Home Blog Page 1168

ទៅដល់អាម៉េរិកភ្លាម Rick kh ធ្វើរឿងនេះដាក់ក្រុមគ្រួសារតែម្តង

0

ដូចប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថាអ្នកបង្កើតមាតិកាល្បីឈ្មោះ Rick Kh បានសម្រេចចិត្តឃ្លាតពីស្រុកខ្មែរវិលត្រលប់ទៅរស់នៅអាម៉េរិកវិញ ខណៈពេលនេះលោកបានទៅដល់ទឹកដីមហាអំណាចនេះហើយ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រស្រុកខ្មែររំភើបចិត្តនោះគឺគ្រាន់តែទៅដាក់ភ្លាមលោកបាន Surprise ក្រុមគ្រួសារតែម្តងដោយមិនឱ្យដំណឹងជាមុនជិះតាក់ស៊ីទៅជួបគ្រួសារនៅវត្តឥណ្ឌាតែម្តង ខណៈគ្រួសារ Rick Kh បានឱបថើបបង្ហាញការនឹករលឹកលោកយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxB7Q6c4sAd6fhZ7WJQ6oLZ9OcLAYGLrU7Vzu15WEfd5KNhsFxEczG5YGovE9HYT0M_qYCaukwbhuI6TZtBcKK7zieCw1P0CdnlKYyCgcvI62li7dQIq6iFT7OU1__N1MKoGphbBCPh2WU_ZcMtUEDn2MGvicKbQ2TQ9Y3XOdLJ2Mhw-AsvttnLUjA43E/s2048/image_2024-03-13_10-37-13.png

ព្រឹកថ្ងៃទី១៣ ខែមីនា Rick Kh គោប្រាក់បានបង្ហោះជាង១២នាទី ដោយដាក់ចំណងជើងថា «មកស៊ុបប្រាយនៅផ្ទះ Fail មកស៊ុបប្រាយនៅវត្តវិញ Welcome back California Cambo Fam»។ ក្នុងវីដេអូនោះ Rick Kh បានបង្ហាញទីតាំងស្អាតៗជូនអ្នកគាំទ្រ និងតំបន់ណាដែលមានប្រជាពលរដ្ឋខ្មែររស់នៅច្រើន និងអាចសម្គាល់បានថាផ្ទះមួយណាមានប្រជាពលរដ្ឋខ្មែររស់នៅគឺមានការដាំស្លឹកគ្រៃ ដាំដើមចេកជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibLkbObsMKVg0udlpyId4VGazUWNSgqMiVpowUaR2YznJ4VOkL3A1lwOI_yY8k_LPxUyTh-nHyfeLHGImd6G_thwDOohNME6-bk40vP5T-W8NrGsgiobWGWae_-gCVc7rpg20vX7QrFa-tZcQ_jjEp_HxzAUaOVj9dpC0mVlrEVXK86MGaZNDXs-zJUHE/s1457/image_2024-03-13_10-35-14.png

Rick Kh ក៏បានជិះតាក់ស៊ីដោយចំណាយជាង៦០ដុល្លារដើម្បីទៅ Surprise គ្រួសារដែលកំពុងតែទៅធ្វើបុណ្យនៅវត្ត ដោយបានជួបជីដូនមុនគេ ខណៈលោកយាយ Rick Kh បានបង្ហាញការនឹករលឹកចៅយ៉ាងខ្លាំងដោយបានឱបថើប។ ជាបន្តទៀត Rick Kh ក៏បានទៅ Surprise ម្តាយលោកនិងសាច់ញាតិលោកផ្សេងទៀតផងដែរធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះគ្រួសារលោកមិនដឹងថាលោកបានទៅដល់នោះទេ។ បន្ទាប់មកលោក និងគ្រួសារ បានជិះឡានវិលត្រលប់មកផ្ទះវិញដើម្បីអបអរ Rick kh វិលត្រលប់មកផ្ទះវិញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFsjRb9f708GvDUqEFP02dC-uykm244avHXKx15djFEDBMF4AnuvxfVPduuqyvxei5Ec6J-h6roIe9vwfakZuZuuea_ec_GDip5tBIbxu5URopM2qJI2iMRWNUZnmztXB2jfUk0ihz54aLzaUzcZSd-Pupba0oStWrNNxx_9KuXg0gIDsMu5-iNkcBzmE/s1455/image_2024-03-13_10-35-13.png

ការបង្ហាញសកម្មភាពនេះដែរធ្វើឱ្យអ្នកគាំទ្ររបស់ Rick Kh បង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងចំពោះភាពកក់ក្តៅ ផ្អែមល្អែមរបស់ក្រុមគ្រួសាររបស់អ្នកបង្កើតមាតិការូបនេះ។

គួរបញ្ជាក់ថា Rick Kh វិលត្រលប់ទៅរស់នៅអាម៉េរិកវិញក្នុងគោលបំណងដើម្បីធ្វើការនៅស្រុកគេសន្សំលុយយកមកផ្គត់ផ្គង់សហគមន៍របស់លោកដែលជួយទៅដល់និស្សិតជាង២០នាក់។ លោកត្រូវការចំណាយក្នុង១ខែជាង៣ពាន់ដុល្លារដោយជួយចេញថ្លៃផ្ទះ ទឹក ភ្លើង អង្ករ រួមទាំងការបង់សាលាជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9H1xmH2u0EDWHmJspQ7xEvR9CKR0rR8-okTdBi-GUKo6JMwXsuOIJb9hOxN40BICdCsU8EIHAKl4vBFanfMyBAXrgjrXzkbcFG8LJ-d5ktdY9zQd1zBAhFwxOzowxGDSZclx7IusT3S244Xt68_sQ-JQNm2DlRo2btfWw_8GJuESGyM5w9f37yjHnkng/s1473/image_2024-03-13_10-35-13%20(2).png

 

សង្គ្រាន្តឆ្នាំ២០២៤ នៅប្រទេសថៃ បញ្ចុះតម្លៃ ២០% សម្រាប់តម្លៃសំបុត្រយន្តហោះក្នុងស្រុក

0

ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសថៃ បានរៀបចំផែនការកាត់បន្ថយតម្លៃសំបុត្រយន្តហោះក្នុងស្រុកនិងបង្កើនចំនួនជើងហោះហើរបន្ថែមទៀត ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីថៃ(សង្ក្រាន្គ)ក្នុងខែមេសានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1f8nFeeOgM7tZrBi_0t-BoyQhWN7xO94vijAE50GcLuScSRZZ3ZdDnMR0Jv7_BQve8vtQ-eMcDk4JWVuFU23Oe_4LADC7jc7rQPa1szhO_ywtXYvuquMokSsNyCkUQjm9tyYoP31jBUQvKvHZH-akWVdTPReEhqT1g2sDc493bNMZNi5125nQCNffsvI/s3111/Songkran1.jpg

