qR-jZCufd0su0FmE1jl9moNsQadhQoRcgwrulS0eGhIqJKmB_Ok9Gbtic5AR2rztI5K3N5H0KjnmQmKtbNe_Kb1-wqNdlAeXFk-lXuRhB8r_21MSWl1xUj2uc-bMPH2erEqGuomxc0vJGiQtSrgr3bxX32qwwhpl92it9VkvOY6rJ7GX2hW7S6Q1zS8/s400/108267538.png

ក្រុមហ៊ុន TikTok បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលអាមេរិកចេញច្បាប់នេះ គឺជាការជាន់ឈ្លីលើសិទ្ធិសេរីភាពរបស់ពលរដ្ឋអាមេរិក ដែលមានចំនួន១៧០លាននាក់ ហើយវាក៏ជាការបំផ្លាញក្រុមហ៊ុនអាជីវកម្មតូចៗ ស្មើជាង៥លានក្រុមហ៊ុនទៀតផង ។

សេចក្តីព្រាងច្បាប់ដែលអនុម័តដោយរដ្ឋសភាអាមេរិកបានចែងថា TikTok ស្ថិតនៅក្រោមគ្រប់គ្រងរបស់ប្រទេសផ្សេង ហើយប្រទេសនេះតាំងខ្លួនជាសត្រូវជាមួយអាមេរិក ។ លើសពីនេះ ការប្រើប្រាស់ TikTok នឹងផ្តល់នូវហានិភ័យដល់សន្តិសុខជាតិ ដែលអាមេរិកពុំអាចទទួលយកបាន ។ ហេតុនេះ ក្រុមហ៊ុន ByteDance មានពេលត្រឹមតែ១៦៥ថ្ងៃប៉ុណ្ណោះ ក្នុងការដកដើមទុនវិនិយោគចេញពីអាមេរិក មុនពេលរដ្ឋាភិបាលអាមេរិកលុប TikTok ចេញពី App Store នៅអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLboXRNNlR0x5P-j6YBzyBsz0_K6cDc0p3H_MvwelBxidy2AyzIlpNUXsM5iPm6scbfqnaenPTNOLVTQsfvrYm1pqmlQM29UwZO7vLYHiTmlZDmAW-05kPo4hS9ysfhSQhbmzaOf9bM7tA3KSYb5DW024LInrClpdMZtYgejxZmGDyuw-QXaij0T9gnhc/s1200/1475397448.14.jpg

កាលពីសម័យលោកប្រធានាធិបតី ដូណាល់ ត្រាំ ដឹកនាំប្រទេស រដ្ឋសភារបស់អាមេរិក ក៏ធ្លាប់ប្រកាសហាមឃាត់ការប្រើប្រាស់បណ្តាញសង្គម TikTok ផងដែរ ហើយពួកគេបានព្យាយាមហាមពលរដ្ឋអាមេរិកប្រើប្រាស់កម្មវិធីនេះទាំងស្រុង ៕

នគរបាល ០៨នាក់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបណ្តេញចេញពីក្របខ័ណ្ឌ

0

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្តបោះសម្អាតមន្រ្តីនគរបាល ដែលប្រព្រឹត្តិខុសទៅនឹងច្បាប់ ដោយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម បានបណ្ដេញមន្ត្រីនគរបាល ៨នាក់ទៀត នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។

មន្ត្រីនគរបាលចំនួន ៨រូប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នេះ ត្រូវបានដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុល្មើសវិន័យ របស់កងកម្លាំងនគរបាលជាតិ ដូចមានឈ្មោះខាងក្រោម៖

១ លោកវរសេនីយ៍ទោ ជិន វ៉េងលាង អត្តលេខ ៦១៧៣៥ នាយរងការិយាល័យអនុវត្ត នីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី
២- លោកវរសេនីយ៍ទោ ស្វាយ ពិសិដ្ឋ អត្តលេខ ៦២៨៥៤ នាយរងការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្តេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី
៣- លោកវរសេនីយ៍ត្រី អាន សុខលាភ អត្តលេខ ៦៧០៦៧ នាយផ្នែកគ្រប់គ្រងពលករខ្មែរក្រៅប្រទេស នៃនាយកដ្ឋានជនបរទេសអន្តោ ប្រវេសន្តជាអ្នកវិនិយោគឯកជន
៤- លោកអនុសេនីយ៍ឯក ទឹម វឌ្ឍនៈ អត្តលេខ៥៤០៣៦ នាយរងផ្នែកប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ នៃនាយកដ្ឋាន ច្រកទ្វារទី២
៥- លោកអនុសេនីយ៍ឯក ថន សុទ្ធារិទ្ធ អត្តលេខ ៥៧៨៦០ នាយរងផ្នែកបែបបទចេញ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១
៦- លោកអនុសេនីយ៍ឯក ហុក ឆៃយ៉ាថេត អត្តលេខ ៧១១៧៨ នាយរងផ្នែកច្បាមការពារ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង នៃនាយកដ្ឋានច្រកទ្វារទី២
៧- លោកអនុសេនីយ៍ឯក អ៊ុំ មករា អត្តលេខ ៥៧៨៦៦ មន្ត្រី នៃនាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា
៨- លោកអនុសេនីយ៍ឯក ជាម សុនូ អត្តលេខ ៧៧២៨៤ មន្ត្រី។

ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្ដាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិចាប់ពីខែមិថុនា ឆ្នាំ២០២៤តទៅ ៕

 

Vietjet នឹងបន្ថែមជើងហោះហើរសំខាន់ថ្មីពីក្រុងហាណូយ ទៅកាន់ទីក្រុងមែលប៊ន និងហ៊ីរ៉ូស៊ីម៉ា

