Home ព័ត៌មានជាតិ ត្រៀមហើយនៅបងប្អូន! តោះទៅចូលរួមបុណ្យទន្លេ នៅសៀមរាបនាថ្ងៃស្អែកនេះហើយ

ត្រៀមហើយនៅបងប្អូន! តោះទៅចូលរួមបុណ្យទន្លេ នៅសៀមរាបនាថ្ងៃស្អែកនេះហើយ

89
0

យោងការបង្ហោះដោយមន្ទីរទេសចរណ៍ខេត្តសៀមរាបគឺបានបង្ហាញរូបភាពនៃទិដ្ឋភាពកម្មវិធីបុណ្យទន្លេលើកទី៨ នៅលើទឹកដីនៃខេត្តសៀមរាបនេះ បានរៀបចំរួចរាល់ជាស្រេចហើយ ត្រៀមក្នុងការទទួលភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិរយៈពេល ៣ ថ្ងៃពេញ គឺថ្ងៃទី១៥, ១៦ ១៧ ខែមីនា។May be an image of 1 person and text

ពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ“ ដែលជាការរួមសហការរវាងក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តសៀមរាប ព្រមជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន។May be an image of 2 people

នៅក្នុងព្រឹត្តិការណ៍នេះនឹងមានសកម្មភាពនិងកម្មវិធីសប្បាយៗជាច្រើនដូចជា៖ ការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពីក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួចអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ព្រមទាំងយុទ្ធនាការឆ្នាំទស្សនា សៀមរាប ២០២៤។ ជាមួយគ្នានេះ ក៏មានការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារមេគង្គ ព្រមទាំង សកម្មភាពកម្សាន្តនានានៅតាមបណ្តោយដងស្ទឹងសៀមរាប និងតំបន់ Pub Street។May be an image of 4 people and boat

រីឯគោលបំណងនៅក្នុងការរៀបចំនៃ«ពិធីបុណ្យទន្លេ»វិញនេះគឺដើម្បីរួមចំណែកជម្រុញកំណើនភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ បង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាបនិងបណ្តាខេត្តនានាតាមដងទន្លេនៃប្រទេសកម្ពុជា លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ព្រមទាំងជួយជំរុញផ្សព្វផ្សាយនូវភាពសម្បូរបែបនៃអនុតំបន់មេគង្គ។May be an image of street and road

សូមបញ្ជាក់ថា ពិធីបុណ្យទន្លេ គឺត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំតាមបណ្តាខេត្តនានាចាប់តាំងពីឆ្នាំ ២០១៥ មកម្លេះ តែបានផ្អាករយៈពេល២ឆ្នាំគឺឆ្នាំ២០២១និង២០២២ដោយសារតែជំងឺឆ្លងរាតត្បាតកូវីត១៩។ ដោយឡែកសម្រាប់ឆ្នាំ២០២៤នេះ គឺជាឆ្នាំទី៨ហើយនៃពិធីបុណ្យទន្លេ ដែលនឹងប្រារព្ធឡើងក្នុងខេត្តសៀមរាប។ ខណៈកាលពីឆ្នាំ ២០២៣ បុណ្យនេះគឺបានរៀបចំនៅខេត្តកំពង់ធំ, ២០២០ នៅខេត្តបាត់ដំបង, ២០១៩ នៅខេត្តកំពង់ឆ្នាំង, ២០១៨ នៅខេត្តកណ្តាល, ២០១៧ នៅកំពង់ចាមនិងត្បូងឃ្មុំ, ឆ្នាំ២០១៦ នៅស្ទឹងត្រែង ,និងកាលពីឆ្នាំ២០១៥ នៅខេត្តក្រចេះផងដែរ៕