យោងតាមអនុប្រធានការិយាល័យអាកាសចរណ៍ស៊ីវិលនៃប្រទេសថៃ (CAAT) លោក សារុន បេនចានីរ៉ាត់ បានលើកឡើងថា ប្រទេសថៃបានត្រៀមជើងហោះហើរចំនួន ១០៤ ជើងបន្ថែមទៀត សម្រាប់ជើងហោះហើរក្នុងស្រុក ដោយបន្ថែមកៅអីចំនួន ១៧,៨៧៤ ដើម្បីបង្ករនូវភាពងាយស្រួល និងកាត់បន្ថយការកកស្ទះក្នុងការដឹកជញ្ជូនអ្នកដំណើរក្នុងពិធីបុណ្យប្រពៃណីជាតិថៃដ៏សំខាន់ខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiu0m872ebOJNxsXSwdFYmxzfcGki9hp3y_v1hiUAJX4oihDCS6shocUwktstcSUM7Gzr3HV9QBDbtnIOi_g-6gsIy502zuQD0oQlh8gQOzjEJjieUmNPZhKmKdrgvpCBzJ8QPOLCjSIhI_tiz7pW8qcV4nuM_f3z4IR2sikJr1FRl8MHfYJ5z4fn1q9k/s880/Ayutthaya-Songkran-Festival.jpg

ការបន្ថែមជើងហោះហើរក្នុងស្រុកនេះ គ្រោងនឹងដំណើរការនៅតាមបណ្តាអាកាសយានដ្ឋានសំខាន់ៗនៅទូទាំងប្រទេសថៃ រួមមានខេត្តភូកេត ឈៀងម៉ៃ សាមុយ អ៊ូប៊ុន រ៉ាត់ឆាថានី អ៊ូដនថានី និងខនខេន។ ការបញ្ចុះតម្លៃ ២០% សម្រាប់ជើងហោះហើរក្នុងស្រុកនេះ នឹងធ្វើឡើងនៅពេលព្រឹកព្រលឹមនិងពាក់កណ្តាលអាធ្រាតថ្ងៃទី ១១-១២ ខែមេសា និងថ្ងៃទី ១៥-១៦ ខែមេសាប៉ុណ្ណោះ។ ជាមួយគ្នានេះ គណៈរដ្ឋមន្ត្រីថៃក៏បានប្រកាសសម្រេច ពន្យារថ្ងៃឈប់សម្រាកទូទាំងប្រទេសក្នុងឱកាសចូលឆ្នាំប្រពៃណីថៃរហូតដល់ ៥ ថ្ងៃចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃ ១៦ ខែមេសា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiCerYFFwn0oCO9iPAh6WggAFSVaHgTOyVaeKnJHlRPdRPQtVTdtx9awzyzSR1cXYocjsxnlFyf5t7dO1OtgCQKrGcuSvF-OfOlsfsyZtvQdm1YCpStiYix0NLcVIIvIgcD3NRpXCoXiB5DcxzCqIk3K2p9yLF2hiSMopVDd8a0HL37kO9uSPWoyQjBQc/s1652/4-1.jpg

គួរបញ្ជាក់ថា ប្រទេសថៃនាពេលកន្លងមកនេះ ដើម្បីជំរុញវិស័យទេសចរនៅក្នុងប្រទេសខ្លួនបានដាក់ចេញនូវគោលនយោបាយមួយចំនួនដូចជាផ្តល់នូវទិដ្ឋការ (Visa) សេរីជាមួយនឹងប្រទេសចិនរយៈពេលវែង, ការរៀបចំពិធីបុណ្យសង្ក្រាន្តរយៈពេលជាច្រើនថ្ងៃ ព្រមជាមួយនឹងការបញ្ចុះតម្លៃនិងកម្មវិធីជាច្រើនទៀត។ យ៉ាងណាមិញសម្រាប់សង្រ្កាន្តឆ្នាំ២០២៤នេះ ប្រទេសថៃបានជឿជាក់យ៉ាងមុតមាំថានឹងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិបានច្រើនបំផុត ព្រោះថាប្រទេសថៃទើបតែបានដាក់បុណ្យ«សង្រ្កាន្ត»ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូដោយជោគជ័យ កាលពីចុងឆ្នាំ២០២៣ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRTvywNKVHONMKXM85z_xR4GyUWYboso9XwSzrJ7dNlEKVoHKp2zQSgdoy5u78k-aQDf7dJ1WIuff94X-vlAleAEPM09urlSpV6Sfx3_6bgAfroIaFBKPulIRf2u-n2lmbKEk74JeW-LJ0oNj54QbGZkpE9Uu7dbjPLjJ2nLehfmOhh_Mi2X1EqxZJ3Aw/s960/t-07-Thai-AirAsia-projects-90-load-factor-during-Songkran-festival-in-April-1.jpg

ការស្វែងរកអាហារក្នុងធុងសំរាមកំពុងកើនឡើងខ្លាំងនៅក្នុងប្រទេសអាហ្សង់ទីន

0

បរទេស៖ បច្ចុប្បន្នអត្រានៃភាពក្រីក្រនៅក្នុងប្រទេសអាហ្សង់ទីនបានកើនឡើងពី ២០ ភាគរយ ដល់ ៦០% បើធៀបនឹង ៤០% ក្នុងឆ្នាំ ២០២៣ មូលហេតុគឺដោយសារការកើនឡើងអតិផរណាបានធ្វើឱ្យមនុស្សជាច្រើនសម្រេចចិត្តរើសអាហារពីធុងសំរាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxq9_cMGKpJeAVwAUZeZe9JxPuU_LtxXyA83GDPEQIT_ISyRTHOHFk3h5SI-dW1vTtvMrF8PMG_XeoQZrPl7_wHetb9YTh1gbsbWO5hOdSiXy4mLIDtNwIkPe6xzmO-4nxFnEUCiRQAa-rIQ-ObuHV5CZTMozSv_w_I4oKz2eMk8KrewbxzCG2i9dg5eI/s1020/photo_2024-03-13_15-32-40.jpg

យោងតាមសារព័ត៌មានបរទេស ដែលបានចុះផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ថាអ្នកលក់ផ្លែឈើ និងបន្លែនៅក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន បានឃើញមនុស្សជាច្រើនកំពុងស្វែងរកអាហារនៅក្នុងធុងសំរាម។ Sandra Boluch ដែលជាអ្នកលក់បន្លែនៅ Buenos Aires បាននិយាយថា ការលក់ថ្មីៗនេះបានធ្លាក់ចុះខ្លាំង ដោយសារមនុស្សមិនទិញបន្លែល្អៗនោះទេ ពោលគឺពួកគេចាំយកតែបន្លែខូចៗ ឬរបស់ដែលបោះចោលប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMXcJd3vDuSbXXm-06x1c8NBeejuQ3Ihqukt1JwXDjBXSwB3rwBkeKDvNar4c3hJL_tpXdnfV23QM18JifHec-xuYLNoYOIIMFEV8YiwxI3QgM-rlC52agt9UnJQmM3ojw68mVNaCDDN5EVs6hTSu7XyltXvxUoxMH2pZTYmF2oq-2F6vuYX-jcj8NsBc/s1280/photo_2024-03-13_15-32-56.jpg

