Home ព័ត៌មានជាតិ ផ្ទុះ. ការរិះ .គន់ពេញបណ្តាញសង្គម! កូនខ្មែរជាច្រើនក្រុមយកជី.វិតខ្លួនមកលេងសើច រាំសប្បាយនឹងស៊ីផ្លេឡានធន់ធំ

ផ្ទុះ. ការរិះ .គន់ពេញបណ្តាញសង្គម! កូនខ្មែរជាច្រើនក្រុមយកជី.វិតខ្លួនមកលេងសើច រាំសប្បាយនឹងស៊ីផ្លេឡានធន់ធំ

102
0

ថ្មីៗនេះ ដោយមើលឃើញថាមានការបង្ហោះវីដេអូចែកចាយនៅលើបណ្តាញសង្គមអ៊ីនធើណែត មានក្រុមជ្រុល.និយមជាច្រើនក្រុមបានយកគំរូតាមតៗគ្នា សម្តែងនូវអាកប្បកិរិយាមិនសម.រម្យ ពោលគឺយកដងផ្លូវសាធារណៈ ធ្វើជាកន្លែងរាំកម្សាន្តសប្បាយ តាមចង្វាក់ភ្លេងស៊ីផ្លេទៅវិញ។May be an image of 6 people and street

មហាជនគ្រប់រូបបានជ្រាបមកហើយថា ដងផ្លូវគឺជាកន្លែងសម្រាប់អ្នកដំណើរទាំងថ្មើរជើងនិងយាន្តជំនិះគ្រប់ប្រភេទ ក៏ដូចជាអាចបង្កគ្រោះថ្នាក់បានគ្រប់ពេលវេលាប្រសិនបើធ្វេសប្រហែស។ ប៉ុន្តែពេលកន្លងមកនេះ បែរជាមានយុវជននៃក្រុមមួយចំនួនហ៊ានយកជីវិតខ្លួនមកប្រហុយ រាំសើចសប្បាយតាមផ្លូវ ខណៈដែលរថយន្តធន់ធំបានស៊ីផ្លេជាច្រើនសារ ដើម្បីឲ្យគេចចេញ ប៉ុន្តែពួកគេហាក់មិនញញើត បន្តរាំតាមចង្វាក់ភ្លេងស៊ីផ្លេយ៉ាងសប្បាយរីករាយបំផុត។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបានបង្ហោះវីដេអូទាំងនោះនៅលើបណ្តាញសង្គម បណ្តាលឲ្យក្រុមជ្រុលនិយមមួយចំនួន ជាពិសេសក្មេងតូចៗ បន្តធ្វើតាមជាបន្តបន្ទាប់ ដែលទាំងនេះនឹងធ្វើឲ្យប៉ះពាល់ដល់អសន្តិសុខសង្គមយ៉ាងធ្ងន់ធ្ងរ។May be an image of 9 people, car, road and street

ជាមួយគ្នានេះ អ្នកនាងស្រួង ភាវី អ្នកមានឈ្មោះបោះសម្លេងម្នាក់លើបណ្តាញសង្គមក៏បានលើកឡើងថា «ឥទ្ធិពលអវិជ្ជមាននៃបណ្តាញសង្គម ! នៅសតវត្សទី២០ និងដើមទសវត្សទី១ នៃសតវត្សទី២១ បច្ចេកវិទ្យាមិនទាន់រីកចម្រើនខ្លាំង អ្នកដែលមានចំណេះដឹងទូលាយជាងគេគឺគ្រូបង្រៀន។ ពេលទៅក្នុងថ្នាក់បានគ្រូនិយាយរឿងឱ្យស្តាប់គឺមានអារម្មណ៍ថាដូចបានស្គាល់ពិភពលោកខាងក្រៅអីចឹងដែរ។ អារម្មណ៍ជក់ចិត្ត ស្តាប់ដោយយកចិត្តទុកដាក់ មិនហ៊ានឱ្យរំលងសូម្បីមួយពាក្យរបស់គ្រូ» ។May be an image of 3 people and text

អ្នកនាងបន្តថា «រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនៃបដិវត្តឧស្សាហកម្មនាសម័យឌីជីថល រលកនៃអ៊ិនធើណិត បណ្តាញសង្គម ចំណេះដឹងទាំងល្អនិងអាក្រក់ គម្រូទាំងល្អនិងអាក្រក់ ត្រូវបានស្ថិតក្នុងប្រអប់ដ៏តូចមួយហៅថាទូរស័ព្ទដៃ។ កុមារ យុវជន និងមនុស្សចាស់ សុទ្ធតែទទួលឥទ្ធិពលនៃប្រអប់ដ៏តូចនេះ ចំណេះដឹងខ្លះវាពិតជាធ្វើឱ្យសង្គមរស់នៅយើងមានភាពរញ៉េរញ៉ៃ។ ដូច្នេះ ការយកចិត្តទុកដាក់លើកុមារ និងយុវជនគឺសំខាន់ណាស់ ការអប់រំឱ្យពួកគេយល់ដឹងពីផលវិបាកនៃភាពអវិជ្ជមានរបស់បណ្តាញសង្គមត្រូវតែយកចិត្តទុកដាក់ឱ្យខ្លាំងបំផុត»៕