Home Blog Page 1169

ម៉ាឡេស៊ីត្រៀមខ្លួនទទួលយកផលប្រយោជន៍ពីការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាចិន

0

ប្រទេសម៉ាឡេស៊ី ៖ អ្នកជំនាញជនជាតិម៉ាឡេស៊ីចាត់ទុកថា ប្រទេសកំពុងអភិវឌ្ឍន៍នានានៅក្នុងតំបន់អាស៊ី រួមទាំងម៉ាឡេស៊ីផងដែរ នឹងទទួលបានផលប្រយោជន៍ផ្សេងៗពីការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាក្នុងឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់របស់ប្រទេសចិន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ។https://assets.theedgemarkets.com/Nambiar_TEM1298_20191230154824_theedgemarkets.jpg

លោក Shankaran Nambiar អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចម៉ាឡេស៊ីលើកឡើងថា ប្រទេសចិនបានបង្កើតផលប្រយោជន៍ជាច្រើនក្នុងផ្នែកឧស្សាហកម្មថ្មីៗ ជាពិសេស ផ្នែកបញ្ញាសិប្បនិម្មិត (AI), រថយន្តអគ្គិសនី, Fintech, រថភ្លើងល្បឿនលឿន និងបច្ចេកវិទ្យាជាន់ខ្ពស់ផ្សេងទៀត ។ ហេតុនេះ វាបានបង្កើតតម្រូវការផលិតផលវត្ថុធាតុដើម ឬផលិតផលគ្រប់មុខ ដែលផលិតនៅប្រទេសម៉ាឡេស៊ី ។https://dynamicmedia.accenture.com/is/image/accenture/Accenture-New-ATC-768x768?qlt=85&wid=1200&ts=1669743946264&fit=constrain&dpr=off

លោក Shankaran Nambiar បន្តទៀតថា ប្រទេសចិនមានឋានៈជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ម៉ាឡេស៊ី តាំងពីឆ្នាំ២០០៩ មកម៉្លេះ ហើយចិននឹងក្លាយជាប្រទេសជំរុញសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងតំបន់ផងដែរ ។

គួរបញ្ជាក់ថា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលពិសេសរវាងអាស៊ាន និងអូស្ត្រាលី នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី នាពេលកន្លងមក នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានលើកឡើងថា សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តមួយចំនួន មិនគួររារាំងម៉ាឡេស៊ី ក្នុងការធ្វើសម្ព័ន្ធមិត្តជាមួយចិនទេ ។https://incubees.com/wp-content/uploads/2022/02/shutterstock_615414464-960x640-1.jpg

ប្រទេសចិនបានរក្សាតំណែងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ម៉ាឡេស៊ី អស់រយៈពេល១៥ឆ្នាំមកហើយ ហើយចិនក៏ជាប្រភពវិនិយោគដ៏សំខាន់របស់ម៉ាឡេស៊ី អស់រយៈពេលជាច្រើនឆ្នាំផងដែរ ។ បើតាមរបាយការណ៍របស់ Kenanga Research បង្ហាញថា តម្រូវការពីទីផ្សារចិននឹងក្លាយជាកម្លាំងដ៏សំខាន់ ដើម្បីជំរុញការរីកចម្រើនផ្នែកនាំចេញរបស់ម៉ាឡេស៊ី នៅឆ្នាំ២០២៤ នេះ ៕

កុំចេះតែហ៊ាន ! ស្ទើរតែមិនបានឡើងយន្តហោះ ដោយសារស្លៀកពាក់បែបនេះ

0

ប្រទេសអង់គ្លេស ៖ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ គេហទំព័រ ETtoday បានចុះផ្សាយថា កាលពីពេលថ្មីៗនេះ មាននារីម្នាក់ឈ្មោះ Ravenna Hannili អាយុ២៣ឆ្នាំ មកពីប្រទេសប្រេស៊ីល បានជួបហេតុការណ៍នឹកស្មានមិនដល់មួយ ខណៈនាងបម្រុងធ្វើដំណើរតាមយន្តហោះចាកចេញពីទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ទៅកាន់ប្រទេសប្រេស៊ីល ។ វាបណ្តាលមកពីបុគ្គលិកបម្រើការលើយន្តហោះ (អូតែស) មិនព្រមឱ្យនាងស្លៀកពាក់បែបនេះឡើងយន្តហោះ រហូតដល់ក្លាយជាប្រធានបទធ្វើឱ្យអ្នកលេងបណ្តាញសង្គមជជែកវែកញែកគ្នាយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWTZ78zN9MMi_IRzMLz_WJFBI3mp9eEyhfRudtQ0yorTLX0MXJgWv7NK7wocUBl0HlyftoUhbMEKLSCBzFqQKS_2TkE9DcRFR35n7iNhu2PEipN80REycl12b1fzBdsG-TyVd20RJCYokUB1dCLo1fVViWeOVNb4mG2k9wIOCPnK3CpANwDUV3YkAYchY/s1251/photo_2024-03-14_13-20-12.jpg

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នាង Ravenna បានបង្ហោះរូបភាពរបស់ខ្លួនក្នុង Instagram និងបង្ហាញឱ្យឃើញពីសម្លៀកបំពាក់ដែលនាងស្លៀកឡើងយន្តហោះនៅថ្ងៃនោះ គឺជាឈុតដ៏សិចស៊ី និងស្រដៀងគ្នាជាមួយឈុតហាត់ប្រាណរបស់ស្ត្រី ។ នាងបានពាក់អាវទ្រនាប់ និងស្លៀកខោខ្លីរឹបជើង ហើយបង្ហាញឱ្យឃើញខ្លួនប្រាណនាងយ៉ាងច្បាស់ ។ នាងបានថតរូបទាំងនេះនៅមុខកញ្ចក់បន្ទប់ទឹកក្នុងអាកាសយានដ្ឋានក្នុងទីក្រុងឡុងដ៍ មុនពេលឡើងលើយន្តហោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPMtDyAzw0kpElGyNvbsIcN2cmE2AH_poYvmjDiZwiUZygrT6DxxE1qFas6k20utv_cljnO_tf6qa8LRaIhDBBPjc9m3QQU4ql4Xo_0OMoO6-jW9W6m9nQ9cQk97BQJyVWL55h1x5uhEsvEfd8w5AjUxr-Q0c2gdpWvzBFAQHem6td06ulImlKzPLVZ4s/s934/photo_2024-03-14_13-20-14.jpg
ក្រោយមក ក្នុងអំឡុងពេលនាង Ravenna បម្រុងឡើងលើយន្តហោះ ស្រាប់តែនារីជាបុគ្គលិកបម្រើការលើយន្តហោះម្នាក់ប្រាប់ឱ្យនាងឈប់ ព្រមទាំងប្រាប់ឱ្យនាងទៅផ្លាស់ប្តូរសម្លៀកបំពាក់សិន ទើបបុគ្គលិករូបនេះអនុញ្ញាតឱ្យនាងឡើងយន្តហោះ ដោយសារនាងស្លៀកពាក់ពុំសមរម្យ ។ ពេលនោះ នាង Ravenna មានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយនាងក៏ឆ្លើយតបថា គេបានបញ្ជូនវ៉ាលិសសម្លៀកបំពាក់របស់នាងដាក់នៅបាតយន្តហោះអស់ហើយ ហើយនាងមានតែកាបូបតូច១ប៉ុណ្ណោះនៅជាប់ខ្លួន អីចឹង តើឱ្យនាងទៅយកសម្លៀកបំពាក់ពីណាមកផ្លាស់ប្តូរ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZX8REmxmJAm6WeaYBkW6EsBRH6prfgN1Xu2IAWJLDX94Y6y-wb0hPGPrQXrUoldcgHgoTQYieaVDfOGZ3yDo5gzGBkP0sHkWntMXn_AI-bGfcBGEDXhyIdY6U3ZWXmC1NLvF4Fh74R5mNhX_uuE12vpRA6G626uT0KnwcZsQMygYYzmNCWtvjXefP-kM/s765/photo_2024-03-14_13-20-15%20(2).jpg