Boluch បានបន្តទៀតថា “យើងមានធុងសំរាមនៅខាងក្រោយដើម្បីបោះចោលអាហារដែលខូច ដោយគ្រាន់តែយកថង់សំរាមទៅទីនោះភ្លាម មនុស្សប្រហែល ២០ នាក់ស្រាប់តែរត់ដណ្តើមយករបស់ដែលបោះចោលនោះទេម្តង”។ រឿងនេះធ្លាប់កើតឡើងកាលប៉ុន្មានឆ្នាំមុន ប៉ុន្តែថ្មីៗនេះករណីនេះក៏បានកើតឡើងម្តងទៀត ហើយជាពិសេសក្នុងចំណោមមនុស្សចាស់ដែលគ្មានប្រាក់ចំណូល ដោយសារអតិផរណាបានកើនឡើង។

បើយោងតាមរបាយការណ៍ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញថា អត្រានៃភាពក្រីក្រនៅក្នុងប្រទេសអាហ្សង់ទីនបានកើនឡើងពី ២០ ភាគរយដល់ ៦០% បើធៀបនឹង ៤០% ក្នុងឆ្នាំ២០២៣ ដោយដាក់សម្ពាធលើផែនការកំណែទម្រង់ និងកាត់បន្ថយការចំណាយរបស់ប្រធានាធិបតី Javier Milei ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVOVCaIFJqgcmWo2qfoXbL-nTpkwpQpIsyfwxK5nAjvlayBNUHrSCY9m1quLFyYThVPqww_X28VKlJftuWM6D-JhOeqWJjlFJ08vV2wHZOeRvJtw0b61NGhZ-Lt2b4bix7gpWftpMtdQG3zH9HZqfg092H7tQ2tI4XpsI_b_UQ1bQ2YaH9KsrKrJgA4Pk/s1280/photo_2024-03-13_15-33-26.jpg

គោលនយោបាយរឹតបន្តឹងដូចជា កាត់បន្ថយការចំណាយរបស់រដ្ឋ ការកំណត់គោលដៅឧបត្ថម្ភធនសម្រាប់អ្វីៗដូចជាឧបករណ៍ប្រើប្រាស់ ការដឹកជញ្ជូន និងការស្វែងរកការសម្រួលកម្មវិធីសុខុមាលភាពបានធ្វើឱ្យមានសម្ពាធដល់ជីវិតរបស់ប្រជាជន។ ជាពិសេស រដ្ឋាភិបាលក៏បានទម្លាក់តម្លៃប្រាក់ប៉េសូលើសពី ៥០% កាលពីចុងឆ្នាំមុន ដែលជំរុញឱ្យមានអតិផរណា ធ្វើឱ្យប្រជាជនគ្រប់វណ្ណៈពិបាក។

គួរបញ្ជាក់ដែរថា អាហ្សង់ទីនកំពុងរៀបចំបញ្ចេញទិន្នន័យអតិផរណាខែកុម្ភៈជាមួយនឹងការកើនឡើងប្រចាំខែប្រហែល ១៥.៣% ធ្លាក់ចុះពី ២០% ក្នុងខែមករា និង ២៥% កាលពីខែមុន។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីនៅក្នុងប្រទេសនេះក៏បាននិយាយផងដែរថា ស្ថានភាពក្នុងខែមីនាអាចកាន់តែ “ស្មុគស្មាញ” នៅពេលដែលសេដ្ឋកិច្ចនៅតែអាប់អួរ ដោយសារការលក់ និងសកម្មភាពផលិតកម្មធ្លាក់ចុះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNgh4Wit2aVhTUgry0WHguDJYaQiC8vha4jZgS4cGSHIeJCuKMPCMgWglljvNC04WIUL5iPqh7hcVkKsDWMJX4OtC8DGGTMZV1bb4eqWDoteBmllKziapUznzwKn9qNedH3unV9kaM1nnFhIIg72Ha_6t52nSvyusn2hQhMoNrYXIgfNw7lq3dKtAMOZI/s1280/photo_2024-03-13_15-33-57.jpg

មិនធម្មតា! ឥណ្ឌា បា.ញ់ សាកល្បង មី.ស៊ី.ល ឆ្លងទ្វីបដោយជោគជ័យ

0

ប្រទេសឥណ្ឌា ៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានប្រកាសនៅក្នុងបណ្តាញសង្គម X កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ថា ប្រទេសឥណ្ឌាទទួលបានជោគជ័យក្នុងការ បា.ញ់ សាកល្បង មី.ស៊ី.ល ឆ្លងទ្វីបផលិតដោយខ្លួនឯងទៅលើបរិយាកាស ដែលវាប្រើប្រាស់បច្ចេកវិទ្យាទំនើបអាចបាញ់ទៅលើបរិយាកាសបានច្រើនគោលដៅ (Multiple Independently Targetable Re-entry Vehicle – MIRV) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFkE2iKkhuloHK3FF-Mfdi1kTLXBY1USrx8KHiJHHiGsWDNmU416FTu31XDLgGHkgHUp23of-HRFwJhJhNNxzA-3ENrGidTNorKExBjKqKCxPihasSg0jgYE2iRu44o4wnsuINkMu-KeJY43_Ak2NzMGtR8fY2D29D7yjHYmwQXQnWPVZKWAfS8pkA7wY/s3456/4ZPINN7XJBCO5JHQUR4FZI2EFM.jpg

ក្រុមអ្នកវិទ្យាសាស្ត្ររបស់ឥណ្ឌាបានបំពាក់បច្ចេកវិទ្យាទៅក្នុងមីស៊ីល Agni-5 ដើម្បីជួយឱ្យការបាញ់មីស៊ីល១គ្រាប់ ប៉ុន្តែអាចបញ្ជូនក្បាលគ្រាប់ ដើម្បីបាញ់ទៅលើបរិយាកាសបានច្រើនគោលដៅផ្សេងគ្នា ។ គេចាត់ទុកថា នេះជាការបោះជំហានចុងក្រោយសម្រាប់មីស៊ីលប្រភេទ Agni ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ។https://www.livemint.com/lm-img/img/2023/09/17/1600x900/Narendra_Modi_1694946736780_1694946737023.jpg

ប្រទេសឥណ្ឌាអាចបាញ់មីស៊ីល Agni-5 ក្នុងរយៈចម្ងាយឆ្ងាយរហូតដល់៥.០០០គីឡូម៉ែត្រឯណោះ ។ វាជាមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ឬជាមីស៊ីលបាញ់ឆ្លងទ្វីប និងជាមីស៊ីលតែមួយគត់ដែលមានវត្តមាននៅឥណ្ឌា នាពេលបច្ចុប្បន្ននេះ ។

សហរដ្ឋអាមេរិក, អង់គ្លេស, បារាំង, ចិន និងរុស្ស៊ី គឺជាប្រទេសមហាអំណាចលើពិភពលោក ដែលមានមីស៊ីលប្រភេទ (MIRV) ។ រីឯប្រទេសប៉ាគីស្ថាន ក៏បានចាប់ផ្តើមយកមីស៊ីលប្រភេទនេះមកសាកល្បងបាញ់ផងដែរ កាលពីឆ្នាំ២០១៧ ។ នេះបើតាមទិន្នន័យរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងមិនចែកចាយអាវុធ (Center for Arms Control and Non-Proliferation) ដែលមានទីតាំងនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។

