Home ព័ត៌មានអន្តរជាតិ ថៃ គ្រោងសាងសង់អគារខ្ពស់ជាងគេបំផុតលើលោក

ថៃ គ្រោងសាងសង់អគារខ្ពស់ជាងគេបំផុតលើលោក

52
0

វិនិយោគទុនអចលនទ្រព្យ របស់ប្រទេសកាតា និងចិន បាននឹងកំពុងពិភាក្សាសាងសង់អគារខ្ពស់បំផុត នៅលើពិភពលោក ក្នុងប្រទេសថៃ។

យោងតាមការសែត Bangkok Post បានឱ្យដឹងថា៖”លោក Srettha Thavisin បានជួបជាមួយក្រុមហ៊ុនវិនិយោគមកពីមជ្ឈិមបូព៌ា និងចិនដូចជាក្រុមហ៊ុនEmaar Group, ក្រុមហ៊ុន Broad Group និងក្រុមហ៊ុន Vatone Group ហើយបានពិភាក្សាពីគម្រោងសាងសង់អគារខ្ពស់ជាងគេបំផុតនៅលើលោក”។https://worldofbuzz.com/wp-content/uploads/2024/04/Image-78-768x512.jpeg

បច្ចុប្បន្ន អគារខ្ពស់ជាងគេស្ថិតនៅទីក្រុងឌូបៃ នៃសហព័ន្ធអារ៉ាប់រួម ដែលមានឈ្មោះថា Burj Khalifa មានកម្ពស់ ៨២៨ម៉ែត្រ ខណៈអគារខ្ពស់ជាងគេនៅក្នុងប្រទេសថៃមានឈ្មោះថា Magnolias Waterfront Residences Iconsiam មានកម្ពស់ត្រឹម ៣១៨ម៉ែត្រប៉ុណ្ណោះ។

នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin សង្ឃឹមខ្ពស់ថា គម្រោងសាងសង់អគារនេះ នឹងកើតឡើងឆាប់ៗខាងមុខនេះ ដោយវានឹងក្លាយជាទិសដៅទេសចរណ៍ថ្មី ដែលជំរុញឱ្យភ្ញៀវទេសចរ សម្រុកនាំគ្នាមកកម្សាន្តប្រទេសថៃ។

តែយ៉ាងណាមិញ ជុំវិញ គម្រោងសាងសង់អគារខ្ពស់ជាងគេនៅក្នុងប្រទេសថៃនេះ មិនទាន់ត្រួវបានបញ្ជាក់លម្អិតថានឹងចាប់ផ្តើមសាងសង់ និងចំណាយថវិការអស់ប៉ុន្មាននៅឡើយនោះទេ៕

https://worldofbuzz.com/wp-content/uploads/2024/04/Image-79.jpeg