0

(​ភ្នំពេញ ថ្ងៃទី ខែមីនា ឆ្នាំ ២០២៤) – ក្រុមហ៊ុន Vietjet គ្រោង​នឹង​ពង្រីក​បណ្តាញ​ជើងហោះហើរ​អន្តរជាតិ​របស់ខ្លួន​ប​ន្ថែ​ម​ទៀត ដោយ​បង្កើន​​វត្តមាន​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជាមួយនឹង​ផ្លូវ​ហោះហើរ​ថ្មី​ដែល​ត​ភ្ជាប់​ទីក្រុង​ហាណូយ​របស់​វៀតណាម​ទៅកាន់​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​ក្នុងប្រទេស​ជប៉ុន និង​ទីក្រុង​មែ​ល​ប៊​ន​ក្នុងប្រទេស​អូស្ត្រាលី​។ បណ្តាញ​ភ្ជាប់​ផ្លូវអាកាស​ដោយផ្ទាល់​ថ្មី​ទាំងនេះ ដែល​រួមបញ្ចូល​​ការតភ្ជាប់​ឆ្លង​ទ្វីប ត្រូវបាន​​​រំពឹងថា​នឹង​ផ្តល់​គុណ​តម្លៃដល់​​អតិថិជន​ដ៏​ធំធេង តាមរយៈ​កាលវិភាគហោះហើរ​កាន់តែ​​ងាយស្រួល និងសន្សំសំចៃ​ ដោយសារ​តម្រូវ​ការធ្វើ​ដំណើរ​កើនឡើង​នៅ​ទូទាំង​តំបន់​។​

​សេចក្តីប្រកាស​ផ្លូវ​ថ្មី​នេះ​ត្រូវ​បានធ្វើ​ឡើង​​នៅថ្ងៃនេះ​ក្នុង​វេទិកា​ធុរកិច្ច​វៀតណាម​-​អូស្ត្រាលី​ឆ្នាំ​២០២៤ នៅ​ចំពោះមុខ​លោក នាយក​រដ្ឋមន្ត្រី​វៀតណាម ផាម មិញជិញ​។ មេដឹកនាំ​ទាំងពីរ​មកពី​ប្រទេស​វៀតណាម និង​អូស្ត្រាលី​បាន​ស្វាគមន៍​ចំពោះ​ការតភ្ជាប់ហោះហើរ​ថ្មី​ ហើយ​បាន​អបអរសាទរក្រុមហ៊ុន​ Vietjet ចំពោះ​ការរីកចម្រើន​គួរឱ្យកត់សម្គាល់​របស់​ខ្លួន​។​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAgmj38sYAWwOJEOnYZylEHeghLWCV3V6kiqgc1EfR-R8E8HLqPoE44EFXOlOvWZ6nS9qs0rdlcRWD28dReMXcKgWUYNSqxkCKB17AXxJItwRvmReW9OIHeNRYlXdCQ0iBCDRPXIHlrQAi6w-k2reu5j_EaVYycOX-rgyjS9Ff4iszDE-2jICxxIGwTjY/s1641/The_Hanoi_Melbourne_route_is_announced_during_the_Vietnam_Australia.jpg

​ដោយសារ​តម្រូវកា​រយ៉ា​ង​ច្រើន​សម្រាប់​ការធ្វើដំណើរ​អន្តរជាតិ Vietjet នឹងបន្ថែម​​ផ្លូវ​ហោះហើរ​ហាណូយ – ហ៊ី​រ៉ូ​ស៊ី​ម៉ា និង​ហាណូយ – មែ​ល​ប៊​ន ក្នុង​ខែឧសភា និង​មិថុនាខាងមុខ​។ ផ្លូវ​ហោះ​ហើរ​ហាណូយ​-​មែ​ល​ប៊​ន​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៤​ ដោយ​ដំណើរការ​ពីរដង​ក្នុង​មួយ​សប្តាហ៍​នៅ​ថ្ងៃ​ចន្ទ និង​ថ្ងៃ​សុក្រ ពី​ទីក្រុង​ហាណូយ ទៅ​​ទីក្រុង​មែ​ល​ប៊​ន​នៅថ្ងៃដដែល​។ ជើងហោះហើរ​ត្រឡប់មកវិញ​ ​ចាក​ចេញពី​ទីក្រុង​មែ​ល​ប៊​ន​នៅ​ថ្ងៃ​អង្គារ និង​ថ្ងៃ​សៅរ៍​។ បច្ចុប្បន្ន Vietjet ប្រតិបត្ដិការ​​ជើងហោះហើរ​ជាច្រើន​រវាង​ប្រទេស​វៀតណាម និង​អូស្ត្រាលី ​​ចំនួន ៥៨ ដង ក្នុង​មួយ​សប្តាហ៍​រវាង​ទីក្រុង​ហូជីមិញ និង​ទីក្រុង​ធំៗ​ចំនួន ៥ របស់​អូស្ត្រាលី​គឺ ក្រុងមែលប៊ន ក្រុង​ស៊ីដនី ក្រុងប្រ៊ី​ស​បេន ក្រុង​ភើ​ត និងក្រុង​អា​ឌែ​ល​ដេ​ត ​​ ដោយ​ប្រើប្រាស់​យន្តហោះ​ទំនើប​លំដាប់​ពិភពលោក ​ដូចជា A330 និង A321​។​

ដូចគ្នានេះ​ផងដែរ Vietjet នឹង​ចាប់ផ្តើម​ជើងហោះហើរ​ត្រង់​រវាង​ទីក្រុង​ហាណូយ និង​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា ចាប់ពី​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៤​។ សេវាកម្ម​ថ្មី​នេះ គឺជា​ការតភ្ជាប់​ផ្លូវអាកាសត្រង់​​ជា​លើកដំបូង​បំផុត​ពី​តំបន់ Chugoku និង Shikoku ទៅកាន់​ប្រទេស​វៀតណាម​។ ផ្លូវហោះហើរ​​ហាណូយ – ហ៊ី​រ៉ូ​ស៊ី​ម៉ា នឹង​​ត្រឡប់មកវិញ​ពីរដង​ក្នុង​មួយ​សប្តាហ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃអាទិត្យ ជាមួយនឹង​ពេលវេលា​ហោះហើរ​ប្រហែល ៤ ម៉ោង និង ៣០ នាទី​។ សេវាកម្ម​ថ្មី​នឹង​បន្ថែម​បណ្តាញ​ជើងហោះហើរ​ត្រង់​របស់ Vietjet រវាង​ប្រទេស​វៀតណាម និង​ជប៉ុន​កើន​ដល់​​ចំនួន​ប្រាំបី ដោយ​ភ្ជាប់​​​ទីក្រុង​ធំ​បំផុត​របស់​វៀតណាម គឺ​ទីក្រុង​ហាណូយ និង​ទីក្រុង​ហូជីមិញ ទៅកាន់​ទីក្រុង​ធំៗ​របស់​ជប៉ុន​ ដូចជា តូ​ក្យូ អូ​សា​កា ណា​ហ្គោ​យ៉ា ហ្វូ​គូ​អូ​កា និង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​។​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4zsnDKW3jCadbQXopBPiLE6t9Q9rc_1cu531_JZh3BdJTDwM6LVFqKF0wIv4vffgxiFUbWoRi_yGssKgSzOvWFCNuMpc4Yj4SXDux1Bq5DST0FNZhsoWcz3lQ8tCGFATgo7CjYKU_GG4FlKw4nqpEnXKfueNcqPIv9FAUm_4R7LHOnpaeBn39gpL7Z9Y/s1600/Vietjet%20aircraft.jpg