គួរបញ្ជាក់ថា មីស៊ីលប្រភេទ MIRV របស់ប្រទេសឥណ្ឌា ត្រូវបានអភិវឌ្ឍន៍ឡើងដោយអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកការពារជាតិ (Defence Research and Development Organisation) ដែលជាភ្នាក់ងារស្រាវជ្រាវស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពឥណ្ឌា ៕https://www.stripes.com/incoming/lxaszx-ap08050701884.jpg/alternates/LANDSCAPE_910/AP08050701884.jpg

ផ្ទុះការរិះ.គ.ន់ពេញបណ្តាញសង្គម! ក្រោយគ្រូបង្រៀនជនជាតិចិនម្នាក់វា.យ.ដំ.សិស្សយ៉ាងឃោ.ឃៅ

0

ប្រទេសចិន៖ កាលពីពេលថ្មីៗនេះ បើយោងតាម South China Morning Post បានរាយការណ៍ថា គ្រូបង្រៀនម្នាក់នៅខេត្ត Hunan ប្រទេសចិន បានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពេញបណ្តាយសង្គម ក្រោយលេចធ្លាយវីដេអូនាងវាយ.សិស្ស.ស្រីជាច្រើនដងយ៉ាងឃោរ.ឃៅនៅលើតុ និងដាល់.សិស្សប្រុសម្នាក់ចំមុខព្រោះតែពួកគេអត់ធ្វើកិច្ចការផ្ទះ។

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បណ្តាញទំនាក់ទំនងសង្គមរបស់ចិនបានផ្សព្វផ្សាយវីដេអូមួយដែលបង្ហាញឱ្យឃើញ គ្រូបង្រៀនគណិតវិទ្យាថ្នាក់ទី ៦ នៅសាលាបឋមសិក្សា Jinquan ខេត្ត Hunan ភាគកណ្តាលប្រទេសចិន បានស្រែកនិងធ្វើបា.បសិស្សយ៉ាងសា.ហាវនៅក្នុងថ្នាក់រៀន ដែលវីដេអូនេះត្រូវបានថតដោយគ្រូម្នាក់ទៀតនៅជាប់ថ្នាក់រៀននេះ។ ហើយនាងក៏ត្រូវបានគេចាប់ដោយកាមេរ៉ាសុវត្ថិភាពវា.យក្បាលសិស្សស្រីម្នាក់នៅលើតុជាច្រើនដង និងដា.ល់មុខសិស្សប្រុសម្នាក់យ៉ាងព្រៃ.ផ្សៃទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0B-Ii3Wf9t9x483PwAjTopZ_d-Tp5kQz4-xtC5pKdb2X0ShtQeTL28ndKS6I0aactu30XsvqbOYWucnvkOa4apkIy420ypAIdcH5g2CrShg6UYU5LrGO5XW3_H2DjexE3KIcgdiFis83-JttD4i1J0ynexbBMWt9O5ALEXXpTq1idXux9xtSoAhEgt4E/s1280/photo_2024-03-13_14-07-04.jpg

បន្ទាប់ពីបែកធ្លាយនូវវីដេអូនេះ មិនយូរប៉ុន្មានគ្រូបង្រៀនស្រីម្នាក់នោះក៏ត្រូវបានព្យួរការងារ ហើយប៉ូលីសកំពុងស៊ើបអង្កេតបន្ថែមទៀតជុំវិញករណីនេះ។ វីដេអូនេះបានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមចិន Douyin ភ្ញាក់ផ្អើល និងខឹងសម្បារយ៉ាងខ្លាំង ដោយមានអ្នក Comment ច្រើនជាង ២០០,០០០ គិតត្រឹមថ្ងៃទី១២ ខែមីនា។ មនុស្សជាច្រើនបានចោទសួរថា ហេតុអ្វីបានជាគ្មានអ្នកណានៅសាលាព្យាយាមបញ្ឈប់គ្រូម្នាក់នេះអញ្ចឹង? អ្នកខ្លះទៀតក៏ខំមិនថា «ឱព្រះអើយ វាគួរឱ្យរន្ធ.ត់ណាស់»។

ទោះជាយ៉ាងណាក៏ដោយ ឧប្បត្តិហេតុនេះមិនមែនជាលើកទីមួយទេ កាលពីចុងឆ្នាំ ២០២៣ គ្រូបង្រៀនសាលាបឋមសិក្សាជនជាតិចិនម្នាក់ក៏ត្រូវបានផ្អាកផងដែរសម្រាប់ការឱ្យសិស្សស្រីម្នាក់ទះកំផ្លៀងខ្លួនឯងនៅពេលនាងញ៉ាំអាហារសម្រន់នៅក្នុងថ្នាក់ ហើយគ្រូនោះក៏បានបង្គាប់ឱ្យសិស្សប្រុសក្នុងថ្នាក់វាយសិស្សស្រីដោយការទះកំផ្លៀងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUqO9tN_X1C04Alg7zUh3BvLlY3rnrRjR7p1MsfzW4yYlanOf5J3i9uoNt9yeTseQB7QkUC3KJWufMcM1AVpQJIJnl2_X-tiiiCY3hsvEOc1Qj9RQblcBL3uXPfiikWrkxA5RwY2Q35vGTow9g_TazxdnuXtMY05Wbd8_NFlPITxTjCrU1hXy9jWSyx7k/s1280/photo_2024-03-13_14-07-14.jpg

បន្ទាប់មកកាលពីខែកក្កដាកន្លងទៅ គ្រូបង្រៀនសាលាឯកជនម្នាក់ក៏ត្រូវបានគេរកឃើញថាបានធ្វើបាបសិស្សជាច្រើនឆ្នាំ ដោយបង្ខំឱ្យពួកគេទះកំផ្លៀង និងជេរប្រមាថគ្នាទៅវិញទៅមក។ ក្នុងខែដដែលនោះ វីដេអូពីកាមេរ៉ាឃ្លាំមើលបានបង្ហាញពីគ្រូបង្រៀននៅសាលាមួយភាគខាងជើងប្រទេសចិន ដោយប្រើអំពើហិង្សាដាក់ទណ្ឌកម្មសិស្ស។ ហេតុនេះ ឧប្បត្តិហេតុគ្រូវាយដំសិស្សកំពុងកើនឡើងខ្លាំងនៅក្នុងប្រទេសចិននាពេលបច្ចុប្បន្ន៕

 

 

“អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ” អាចនឹងត្រូវដាក់ជាបេតិកភណ្ឌវប្បធម៌អរូបី

0

កាលពីពេលថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំសិក្ខាសាលាមួយស្តីពី “អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ” ដើម្បីប្រមូលឯកសារសំខាន់ៗ នៅក្នុងការស្នើសុំចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។May be an image of 1 person, dais and textរដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា បានលើកឡើងថាសិក្ខាសិលានេះធ្វើឡើងក្នុងគោលបំណង សំខាន់ៗចំនួន៤គឺ៖

