បន្ទាប់ពីព័ត៌មានស្នេហារបស់តារាចម្រៀង Karina សមាជិក aespa និងតារាសម្តែង Lee Jae Wook សាយភាពនៅលើបណ្តាញសង្គមធ្វើឱ្យលេចនូវប្រធានបទជជែកវែកយ៉ាងច្រើនពីទំនាក់ទំនងឆាប់រហ័សរបស់អ្នកទាំងពីរ។ ខណៈពេលដែលអ្នកលេងអ៊ីនធឺណិត និងអ្នកគាំទ្រជាច្រើនកំពុងគាំទ្រ Karina អ្នកគាំទ្រមួយចំនួនបានសម្តែងការខឹងសម្បារ និងខកចិត្តចំពោះតារា K-Pop Karina។ ក្នុងនោះអ្នកគាំទ្រជនជាតិចិនមួយចំនួនថែមទាំងបានផ្ញើឡានតវ៉ាទៅកាន់ក្រុមហ៊ុន SM Entertainment ដោយបង្ហាញពីការមិនពេញចិត្តរបស់ពួកគេចំពោះការទទួលស្គាល់ជាសាធារណៈអំពីទំនាក់ទំនងរបស់នាងជាមួយ Lee Jae Wook ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmVs2UHj8QCE7EH047cdQNkf-1VBTfx1OJGSQpFvvAT5lFKXSf8FojaoeF-gVMLth9j39yZun_QngzP-kLTscMS4kSruBDuzaF_Gncap-MNMpMJIGnmt2fXF_dyOo6UXRxQUqOA1zs8kncl4nOSwKnWv5Tm_WFzWs7NvwVgOIysB3autnzC5RKcGzz7gE/s1400/image_2024-03-06_13-40-24.png

បន្ទាប់មកនៅថ្ងៃទី៥ ខែមីនា Karina បានបង្ហោះលិខិតសូមទោសដែលសរសេរដោយដៃនៅលើ Instagram របស់នាង។ នាងបានសរសេរថា «អ្នកគាំទ្រជាទីស្រលាញ់!
ខ្ញុំគឺ Karina ហើយខ្ញុំកំពុងសរសេរសំបុត្រនេះដើម្បីបង្ហាញពីការសូមទោសដ៏ជ្រាលជ្រៅរបស់ខ្ញុំ។ ខ្ញុំដឹងថាទង្វើរបស់ខ្ញុំបានធ្វើឱ្យមានការខកចិត្តជាច្រើន ជាពិសេសសម្រាប់អ្នកគាំទ្រវ័យក្មេងដែលតែងតែគាំទ្រខ្ញុំ។ ឃើញពីការពិបាកចិត្តរបស់អ្នក បានធ្វើឱ្យនឹកឃើញដល់អនុស្សាវរីយ៍នៃគ្រាដ៏ពិសេសដែលយើងបានចែករំលែកជាមួយគ្នា ហើយវាពិតជាធ្វើឱ្យខ្ញុំខូចចិត្ត។https://dbkpop.com/wp-content/uploads/2020/10/aespa_karina_profile.jpg

ទោះបីជាមានការភ័យខ្លាចថានឹងធ្វើឱ្យមានការឈឺចាប់បន្ថែមទៀតក៏ដោយ ខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវតែសរសេរសំបុត្រនេះ ដោយសារតែការដឹងគុណដ៏ធំធេងដែលខ្ញុំមានចំពោះការគាំទ្រដែលមិនផ្លាស់ប្តូររបស់អ្នកចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់ខ្ញុំ។ អ្នកបានផ្តល់ភាពកក់ក្តៅដល់បេះដូងខ្ញុំពេញមួយអាជីពរបស់ខ្ញុំ ហើយខ្ញុំចង់ធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើទៅបានដើម្បីជួសជុលទំនុកចិត្តដែលបានប្រេះស្រាំនេះ។ សូមដឹងថាភាពស្មោះត្រង់របស់ខ្ញុំចំពោះអ្នកទាំងអស់គ្នាមិនដែលបាត់បង់ឡើយ។ អ្នកគ្រប់គ្នាមានតម្លៃខ្លាំងណាស់សម្រាប់ខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfKm_nV0tcxzqEHZJ3xLmZpV1TCDPrhDio5FPZXge8cCowV5HBMvP61wPLTl3OvKMEECIt4MW8dOUykZdYMc4BVrNGH2bJ_BlWRddkvbI3kRrOjzP6HGBeacvj7oNMzESZZbV9Pkpf2iRENwUPlSbLNdjQRZBEveUMwzfFEgDbWHAngjFMPNVOfFvj-zA/s1000/image_2024-03-06_13-40-22.png