​ដើម្បី​អបអរសាទរ​ផ្លូវ​ហោះហើរ​ថ្មី Vietjet ផ្តល់ជូន​សំបុត្រ​ដែលមាន​តម្លៃថោក​សមរម្យ ដោយ​ចាប់ផ្តើម​ពី​ត្រឹមតែ សូន្យ​ដុល្លារ​អាមេរិក​ (​មិន​រួមបញ្ចូល​ពន្ធ និង​ថ្លៃ​សេវា​) នៅ​គេហទំព័រ www.vietjetair.com និង​កម្មវិធី​ទូរសព្ទ Vietjet Air App ដែល​ត្រូវបាន​ផ្តល់ជូនចំពោះ​ផ្លូវ​ហោះហើរ​អន្តរជាតិ​ទាំងអស់​របស់ Vietjet។ សំបុត្រ​ប្រូ​ម៉ូ​សិន​មាន​ផ្តល់ជូន​រៀងរាល់ថ្ងៃ​សុក្រ ចាប់ពី​ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៤ ជាមួយនឹងសុពលភាព​​​ធ្វើដំណើរ​ចាប់ពី​ថ្ងៃទី ៨ ខែមីនា ដល់​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ (​មិន​រាប់បញ្ចូល​ថ្ងៃ​ឈប់សម្រាក រដូវ​សម្បូរភ្ញៀវ​)​។​

ទីក្រុង​ហាណូយ​ត្រូវបាន​​ស្គាល់​​​ជា​បេះដូង​របស់​វៀតណាម ជា​មជ្ឈមណ្ឌល​វប្បធម៌ សេដ្ឋកិច្ច និង​នយោបាយ​ដែល​បង្កប់​នូវ​​អត្តសញ្ញាណ​វៀតណាម​។ ជាមួយនឹង​ប្រវត្តិសាស្ត្រ​ជាង​មួយ​ពាន់​ឆ្នាំ ទីក្រុង​ហាណូយសម្បូរ​ទៅ​ដោយ​បឹង​បួ​ដ៏​ស្រស់​ត្រកាល និង​តំបន់​ទីក្រុង​ពិសេសៗ ដូចជា ទីប្រជុំជន Old Quarter ​ដ៏​អ៊ូអរ និង​អគារ​ស្ថាបត្យកម្ម​សម័យ​អាណានិគម​បារាំងដ៏​​ជាច្រើន​​​។ វា​ក៏​ត្រូវបានស្គាល់​ជា​ប្រភព​កេរ​តំណែល​​​ម្ហូបអាហារ​​ដ៏​អស្ចារ្យ​ផង​ដែរ​។ រដ្ឋធានី​របស់​វៀតណាម​ក៏​ជា​ច្រកចូល​ទៅកាន់​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់ UNESCO នៃ​ឈូង​សមុទ្រ Ha Long Bay និង​គោលដៅទេសចរណ៍​ស្រស់ស្អាត​ជាច្រើន​ទៀត ​ដូចជា Ninh Binh និង Sapa នៅ​ភាគ​ខាងជើង​វៀតណាម​។ ពី​ក្រុង​ហាណូយ អ្នកដំណើរ​អាច​ចូលទៅ​កាន់​តំបន់​ផ្សេងទៀត​នៃ​ប្រទេស​បាន​យ៉ាង​ងាយស្រួល រួមមាន ហ៊ូ​, ដា ណាង​, ទីក្រុង​ហូជីមិញ​, ញ៉ា ត្រាង​ និង​ កោះ​ ភូ គុក ជាដើម​​។ ដោយសារ​បណ្តាញ​ហោះហើរ​អន្តរជាតិ​ដ៏​ធំ​ទូលាយ​របស់ Vietjet អ្នកធ្វើដំណើរ​ក៏​អាច​ភ្ជាប់​ទៅកាន់​គោលដៅ​ជាច្រើន​នៅ​ទូទាំង​តំបន់​អាស៊ាន និង​អាស៊ី​ប៉ាស៊ីហ្វិក​។​

​សេវាកម្ម​ថ្មីទាំង​​នេះ​មាន​សារសំខាន់​នៅក្នុង​ផែនការ​របស់​ក្រុមហ៊ុន Vietjet ដើម្បី​ពង្រីក​បណ្តាញ​ជើងហោះហើរ​របស់ខ្លួន ក្នុង​ការ​​ឆ្លើយតប​ទៅនឹង​តម្រូវការ​ធ្វើដំណើរផ្លូវអាកាស​ ដោយ​ជំរុញ​ការផ្លាស់ប្តូរ​វប្បធម៌ ការអប់រំ ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ទេសចរណ៍​រវាង​ប្រទេស​វៀតណាម និង​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXmO-XJ5nt-oXuYp6Qqx_CfnuWu8BLUAMh-Ugrk-Z-CD2hsKVoE1Gh6GEcIihb-6Bv8oOwrQ58jCciaTS7yNRud3MOHJZ1g2Oa0jqK5Tp5IiCMfPk8LOii2PDMFvroZIH6zRDM7xGMxJZaamvF9OvoYBFVfwoU9fz6HRH_4bRvzFV7acYqgwqdRsd-r2o/s2500/Miyajima,%20Hiroshima.jpg