១. រួមគ្នាសិក្សាស្វែងយល់ចែករំលែកបទពិសោធន៍ អំពី “អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ” ដ្បិតកិច្ចពិធីមានច្រើនបែបច្រើនយ៉ាងប្លែកៗគ្នា ពីតំបន់មួយទៅតំបន់មួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRRqFLPuflVLGKrVWX6-_gMpznH1m3WOBwBrkab0wYu4_Vo7hzyNmaleP-zCqufCW-TJ8WZfkD-Z7khpVZuNZ7EzLv25fOQc1N0rpU_MgeLMv0jzIpoUcxIsOQ_kJ2FRFpPWXkopgKhoBs1_2hzKUyWh9wxLm35Tnb4y3cZ_YnUkL7viQsIe6VVINSMSs/s1536/wedding.jpg

២.ប្រមូលធាតុចូលដើម្បីជាប្រយោជន៍ក្នុងការរៀបចំឯកសារអំពីអាពាហ៍ពិពាហ៍ខ្មែរ ដើម្បីស្នើសុំចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

៣.រួមគ្នាគិតអំពីយន្តការអភិរក្សមរតកវប្បធម៌ ពោលគឺ “អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ” ឱ្យបានគង់វង្សទៅអនាគត។ រួមគ្នាគិតនោះ គឺមិនសំដៅតែម្ចាស់មរតក ឬអ្នកប្រតិបត្តិដូចជាលោកតាអាចារ្យ អ្នកភ្លេង អ្នកផ្នួងនោះទេ គឺត្រូវមានការចូលរួមពីគ្រប់ភាគីទាំងអស់។

៤. ផ្សព្វផ្សាយទូទៅអំពីមរតកវប្បធម៌អរូបីនៅកម្ពុជា និងអំពីអនុសញ្ញា២០០៣ នៃអង្គការយូណេស្កូ ស្តីអំពី “កិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី” ដែលកម្ពុជាបានចូលជារដ្ឋភាគីតាំងពីឆ្នាំ២០០៦៕https://cambodiatravel.com/images/2020/10/Khmer-wedding22.jpg.webp

 

ញាក់សាច់! មកុដឆ្នាំនេះរបស់ Miss Grand Cambodia មានតម្លៃដល់ទៅខ្ទង់លានដុល្លារច្រើនជាងឆ្នាំមុនដាច់

0

ឆ្នាំ២០២៤នេះគឺជាឆ្នាំទី២របស់លោកស្រី អ៊ឹម សុគន្ធា ក្នុងការរៀបចំកម្មវិធីប្រកួត Miss Grand Cambodia ដែលត្រៀមនឹងចាប់ផ្តើមប្រកួតនាខែមិថុនា ខាងមុខ។ ទន្ទឹមនឹងកម្មវិធីរៀបចំកាន់តែធំជាងឆ្នាំមុនអ្នកគ្រប់គ្រងរូបនេះបានទម្លាយថាតម្លៃមកុដឆ្នាំនេះតួលេខដល់ខ្ទង់លានដុល្លារអាម៉េរិក។ នេះមានន័យថាម្ចាស់មកុដឆ្នាំនេះពិតជាសំណាងខ្លាំងដែលអាចនឹងគ្រងមកុដថ្លៃជាងមកុដឆ្នាំមុនរបស់ ភឹម ស្រីនោ ដាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi51zFEITXz35dr7ayBuRI-FslWdFo54j_kUoeeWNQj8Et6GT98EPBkJ0wVFZW9-FJgEqRIwS3Cg-iJFj2GHgNFW_NFrmWKx0-PRX_B9yWIioWkHvE4bwJGu4T_IjUtNvJRBRoRRCYm3ZMr-xHC-hCObsKEvMh-nE96ij1TxsS-_UfQuiT0a_ddYTO4MHU/s2048/image_2024-03-13_09-40-43%20(2).png

លោកស្រី អ៊ឹម សុគន្ធា បានសរសេរនៅលើបណ្តាញសង្គមនាយប់ថ្ងៃទី១២ ខែមីនា ថា «មកុដ Miss Grand Cambodia 2024 មិនសូវថ្លៃប៉ុន្មានទេត្រឹមតែ 1M$ »។ ដំណឹងដែលមកុដឆ្នាំថ្មីនេះមានតម្លៃរហូតដល់១លានដុល្លារនេះដែរបានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងការរៀបចំរបស់អ្នកគ្រប់គ្រងរូបនេះកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxqjbbcWToG4QwAOL9uTAXq5PspAEfjYBA5EL9S8o6kM2SuQin_Gj9CoFMdoI9nUP8EytXPxRE_6ybNmHHMp965hf25wyROUGRUvfpeZHysSzeSnF-lxwUB3H2bw6DAbQk1gYet4iR5FNrQluKDSWS9c4i2y7GBtp41EPmKQPCvAlfNfroTOnzNrN2QKQ/s1440/image_2024-03-13_09-40-45.png

បើតាមការបញ្ជាក់របស់ លោកស្រី អ៊ឹម សុគន្ធា នាពេលកន្លងមកក៏បានឱ្យដឹងដែរថា ឆ្នាំនេះមានមកុដរហូតទៅដល់១០ឯណោះសម្រាប់អ្នកដែលជាប់លំដាប់រង។ លើសពីនេះ ND Miss Grand Cambodia រូបនេះបានអួតពេញៗមាត់ថា អ្នកជាប់៥នាក់កាលពីឆ្នាំមុនមានដូចជា ភឹម ស្រីនោ កុយ អេនណា អ៊ិន លក្ខិណា ស៊ូ ស្រីនីត និង ណង នីត សុទ្ធតែមានប្រជាប្រិយភាពមានអ្នកស្គាល់ច្រើនទាំង៥នាក់។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍មិនត្រឹមតែជ័យលាភីឯកប៉ុណ្ណោះទេដែលមានសិទ្ធិចេញទៅប្រកួតនៅលើឆាកអន្តរជាតិឆ្នាំនេះសម្រាប់អ្នកជាប់លំដាប់រងក៏មានសិទ្ធិចេញទៅប្រកួតនៅលើឆាកអន្តរជាតិដូចគ្នាក្នុងការប្រកួតបវរកញ្ញាផ្សេង ខណៈបច្ចុប្បន្នលោកស្រី អ៊ឹម សុគន្ធា ទទួលបានសិទ្ធិរៀបចំកម្មវិធីបវរកញ្ញាមួយទៀតនោះគឺ Miss Cosmo Cambodia 2024។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnXDEnlqv0H2oB0DZHUQVNKOQ0R6c3YUTNV9UjEa6qOdHTtZIad2AoNiaa6rxMmNYtp6jNDiWrNKc4MI_JjjeBlimzaKrems9d0A-5HbbuQQteZDfEL8F8jgHLo2nsd1dWnWFK7ZuDKXOCokbQkLz2wcogFn3fVFXW5JtS-0DLkKPAOhsRdqi3DH7epm8/s2048/image_2024-03-13_09-40-46.png