Karina បន្ថែមថា «នេះប្រហែលជាសារដ៏ខ្លីមួយ ប៉ុន្តែខ្ញុំចង់បង្ហាញពីការដឹងគុណដោយស្មោះរបស់ខ្ញុំ ចំពោះអ្នកដែលបានចំណាយពេលអានវា។ ឆ្ពោះទៅមុខ ខ្ញុំសន្យាថានឹងបង្ហាញអ្នកនូវកំណែដែលចាស់ទុំ និងខិតខំប្រឹងប្រែងបន្ថែមទៀតសម្រាប់ខ្លួនខ្ញុំ។ ខ្ញុំនឹងមិនធ្វើឱ្យអ្នកខកចិត្តទៀតទេ។ សូមបន្តគាំទ្រខ្ញុំក្នុងដំណើរនេះ។
ថែរក្សាខ្លួនអ្នក ហើយខ្ញុំសង្ឃឹមថានឹងបានជួបអ្នកទាំងអស់គ្នាម្តងទៀតក្នុងពេលឆាប់ៗនេះ។ ដោយការសូមទោស និងការដឹងគុណដោយស្មោះ។ ពី Karina! »។https://i.pinimg.com/736x/cc/09/5b/cc095be9b62cc00b9a45ce4150332d65.jpg

បន្ទាប់ពី Karina បានសរសេរសំបុត្រសូមទោសដោយដៃផ្ទាល់ហើយ អ្នកនិយមលេងអ៊ីនធឺណិតកូរ៉េជាច្រើនបានរួមគ្នាការពារតារាចម្រៀងរូបនេះ និងរិះគន់អ្នកគាំទ្រយ៉ាងខ្លាំងដែលបណ្តាលឱ្យនាងបង្ហោះសំបុត្រនោះ។ អ្នកខ្លះក៏បង្ហាញថាក្លាយជាតារាល្បីម្នាក់ជាពិសេសគឺជាមនុស្សស្រីពិតជាមិនងាយស្រួលនោះទេ។

គួរបញ្ជាក់ថា ក្រុមហ៊ុនគ្រប់គ្រង Karina សមាជិកក្រុម Aespa និងក្រុមហ៊ុន Lee Jae Wook ទទួលស្គាល់ពីទំទាក់ទងអ្នកទាំងពីរបន្ទាប់ពីរបាយការណ៍ព័ត៌មានស្នេហាពួកគេបានធ្លាយនៅលើបណ្តាញអ៊ីនធឺណិតកាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៤។ តារាសម្តែង Lee Jae Wook មានអាយុ២៦ ឆ្នាំបានសម្តែងរឿងដំបូងក្នុងឆ្នាំ២០១៨ ។ Karina ជាតារា K-Pop មានអាយុ២៤ឆ្នាំ បានបង្ហាញខ្លួនជាក្នុងក្រុមចម្រៀង Aespa ក្នុងឆ្នាំ២០២០។ អ្នកទាំងពីរបានជួបគ្នាក្នុងកម្មវិធីបង្ហាញម៉ូតម៉ាកយីហោនៅប្រទេសអ៊ីតាលីកាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២៤៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin2t0rjL0CkAmj7gxvb4KAbO06O11115rftXhPSKbRyeq5Yjp-7HcAT_ZqCCH6p6tKTS3BivL0LjjWPToGXtTie6E5-dZPOoGjJ_muz-d8OK7epQbDzuJ9X09m7RTnEuen7aJwNFjiNZll1bIx4-UsqxFBNLg48uoFN4r_BsZJ981j2BMZICzJLrfzpvU/s1024/image_2024-03-06_13-40-23%20(3).png