ផ្លូវ​ហោះហើរ​រវាង​ខេត្តសៀមរាប និង​ទីក្រុង​ហាណូយ​ផ្តល់ជូន​សេវាកម្ម​ហោះហើរ​ចំនួន​ ៧ ក្នុង​មួយ​សប្តាហ៍ ជាការត​​ភ្ជាប់​ដោយផ្ទាល់​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ (SAI) ជាមួយ​អាកាសយានដ្ឋាន​អន្តរជាតិ Noi Bai (HAN) នៃ​ទីក្រុង​ហាណូយ ដែល​ផ្តល់​ភាពងាយស្រួល​ដល់​គោលដៅ​ទេសចរណ៍​សំខាន់​មួយ​របស់​អាស៊ី​។

###

អំពីក្រុមហ៊ុន Vietjet

 ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7bWCeI8nhu11OzVxyaOb5YD6tiekJQLMMJXkQxDzFNz3qv1sXerUKV5o6gf1rBdL6BbfQdpPPG-rB4I27XWSm1U_XA1KTyy72PsY5_DSvabXLTtfi1my0YuPpXxQN3Zo9wi1T2OJkr0FosYS5DSg0Ii9DGHdVG5WaJost_dD5fzABLsm7GEhZe2dew3k/s2048/Melburnian_Skyline.jpg

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:

លោក មី សុវណ្ណ (Sovann)

អ៊ីម៉ែល៖ media@qed.agency

ទូរសព្ទលេខ៖ + 855 88 6000 321

កញ្ញា កែវ ដួង (Amy)

អ៊ីម៉ែល៖ kieuduong@vietjetair.com

ទូរសព្ទលេខ៖ +84 932 775 066

ធ្លាប់តែឃើញ Mark Zuckerberg ម្ចាស់ក្រុមហ៊ុនហ្វេសបុក និងភរិយាស្លៀកពាក់សាមញ្ញៗ តែលើកនេះថ្លៃញាក់!

0

នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg ព្រមជាមួយភរិយាខ្លួន បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះតែវត្តមានអ្នកទាំង២គ្រងម៉ាកយីហោប្រេនល្បីឈ្មោះដែលមានតម្លៃថ្លៃកបពពក ទៅចូលរួមកម្មវិធី Pre-Wedding របស់ Anant Ambani ដែលជាកូនប្រុសពៅរបស់មហាសេដ្ឋីមានបំផុតនៅអាស៊ី Mukesh Ambani ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-QNate9JsEJIauN_aWUo7GmN3pL9M971HaShWOflziH50IpLenPkYfhe-dYfKhooo1UN6xI9ODfUjYJe-e2047QTpUe91xxb2fZNzSDbkiHpES0aWVxwo_UBTs2bCBsI9F3JN8SPzgGmaKdcGeZMLL9P4uw6q9SLVnFYqJHdUZQxK9gqXlCvhoRBF9h4/s750/photo_2024-03-07_10-48-35.jpg

កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ជាមួយថ្ងៃក្នុងចំណោមទាំង៣ថ្ងៃនៃពិធីជប់លៀង ឬកម្មវិធី Pre-Wedding របស់កូនប្រុសកំពូលមហាសេដ្ឋីឥណ្ឌាគឺ Anant Ambani ជាមួយគូដណ្តឹង Radhika Merchant។ Anant Ambani អាយុ ២៨ ឆ្នាំ គឺជាកូនប្រុសពៅរបស់ Mukesh Ambani ដែលគ្រប់គ្រងក្រុមហ៊ុន Reliance Industries និងមានទ្រព្យសម្បត្តិសុទ្ធចំនួន ១១៧.៣ ពាន់លានដុល្លារ តាមការប៉ាន់ស្មានរបស់ Forbes គិតត្រឹមដើមខែមីនានេះ។ ដូច្នេះហើយទើប Mukesh Ambani បានក្លាយជាអ្នកមានជាងគេបំផុតប្រចាំអាស៊ី និងជាអ្នកមានបំផុតទី ៩ របស់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRizIDGnm97wIz856aiZw5ZaTv_Jtf6VJsywdUBZLb_XLZSqiZMzMbgfnEGBoCsWC0hcfUHeHbQuUn5GaXYIGI6mUws04gD2TPi3Smb8evy7kWK9Y1gAqZLnQHNSGPMn_FGxyuQL3KmS5eu79IW7WrpksO_Lr1dEWx5H_Gpz1S3ucQKsvt-jMs202iNE8/s750/photo_2024-03-07_10-48-36.jpg

ក្រឡេកមកមើលលោកសេដ្ឋីហ្វេសបុក Mark Zuckerberg អាយុ ៤០ ឆ្នាំនិងភរិយាខ្លួន លោកស្រី Priscilla Chan អាយុ ៣៩ ឆ្នាំ បានជ្រើសរើសយកប្រេនល្បីឈ្មោះ Alexander McQueen សម្រាប់ការស្លៀកពាក់របស់អ្នកទាំងពីរ។ គូរស្នេហ៍មួយគូរនេះបានគ្រងម៉ាកដ៏ល្បីល្បាញនេះយ៉ាងមានភាពជឿជាក់ ដោយភរិយាគាត់បានបំពាក់គ្រឿងអលង្ការថ្លៃៗកប់ពពក។

អាវក្រៅពណ៍ខ្មៅរបស់ Mark Zuckerberg ត្រូវបានគេរចនារំលេចដោយក្បាច់សត្វកន្ទុមរុយពណ៌មាស ដែលអាវនេះមានតម្លៃរហូតដល់ ៧,០០០ ដុល្លារ។ រីឯស្បែកជើងគាត់វិញគឺរចនាឡើងគូរជាមួយនឹងអាវដែរ ដែលត្រូវដែលតម្លៃ ១,៨៩៥ ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj4bAcBdW3YqfQ-M-sX7zl9Ibn-SRKYwRImi4J9m51oD8m0YYiK13ZSGUny94SvMdEnAfzupzphabbWb6IkjcbR9QYxpFfxslKQ_kxfRqYfEoYQrITNAPIs-NTcrZ76qBA8FwceTUZzUc7zscwD0W0EQM7G5es0mSsnoJIy3xR7oIAtoodP2KomY4X600/s801/photo_2024-03-07_10-48-37%20(4).jpg