បន្ទាប់មក នាង Ravenna បានសួរទៅកាន់បុគ្គលិកបម្រើការលើយន្តហោះថា ៖ «តើមានអ្វីត្រូវណែនាំខ្ញុំទេ នៅពេលនេះ? តើឱ្យខ្ញុំទៅយកខោអាវពីណាមកស្លៀក?» នៅពេលបុគ្គលិកបម្រើការលើយន្តហោះគ្មានការឆ្លើយតប នាង Ravenna ក៏បានសួរទៀតថា ៖ «តើច្បាប់ចំណុចណារបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលចែងថា ខ្ញុំមិនទទួលបានការអនុញ្ញាតឱ្យស្លៀតឈុតហាត់ប្រាណឡើងយន្តហោះ?» ។ នៅទីបំផុត គេក៏អនុញ្ញាតឱ្យនាង Ravenna ជិះយន្តហោះ ដោយពុំចាំបាច់ផ្លាស់ប្តូរសម្លៀកបំពាក់ ហើយនាងក៏បានធ្វើដំណើរទៅដល់ប្រទេសប្រេស៊ីល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN468xz4wiOzbdEOYpiSsTgDuCKWbqxmE1wHJmLbA6qaw2GB4RnyIimt6Taqx0kTEPw0qEHvdUh2D7Nu7ojlLk8wRW3bEEHQfaCBpyked2CdPXkhNeQfj-iB78wihcebjgkjPDxa8qXKUpZEwUEgxpTmtpoDDYSLsn0Eb-iTecmPEYAt__NQN5K7jAFpk/s742/photo_2024-03-14_13-20-15.jpg

ទោះយ៉ាងណា ក្រោយពីរឿងរ៉ាវនេះបានចែកចាយនៅក្នុងបណ្តាញសង្គម ធ្វើឱ្យអ្នកលេងបណ្តាញសង្គមប្រកែកគ្នាពីភាពសមរម្យនៃសម្លៀកបំពាក់ដែលនាងស្លៀក ។ មនុស្សមួយចំនួននិយាយថា នាងស្លៀកពាក់បើកចំហរាងកាយខ្លាំងពេក ទើបអូតែសត្រូវធ្វើតាមតួនាទី ខណៈមនុស្សខ្លះទៀតនិយាយថា នាងមិនខុសអ្វីទេ ដោយសារក្រុមហ៊ុនអាកាសចរណ៍គ្មានច្បាប់ច្បាស់លាស់ពាក់ព័ន្ធនឹងការស្លៀកពាក់ ។ ម្យ៉ាងទៀត សម្លៀកបំពាក់របស់នាង ក៏បានឆ្លងកាត់កន្លែងត្រួតពិនិត្យរួចហើយដែរ ហេតុអ្វីបានជាអូតែសបដិសេធមិនឱ្យនាងឡើងយន្តហោះ ៕

ផ្ទុះ. ការរិះ .គន់ពេញបណ្តាញសង្គម! កូនខ្មែរជាច្រើនក្រុមយកជី.វិតខ្លួនមកលេងសើច រាំសប្បាយនឹងស៊ីផ្លេឡានធន់ធំ

0

ថ្មីៗនេះ ដោយមើលឃើញថាមានការបង្ហោះវីដេអូចែកចាយនៅលើបណ្តាញសង្គមអ៊ីនធើណែត មានក្រុមជ្រុល.និយមជាច្រើនក្រុមបានយកគំរូតាមតៗគ្នា សម្តែងនូវអាកប្បកិរិយាមិនសម.រម្យ ពោលគឺយកដងផ្លូវសាធារណៈ ធ្វើជាកន្លែងរាំកម្សាន្តសប្បាយ តាមចង្វាក់ភ្លេងស៊ីផ្លេទៅវិញ។May be an image of 6 people and street

មហាជនគ្រប់រូបបានជ្រាបមកហើយថា ដងផ្លូវគឺជាកន្លែងសម្រាប់អ្នកដំណើរទាំងថ្មើរជើងនិងយាន្តជំនិះគ្រប់ប្រភេទ ក៏ដូចជាអាចបង្កគ្រោះថ្នាក់បានគ្រប់ពេលវេលាប្រសិនបើធ្វេសប្រហែស។ ប៉ុន្តែពេលកន្លងមកនេះ បែរជាមានយុវជននៃក្រុមមួយចំនួនហ៊ានយកជីវិតខ្លួនមកប្រហុយ រាំសើចសប្បាយតាមផ្លូវ ខណៈដែលរថយន្តធន់ធំបានស៊ីផ្លេជាច្រើនសារ ដើម្បីឲ្យគេចចេញ ប៉ុន្តែពួកគេហាក់មិនញញើត បន្តរាំតាមចង្វាក់ភ្លេងស៊ីផ្លេយ៉ាងសប្បាយរីករាយបំផុត។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបានបង្ហោះវីដេអូទាំងនោះនៅលើបណ្តាញសង្គម បណ្តាលឲ្យក្រុមជ្រុលនិយមមួយចំនួន ជាពិសេសក្មេងតូចៗ បន្តធ្វើតាមជាបន្តបន្ទាប់ ដែលទាំងនេះនឹងធ្វើឲ្យប៉ះពាល់ដល់អសន្តិសុខសង្គមយ៉ាងធ្ងន់ធ្ងរ។May be an image of 9 people, car, road and street

ជាមួយគ្នានេះ អ្នកនាងស្រួង ភាវី អ្នកមានឈ្មោះបោះសម្លេងម្នាក់លើបណ្តាញសង្គមក៏បានលើកឡើងថា «ឥទ្ធិពលអវិជ្ជមាននៃបណ្តាញសង្គម ! នៅសតវត្សទី២០ និងដើមទសវត្សទី១ នៃសតវត្សទី២១ បច្ចេកវិទ្យាមិនទាន់រីកចម្រើនខ្លាំង អ្នកដែលមានចំណេះដឹងទូលាយជាងគេគឺគ្រូបង្រៀន។ ពេលទៅក្នុងថ្នាក់បានគ្រូនិយាយរឿងឱ្យស្តាប់គឺមានអារម្មណ៍ថាដូចបានស្គាល់ពិភពលោកខាងក្រៅអីចឹងដែរ។ អារម្មណ៍ជក់ចិត្ត ស្តាប់ដោយយកចិត្តទុកដាក់ មិនហ៊ានឱ្យរំលងសូម្បីមួយពាក្យរបស់គ្រូ» ។May be an image of 3 people and text

អ្នកនាងបន្តថា «រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនៃបដិវត្តឧស្សាហកម្មនាសម័យឌីជីថល រលកនៃអ៊ិនធើណិត បណ្តាញសង្គម ចំណេះដឹងទាំងល្អនិងអាក្រក់ គម្រូទាំងល្អនិងអាក្រក់ ត្រូវបានស្ថិតក្នុងប្រអប់ដ៏តូចមួយហៅថាទូរស័ព្ទដៃ។ កុមារ យុវជន និងមនុស្សចាស់ សុទ្ធតែទទួលឥទ្ធិពលនៃប្រអប់ដ៏តូចនេះ ចំណេះដឹងខ្លះវាពិតជាធ្វើឱ្យសង្គមរស់នៅយើងមានភាពរញ៉េរញ៉ៃ។ ដូច្នេះ ការយកចិត្តទុកដាក់លើកុមារ និងយុវជនគឺសំខាន់ណាស់ ការអប់រំឱ្យពួកគេយល់ដឹងពីផលវិបាកនៃភាពអវិជ្ជមានរបស់បណ្តាញសង្គមត្រូវតែយកចិត្តទុកដាក់ឱ្យខ្លាំងបំផុត»៕

 

តើពិតឬទេដែលថា ផឹកទឹកដូងពេលមានផ្ទៃពោះ ធ្វើឱ្យកូនកើតមកស្បែកស?

