ប្រទេសឥណ្ឌូណេស៊ី ៖ លោក Haris Setiawan ជាឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី បានប្រឹងប្រែងចរចាជាមួយអូស្ត្រាលី ដើម្បីនាំចេញផ្លែឈើពីឥណ្ឌូណេស៊ី រួមទាំងផ្លែមង្ឃុតផងដែរទៅកាន់ទីផ្សារអូស្ត្រាលី ។ គំនិតផ្តួចផ្តើមនេះបានសហការជាមួយក្រុមហ៊ុន PT Energi Sterila Higiena ដែលបានស្នើសុំការអនុញ្ញាតពីរដ្ឋាភិបាលអូស្ត្រាលី ក្នុងការត្រួតពិនិត្យគុណភាពទិន្នផលកសិកម្មរបស់ឥណ្ឌូណេស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHu3C38kuYECkxZYdlIqblPCiU9ihzasfz-11sI_PjAs_cnfIh_IL5vAC5ZBRUmOhHlPBfpcj_ewu2ja21zNRAbmZFABQOnAA7ZdKoKgRTCbBod2_WI_wz-epaaQepe9fezkKhoCOxUpVKKzesKB6q3eGgERY09Fk_U6kmttPJu3a_Vf_JHbriXx-pW1c/s620/241447_620.jpg

ការប្រឹងប្រែងចរចាជាមួយរដ្ឋាភិបាលអូស្ត្រាលី គឺជាផ្នែកមួយក្នុងការប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរវាងឥណ្ឌូណេស៊ី និងអូស្ត្រាលី តាមរយៈការប្រើប្រាស់ផលប្រយោជន៍ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដែលបានអនុវត្តចាប់តាំងពីឆ្នាំ២០២០ ។ កាលពីឆ្នាំ២០២២ ឥណ្ឌូណេស៊ីបានទទួលប្រាក់ចំណូលពីការនាំចេញផ្លែមង្ឃុត ស្មើប្រមាណ៧៥លានដុល្លារអាមេរិក ប៉ុន្តែវិធានការរឹតបន្តឹងលើការត្រួតពិនិត្យគុណភាពផ្លែឈើរបស់អូស្ត្រាលី បានធ្វើឱ្យឥណ្ឌូណេស៊ីត្រូវប្រឈមនឹងបញ្ហាមួយចំនួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZZFlTxM86t7eI5n7mwzC_f6OrZrLVhogfMQYAznRmYag3NYr8o8XT6QpzUhZQmsQejaNCp-rQdOwr4Tv8EAoNF0ZMCnJMTv0_1AC-d7anny6xx0qedSqoPRHooyr84dTSZnffwsetYhQ52KaWCiO_0EmDMc5IPBGOWyyo143zv5bmZWQcriJA9Xh00Uo/s1280/shan_zhu_2-1-crop.jpg

ទោះយ៉ាងណា ប្រទេសឥណ្ឌូណេស៊ីនឹងជម្នះរាល់ឧបសគ្គនានាក្នុងការនាំចេញផ្លែឈើទៅក្រៅប្រទេស និងបង្កើនសមត្ថភាពប្រកួតប្រជែងលើការនាំចេញទិន្នផលកសិកម្មផងដែរ ខណៈក្រុមហ៊ុន PT Energi Sterila Higiena រំពឹងថា រដ្ឋាភិបាលអូស្ត្រាលីនឹងទទួលស្គាល់គុណភាពផ្លែឈើឥណ្ឌូណេស៊ី ក្រោយពីបញ្ចប់ការវាយតម្លៃ ។ ផ្លែមង្ឃុតឥណ្ឌូណេស៊ីមានរសជាតិផ្អែមខ្លាំង, ក្លិនក្រអូប, គ្រាប់តូច, សាច់ពណ៌សថ្លា និងមានលក្ខណៈខុសប្លែកពីមង្ឃុតដែលដាំដុះក្នុងប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFliWrQcjJIDnJGk0_AO8bB9oDtaI-2V3CTV0kVlgKr9mTelaAtZjHvrxMOgTi3sL4mXe4J9OyORuKlDL7nY_-MKmMW46I7c5seo4doJ2MIB8x8nND9wQWqM3gGFbUdmqUE97X3L7fMHSqpg6ZJ3SSr7xEmBpo3_Nhm1w8D9omWdF5yIhwy9PMh2kc7wI/s650/the-exports-of-mangosteen-from-indonesia-are-good-in-the-covid-19-pandemic.png

ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំទីក្រុងកង់បេរ៉ា លោក Haris Setiawan និយាយថា លោកបានខិតខំជំរុញការនាំចេញផ្លែឈើរបស់ឥណ្ឌូណេស៊ី ដើម្បីចូលទៅក្នុងទីផ្សារអូស្ត្រាលី ហើយរដ្ឋាភិបាលកំពុងសហការជាមួយក្រុមហ៊ុន PT Energi Sterila Higiena ។ ក្រុមហ៊ុននេះបានដាក់ពាក្យសុំការយល់ព្រមពីរដ្ឋាភិបាលអូស្ត្រាលី ដើម្បីត្រួតពិនិត្យគុណភាពទិន្នផលកសិកម្មឥណ្ឌូណេស៊ីដែលត្រូវនាំចេញ ខណៈមង្ឃុតទទួលបានការពេញនិយមយ៉ាងខ្លាំងនៅលើទីផ្សារអន្តរជាតិ ។

អគ្គកុងស៊ុលអូស្ត្រាលីប្រចាំនៅទីក្រុង Surabaya លោក Fiona Hoggart បញ្ជាក់ថា គំនិតផ្តួចផ្តើមនេះ បានផ្តល់ឱកាសថ្មីសម្រាប់កសិករ និងក្រុមហ៊ុនឥណ្ឌូណេស៊ី ដើម្បីជ្រៀតចូលក្នុងទីផ្សារអូស្ត្រាលី និងទីផ្សារប្រទេសផ្សេងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNvunLsOksaUjScqlRn0ncp60iXuFIG3srIgF2a_qgtJllLGB7KxBPRuGyfvOgCUfkZImxkyKNzB-os3NGZTgUCf7HJm17CgXy3-Shvhuf_qbkzy4OtJ5lQGWYcICSaraSDcy-ww9BNVNzeltRcjf0GExzJm3DmAHV7EOozplV-nk7To7y-V1Sq9Wf6AQ/s1280/1618887550_Mangosteen_WhatsApp%20Image%202021-01-09%20at%2016.09.30.jpeg

រីឯនាយកក្រុមហ៊ុន PT Energi Sterila Higiena លោក Dahlan Iskan និយាយថា ៖ «យើងសូមកោតសរសើរក្រសួងពាណិជ្ជកម្ម និងឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីនៅទីក្រុងកង់បេរ៉ា ដែលបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីបង្កើនការប្រកួតប្រជែងផលិតផលកសិកម្មឥណ្ឌូណេស៊ី» ៕