Home ព័ត៌មានអន្តរជាតិ បងប្អូនខ្មែរយើងទាំងអស់គ្នាសូមប្រុងប្រយ័ត្នសុខភាព ថៃប្រឈមនឹងអាកាសធាតុក្តៅខ្លាំងដល់៤៣អង្សារសេ

បងប្អូនខ្មែរយើងទាំងអស់គ្នាសូមប្រុងប្រយ័ត្នសុខភាព ថៃប្រឈមនឹងអាកាសធាតុក្តៅខ្លាំងដល់៤៣អង្សារសេ

64
0

ប្រទេសថៃ ៖ ការិយាល័យឧតុនិយមថៃបានប្រកាសថា ប្រទេសថៃនឹងមានអាកាសធាតុក្តៅខ្លាំង និងមានសីតុណ្ហភាពកើនឡើងខ្ពស់រហូតដល់៤៣អង្សារសេ ។ ហេតុនេះ ការិយាល័យឧតុនិយមបានសំណូមពរឱ្យពលរដ្ឋទាំងអស់ចៀសវាងការធ្វើការនៅក្រោមកំដៅថ្ងៃរយៈពេលយូរ និងប្រយ័ត្នខ្លួនពីគ្រោះថ្នាក់ផ្សេងៗដែលបណ្តាលមកពីភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតំបន់មួយចំនួន ។https://i.insider.com/62d1f8a3aac2aa0018cb7d05?width=700

ការិយាល័យឧតុនិយមថៃបានប្រកាសកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ថា ក្នុងរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមេសា អាកាសធាតុក្តៅខ្លាំងនឹងគ្របដណ្តប់លើតំបន់ភាគខាងជើងប្រទេសថៃ ។ ហេតុនេះ វាធ្វើឱ្យប្រទេសថៃទាំងមូលមានអាកាសធាតុក្តៅខ្លាំង និងចុះអ័ព្ទនាពេលថ្ងៃ ។ លើសពីនេះ នឹងមានខ្យល់ពីទិសនិរតី និងខ្យល់ពីទិសខាងត្បូងបក់មកគ្របដណ្តប់លើផ្នែកខាងជើងប្រទេសថៃ ដែលធ្វើឱ្យតំបន់នេះមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie3Pifv2NFwVByg7KMky5WFjUXuizj_vwkovdtMyvMdUHmjo77RFddDeWVjlA9NDMaPBBpfzG61xrk9EdciNxMsCKEm8sa4_3Jc0k-uWQZZhfyW_okLUWQFTZnKXtuUHnkbyCXLM3qCogqII5PBdKVwIX3LtoJIsBiUtJS5gilD3g-GZVdjf0uyY9dTZ4/s1023/64a7abc2a310bf8a1d23a3a0.jpeg

ចំណែកខេត្តភាគខាងត្បូងប្រទេសថៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា នឹងមានខ្យល់ពីទិសខាងលិច និងខ្យល់ពីទិសពាយ័ព្យបក់មកគ្របដណ្តប់លើសមុទ្រ Andama និងតំបន់ភាគខាងត្បូង ខណៈខ្យល់ពីទិសខាងកើត និងអាគ្នេយ៍បក់មកគ្របដណ្តប់លើឈូងសមុទ្រថៃ និងតំបន់ភាគខាងត្បូង ។ ហេតុនេះ វានឹងធ្វើឱ្យតំបន់ភាគខាងត្បូងមានភ្លៀងធ្លាក់បន្ថែមទៀត និងភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់មួយចំនួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfrzKx0sL0f9v6pMimZ5iYs30MF12pFJnk9Ep8N7BcLxSEpmJcik2L2caDft-jQVo6uqtbiq2Ld2PyL0cJMHbsMjoXC4bJZpc3Qz2RL43Hc-L76u595IPvESgJKeB1yLiuBKTVGQOlETQqenJxNOjVJctfQDAP8s5xihafesWbzpP9taTowusM5DJO-Lg/s810/2016_04_13_3024_1460549486._large.jpg

រីឯចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមេសា ខ្យល់នៅទិសខាងកើត និងទិសអាគ្នេយ៍បានបក់មកគ្របលើឈូងសមុទ្រថៃ, តំបន់ភាគខាងត្បូង និងសមុទ្រ Andama ។ ហេតុនេះ វានឹងធ្វើឱ្យតំបន់មួយចំនួននៅខេត្តភាគខាងត្បូងប្រទេសថៃ មានភ្លៀងធ្លាក់ និងផ្គររន្ទះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFvSrvXXLgtNSiU-cIh66PJnbawE5bdp645q_Cm5oGyPRor1ntOc8zd2Qg5xdQZ6bhw7OLlEOaW7hRqaxRui9HFRKQuXA-qkgNJxS_2PfLooH2imBq6tzonESlle16ImZVF0MAI8nwqUr9gNurpSmXlrDn_q7SkuYMRHjj3Cbm89G_I8E4rffrgUlTOeg/s1000/2023-04-22t081917z-1878658162-rc2jj0atbx19-rtrmadp-3-thailand-weather-heatwave-1_3124679_20230422181256.jpg

ការិយាល័យឧតុនិយមបានសំណូមពរឱ្យពលរដ្ឋដែលរស់នៅខេត្តភាគខាងជើងថែទាំសុខភាពរបស់ខ្លួន ដោយសារប្រទេសថៃមានអាកាសធាតុក្តៅខ្លាំង ហើយពលរដ្ឋគួរតែជៀសវាងការធ្វើការ ឬធ្វើអ្វីមួយនៅក្រោមកំដៅថ្ងៃខ្លាំងរយៈពេលយូរ ។ ក្រៅពីនេះ ពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលកើតឡើងពីភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតំបន់មួយចំនួនផងដែរ ៕