0

ទឹកដូងគឺមានអត្ថប្រយោជន៍ខ្លាំងណាស់ចំពោះស្ត្រីដែលមានផ្ទៃពោះ ព្រោះវាសម្បូរទៅដោយវីតាមីនជាច្រើនដូចជា ប៉ូតាស្យូម, កាល់ស្យូម, ក្លរូ និងសារធាតុចិញ្ចឹមដទៃទៀត ដែលល្អសម្រាប់សុខភាព ក៏ដូចជាជួយបង្កើនថាមពល និងប្រឆាំងជំងឺផ្សេងៗបានទៀតផង។ ទោះជាយ៉ាងណា ការផឹកទឹកដូងច្រើនពេក ៣ ទៅ ៤ ផ្លែក្នុងមួយថ្ងៃ ក៏អាចធ្វើឱ្យគ្រោះថ្នាក់ដល់សុខភាពម្ដាយ និងកូនក្នុងផ្ទៃផងដែរ។ ដូច្នេះហើយ បើយោងតាមជំនឿរបស់ចាស់បុរាណជឿថាពេលមានផ្ទៃពោះ ការផឹកទឹកដូងធ្វើឱ្យកូនកើតមកស្បែកស និងថ្លោសល្អ តើជំនឿនេះពិតដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp9NGKLMkl3o4WgIUS5txapy888PL2Jcp3O6RNLL7jJPQnsCtS148YjeX7NdMCPhRwjy7XBv8-pEFuAQkWc1UrB_bQUgxVnGkdcmUeVvlNbDaR37VdGuhcmzIlB3wNL_uRkErZjiguvkhT4n9TXMM6oBg0D417hS9gS5drzDEegDhNcjhAEiWYSuzziT4/s1200/2-drycoconutduringpregnancy.jpg

ចម្លើយនោះគឺ ទឹកដូងមិនអាចជួយឱ្យក្មេងកើតមកស្បែកសនោះទេ ព្រោះបើយោងតាមទិន្នន័យវិទ្យាសាស្ត្របច្ចុប្បន្ន មិនមានភស្តុតាងណាមួយដែលបង្ហាញថា ការផឹកទឹកដូងអាចជួយកូនរបស់អ្នកកើតមកមានស្បែកសនោះទេ ដោយសារតែពណ៌នៃស្បែករបស់ទារក វាអាស្រ័យលើហ្សែនរបស់ឪពុកនិងម្តាយ ដូច្នេះកត្តាអាហារូបត្ថម្ភមិនមានផលប៉ះពាល់ទេ ឬវាអាចមានឥទ្ធិពលតិចតួចប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidyPqskNcWhBy6KI3QmjqbL98qYH2qgrWShk0-jboQBzY_b0BHD1Gd6vXRrfftgnl4syJMCsEcgYD5Orb80SFZK3MZezQ8CZYtwz9MyNebNfzmY9etIOWQYoYXbq02U0YzgTdnZISYZIhKwe2CCJ52v_4dU95CS0hIYdV-cOFvx1p4Opl3yQayOzEguM8/s720/Coconut-water-is-rich-in-minerals-such-as-potassium-.jpg

ទោះជាយ៉ាងណាក៏ដោយ យោងតាមអ្នកជំនាញបាននិយាយថា ស្ត្រីដែលកំពុងតែពពោះ ៤ ខែឡើងទៅ បើញ៉ាំទឹកដូងច្រើន គឺកាត់បន្ថយប្រឡាក់ស្នាមទឹកភ្លោះ ហើយកូនកើតមកអាចនឹងថ្លោសល្អ ដោយសារសារធាតុរ៉ែជាច្រើនជួយក្នុងការបំពេញរាងកាយជាមួយនឹងអំបិលរ៉ែ។ ហើយមានវីតាមីនជួយពង្រឹងប្រព័ន្ធការពាររាងកាយ ដើម្បីជួយអ្នកជំងឺឆាប់ជាសះស្បើយ ដោយសារទឹកដូងជាភេសជ្ជៈធម្មជាតិគ្មានជាតិខ្លាញ់ ជាពិសេសទឹកដូងខ្ចីដែលមានសារធាតុរ៉ែច្រើនប្រភេទ នេះនឹងជួយជំនួសអំបិលរ៉ែដែលបានបាត់បង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjizNCu4l_DIguIZd6klOp3BkxH2duXsCI0scHVvgn5nWmuk-E7LxZWagCc5Mlz_qDgvv8OY3nA7KDJlS1fV4JfQ3YnyDIn00IeWfy7EfEWpEAGQceYZf9dZ-1Bk-2OYtknJ_26-IE4IPxr9vFdJ3aP3xV3LQ_okyv3_ffhUtvZZ0iHb2d_N2iiGw6dbeA/s800/coconut-oil-pregnancy.jpg

ប៉ុន្តែសម្រាប់ស្ត្រីដែលមានផ្ទៃពោះ ៣ ខែដំបូងវិញ គឺមិនឱ្យផឹកទឹកដូងច្រើនពេកនោះទេ ព្រោះអ័រម៉ូននៅក្នុងខ្លួនអាចនឹងផ្លាស់ប្តូរ ហើយសុខភាពរបស់ទារកគឺមិនស្ថិតស្ថេរ។ ទឹកដូងមានលក្ខណៈសម្បត្តិត្រជាក់ធ្វើឱ្យរាងកាយត្រជាក់ ប៉ះពាល់ដល់សម្ពាធឈាមទាប និងធ្វើឱ្យសរសៃពួរ ក៏ដូចជាសាច់ដុំរបស់ម្តាយចុះខ្សោយ រួមទាំងបណ្តាលឱ្យហើមពោះ និងការចាញ់កូនធ្ងន់ធ្ងរផងដែរ។ ដូច្នេះវាពិតជាមានគ្រោះថ្នាក់ដល់សុខភាពម្ដាយ និងកូនក្នុងផ្ទៃខ្លាំងណាស់ ជាងនេះទៅទៀត ម្តាយដែលមានផ្ទៃពោះមិនគួរញ៉ាំអាហារដែលមានជាតិស្ករ ឬម្សៅខ្ពស់នោះទេ បន្ទាប់ពីផឹកទឹកដូងច្រើន៕

ជី ដេវីត និង កែវ សុបញ្ញា ពួយមួយរយៗដាក់នារីខ្មែរបកប្រែកូរ៉េម្នាក់បរិភោគសត្វសុនកបង្ហោះតាមបណ្តាញសង្គម