គួរបញ្ជាក់ថា តម្លៃមកុដឆ្នាំចាស់២០២៣ គឺមានតួលេខ២៧ម៉ឺនដុល្លារ ខណៈឆ្នាំនេះច្រើនជាងឆ្នាំចាស់ដល់ទៅ ៧៣០ ០០០ដុល្លារ។ បេក្ខភាពឆ្នាំនេះដែលលេចធ្លោមុនការប្រកួតថ្នាក់ជាតិនាពេលនេះមានដូចជា ម៉ាច ដាវី តំណាងខេត្តរតនៈគីរី, ប៊ី សុធារី តំណាងខេត្តកំពង់ឆ្នាំង, ឌី បញ្ញាវិមាលា តំណាងខេត្តសៀមរាប , លឹម ចាន់សេរីរ័ត្ន តំណាងភ្នំពេញ
និង ផន ស្រីពី តំណាងខេត្តកំពង់ចាម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdvqHLEb-Y1k9279ER96kAYGPnRXSqQI8rB4lrU02NJUWELEUsuSYdc8tkKyxlX45bpYBbD0YH_5VslTbvRKKBCZMlzTAT0nRsYZgpPu3nj3d4SKyH79HxkQHH-3ubYPl_VcnRY5bxzGd_b3GCXNSY9a_0LynimmbFZsa2hkzKv3OOoBbPMxandxU2m38/s1440/image_2024-03-13_09-40-47.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMNVVlAzgP1eeKrQCZ8kLK46nzMpvWnJ-MPDT4jZTMjIhYaz9VxEL_6LbGcm7MvRYc58T_zz-2BieX4GlCfwjS2m1vGVRVyykHonO7Ap6e3h-EmGaTxno3DxEpZQt5SPlj6_c5NRhfQZCUimEwAVEYiGLgShyBAE2DRP4Yhhqy7UnV0S12z-qjnWVdO8c/s2048/image_2024-03-13_09-40-49.png

អ្នកធ្វើការនៅពេលយប់ប្រឈមនឹងផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ

0

យោងការតាមការស្រាវជ្រាវរបស់ទស្សនាវដ្តីឈ្មោះ Chronobiology International បានផ្សព្វផ្សាយអត្ថបទមួយដែលធ្វើឱ្យអ្នកផ្លាស់ប្តូរពេលវេលាធ្វើការ ជាពិសេស អ្នកធ្វើការពេលយប់ និងសម្រាកពេលថ្ងៃ ព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីទស្សនាវដ្តីនេះសរសេរថា អ្នកធ្វើការនៅពេលយប់ប្រឈមនឹងផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ ។

បើតាមការស្រាវជ្រាវបង្ហាញថា អ្នកដែលចូលសម្រាកពេលយប់ជ្រៅបំផុត ពួកគេប្រឈមនឹងផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ ដូចជា ៖ ប្រឈមនឹងការស្លាប់ កើនឡើង១០%, ជំងឺផ្លូវចិត្ត កើនឡើង៩៤%, ជំងឺទឹកនោមផ្អែម កើនឡើង៣០%, ជំងឺក្រពះ និងបំពង់រំលាយអាហារ កើនឡើង ២៣% ព្រមទាំងជំងឺពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម កើនឡើង ២២% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwoYk_RDzqmZ2yyE51w0igE3YUHrIpAYwQE7jpqIml6-ZZYUVzFKKGo85mWvMghQ6ouLJTcc92rQ4qbdW2xjG8ulno_9mzPzKZ7U72ur1O0UDXxenhd3AWbxRULsEI3un_fqBjh21a_-FjDWHEVISd7oGH0bSV9Awtngr_P5q34jlt7gULG2NTSXaZoqg/s1000/202211214-night-shift.jpg

ចំណែកលទ្ធផលស្រាវជ្រាវរបស់សាកលវិទ្យាល័យ King’s College នៅប្រទេសអង់គ្លេស កាលពីឆ្នាំ២០២៣ បង្ហាញថា ការសម្រាកតិចតួចពេក ឬសម្រាកតិចជាងរយៈពេល៥ម៉ោងកន្លះក្នុង១យប់ វានឹងប៉ះពាល់ដល់អរម៉ូនផ្សេងៗក្នុងរាងកាយ ហើយធ្វើឱ្យពួកគេបរិភោគអាហារច្រើនជាងមុនដើម្បីឱ្យខ្លួនឯងឆ្អែត ។ ហេតុនេះ បើពួកគេមានទម្លាប់បែបនេះយូរទៅ វានឹងធ្វើឱ្យឆាប់ឡើងទម្ងន់ ។ ក្រៅពីនេះ អរម៉ូនផ្សេងៗនឹងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធខួរក្បាល និងរាងកាយទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSXNzkJfa4lSaTLNpKZ1oGsg93RQzo9IS7rI03WuEazoDv5craeRq6GNC06W85t-7gkEGobi6Y4bcbZ5byIEsCisuUd-l1-74SJCizSsRsGXhCxlylObqEsrlBLo8yiDB7qStISn2p8OCOE607oHM5axsW-E8_XEP4xSNK0hH_-0WcQ78NhxzXHMOsAl4/s602/main-qimg-a3c8f989226798cd8d4fd8fa06553762-lq.jpg

ជាទូទៅ អ្នកធ្វើការពេលយប់មានទម្លាប់ចូលសម្រាកយប់ជ្រៅ ឬចេញពីធ្វើការពេលជិតភ្លឺ បន្ទាប់មក ពួកគេចាប់ផ្តើមចូលសម្រាកនៅពេលព្រឹក ។ ការស្រាវជ្រាវបង្ហាញថា អ្នកមានទម្លាប់បែបនេះតែងប្រឈមមុខនឹងជំងឺកាចសាហាវកាន់តែខ្លាំង និងឆាប់ស្លាប់ទៀតផង បើទោះជាពួកគេមានអាយុតិចក្តី ។ អ្នកធ្វើការពេលយប់តែងកើតជំងឺដាច់សរសៃឈាមខួរក្បាល, គាំងបេះដូង និងខ្សោយតម្រងនោម ។ នេះមិនទាន់រាប់បញ្ចូលកត្តាផ្សេងៗ ដូចជា ៖ តំណពូជ, ការបរិភោគអាហារ, ការរស់នៅប្រចាំថ្ងៃ, គុណភាពអាកាសធាតុ និងបរិស្ថានជុំវិញ ។