ចំណែកភរិយាគាត់វិញ លោកស្រី Chan បានគ្រងរ៉ូបពណ៌ខ្មៅអូសដីម៉ាក Alexander McQueen មានតម្លៃ ១៥,០០០ ដុល្លារអាមេរិក ដែលច្នៃពីសាច់ក្រណាត់គុណភាពបំផុត រចនារំលេចដោយក្បាច់ផ្កាកុលាប និងត្បូងគ្រីស្តាល់។ សម្រាប់គ្រឿងអលង្ការរបស់លោកស្រីវិញ គឺបានជ្រើសរើសខ្សែកពណ៌មាស Cartier ដែលមានតម្លៃ ៩១,៥០០ដុល្លារអាមេរិក ដែលមានត្បូងពេជ្រចំនួន ៨០៤គ្រាប់ សរុប ១០.៧ ការ៉ាត់។ លោកស្រីក៏បានពាក់កងដៃ Cartier ដែលមានតម្លៃរហូតដល់ ២៣៥,០០០ដុល្លារអាមេរិក ស្រោបដោយត្បូងពេជ្រចំនួន ៥៤០ គ្រាប់ សរុប ១២.៧៣ ការ៉ាត់។

គួរបញ្ជាក់ថា កម្មវិធី Pre Wedding របស់កូនប្រុសពៅមហាសេដ្ឋីឥណ្ឌាខាងនេះ គឺបានមានការអញ្ជើញចូលរួមពីសំណាក់កំពូលមហាសេដ្ឋីពិភពលោក អ្នកជំនួញ នាយកប្រតិបត្តិក្រុមហ៊ុនយក្សជាច្រើន រួមមាន លោក Mark Zuckerberg (CEO Meta) ,លោក Bill Gates (CEO Microsoft), លោក Bob Iger ( CEO ក្រុមហ៊ុន Disney), Ivanka Trump (កូនស្រីរបស់លោក Donald Trump), លោកស្រី Hillary Clinton, និងសមាជិករាជវង្ស Bhutan។ល។ បើតាមការបញ្ជាក់កម្មវិធី Pre-Wedding រយៈពេល៣ថ្ងៃនេះមានតម្លៃរហូតដល់ ១៥១.៩ លានដុល្លារអាមេរិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju0UkV8WOztDZ_LooAwcvxRn5HwLtXqBoHRCTtkqafWAaOgDcRIBxptGBj0S-Y41Lg6sTiVEtcE8nwgiGbLUUPhT-AU9_UHcgw8pC50_r-FHMlDWoGzWmwV1827E0-AsekCY_KViWgnYoIV97cKCZ5GJRIlYIUPp73N-5J9EU71Esi9oaoHp9ACuQKfkU/s750/photo_2024-03-07_10-48-37.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioxkm2o9RjmNqtpXVqqKMeHear1HEB8ar3D7LtUE1vs-A50E2t8lmo6DpRwliKzGBjbA-4ce5fadJOlwHJXC7vc-PNjvSS8ClVCVapCPpioqPWAaei36vCLBkcGrva-xmcb3x4T4Dx0O4ckmJUNqEysl-pU_HRY0kfSZg8K6l_TG5M5OA8Oc0emXVumKE/s750/photo_2024-03-07_10-48-37%20(3).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw5fgfPMzaeziJ3hh7CUMXqrI5DkWH-i54tRoVqXxolVhVfMA5AKRFSMFZYdqKAf1DK1V2aL6wdm4sOxeqrOVLlp07bSG40WqD-3u0Epm72SutKoGBXzeSCtoLvJtidHwzaAFeP12AfhPkY7OEJmT1pg4AJ8ZXEXKy2BJku88uunxGtqXfa7l-i2Q229k/s750/photo_2024-03-07_10-48-37%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-cxx3uvt66E7sosvjY-DKOEeuZJY5XGvZEtT4vxzJ3IxinML0fDqF0YuTkF8JzjxmQeyGlsKmh_KPbTEKJdUOmEs0LQJVVp_zkIyuGf-HAZ4-iyUlwCnAt-KURwXUi2zJEkVNfnWsqrik5aP3HAAvvGi4MxVCHiNhYw5VYn2JLNH9K-9TLpCr9lv5UYQ/s750/photo_2024-03-07_10-48-36%20(3).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2FvmyU1mItxXLgAcz_wQOKEsA-PPspPDlzvpQ8UsfY1DFOz5fqxpor4-yRieSywBbeQLFtKuHQ4ftD7yfOzhYawXAqnFz5k0Fp4PuCiNBOc6jVsqjzwxNiwTOR1p_3glYV9NeY476BBcMoMQ72xNabo5IcPkbZVzgyPEntI-o770BHPLaQ2YNyydNWx4/s750/photo_2024-03-07_10-48-36%20(2).jpg

ត្រីបាឡែនពណ៌ប្រផេះបានលេចឡើងម្តងទៀតនៅមហាសមុទ្រអាត្លង់ទិកបន្ទាប់ពីបាត់ខ្លួនអស់រយៈពេល ២០០ ឆ្នាំ

0

បរទេស៖ ត្រីបាឡែនពណ៌ប្រផេះដែលជាសត្វដ៏កម្រត្រូវបានគេគិតថាផុតពូជនៅក្នុងមហាសមុទ្រអាត្លង់ទិកតាំងពីទសវត្សរ៍ឆ្នាំ ១៧០០ មកម្លេះ ប៉ុន្តែស្រាប់តែថ្មីៗនេះវាបានបង្ហាញខ្លួនម្តងទៀតនៅជិតកោះ Nantucket រដ្ឋ Massachusetts សហរដ្ឋអាមេរិក។