0

មិនមែនជាលើកទី១នោះទេដែលមានអ្នកមួយចំនួនបរិភោគសត្វសុនក ឬអ្នកខ្លះហៅថាសាច់ពិសេស ហើយថែមទាំងបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវបានក្រុមអ្នកស្រលាញ់សត្វចិញ្ចឹមមិនពេញចិត្តបញ្ចេញប្រតិកម្ម។ ជាក់ស្តែង ករណីថ្មីៗនេះបានកើតឡើងទៅលើនារីខ្មែរម្នាក់ដែលបកប្រែនៅកូរ៉េបានបង្ហោះសត្វសុនកនៅលើបណ្តាញសង្គមជាហេតុរងនូវមតិរិះគន់យ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ ដោយសារតែសម្តីរបស់នារីរូបនេះឆ្លើយតបមិនសំចៃដូចគ្នាទៅកាន់អ្នករិះគន់ខ្លួននោះធ្វើឱ្យតារាចម្រៀងល្បីឈ្មោះ ជី ដេវីត និង កែវ សុបញ្ញា ចេញមករិះគន់ប៉ុន្មានម៉ាត់ដូចគ្នាដោយសម្តីចុកៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlPrWbT6PuDzAH_dihnlosvd4qjvP2OF4KxwQDunbVAu7afWmLtWNs7dIxOxj9BHSL4SfTy5HTS9KdXtzcExpzqzf-4cO4avXfnZMV1-ZYKOIldZoAZ8TY2stD6rHbVev41m9DhPrcga6f-lbez_-HaCInINqHc_NM3uZsPgLQyQCfMceDLj7Vw89lgUA/s1800/image_2024-03-14_09-18-05.png

នៅក្នុងគ្រុប «ក្រុមអ្នកស្រលាញ់សត្វ&ចូលចិត្តអាណិតឆ្កែគ្រប់ប្រភេទ» និងនារីខ្មែរម្នាក់ដែលធ្វើការបកប្រែនៅកូរ៉េមានឈ្មោះបណ្តាញសង្គមថា «Lee DaBin កូនខ្មែរបកប្រែនៅកូរ៉េ » បានក្លាយជាប្រធានបទជជែកវែកញែកយ៉ាងខ្លាំងនៅលើបណ្តាញសង្គមដែលនារីរូបនេះ ត្រូវរងនូវការជេរស្តីទក់សាច់ដោយសារតែបង្ហោះសត្វសុនកនៅលើបណ្តាញសង្គម។

បន្ទាប់ពីត្រូវគេជេរយ៉ាងដំណំ នារីរូបនេះបានចេញវីដេអូនៅលើបណ្តាញសង្គមរបស់ខ្លួនដោយបាននិយាយថា គ្រាន់តែបង្ហោះសត្វពិសេសយកមកស្លរក៏ខម្មិនជេរដែរ អ្នកដែលខម្មិនជេរខ្លួនគឺអត់មានខួរ នាងហូបអ្វីគឺជាសិទ្ធិរបស់នាងមិនមែននាងមិនដឹងថានៅស្រុកខ្មែរគេហាមមិនឱ្យហូបឡើយ។ នារីរូបនេះបាននិយាយទៀតថា អ្នកដែលខម្មិនជេរនាងស្រួលមិនស្រួលគ្មានលុយទិញសាច់សុនកហូបផងក៏មិនដឹងដោយសារតែសត្វនេះថ្លៃ ដោយនាងបញ្ជាក់ក្នុងវីដេអូថា១គីឡូ១៥០០០រៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTdjvOhp49G0UHikKh-GMzaoMIRetW3Bgp-o5DDJXixzj3z7xxCqOB3TwTp0eJ7JePhFgC4r9gH86go9yguHzlOvGNS9KGMDM8AnlTLEiJ5SbgrB259KuGKxwFDP5RJ-LvHzPiiETwwQYXlDxDF23fr6gl0W_EM8vNvdEibPmkh8mVDXg66gYA83HhMtw/s2048/image_2024-03-14_09-18-04.png

រូបនាងបន្តទៀតថា មិចធ្វើដល់អ្នកគ្រូហ្នឹងហូបសាច់ពិសេសមិនបានឬយ៉ាងណា ទម្លាប់នាងគឺហូបតាំងពីតូចៗមកម្ល៉េះដោយសារតែគ្រួសារក្រីក្រមានបងប្អូនច្រើន មិនថាសត្វឆ្កែ កណ្តុរ ពស់ អណ្តើកគឺហូបទាំងអស់ដោយសារតែផ្ទះជាប់បឹង ជាប់ទន្លេមិនខ្វះទេរបស់អស់ទាំងនេះគឺនាងហូបទាំងអស់។

ជាមួយគ្នានេះ នារីខ្មែរបកប្រែនៅកូរ៉េរូបនេះលើកឡើងទៀតថា នៅកូរ៉េ ក៏គេហូបសាច់សុនកនេះដូចគ្នាមានទាំងហាងផង អ្នកខ្លះចេះហូប អ្នកខ្លះក៏មិនចេះហូប ហើយសាច់នៅឆ្កែកូរ៉េមិនឆ្ងាញ់ដូចជានៅស្រុកខ្មែរនោះទេ។ នារីដដែល លើកឡើងទៀតថា អ្នកជេរនាងកុំជេរដល់ឪពុកម្តាយនាងប្រយ័ត្នធ្លាក់នរកព្រោះម្តាយនាងកាន់សីល ហើយគាត់មិនពិសារសាច់នេះដូចគ្នា តែក៏មិនហាមឃាត់កូនៗដែរគ្រាន់តែឪពុកទិញសាច់ឱ្យកូនហូបក៏ជេរដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwkQZaEoUgX6wazJDGJNwJXTbkIG3V6HpoogscTW351NK1y6CKJMEZqSX8pHmv0aTHBoD13j3lb7fR1sJdgPFKJML5vxAJ5blo8RDAC7DdC64PuSvdHr14R9YHciVabM4091hpYfB1Fnl4l9-A4e6XBwkjQFkbzGh05kxGCFEL2XZkKJKk_P-iMBCa6NE/s2048/417378645_690169213323567_6524406719832757658_n.jpg

ពាក្យសម្តីរបស់នារីរូបស្រស់បរិភោគសាច់ពិសេស ខាងលើនេះរឹតតែធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាអ្នកស្រលាញ់សត្វចិញ្ចឹមរិះគន់កាន់តែខ្លាំងហើយពួកគេបានចែកចាយពេញបណ្តាញសង្គម។

ជុំវិញរឿងក្តៅគគុកនេះដែរ តារាចម្រៀង ជី ដេវីត ក៏បានបញ្ចេញមតិរិះគន់នារីរូបនេះដែរថា
«អត់ដឹងសាច់ថ្លៃឬអត់ទេ តែដឹងថាអ្នកស៊ីវាថោក»។ ចំណែកឯតារាចម្រៀងក្នុងទ្រនំហង្សមាស កែវ សុបញ្ញា វិញក៏បានបញ្ចេញមតិដូចគ្នាថា «បើមិនមានអ្នកស៊ី ក៏គ្មានអ្នកចាប់លក់ដែរ.ខ្លួនធ្វើដល់គ្រូតែខួរមិនស្មើរនឹងសត្វ»៕

 

 

បណ្តោយកូនលេងទូរស័ព្ទច្រើនពេកប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាល

0

លោកវេជ្ជបណ្ឌិត Suwanchai Wattanayingcharoenchai មន្ត្រីនាយកដ្ឋានក្រសួងសុខាភិបាលថៃលើកឡើងថា បច្ចុប្បន្ននេះ គ្រួសារជាច្រើនតែងតែចិញ្ចឹមកូនដោយប្រើប្រាស់បច្ចេកវិទ្យាកាន់តែច្រើន ឬបណ្តោយឱ្យកូនប្រើប្រាស់បច្ចេកវិទ្យានៅលើឧបករណ៍ផ្សេងៗ ដូចជា ៖ ទូរស័ព្ទដៃ និងថេបប្លេត ឬឱ្យកូនមើលទូរទស្សន៍ពេញមួយថ្ងៃ ដើម្បីឱ្យកូននៅស្ងាត់ស្ងៀម ឬឈប់យំ ។

