Home ព័ត៌មានអន្តរជាតិ ពិតជាប្លែកមែន! ទឹកកកស្ងួតបំបាត់ក្លិនមាត់ ផឹកហើយបែរជាជួបរឿងនេះវិញ

ពិតជាប្លែកមែន! ទឹកកកស្ងួតបំបាត់ក្លិនមាត់ ផឹកហើយបែរជាជួបរឿងនេះវិញ

71
0

ប្រទេសឥណ្ឌា ៖ អតិថិជន៥នាក់បានក្អួត ឈា.ម ភ្លាមៗក្រោយពីពួកគេបរិភោគអាហារនៅភោជនីយដ្ឋានមួយឈ្មោះ «La Forestta Cafe» ក្នុងទីក្រុង Gurugram រដ្ឋ Haryana ប្រទេសឥណ្ឌា ហើយខាងភោជនីយដ្ឋានលើកទឹកកកស្ងួតមកឱ្យភ្ញៀវផឹកដើម្បីបំបាត់ក្លិនមាត់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ។https://mustsharenews.com/wp-content/uploads/2024/03/MSN-Featured-2024-03-07T144637.932.jpg

ហេតុការណ៍នេះបានកើតឡើងក្រោយពីខាងភោជនីយដ្ឋានលើកម្ហូបចុងក្រោយមកជូនភ្ញៀវ ហើយម្ហូបនេះផ្សំពីស្ករលាយជាមួយគ្រឿងទេស ហើយពេលភ្ញៀវបរិភោគម្ហូបនេះរួច ពួកគេមានក្លិនមាត់មិនល្អ ឃើញបែបនេះ ខាងភោជនីយដ្ឋានក៏បានយកថ្នាំបំបាត់ក្លិនមាត់ផ្សំជាមួយទឹកកកស្ងួតច្រកថង់មកឱ្យភ្ញៀវផឹក ។ ប៉ុន្តែពេលភ្ញៀវយកថ្នាំនេះដាក់ចូលមាត់មិនយូរប៉ុន្មាន ស្រាប់តែមាត់របស់ពួកគេក៏ចាប់ផ្តើមឈឺក្រហល់ក្រហាយដូចភ្លើងឆេះ បន្ទាប់មក ក៏ក្អួតចេញឈាមតែម្តង ។https://images.ladbible.com/resize?type=jpeg&quality=70&width=720&fit=contain&gravity=null&url=https://images.ladbiblegroup.com/v3/assets/blt949ea8e16e463049/bltdba6c09664b7b0c2/65e9843577a129040a83bca7/Screenshot_2024-03-07_at_09.08.24.png

បើតាមវីដេអូដែលគេចែកចាយក្នុងបណ្តាញសង្គមឥណ្ឌាបង្ហាញថា ភ្ញៀវម្នាក់ៗឈឺអណ្តាតយ៉ាងខ្លាំង និងស្តោះទឹកមាត់ ខណៈភ្ញៀវខ្លះទៀតចេញឈាមតាមមាត់ ។ នៅទីបំផុត ភ្នាក់ងារសង្គ្រោះក៏បានបញ្ជូនភ្ញៀវទាំងអស់ទៅកាន់មន្ទីរពេទ្យ ហើយក្នុងចំណោមនោះ ភ្ញៀវ២នាក់មានគ្រោះថ្នាក់ធ្ងន់ធ្ងរ ។ នៅពេលគ្រូពេទ្យបានឃើញថង់ដាក់ទឹកកកស្ងួតនេះ គ្រូពេទ្យប្រាប់ថា វាមានជាតិអាស៊ីត និងអាចបណ្តាលឱ្យអ្នកផឹកមានគ្រោះថ្នាក់រហូតដល់ស្លាប់ ។https://cargo.finnair.com/resource/blob/2220888/6325ad87f662b8f1071670d533d5d814/dryice-data.jpg

ក្រោយកើតហេតុ សមត្ថកិច្ចក៏បានចាប់ខ្លួនអ្នកគ្រប់គ្រងភោជនីយដ្ឋាន «La Forestta Cafe» និងចោទប្រកាន់ពីបទដាក់ថ្នាំពុល ក្នុងគោលបំណងឱ្យអ្នកដទៃមានគ្រោះថ្នាក់ ឬរងរបួស ដោយសារទឹកកកស្ងួតបានផលិតចេញពីកាបូនឌីអុកស៊ីត ដែលគេនិយមប្រើប្រាស់សម្រាប់ធ្វើផ្សែង និងផ្តល់ជាតិត្រជាក់ ។ ចំណែកម្ចាស់ភោជនីយដ្ឋាននេះ សមត្ថកិច្ចនឹងតាមចាប់ខ្លួនមកដាក់ទោសតាមច្បាប់ ៕