យោងតាម NBC News ដែលបានចុះផ្សាយនៅថ្ងៃ៦ ខែមីនា ឆ្នាំ២០២៤ ថាត្រីបាឡែននេះត្រូវបានគេប្រទះឃើញនៅចម្ងាយ ៣០ ម៉ាយពីភាគខាងត្បូងនៃកោះ Nantucket កាលពីថ្ងៃទី១ ខែមីនា ដោយបានឃើញវាធ្វើការជ្រមុជទឹក និងហែលលេងជុំវិញសមុទ្រ ហាក់ដូចជាកំពុងរកចំណី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNJDQuM-9eZP9d8DlJZURNQbY8b7U1OFZNzyDrfFhgZFzMdbvsTcP31Fnht-THzvSrcA1il_Q6WeL8euCxam2SqIUvmmI2c5KB6HJnL0e8dyLz7pfrC1jOh-Ix_INST4b-xmcrdmLHD8mdTFwd4kmk3ahCxQwb5v1GDyT04Y2ULBmyX1baPfMBa9-9Mks/s700/65e75b206080194819fca214.webp

បើយោងតាមអ្នកវិទ្យាសាស្ត្រនៅមជ្ឈមណ្ឌល Anderson Cabot of the New England Aquarium សម្រាប់ជីវិតសត្វសមុទ្របាននិយាយថា ប្រភេទសត្វនេះបានបាត់ខ្លួនពីមហាសមុទ្រអាត្លង់ទិកនៅសតវត្សទី ១៨ ដែលមួយផ្នែកដោយសារតែការនេសាទត្រីបាឡែន។ ទោះជាយ៉ាងណា ការរកឃើញថ្មីៗនេះ បានបង្ហាញពីសារៈសំខាន់នៃការស្ទង់មតិ ដោយយើងរំពឹងថានឹងរកឃើញត្រីបាឡែនកម្រជាច្រើនប្រភេទទៀតនៅក្នុងមហាសមុទ្រនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhncfDp4KsAGxgwByhK9Cqbn3bl8HQgcmWknVH-C1D8sdAsnvpS3R3Oysg2rQL4wwmvsTaXVp210XqZdq1gEvDTcNYtjYZPWupWxTTsn9nBTTEgkz6w9JJXxHNMX8Z_ivJVmsYdbfwYCE-qNbq979tYYZFsNawyGGWc2F4VDptZ3Ts8W6wIHa3nWzT9uk/s640/091f98a43c5ded427ffc930630275d35.jpg

ក្រុមអ្នកស្រាវជ្រាវក៏បានឱ្យដឹងទៀតថា ជាទូទៅត្រីបាឡែនពណ៌ប្រផេះភាគច្រើនគឺវាលូតលាស់នៅតំបន់ប៉ាស៊ីហ្វិក ប៉ុន្តែដោយសារបម្រែបម្រួលអាកាសធាតុអាចជាមូលហេតុដែលត្រីបាឡែនពណ៌ប្រផេះបង្ហាញសញ្ញាទៅសមុទ្រអាត្លង់ទិកវិញ។ ត្រីបាឡែននេះប្រហែលជាបានឆ្លងកាត់ Northwest Passage ដែលជាផ្លូវឆ្លងកាត់មហាសមុទ្រអាកទិកតភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិកនិងមហាសមុទ្រអាត្លង់ទិក។ ការឡើងកំដៅផែនដីធ្វើឱ្យ Northwest Passage គ្មានទឹកកកក្នុងរដូវក្តៅ ដោយផ្តល់ផ្លូវសម្រាប់ត្រីបាឡែនពណ៌ប្រផេះហែលចូលទៅក្នុងមហាសមុទ្រអាត្លង់ទិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8i30-V8LW__GLlwAMLvpV8eBtTAWiLHJssj1pMRxMjdWgy38iftN_SRQ_bhS8Wnly69PZhzJSBVv5rKolS9RTsr5_P0aFXmFlBZBPz-77j7KIUl-69SbMFZhVRqgbVBDu6bCeWjAmEusVsmW-zUtXKJ5TIwx4PpY64FkfNqjx3Ip4NdiU-QDMxng02Js/s768/BB1jnjQz.jpg

ទោះជាយ៉ាងណាក៏ដោយ មហាសមុទ្រកាន់តែក្តៅធ្វើឱ្យអ្នកជំនាញអាកាសធាតុព្រួយបារម្ភអំពីបញ្ហាជាច្រើនដូចជាខ្យល់ព្យុះខ្លាំង ការបំផ្លាញថ្មប៉ប្រះទឹកផ្កាថ្ម និងការរលាយទឹកកកសមុទ្រជាដើម។ ការប្រែប្រួលអាកាសធាតុក៏ជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រភេទត្រីបាឡែនផ្សេងៗទៀតផងដែរ ក្រៅពីត្រីបាឡែនពណ៌ប្រផេះ។ ជាឧទាហរណ៍ ត្រីបាឡែនខាងជើងអាត្លង់ទិក ដែលជាប្រភេទសត្វជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) គឺកាន់តែតិចទៅៗ ដោយសារអាកាសធាតុក្តៅខ្លាំងពេក៕

កម្របានឃើញទឹករលកសមុទ្ររាងការ៉េដ៏ស្រស់ស្អាត តែមាន គ្រោះ.ថ្នា.ក់ ខ្លាំង

0

គេហទំព័រ amusingplanet បានផ្សព្វផ្សាយពីរូបភាពទឹករលកសមុទ្ររាងការ៉េ ឬរលកសមុទ្រចម្លែក ឈ្មោះថា «Cross Wave ឬ Cross Sea» ដែលបានកើតឡើងនៅប្រទេសបារាំង ។ នេះចាត់ទុកថា គឺជាហេតុការណ៍មួយដែលកម្រកើតឡើងណាស់ ហើយមូលហេតុដែលបណ្តាលឱ្យទឹករលកសមុទ្រក្លាយជារាងការ៉េបែបនេះ ដោយសារតែលក្ខខណ្ឌអាកាសធាតុ២ផ្សេងគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR5hcCT4z4XfhWDaafElhS3cn7ThEtMYwYK7CJd7gPzkkIcVfn6U2ur-T-3CPjIbPdMOYQ0dEscK9X_X_moZgOSpUbXKPkubpECLf02yrJ-H_m15WVabcXikmPWFSpkYn4FhVUFujNW7QetANlat5gCCtkpmlNCScHWCYKyfyTfmcRDpostmkICi28su4/s1500/cross-sea-la-rochelle-france-SQWAVES0222-5b9829e600d8498b98fc5707b992ed40.jpg