ហេតុនេះ វាជាទង្វើពុំគួរធ្វើទេ ពីព្រោះកុមារមានអាយុក្រោម២ឆ្នាំ ពួកគេមិនគួរលេងឧបករណ៍ទាំងនេះជាដាច់ខាត ដោយសារវាធ្វើឱ្យខួរក្បាលកុមារអភិវឌ្ឍយឺតយ៉ាវ ។ ចំណែកទារកទើបនឹងកើត រហូតដល់អាយុ៣ឆ្នាំ គឺជាវ័យសំខាន់បំផុតក្នុងការរៀនសូត្រ ពីព្រោះខួរក្បាលកុមារនឹងអភិវឌ្ឍន៍ខ្លាំងបំផុត ហើយបរិស្ថាននៅជុំវិញនឹងជំរុញដល់ការអភិវឌ្ឍខួរក្បាលកុមារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQhbZxbMpwSRyRP3GCt20zqPCfudOukvjISHvcvcxS8WBmMqLS9GJQcl0vIaoMSW8fTRSJ-2bYF4al657TEqllPndml3epLshvnt5pP9IPDHfXnUiuqi3neTVFjfCYcWyb74_sdbnQeyrLfaslobxuROcLleAeUuZ8UpuuA2D4DpfzbN12ozUwqv7vgo8/s976/_99510620_041363911-1.jpg

លោកវេជ្ជបណ្ឌិត Suwanchai លើកឡើងថា បើឪពុក-ម្តាយបណ្តោយឱ្យកូនប្រើប្រាស់ឧបករណ៍ទាំងនេះច្រើនពេក ដោយពុំបានកំណត់ពេលវេលាលេង ឬបណ្តោយឱ្យកូនមើលអ្វីមិនសមរម្យ វានឹងធ្វើឱ្យប៉ះពាល់ជាច្រើនផ្នែក រួមមាន ៖

១-ផ្នែកទំនាក់ទំនង ៖ វានឹងបណ្តាលឱ្យកុមារចេះនិយាយយឺត, និយាយមិនច្បាស់, ខ្វះការច្នៃប្រឌិត ។ ការសម្លឹងមើលកញ្ចក់ទូរស័ព្ទយូរពេក វានឹងធ្វើឱ្យប៉ះពាល់ដល់ភ្នែកកុមារផងដែរ ដូចជា ៖ ភ្នែកមើលឃើញមិនបានឆ្ងាយ ឬភ្នែកស្ងួត ជាដើម ។

២-ផ្នែករាងកាយ ៖ រាងកាយរបស់កុមារនឹងមិនរឹងមាំ, ឆាប់នឿយហត់, ខ្វះការធ្វើចលនា ឬអាចធ្វើឱ្យកុមារខ្ជិលច្រអូសបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5n_bFy7WG7IIcHHQqWmH_-XvJIVFvUeU1PHtnTc7w1Y2s8e8Yxp1NLntdEaZB2J-jSouhFs9aClBH3JppkxDyQSGH4hD04WZzwkmPkRofX31Z9DyobzTYFgFp9rPfDvTK6vckRsldwBNr7IzSxQHXqCGgnSjakNuFoMvGlwvHVapfr2S6r4lC6aMOMRY/s1920/Hero_Final.jpg

៣-ផ្នែកអារម្មណ៍ ៖ កុមារនឹងមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន ពីព្រោះពួកគេមិនអាចបែងចែករវាងពិភពលោកក្នុងអ៊ីនធើរណេតជាមួយពិភពលោកពិតប្រាកដបាន ។ ហេតុនេះ ពួកគេនឹងឆាប់ខឹង, មិនចេះរង់ចាំ, ខ្វះការផ្តោតអារម្មណ៍ ឬខ្វះការតាំងចិត្តធ្វើការងារអ្វីមួយ ។

៤-ផ្នែកអាកប្បកិរិយា ៖ កុមារនឹងមានចរិតឆេវឆាវ, មិនស្តាប់បង្គាប់ចាស់ទុំ, ជាក្មេងឌឺ, ចូលចិត្តប្រកែក, ធ្វើអ្វីតាមចិត្ត និងទំនាក់ទំនងតិចជាមួយមនុស្សនៅជុំវិញខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO3lJVk9QF7agW2FljuBJefBbtHeZ3cJX-cYT_J2cQsuzyhc0SXoZ2oxC4jTtVxIHbE80elP9jD0iV6lM8Paj-M8LzqRXW-R5V_xW87yZd_mQnzyOcpmyjPQ672ctv4L2INNZld6OShoe5yYGUlbivD_l0wTZUkopjIWi6ZSDLEbp7wTgBl_wF1-K7WtM/s1200/should-kids-have-cellphones-at-school.jpg

ពេលវេលាសមស្របក្នុងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក គឺឪពុក-ម្តាយត្រូវគិតពីអាយុកូនជាចម្បង គឺបើកុមារអាយុក្រោម២ឆ្នាំ គួរតែចៀសវាងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ។ រីឯកុមារមានអាយុចាប់ពី២ឆ្នាំ ទៅ៥ឆ្នាំ ត្រូវកំណត់រយៈពេលប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក មិនគួរលើសពី១ម៉ោងទេក្នុង១ថ្ងៃ ។ លើសពីនេះ យើងគួរជ្រើសរើសកម្មវិធី ឬបណ្តាញសង្គមណាមានគុណភាព និងសមរម្យជាមួយវ័យកុមារ ។ នេះបើតាមលោកវេជ្ជបណ្ឌិត Suwanchai មន្ត្រីនាយកដ្ឋានក្រសួងសុខាភិបាលថៃ ។

លោកវេជ្ជបណ្ឌិត Suwanchai បន្តថា ចំណុចសំខាន់ គឺឪពុក-ម្តាយ ឬអាណាព្យាបាល គួរចៀសវាងបណ្តោយឱ្យកូនលេងទូរស័ព្ទដៃ ឬឧបករណ៍ផ្សេងទៀតដើម្បីឱ្យកូននៅស្ងៀម ឬឈប់យំ បើទោះជាការប្រើប្រាស់នេះរយៈពេលខ្លីក៏ដោយ ព្រោះការប្រើប្រាស់ទូរស័ព្ទដៃទំនើបអាចឱ្យកូននៅស្ងៀមក៏ពិតមែន ប៉ុន្តែវានឹងផ្តល់ផលប៉ះពាល់ជាច្រើនដល់សុខភាពកូន ដោយសារមិនអាចកំណត់រយៈពេលលេង ។https://todaysparent.mblycdn.com/tp/resized/2018/01/767x431/little-boy-looking-at-phone-on-couch.jpg

លោកវេជ្ជបណ្ឌិតបន្ថែមថា អ្វីដែលឪពុក-ម្តាយ ឬអាណាព្យាបាល គួរតែយល់ដឹង គឺក្នុងអំឡុងការអភិវឌ្ឍខួរក្បាលរបស់កុមារ ចាប់តាំងពីពេលកើត រហូតដល់អាយុ៥ឆ្នាំ គឺជាមូលដ្ឋានគ្រឹះសំខាន់បំផុតសម្រាប់ជីវិត ។ ហេតុនេះ ឪពុក-ម្តាយគួរចៀសវាងការចិញ្ចឹមកូនដោយទូរស័ព្ទដៃ ប៉ុន្តែគួរងាកមកបង្កើតទំនាក់ទំនងក្នុងគ្រួសារវិញ ព្រោះការអភិវឌ្ឍរាងកាយ និងខួរក្បាលកុមារបានចាប់ផ្តើមពីរឿងតូចតាចដែលពួកគេបានរៀនសូត្រ ។

