នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នេះ អ្នកនាំពាក្យសាលាដំបូងខេត្តកំពត បានចេញចំណាត់ការនីតិវិធីរបស់សាលាដំបូងខេត្តកំពត ជុំវិញសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ដែលមានដូចខាងក្រោម៖

១.បានសម្រេច បង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន ៩៥ គណនី
២.បានសម្រេច បង្កកអចលនវត្ថុ (ដី) ចំនួន ១.៧៩១ ក្បាលដី
៣.បានស្តាប់ចម្លើយដើមបណ្តឹងរដ្ឋប្បវេណី ចំនួន ៥.៦៨០ នាក់ និងសាក្សីជាអាជ្ញាធរចំនួន ២៤៩ នាក់។
៤. បានសម្រេចឃុំខ្លួនជនត្រូវបាទ ចំនួន ១០ នាក់, បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវបាទ ចំនួន ៩ នាក់ ប៉ុន្តែមកដល់ពេលនេះមិនទាន់ចាប់ខ្លួនបាននៅឡើយទេ និងបានចេញដីកាបង្គាប់ឱ្យនាំខ្លួន ជនត្រូវវាបាទ ចំនួន ៤០ នាក់ និងបានចេញដីកាបង្គាប់ឱ្យចូលខ្លួនលើជនត្រូវចោទ ចំនួន ១០ នាក់ ដោយកំណត់ឱ្យចូលខ្លួនគិតចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ។
៥. បានចេញដីកាចាត់ឱ្យស៊ើបសួរជំនួស ដោយបង្គាប់ស្រាវជ្រាវរកអត្តសញ្ញាណរបស់ជនពាក់ព័ន្ធ ផ្សេងទៀត និងទ្រព្យសម្បត្តិរបស់ជនត្រូវចោទ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidv31j_Jvxx5d0aeWVAQFwh9tfMK4v70WQLAvzxViHn7KAisXlsRPenXJJOyQ_UZcXLQzw98fGlhU7HhWqnXadkUFT0RMrk3BqT1rFHHmwAh3gqlRO1Dc7heGEIO-EpwZf2ViDLZr5_lMoSY5Htl0Fxp97XkTR2hIrwlbfk7DGlDGqjgu3SG1UgX2Rkus/s1558/440166794_7393581324011051_6581671053171988002_n.jpg

អ្នកនាំពាក្យសាលាដំបូងខេត្តកំពត បានបញ្ជាក់ទៀតថា៖”សាលាដំបូងខេត្តកំពត កំពុងចាត់ការ ហើយនឹង បន្តចាត់ការសំណុំរឿងពាក់ព័ន្ធនឹង ក្រុមហ៊ុន ជា សាវ៉ន រៀលធី ឯ.ក របស់ជនត្រូវចោទឈ្មោះ ជា សារ៉ន ប្រកប ដោយការយកចិត្តទុកដាក់ខ្ពស់បំផុត។https://lh3.googleusercontent.com/proxy/LHixxAt8a4hDuLzdTf8T6z-tWpeG7NjdRa18lc6QiYD1xiz7eesNQZe0YDUbLr-PeMQcKUV6JL4qJWY-8AhU90AaQEtkgRcmBHxyjzJnKXjg82_MZholUEIsgLXFB1ZWCit5EUvxlZ56zrn5vIQoA2Cg4m4

ដោយហេតុថា សំណុំរឿងនេះមានភាពស្មុគស្មាញ មានជនជាប់ទាក់ទិន និងមានជនរងគ្រោះ ច្រើននាក់ ហេតុនេះតុលាការ ត្រូវធ្វើការស៊ើបសួរទៅលើបុគ្គលដែលមានការពាក់ព័ន្ធ ហើយនឹងកំពុងតែបន្តចំណាត់ការ លើអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីស្វែងរកការពិត ដោះស្រាយជូនជនរងគ្រោះ ដើមបណ្តឹងរដ្ឋប្បវេណី ទាំងអស់តាម នីតិវិធីច្បាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQW5aFAkwHInVV1Wwx9By2vsGzmP3SdrSGW6__7T5FqE_O1mWVX6VmBQJEeL3802aIiHOSDEgN-966KRENi2i9_sDcmbdPMAgPKA7MPGdyFgpWfbZqaQcHuXjksv0fUSGV274lkizwZ5InOBQv9Zsltx3wDVaJvGgHS0u0ZM3ihhoi8QRB2IBYoiUVvEw/s1280/439993222_7393607244008459_760182456564061858_n.jpg