បើគេសម្លឹងមើលទៅផ្ទៃខាងលើរបស់ទឹករលករាងការ៉េឃើញថា វាពិតជាមានរូបរាងស្រស់ស្អាត និងប្លែកភ្នែកយ៉ាងខ្លាំង ប៉ុន្តែអ្នកជំនាញលើកឡើងថា ទឹករលករាងការ៉េ ឬរាង៤ជ្រុងនេះ នឹងផ្តល់គ្រោះថ្នាក់ខ្លាំងដល់មនុស្ស ជាពិសេស វាអាចបង្កគ្រោះថ្នាក់ដល់នាវាសមុទ្រ ដែលត្រូវប្រឈមនឹងទឹករលកមកពីទិសដៅ២ផ្សេងគ្នាក្នុងពេលតែមួយ ។ ទឹករលកប្រភេទនេះពិតជាមានកម្លាំងខ្លាំងក្លា ហើយវាអាចធ្វើឱ្យនាវាសមុទ្រក្រឡាប់បាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbrFHd0MxX0oKfqLM4nsUlK1ahWBa4TmhS8vwvSveujvKjVMOW68seuHsT6NsvwEMBP4YzNeHw20jHROgfaxYjHOEWxXCq3dBlxADnPbrMBzh4D0p-2dpenzNZ-vOWCIqgzXnecIvqIWbf0NC45i2x5VdzCn5VbJPmlAP5-PD2lW8Mu2eCfY3BB7brZRc/s2592/Ile_de_r%C3%A9.jpg

ទឹករលកសមុទ្រអាចបម្លាស់ទីបានក្នុងចម្ងាយរាប់ពាន់គីឡូម៉ែត្រនៅលើផ្ទៃទឹកសមុទ្រ បើទោះជាពេលមានខ្យល់ព្យុះបោកបក់ខ្លាំង ឬនៅពេលមានអាកាសធាតុល្អ គ្មានភ្លៀងធ្លាក់ក្តី ក៏អាចបណ្តាលឱ្យកើតបាតុភូតទឹករលកសមុទ្ររាងការ៉េដែរ រួមទាំងទឹករលកទូទៅ ។ នៅពេលមានហេតុការណ៍ប៉ះគ្នារវាងទឹករលក២ប្រភេទ ដែលបម្លាស់ទៅមកពីទិសដៅផ្សេងគ្នា វានឹងបណ្តាលឱ្យកើតទឹករលកសមុទ្ររាងការ៉េ ដូចគេបានឃើញក្នុងរូបភាពទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglZKcsAYke9oG8wIuQgakeGl4qcP6mjmE-miRu8mHeWNKbFgDSgxo8xIFiCkw2D5e-DNazZGbPmQfGEGyRqUpc0Gz6QD47c53OzxXyUe45QtSY3aoA44PHk_jk6CMhZ7Nywy4TfYGW4KMvVGAIewXngT4RCuBAaiUohKHCT1lA5BpEYnw9A-y0cC2Fl4E/s896/Screen-Shot-2022-06-25-at-5.09.58-PM.png

បើទោះជាទឹករលកសមុទ្ររាងការ៉េមានគ្រោះថ្នាក់ខ្លាំងក្តី ប៉ុន្តែទឹករលកប្រភេទនេះពុំសូវកើតឡើងញឹកញាប់ទេ ។ គេកម្របានឃើញទឹករលកសមុទ្របែបនេះណាស់ ដោយសារកម្លាំងខ្យល់បក់នៅផ្នែកខាងលើផ្ទៃសមុទ្រ នឹងបំផ្លាញរូបរាងរបស់ទឹករលករាងការ៉េ និងទិសដៅរបស់វាបាន ។ នេះបើតាមការផ្សព្វផ្សាយរបស់គេហទំព័រ amusingplanet ៕

ជប៉ុនប្រើប្រាស់គ្រឿងយន្តដឹកជញ្ជូនម្ហូបអាហារនៅតាមដងផ្លូវ

0

ប្រទេសជប៉ុន ៖ ក្រុមហ៊ុនជប៉ុនឈ្មោះ Uber Eats បានចាប់ផ្តើមប្រើប្រាស់គ្រឿងយន្តដឹកជញ្ជូនម្ហូបអាហារនៅតាមតំបន់តូចៗក្នុងទីក្រុងតូក្យូ ហើយក្រុមហ៊ុននេះសង្ឃឹមថា នឹងអាចពង្រីកតំបន់ចែកចាយអាហារនៅទូទាំងប្រទេសជប៉ុន ។ គ្រឿងយន្តនេះអាចធ្វើដំណើរតាមដងផ្លូវនានាដើម្បីដឹកជញ្ជូនអាហារឱ្យអតិថិជន ហើយវាអាចដើរគេចពីមនុស្ស ឬវត្ថុនៅបាំងមុខបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgHrOxW4M2igsvpHMYH3MaUwvlOJKuqPl9yoW099FPaukLKiuuEWHLG-CGVmEbZwotPAQFo8bMvfISk7Y2FvREQ3HbgRK9lIJr4w8d_6qK6qLbGAw7iH3IP_89Ux_yn7LtoFWA-rntJqa9tLj3V5USCU90X76jGOHuyY0U43AMi1WIPrnzq9OssTRfj3s/s1240/2576554.jpg