សរុបមក ឪពុក-ម្តាយអាចនាំកូនលេង, រៀនសូត្រ, ធ្វើអ្វីមួយរួមគ្នា ហើយកុំភ្លេចឱបកូនដើម្បីបង្ហាញក្តីស្រឡាញ់ និងភាពកក់ក្តៅក្នុងគ្រួសារផងដែរ ។ ចំណុចទាំងនេះនឹងជួយឱ្យការអភិវឌ្ឍផ្នែកផ្សេងៗរបស់កុមារបានល្អជាងវិធីផ្សេង ៕

ការហាលសម្លៀកបំពាក់ពាសពេញទីក្រុង នៅប្រទេសចិន ចោទឡើងជាសំណួរដល់ភ្ញៀវទេសចរយ៉ាងខ្លាំង

0

ប្រទេសចិន៖ ភ្ញៀវទេសចរដែលទើបតែមកទស្សនាទីក្រុងសៀងហៃថ្មីៗ មានការភ្ញាក់ផ្អើលខ្លាំងជាមួយនឹងរបៀបហាលសម្លៀកបំពាក់ពាសពេញទីក្រុងក្នុងប្រទេសចិន ដែលលេចចេញពីអគារផ្ទះល្វែងខ្ពស់ៗ ជាពិសេសអគារផ្ទះល្វែងចាស់ៗ។ ប៉ុន្តែទោះជាយ៉ាងណា ក្នុងក្រសែភ្នែកប្រជាជននៅទីនេះ ការហាលសម្លៀកបំពាក់បែបនេះគឺប្រៀបបាននឹងទង់ជាតិចម្រុះពណ៌ដែលបក់បោកតាមខ្យល់។

ស្នួលហាលខោអាវនៅទីក្រុងសៀងហៃ ជាធម្មតាមានស៊ុមរាងចតុកោណកែងជាប់នឹងជញ្ជាំង ដែលមានទំហំប្រហែល ៣x២ ម៉ែត្រ លាតសន្ធឹងពីយ៉រ ឬបង្អួច។ បន្ទាប់ពីបោកគក់សម្លៀកបំពាក់រួច ត្រូវបានរៀបចំនៅលើបង្គោលវែងហើយព្យួរដោយប្រុងប្រយ័ត្ននៅលើស្នួល ដោយបង្គោលនីមួយៗមានប្រវែងវែងល្មមអាចសម្ងួតបាន ៣-៤ សម្លៀកបំពាក់ក្នុងពេលតែមួយ។ ស្នួលហាលខោអាវទាំងនេះមានប្រជាប្រិយភាពខ្លាំង ពីព្រោះមនុស្សគិតថាវាមានប្រសិទ្ធភាពជាងម៉ាស៊ីនសម្ងួតសម្លៀកបំពាក់ និងសន្សំសំចៃអគ្គិសនី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicJkMpAIVYqmnpJ1U1YjWH5_RWFKl7zviyohq139m26TR2p9eXYaHdD8lmKHrBVSuHv6WVQ5bY8062g5QDhtLaRuWpnRl8iJ8e1QMOMhcjrmfwMqOgY6yvXt_x6_bNTIODZh_CTTKJDcnOcZz0MFk4m1GDFSCfaZw8XXOW4Ifzm97AlCIa0SWLj-fhuKM/s765/clothes-hanging.jpg

ទោះជាយ៉ាងណា រដ្ឋាភិបាលក្រុងសៀងហៃជឿថា ការហាលសម្លៀកបំពាក់បែបនេះគឺមិនល្អ ដោយសារវាមានភាពរញ៉េរញ៉ៃ និងប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរ ក៏ដូចជាជះឥទ្ធិពលអវិជ្ជមានដល់រូបភាពនៃទីក្រុងដែលត្រូវបានណែនាំថាជាទីក្រុងទំនើប។ ក្នុងឆ្នាំ ២០១០ មន្ត្រីបានប្រកាសហាមប្រជាជនសម្ងួតសម្លៀកបំពាក់តាមបង្អួចនៅតាមដងផ្លូវសំខាន់ៗ។ ប៉ុន្តែសម្រាប់ប្រជាជនក្នុងតំបន់ ទម្លាប់សម្ងួតសម្លៀកបំពាក់នេះគួរតែត្រូវបានចាត់ទុកជាបេតិកភណ្ឌវប្បធម៌អរូបីដែលមិនអាចលុបបាន។

អ្នកនិពន្ធ Ma Shanglong បាននិយាយថា ស្នួលហាលខោអាវនេះអាចលេចឡើងនៅក្នុងតំបន់លំនៅដ្ឋានមួយដែលត្រូវបានសាងសង់ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០ ដើម្បីបំពេញតម្រូវការចាំបាច់។ លោកជឿថាកម្មករគឺជាមនុស្សដំបូងគេដែលប្រើវិធីនេះ មូលហេតុដែលប្រជាជនមានទម្លាប់ហាលខោអាវបែបនេះ គឺដោយសារសំណើមនៅទីក្រុងសៀងហៃមានកម្រិតខ្ពស់ ពេលដែលផ្លាស់ពីផ្ទះទៅអាផាតមិន ពួកគេនៅតែរក្សាទម្លាប់សម្ងួតខោអាវនៅខាងក្រៅ ហើយម្យ៉ាងទៀតកន្លែងរស់នៅតូចចង្អៀត ធ្វើឱ្យអ្នករស់នៅខ្វះកន្លែងសម្ងួតសម្លៀកបំពាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPtl2JZxdakLvwlLnzp8BUl8o1yt5e7KaR-8CrXABW0k6TdK92OzTYGDCtADw94MGgg75IaZhkYMgBta-g9VA4bTkQQpDC6OhdfKz9DApqKfNrzOgIWHHj_vop6cTacPnte1SoJrMNg7p0-AoyRgwwKe4bcAHHsLMMD0nc9WPX3eZ8FzsfRSba4YadPFA/s830/Anh-man-hinh-2024-03-13-luc-12-7690-2075-1710309870.png

បើយោងតាមស្ថិតិក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ និងឆ្នាំ ១៩៩០ ផ្ទះល្វែងជាមធ្យមនៅទីក្រុងសៀងហៃមានទំហំត្រឹមតែ ១៣-១៥ ម៉ែត្រការ៉េ ហើយគ្រឿងសង្ហារិមត្រូវបានដាក់ជាមូលដ្ឋានស្ទើរតែពេញបន្ទប់។ ដូច្នេះ គ្រួសារជាច្រើនបានចេញគំនិតពង្រីកយ៉រ និងសង់ធ្នើរនៅក្រៅបង្អួចដើម្បីបង្កើនកន្លែងរស់នៅ។