ដូច្នេះហើយ អ្នកធ្វើការងារពេលយប់ទាំងឡាយ ចាំបាច់ត្រូវយកចិត្តទុកដាក់ និងថែទាំសុខភាពរបស់ខ្លួនឱ្យបានខ្លាំង ហើយគួរតែជ្រើសរើសបរិភោគអាហារឱ្យបានសមរម្យផងដែរ ពីព្រោះសុខភាព គឺជាបញ្ហាសំខាន់បំផុតសម្រាប់ជីវិតមនុស្សម្នាក់ៗ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb76-tROJLpC30LtH_hNGYwXzY6VgPYcUF3Q7PTq0Bt7HOXl4Y8DMgQ7KgbRDxw0WoHoUDyrt-jdYN1l0OfAEuHayKCRYB2E_8vmGdXaE8aKlbwyHc2_4_pUuuYeCyjenBuH3EACjLcKNoJXLAwH0KjtXo2CHFhS3tG124tpT4_BNZbBJfvnHZhtYrqjA/s2121/some-coffee-for-a-late-night-shift-royalty-free-image-879751676-1548957316.jpg

វិធីបំបាត់ក្លិនមាត់មិនល្អ ក្រោយទទួលទានខ្ទឹមសនិងខ្ទឹមបារាំង

0

ខ្ទឹមសនិងខ្ទឹមបារាំង គឺស្ទើរតែមិនអាចខ្វះបាននៅគ្រប់មុខម្ហូប ព្រោះវាមានរសជាតិឆ្ងាញ់ ជាពិសេសការទទួលទាន ផ្ទាប់ជាមួយសាច់អាំងជាដើម។ ប៉ុន្តែការបរិភោគខ្ទឹមទាំងនេះដោយផ្ទាល់ អាចបណ្តាលឱ្យយើងមានក្លិនមាត់មិនល្អ ដែលធ្វើឱ្យបាត់បង់ភាពជឿជាក់និងភាពអាម៉ាស់ផងដែរ ប្រសិនបើអ្នកនិយាយទៅកាន់អ្នកដទៃ។ ដូច្នេះដើម្បីបំបាត់ក្លិនមាត់មិនល្អ ក្រោយទទួលទានខ្ទឹមសនិងខ្ទឹមបារាំង អ្នកគួរអនុវត្តវិធីដូចខាងក្រោម៖

១.ទំពាស្ករកៅស៊ូ៖ ជ្រើសរើសប្រភេទស្ករកៅស៊ូដែលមានក្លិនជីអង្កាម ជាធម្មតាជួយកម្ចាត់ក្លិនមាត់យ៉ាងឆាប់រហ័សបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkUH98ga7GTa6bDpWoOLPP7ZhjdkcCbkVxbAZMCELRD_6ObzSCFJA7eROtVrxQr8p0NW8ZDNTgfTmMJRqKW7pI8ONRlAy8mC2otQ5RxJL-geXcQwpVDHlnKCK2wTCfV4qgaY7p4yKmcwymtjlYFlC8Sl_4Br1BEhtKTKG50JnaMnrDz8KKj4ScH65qRow/s1000/photo_2024-03-13_11-00-49.jpg

២.ទំពាផ្លែប៉ោម៖ ទំពាផ្លែប៉ោង ២ ទៅ ៣ ចំណិត ក្រោយទទួលទានខ្ទឹមរួច ដោយសារផ្លែប៉ោមអាចបន្សាបសារធាតុស្ពាន់ធ័រ ដែលមាននៅក្នុងខ្ទឹមស និងខ្ទឹមបារាំងយ៉ាងមានប្រសិទ្ធភាព។

៣.សម្អាតអណ្តាត៖ អ្នកអាចប្រើឧបករណ៍កោសសម្អាតអណ្តាត ដើម្បីជួយក្នុងការកាត់បន្ថយសមាសធាតុស្ពាន់ធ័រ ដែលងាយនឹងបង្កជាក្លិននៅក្នុងមាត់របស់អ្នក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_8IZwX3YnuF_8Vhdozp1lGilGk9aBmEkDlUkhheLnJCq37zff8ZWDuaQP4tv7p0mdQq8RKds3ZUyWZHhl4Oma7HcobQOXI-jtq3zVioonPrI_1E_WYEfXT05MVmjeNWBHH4SWDbC112brcAgEAaKKcwahR5Wrwm7ZOEW7e0XtJIpa8FZT-KSJdW_ue5o/s700/photo_2024-03-13_11-01-46.jpg

៤.ទឹកក្រូចឆ្មារ៖ អ្នកអាចយកទឹកក្រូចឆ្មារមួយស្លាបព្រាបាយ ដាក់ក្នុងទឹកក្តៅឧណ្ហៗមួយពែង ហើយកូរវាបន្តិច រួចយកទឹកនេះមកខ្ពុរលាងសម្អាតមាត់រយៈពេល ២ ទៅ ៣ វិនាទី។ អ្នកអាចធ្វើបែបនេះ ១ ទៅ ២ ដងក្នុងមួយថ្ងៃ តាមដែលអាចធ្វើបាន ដ្បិតទឹកក្រូចឆ្មារមាន pH ទាប។ វាធ្វើឱ្យអសកម្មអង់ស៊ីម alliinase ដែលទទួលខុសត្រូវចំពោះការបំបែកសមាសធាតុស្ពាន់ធ័រ នៅក្នុងមាត់ដែលបណ្តាលឱ្យមានក្លិនមាត់មិនល្អ។

៥.លាងសម្អាតមាត់ដោយទឹកខ្ពុរមាត់៖ ការធ្វើតាមទម្លាប់នៃការដុសធ្មេញជាមួយនឹងថ្នាំដុសធ្មេញ ការសម្អាតអណ្តាត និងការលាងជម្រះមាត់របស់អ្នកជាមួយនឹងទឹកខ្ពុរមាត់ គឺជាវិធីដ៏ប្រាកដមួយ ក្នុងការធ្វើឱ្យដង្ហើមរបស់អ្នកស្រស់ស្រាយ។ ការអនុវត្តទាំងនេះត្រូវបានគេរកឃើញថាផ្តល់លទ្ធផលល្អបំផុតប្រឆាំងនឹងក្លិនមាត់អាក្រក់ ឬក្លិនមាត់មិនល្អ ហើយក៏ជាជម្រើសដោះស្រាយក្លិនបន្សល់ទុកពីការទទួលទានខ្ទឹមផងដែរ។ ដូច្នេះទឹកខ្ពុរមាត់ដែលមានសារធាតុ chlorine dioxide គឺជាជម្រើសដ៏ល្អបំផុតសម្រាប់កម្ចាត់ក្លិនមាត់មិនល្អ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0YhFUL4kVf_d8bKjUqQruXfBQdtpXkQiX70PJeSq1_7nldPhdsVpEFFmXwRtMpBeQKxriRJ36cOsWInTuvAii79uwGyRkpZSiw40vM141pvSW8gbIvONstQRvcPR6GrT5yRKqDy5FM4zj92MvxmiyZllpvBwRjx-BrOSrgnZQ_Z0mRzPgATFHHiG_RMY/s750/photo_2024-03-13_11-01-54.jpg

ប្រទេសចិនប្រើប្រាស់ AI ដើម្បីគ្រប់គ្រងប្រព័ន្ធរថភ្លើងល្បឿនលឿនដ៏ធំបំផុតរបស់ពិភពលោក