សារព័ត៌មាន AFP បានរាយការណ៍ពីទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ថា ជប៉ុនបានប្រឈមមុខនឹងការខ្វះខាតកម្លាំងពលកម្ម ហើយជប៉ុនបានធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ កាលពីឆ្នាំ២០២៣ ដើម្បីជួយឱ្យគ្រឿងយន្តដឹកជញ្ជូនអាហារអាចធ្វើដំណើរនៅតាមផ្លូវសាធារណៈបាន ។ ក្រោយពីជប៉ុនធ្វើវិសោធនកម្មច្បាប់ចរាចរណ៍រួចមក ក្រុមហ៊ុនជាច្រើនបានសាកល្បងប្រើប្រាស់គ្រឿងយន្តតូចៗ និងមានរូបរាងគួរឱ្យស្រឡាញ់សម្រាប់ដឹកអាហារ និងទំនិញផ្សេងៗឱ្យអតិថិជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEismAeLeQN7Yd1vOviySyYn7AYlVAGzZxKeeP2u5uoEe8OkT5ajJR8gXL5f-QrDarkqRyiBQJwDoXw8UI2eL_qYtj8IQiCWDK6nockrt4MU6PzC88n_tEUjqi1e938Hng3HggQA9Ywmm-GrFvVMtivdu1-gnfQ3PVYMjWs9ClR5d9fRRTk9bZC414Ih1M0/s980/f7b93c4ac9772735d5a5a1fbc58dd15c410f3355.jpg

ក្នុងចំណោមក្រុមហ៊ុនទាំងនេះ ក្រុមហ៊ុន Uber Eats បានផលិតគ្រឿងយន្ត Uber Eats មានរូបរាងស្អាត, មានចង្កៀងមុខរាង៤ជ្រុង ដូចកែវភ្នែកមនុស្ស និងមានកង់សរុបចំនួន៦ សម្រាប់ដឹកអាហារនៅតាមដងផ្លូវ ។ គ្រឿងយន្តនេះអាចគណនាប្រវែងផ្លូវដោយខ្លួនវា តាមរយៈការប្រើប្រាស់ Sensor ដើម្បីគេចពីមនុស្សដើរនៅតាមផ្លូវ និងគេចពីវត្ថុនៅបាំងផ្លូវផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb2rI47q2IRispG1iBqGEhKFejxhnc7DP_2kDDh8U24wwpUqS6-p9pPifGEYA4p7ZpG0ThJ3xJjRanHjkGvU5ox3oquiX3dO5148MiWECR-t1EkV7mHLGE8zLKSen6xTCcnDwEQrue72l6X6rNj3HjLJjOsCd8sRpMBiy61DN8SM4KwsurLtIgnLAgYCQ/s1000/284410.jpg

គ្រឿងយន្តដឹកជញ្ជូនអាហាររបស់ក្រុមហ៊ុន Uber Eats បានបម្លាស់ទីក្នុងល្បឿនលឿនបំផុត ស្មើនឹង៥.៤គីឡូម៉ែត្រក្នុង១ម៉ោង ។ លើសពីនេះ ក្រុមហ៊ុនបានបំពាក់នូវអំពូលភ្លើងតូចៗនៅជុំវិញគំរបរបស់វា និងមានមនុស្សបញ្ជាផងដែរក្នុងករណីមានបញ្ហាកើតឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNEb38vN4Fu8owzGaE6d7RtOdypRhyphenhyphenuFfXlEJfs-dG0VUeaGRQIcIDNd5kuLv4S3eN-tyoMKVV9kRmlTSp1vi0G5C24JRWgrG4CtjvmQxoeXHRsjGHDXzD8N9WvvjiKtedKUW9BIWroUZ8KbH6TBoRRBZhVy_J_v0RIxvO8n_IBjkjq-xu3K9OqH7yZxs/s5587/AFP__20240305__34KT4A7__v1__HighRes__JapanTechnologyRobotsFoodUber.jpg

លោក Alvin U ប្រធានគ្រប់គ្រងទីផ្សាររបស់ក្រុមហ៊ុន Uber Eats ប្រទេសជប៉ុន និយាយថា ជំហានដំបូង ក្រុមហ៊ុននឹងកំណត់តំបន់ផ្តល់សេវាកម្មដឹកអាហារតាមគ្រឿងយន្ត ហើយអ្នកប្រើប្រាស់កម្មវិធីដឹកអាហារតាមគ្រឿងយន្ត ពួកគេត្រូវចេញមករង់ចាំនៅខាងក្រៅផ្ទះ ឬអគារ រហូតដល់គ្រឿងយន្តមកដល់ ។ ប៉ុន្តែនៅថ្ងៃអនាគត គ្រឿងយន្តនេះនឹងអាចធ្វើដំណើរទៅដល់មុខទ្វារការិយាល័យ, អាផាតមិន ឬមុខបន្ទប់អគារខ្ពស់ៗ រហូតដល់ផ្តល់សេវាកម្មនៅតាមតំបន់ជនបទទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEXujP36qOuu-daPfz0JljrMPT_ixpP-tSMte746MGtcc_AcpV4GxntBTcYLaN2exPpfTiG8ts7R9ZiQWhIsM5rXt4DHRIW7xvQEqNaJZFwnM6L-yP5CUaD95FFEISocYDEznFcQd95QFa6z4RVeMBabq-n5eGoOFAANtR6ydsEwDJzKf5Mj-iMrxrNbg/s2480/eb07d6010776e417847df4d4f17e8c65f8107090.jpg

លោក Alvin U ប្រធានគ្រប់គ្រងទីផ្សារនិយាយថា ៖ «ភ្នាក់ងារដឹកអាហារបច្ចុប្បន្ននេះ ពុំចាំបាច់បារម្ភពីការបាត់បង់ការងារទេ ពីព្រោះរយៈពេល៥ឆ្នាំ ឬ១០ឆ្នាំទៀត នឹងមានការងារផ្នែកដឹកជញ្ជូនទំនិញសម្រាប់មនុស្សក្នុងកម្មវិធីរបស់ក្រុមហ៊ុន Uber Eats ជានិច្ច» ។

បច្ចុប្បន្ន អតិថិជនប្រើប្រាស់កម្មវិធី Uber Eats នៅប្រទេសជប៉ុន ពុំអាចជ្រើសរើសសេវាកម្មគ្រឿងយន្តដឹកជញ្ជូនអាហារបានទេ ប៉ុន្តែប្រសិនបើទទួលបានសិទ្ធិ គឺពួកគេអាចទទួល ឬបដិសេធសេវាកម្មនេះតាមតម្រូវការ ៕