គួរបញ្ជាក់ដែរថា ទំនៀមទំលាប់ហាលខោអាវពាសពេញទីក្រុងសៀងហៃរបស់ប្រជាជនចិន ពិតជាផ្តល់ភាពងាយស្រួលមែន ប៉ុន្តែទោះជាយ៉ាងណាវាក៏មានគ្រោះថ្នាក់មួយចំនួនផងដែរ។ កាលពីមុន នៅឯអគារផ្ទះល្វែងមួយកន្លែងនៅផ្លូវ Tham Xuan ស្រុក Man Hang ស្នួលសម្ងួតនៅជាន់ទី៤ ត្រូវបានខ្យល់បក់បោក និងបំផ្លាញកញ្ចក់នៃផ្ទះល្វែងជាន់ផ្ទាល់ដី កត្តានេះបានធ្វើឱ្យអគារមួយចំនួនក្នុងទីក្រុងសៀងហៃហាមមិនឱ្យប្រើស្នួលចាស់ៗនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7mauQLgWPGGZojHLQIwIvRWZMKQMr61_5ZsAvSutOC78gVrY7iU3_Zn5aIy_teKxYGS66mM8E2zCkrOfF2gMaPiKw3FrTn2ZvMb2y7vbBJNYKTYw8iTQx3Pb7cN80nPwvfGgmZyRV9GRm-88JIe7K_V798lNaxriUOqgJZceIxasmSZnPtogMjKFqNTk/s680/Anh-man-hinh-2024-03-13-luc-12-2845-7689-1710309870.png

ត្រៀមហើយនៅបងប្អូន! តោះទៅចូលរួមបុណ្យទន្លេ នៅសៀមរាបនាថ្ងៃស្អែកនេះហើយ

0

យោងការបង្ហោះដោយមន្ទីរទេសចរណ៍ខេត្តសៀមរាបគឺបានបង្ហាញរូបភាពនៃទិដ្ឋភាពកម្មវិធីបុណ្យទន្លេលើកទី៨ នៅលើទឹកដីនៃខេត្តសៀមរាបនេះ បានរៀបចំរួចរាល់ជាស្រេចហើយ ត្រៀមក្នុងការទទួលភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិរយៈពេល ៣ ថ្ងៃពេញ គឺថ្ងៃទី១៥, ១៦ ១៧ ខែមីនា។May be an image of 1 person and text

ពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ“ ដែលជាការរួមសហការរវាងក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តសៀមរាប ព្រមជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន។May be an image of 2 people

នៅក្នុងព្រឹត្តិការណ៍នេះនឹងមានសកម្មភាពនិងកម្មវិធីសប្បាយៗជាច្រើនដូចជា៖ ការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពីក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួចអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ព្រមទាំងយុទ្ធនាការឆ្នាំទស្សនា សៀមរាប ២០២៤។ ជាមួយគ្នានេះ ក៏មានការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារមេគង្គ ព្រមទាំង សកម្មភាពកម្សាន្តនានានៅតាមបណ្តោយដងស្ទឹងសៀមរាប និងតំបន់ Pub Street។May be an image of 4 people and boat

រីឯគោលបំណងនៅក្នុងការរៀបចំនៃ«ពិធីបុណ្យទន្លេ»វិញនេះគឺដើម្បីរួមចំណែកជម្រុញកំណើនភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ បង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាបនិងបណ្តាខេត្តនានាតាមដងទន្លេនៃប្រទេសកម្ពុជា លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ព្រមទាំងជួយជំរុញផ្សព្វផ្សាយនូវភាពសម្បូរបែបនៃអនុតំបន់មេគង្គ។May be an image of street and road

សូមបញ្ជាក់ថា ពិធីបុណ្យទន្លេ គឺត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំតាមបណ្តាខេត្តនានាចាប់តាំងពីឆ្នាំ ២០១៥ មកម្លេះ តែបានផ្អាករយៈពេល២ឆ្នាំគឺឆ្នាំ២០២១និង២០២២ដោយសារតែជំងឺឆ្លងរាតត្បាតកូវីត១៩។ ដោយឡែកសម្រាប់ឆ្នាំ២០២៤នេះ គឺជាឆ្នាំទី៨ហើយនៃពិធីបុណ្យទន្លេ ដែលនឹងប្រារព្ធឡើងក្នុងខេត្តសៀមរាប។ ខណៈកាលពីឆ្នាំ ២០២៣ បុណ្យនេះគឺបានរៀបចំនៅខេត្តកំពង់ធំ, ២០២០ នៅខេត្តបាត់ដំបង, ២០១៩ នៅខេត្តកំពង់ឆ្នាំង, ២០១៨ នៅខេត្តកណ្តាល, ២០១៧ នៅកំពង់ចាមនិងត្បូងឃ្មុំ, ឆ្នាំ២០១៦ នៅស្ទឹងត្រែង ,និងកាលពីឆ្នាំ២០១៥ នៅខេត្តក្រចេះផងដែរ៕

ពិតជាប្លែកមែន! ទឹកកកស្ងួតបំបាត់ក្លិនមាត់ ផឹកហើយបែរជាជួបរឿងនេះវិញ

0

ប្រទេសឥណ្ឌា ៖ អតិថិជន៥នាក់បានក្អួត ឈា.ម ភ្លាមៗក្រោយពីពួកគេបរិភោគអាហារនៅភោជនីយដ្ឋានមួយឈ្មោះ «La Forestta Cafe» ក្នុងទីក្រុង Gurugram រដ្ឋ Haryana ប្រទេសឥណ្ឌា ហើយខាងភោជនីយដ្ឋានលើកទឹកកកស្ងួតមកឱ្យភ្ញៀវផឹកដើម្បីបំបាត់ក្លិនមាត់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ។https://mustsharenews.com/wp-content/uploads/2024/03/MSN-Featured-2024-03-07T144637.932.jpg

ហេតុការណ៍នេះបានកើតឡើងក្រោយពីខាងភោជនីយដ្ឋានលើកម្ហូបចុងក្រោយមកជូនភ្ញៀវ ហើយម្ហូបនេះផ្សំពីស្ករលាយជាមួយគ្រឿងទេស ហើយពេលភ្ញៀវបរិភោគម្ហូបនេះរួច ពួកគេមានក្លិនមាត់មិនល្អ ឃើញបែបនេះ ខាងភោជនីយដ្ឋានក៏បានយកថ្នាំបំបាត់ក្លិនមាត់ផ្សំជាមួយទឹកកកស្ងួតច្រកថង់មកឱ្យភ្ញៀវផឹក ។ ប៉ុន្តែពេលភ្ញៀវយកថ្នាំនេះដាក់ចូលមាត់មិនយូរប៉ុន្មាន ស្រាប់តែមាត់របស់ពួកគេក៏ចាប់ផ្តើមឈឺក្រហល់ក្រហាយដូចភ្លើងឆេះ បន្ទាប់មក ក៏ក្អួតចេញឈាមតែម្តង ។https://images.ladbible.com/resize?type=jpeg&quality=70&width=720&fit=contain&gravity=null&url=https://images.ladbiblegroup.com/v3/assets/blt949ea8e16e463049/bltdba6c09664b7b0c2/65e9843577a129040a83bca7/Screenshot_2024-03-07_at_09.08.24.png

បើតាមវីដេអូដែលគេចែកចាយក្នុងបណ្តាញសង្គមឥណ្ឌាបង្ហាញថា ភ្ញៀវម្នាក់ៗឈឺអណ្តាតយ៉ាងខ្លាំង និងស្តោះទឹកមាត់ ខណៈភ្ញៀវខ្លះទៀតចេញឈាមតាមមាត់ ។ នៅទីបំផុត ភ្នាក់ងារសង្គ្រោះក៏បានបញ្ជូនភ្ញៀវទាំងអស់ទៅកាន់មន្ទីរពេទ្យ ហើយក្នុងចំណោមនោះ ភ្ញៀវ២នាក់មានគ្រោះថ្នាក់ធ្ងន់ធ្ងរ ។ នៅពេលគ្រូពេទ្យបានឃើញថង់ដាក់ទឹកកកស្ងួតនេះ គ្រូពេទ្យប្រាប់ថា វាមានជាតិអាស៊ីត និងអាចបណ្តាលឱ្យអ្នកផឹកមានគ្រោះថ្នាក់រហូតដល់ស្លាប់ ។https://cargo.finnair.com/resource/blob/2220888/6325ad87f662b8f1071670d533d5d814/dryice-data.jpg