0

ប្រទេសចិន៖ ប្រទេសចិន បច្ចុប្បន្នបានប្រើប្រាស់ AI ដើម្បីគ្រប់គ្រងប្រព័ន្ធរថភ្លើងល្បឿនលឿនដ៏ធំបំផុតរបស់ពិភពលោក ដោយសារតែវាមានសមត្ថភាពអាចទស្សន៍ទាយកំហុសបានយ៉ាងត្រឹមត្រូវ ដោយផ្តល់ការប្រកាសមុនពេលមានបញ្ហាកើតឡើងនៅលើផ្លូវរថភ្លើងល្បឿនលឿនដ៏ធំបំផុតនេះ។https://cms.interestingengineering.com/wp-content/uploads/2024/03/Interesting-Engineering_video-1344-x-1080-px-217.jpg

បើយោងតាមសារព័ត៌មានបរទេស ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា មុនពេលចិនចាប់ផ្តើមសាងសង់ផ្លូវរថភ្លើងល្បឿនលឿនដំបូងគេរបស់ពិភពលោកកាលពី ១៥ ឆ្នាំមុន បញ្ហាប្រឈមចម្បងដែលអ្នករិះគន់បានព្យាករណ៍នោះគឺការថែទាំ។ ក្រុមអ្នករិះគន់និយាយថា ការថែទាំនឹងក្លាយជាបន្ទុកមួយ ដោយសារប្រព័ន្ធផ្លូវដែកនៅទីបំផុតនឹងចាស់ទៅតាមពេលវេលា ហើយវានឹងបង្កើតបញ្ហាដែលត្រូវដោះស្រាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6LjLb7tq7UM9TI3GEbhZQqfIGvMjbbU2eUNPasEbDg2xsZJV0qmxp_eDmM-GTgeTD_6PVrzn-Z5edVGfAiP_xG5MJGDXceqhTsrUZ_aRNxKZKUN_H33efEA4L4OWf-bi5Hltkjt2feSQKqXoucXlHzOUkw749Gqwrqm2p1uEbSJ5SavRuDj5-cICElnI/s2048/2018-08-30T000000Z_882621681_RC1B80D5D8B0_RTRMADP_3_CHINA-RAILWAY.jpg

ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះប្រទេសចិនកំពុងប្រើប្រាស់ AI (Artificial Intelligence) ដើម្បីគ្រប់គ្រងប្រព័ន្ធផ្លូវរថភ្លើងល្បឿនលឿនធំបំផុតរបស់ពិភពលោក ក្នុងប្រតិបត្តិការ និងថែទាំបណ្តាញផ្លូវដែករបស់ខ្លួន។ ប្រព័ន្ធ AI ពិសេសនេះមានសមត្ថភាពទស្សន៍ទាយកំហុសបានត្រឹមត្រូវ និងចេញការព្រមានមុនពេលមានបញ្ហា ហើយវាដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាទាន់ពេលវេលានៃខ្សែរថភ្លើងល្បឿនលឿន។
បណ្តាញផ្លូវដែកល្បឿនលឿន ៤៥,០០០ គីឡូម៉ែត្រនេះគឺជាបណ្តាញផ្លូវដែកល្បឿនលឿនដ៏ធំបំផុតនៅលើផែនដី ហើយត្រូវបានគ្រប់គ្រងដោយប្រព័ន្ធ AI នៅក្នុងទីក្រុងប៉េកាំង។ យោងតាមវិស្វករដែលចូលរួមក្នុងគម្រោងនេះ ប្រព័ន្ធ AI នេះមានភាពត្រឹមត្រូវខ្ពស់ប្រហែល ៨៩% ហើយសម្រេចបាននូវចំណុចសំខាន់ៗមួយចំនួនក្នុងអំឡុងពេលប្រតិបត្តិការរបស់វា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwO2SX12brjlRGviQ8PkjpUljanXIzvApkblMClMYBM_PycejiNUi7j9E_9fTsi6mLUcIGqSSyPWEnz0N3Qljn3zYY_wy81OULl6jy9Undo79xcf4VCp8ZT_I4eK02ys5rZTX8CaWLnLEnuNHZzz3P5dXl-EvcYPQk2XmyI4t-sepij143InoIEMiCsJ8/s1024/701c468121554a68b520bbd8b83da591.jpeg

នៅក្នុងការអនុវត្តជាក់ស្តែង ប្រព័ន្ធ AI នេះដំណើរការទិន្នន័យយ៉ាងច្រើនក្នុងពេលវេលាជាក់ស្តែងទូទាំងប្រទេស។ វាក៏មានសមត្ថភាពក្នុងការជូនដំណឹងដល់ក្រុមថែទាំអំពីស្ថានភាពមិនធម្មតាក្នុងរយៈពេល ៤០ នាទីផងដែរ។ ជាមួយនឹង AI ចំនួននៃបញ្ហាផ្លូវតូចដែលលេចឡើងនៅក្នុងផ្លូវរថភ្លើងល្បឿនលឿនដែលកំពុងដំណើរការរបស់ប្រទេសចិនបានថយចុះ ៨០% ក្នុងរយៈពេលមួយឆ្នាំកន្លងមក។
លោក Liu Daoan ដែលជាវិស្វករជាន់ខ្ពស់នៅមជ្ឈមណ្ឌលត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធនៃសាជីវកម្មផ្លូវដែករដ្ឋចិនបានកត់សម្គាល់ថាប្រព័ន្ធ AI នេះពិតជាដំណើរការបានយ៉ាងល្អ។ លោកបានបន្តទៀតថា « ប្រព័ន្ធ AI នេះនឹងជួយក្រុមក្នុងកាត្រួតពិនិត្យ ក៏ដូចជាជួសជុលឡើងវិញបានលឿនតាមដែលអាចធ្វើទៅបាន »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpmPPgiY8e6fQnLRhISa3nVRnPGF4N9vhPY_pdUfLnMONImbFiM6ivntioyj-f4w8PEQwoAG2uHHnFe9WZTPtcmNz2NLCZO6FcD-BqpycidU9D4j8Qy5kEaQ-ExQOsh20aVSQz66jmYoqJy_FnOJbkfvUtjhqacDH-EEBnMIC5KQpRfnrefzDFn9Cqb4Y/s2048/TRAIN-superJumbo.jpg

គួរបញ្ជាក់ដែរថា ផ្លូវរថភ្លើងល្បឿនលឿនរបស់ប្រទេសចិនគឺជាខ្សែបណ្តាញដែលដំណើរការលឿនបំផុតនៅក្នុងពិភពលោក។ ដោយបច្ចុប្បន្ននេះ វាបម្រើដល់រថភ្លើងដែលដំណើរការក្នុងល្បឿន ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយគ្រោងនឹងបង្កើនវាដល់ល្បឿន ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោងនៅឆ្នាំក្រោយ។ រដ្ឋាភិបាលក្រុងប៉េកាំងក៏មានគម្រោងបន្តពង្រីកផ្លូវនេះរហូតដល់វាតភ្ជាប់ទីក្រុងទាំងអស់ដែលមានប្រជាជនជាង ៥០ ម៉ឺននាក់ផងដែរ៕