ក្រោយកើតហេតុ សមត្ថកិច្ចក៏បានចាប់ខ្លួនអ្នកគ្រប់គ្រងភោជនីយដ្ឋាន «La Forestta Cafe» និងចោទប្រកាន់ពីបទដាក់ថ្នាំពុល ក្នុងគោលបំណងឱ្យអ្នកដទៃមានគ្រោះថ្នាក់ ឬរងរបួស ដោយសារទឹកកកស្ងួតបានផលិតចេញពីកាបូនឌីអុកស៊ីត ដែលគេនិយមប្រើប្រាស់សម្រាប់ធ្វើផ្សែង និងផ្តល់ជាតិត្រជាក់ ។ ចំណែកម្ចាស់ភោជនីយដ្ឋាននេះ សមត្ថកិច្ចនឹងតាមចាប់ខ្លួនមកដាក់ទោសតាមច្បាប់ ៕

ដឹងតែកក្រើនទៀតហើយ! សង្រ្កាន្តបាត់ដំបងឆ្នាំនេះនឹងធ្វើឡើងនៅចុងខែមីនា លេចវត្តមានសុទ្ធតែតារាខ្មែរល្បីៗ

0

សង្ក្រាន្តខេត្តបាត់ដំបងឆ្នាំនេះនឹងប្រារព្ធធ្វើឡើងរយៈពេល២ថ្ងៃជាប់ៗគ្នា គឺនៅថ្ងៃសៅរ៍ ទី៣០ និងថ្ងៃអាទិត្យ ទី៣១ ខែមីនា ដែលមានទីតាំងស្ថិតនៅសាលាវិទ្យាល័យនេតយ៉ង់ ក្នុងភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ឬជាប់ជាមួយនឹងរង្វង់មូលលោកតាដំបងក្រញ៉ូង។ កម្មវិធីទាំង២ថ្ងៃនេះនឹងធ្វើឡើងចាប់ពីវេលាម៉ោង ៧ព្រឹក ដល់ម៉ោង៩យប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3KH2W4EJRlczKQS8TolgD-xF5Npohy0UiT7s9XT5eF-hKfddnPji1lC2OwUZOuY1YHb9YIlvZ9lBZz7avaDyXHKzdhlFJluiIZVbP87jK90d4y5UZtxtnWS3IBA9nEHN8pTfOwJZg4u5hA8cBhHlumGab-GZskK3gWwDn88ZIHe4T0yLPK9BTgeQF58E/s600/850_317a7581f9f19b5a8645384351644037.jpg

តាមការបញ្ជាក់ពីផេក Battambong City បានឲ្យដឹងថា សង្រ្កាន្តកូនខ្មែរនៅឯវិទ្យាល័យនេតយ៉ង់ខាងមុខនេះ នឹងមានការសម្តែងជូននូវសិល្បៈចម្រុះជាច្រើនទម្រង់ ដូចជា របាំប្រពៃណីខ្មែរ ការពិពណ៌ស្នាដៃសិស្សវិទ្យាសាស្រ្តនិងសង្គម ពិពណ៌អាហារប្រចាំខេត្តបាត់ដំបង ការបញ្ចេញសមត្ថភាពពិសេសផ្សេងៗ ក៏ដូចជាកម្សាន្តជាមួយនឹងល្បែងប្រជាប្រិយខ្មែរជាច្រើន ព្រមជាមួយឡានបាញ់ទឹក និងប៉ាតម្សៅ។ល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiexqd-h-10WGi4GAnE40xm0ZrM169sP7kkgxeBP-4fi6aBLjYOouYI1_5FeYWc3cQGXW4GsjLIDE6z3eKZr5FyAcSn9VkBQJRVkS3AFHNrMNrwossECWmxhu3nUOCjosOCYGTpDRhjY4JivxQl0BYaLOcbJQ6Gjj92kYNHUnH4gY-ArpnlLNH4NubXkc/s2560/fn-2023-04-17-17-08-39-17.jpg

កាន់តែពិសេសជាងនេះទៅទៀត កម្មវិធីសង្ក្រាន្តនៅលើទឹកដីនៃខេត្តបាត់ដំបងលើកនេះនឹងមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ព្រះនាងតូចនរោត្តមចេនាផងដែរ។ ជាមួយគ្នានេះ ក៏លេចវត្តមានតារាល្បីៗខ្មែរជាច្រើនដួងទៀត រួមទាំង Miss Grand Cambodia , លោកប៉ីប៉ីឌី, កញ្ញាហ្វី យ៉ាតា, និងតារាចម្រៀងទេពពិសិដ្ឋជាដើម។

ដូច្នេះ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ព្រមទាំងភ្ញៀវទេសចរអន្តរជាតិ សូមអញ្ជើញទៅចូលរួមកម្សាន្តឲ្យបានច្រើនកុះករដោយសេរី ដើម្បីអបអរដល់ពិធីបុណ្យប្រពៃណីជាតិខ្មែរខាងមុខ ក៏ដូចជាបានលើកកម្ពស់ពិធីបុណ្យ«សង្ក្រាន្ត»របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_GlWg0N13JYejucgX3EP2oHFClN52IXI9jDnQZ9hqnhWDBW-N8JnG7YxcovA5t00OqhA50WnuXhEK7kjC2nrJ81sZeWc_onH_2ZdXvKEuL-1IZuMjctYGsXjgtmFsdPDzl_Pt0dsffOHWHE9Qsjt-UVG2_WkxwVhJ-nDQm4A8WJ9QmY9s-3MnoBdkJzg/s1280/photo_2024-03-14_10-50-22.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg353rOr7xKfPU3qqeenilvLnzC7_jzfTivL1HX1XLN77fJNHHsXFQ5mc4wnzfdhlAJru1i4kvH8CPawuRufDKeQNzvijnomcmlz-WRT2co0jOezj1QG5bQr4z09u6zjjEr3YNyAYSIjQwsWfRtwPfdy6Vhp_xstpQLAtrVAYaN0k2pzRBnYzy1Foj-0bQ/s1280/photo_2024-03-14_10-50-21.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4UhSUtzsuUj1GTcu0LLnciHdrrPFigGJEBp-JuTNZjPj0XiAMCzoblc3IYdIZqhMzxE7lVXeVciAdEbPiCNphzTY5sxE_GE_D1IuaUZi5kZLZmA6iR_QyXOB5Allheai3fzzM6U7KWVIIDFBLJpG4zkjCxxbQJFzxH5clW15mJmRU_O-ejWvlaEKHR3E/s1280/photo_2024-03-14_10-50-21%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9Tn_1As4fQBCFOzYDrI26aK7zkTzx5CrzHnp6m72HL17p64pzfdjBXkQW5LMB3yHmNC752LbSdFK3_Cr2uAMEZtGQY6ZXgZ3Y9o5RRSbJVjROuOt1ICvnqFSpu8wndTWoGo-dqNkxLlupMhK2RaqeQfOjyrrnnu2JAH7kNdAqp6_Z9lpQJPYAIq2A3Dk/s1280/photo_2024-03-14_10-50-20.jpg