នៅទ្វីបអាស៊ីមានទន្លេធំៗសរុបចំនួន ៦០ ដូចជាទន្លេមេគង្គ ទន្លេយ៉ាងសេ ទន្លេ Brahmaputra ទន្លេ Irrawaddy និងទន្លេជាច្រើនទៀត។ ទោះជាយ៉ាងណាតើអ្នកដឹងទេថា ទន្លេរបស់ប្រទេសណាដែលវែងជាងគេបំផុតនៅក្នុងទី្វបអាស៊ី? ចម្លើយនោះគឺទន្លេ យ៉ាងសេ (Yangtze) ដែលមានទីតាំងស្ថិតនៅប្រទេសចិនគឺជា ទន្លេដែលមានប្រវែងវែងជាងគេបំផុតប្រចាំទ្វីបអាស៊ី ហើយជាប់លេខចំណាត់ថ្នាក់លេខ ៣ នៅលើពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghyphenhyphenmg2JiBmRj69QFbEMBC0vGsEHv5n2eQy21uDHtXYYuMuztMm9UAbAHS1qtI4S2fHNvGlCKndkU-IeWy_BLqilIv2hUtM8Md92yMRgGfgm1c2DmvUi5IO5shFLTRfiT0dTLIB56rxDoMGnLv9Rk8AqcrR9KE6c_6J_UpSahDYkUU1yxAKd1FQRs9j5aw/s900/5ed0b43fa310a8b2fa4cf941.jpeg

ទន្លេនេះមានប្រភពហូរចេញមកពីទឹកកកនៅភ្នំតាំងហ្គូឡា (Tanggula) ក្នុងតំបន់ទីបេ ហើយធ្វើដំណើរប្រហែល ៦,៣០០ គីឡូម៉ែត្រ រហូតហូរចេញទៅក្នុងសមុទ្រខាងកើត ក្បែរទីក្រុងសៀងហៃ។ ទន្លេយ៉ាងសេ ហូរឆ្លងកាត់ព្រំប្រទល់ខេត្តរបស់ចិនសរុបចំនួន១០។ ឈ្មោះ Yangtze នេះជាទូទៅត្រូវបានហៅដោយប្រទេសដទៃប៉ុណ្ណោះ ខណៈនៅក្នុងប្រទេសចិនផ្ទាល់ គេនិយមហៅថា «ទន្លេឆាងជាំង» ដែលមានអត្ថន័យថា «ដងទន្លេដ៏វែង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZzUZ0MHuO-5NeSmxi-8rHW0xlEZyipC7ujP-XJILj94fSA9tXLpk7P7CPXKgmEPFMPNDb9XoL9G8OYxuKbdPo-cBIEuPFsB_WIhAOgQeJIP0mWZC9pz0F1ZxkS2rV_yQC-8x_023nmI_3hH-K_cdZXk6_QR2NLQf9p5MNenDMPfrkbVhXmKFDGMIvfWI/s1200/Dusk_on_the_Yangtze_River.jpg

ទឹកទន្លេនេះហូរកាត់តំបន់ ដែលមានសណ្ឋានដីខុសៗគ្នា រួមមានទាំងតំបន់ខ្ពង់រាប ព្រមទាំងតំបន់វាលទំនាប ក៏ប៉ុន្តែភាគច្រើន គឺប្រមាណបីភាគបួននៃការធ្វើដំណើររបស់វា ទន្លេយ៉ាងសេ ហូរឆ្លងកាត់តាមតំបន់ភ្នំ ដែលកន្លែងខ្លះ មានទេសភាពជ្រលងភ្នំជ្រៅៗ យ៉ាងស្រស់ស្អាតនៅអមដងទន្លេ។ ទន្លេយ៉ាងសេមានដៃទន្លេសរុបប្រហែល ៧០០ ក្នុងនោះមានដៃទន្លេធំៗចំនួន ៨។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxCqU-iRcW34Jm0iZYssfAieQ2SUiW8WAhUjvW18j8Pk7mtFbXgKJhEyN2Z_9BZAotjIJ06Sam7NQpex12SW-dckQqguCP4X2-uUvWpOeuE79c-jOwC0jtddm21k9wEwXWQ4iqUZdEHc_8qP__qg7i66Tt4lW3Fe8WBxwOfQhp_B3dpbnELczJPU-rs4s/s478/gty_yangtze_river_dm_120907_wblog.jpg

គួរបញ្ជាក់ដែរថា ទន្លេយ៉ាងសេដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងការធ្វើដំណើរនៅក្នុងប្រទេសចិន។ វាជាផ្លូវទឹកស្នូលរបស់ចិន ហើយជិតមួយភាគបីនៃប្រជាជនចិនសរុប រស់នៅក្នុងតំបន់អាងទន្លេនេះ ដែលជាទីតាំងគ្របដណ្តប់លើផ្ទៃដី ប្រមាណជាង ១៨០ លានហិកតា។ ពីដើមមកទន្លេយ៉ាងសេ ត្រូវបានគេចាត់ទុកជា ខ្សែបន្ទាត់ខណ្ឌចែករវាងភាគខាងជើង និងភាគខាងត្បូងប្រទេសចិន ប៉ុន្តែក្រុមអ្នកជំនាញតំបន់ភូមិសាស្រ្ត ចាត់ទុកខ្សែបន្ទាត់ពិតប្រាកដ គឺជាទន្លេឈីងលីង-ហ័រអាយ (Qinling-Huai) ឯណោះទៅវិញទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib7c_dwzLmC-ekn6AOUeLygiz5Sd70tC8zt0RDNUG-Nqx4r69DCt_9dYhJFir8qHEQL5MSB_uP0zv2WIkCDtJkEhTkJPSXzqy78X-SMuEkHKr0H6GGQu12GkjIpOYltehFRQcgXLkgjw-xS4yKbaaVv77ARh9FKGS9UqIuAyyMZoJdvD8Xi82HFXEUNMA/s1000/kaDuczYYRTQVm7ko9VLuPA-1200-80.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBPhgwy21Z08ckucB8hLYABkJq5FA9r1aLCnv0xJQ8sQCwmiakRctYIpygQub_kLia7oFlcYQc4Ei8f4j21BXutZVakmbVv7UAbRDx5BvCsBcXfSjiYvTKaCNaumXinULkZqxV2FEaxIGOqaxKFBo7pLpsjQBTz-6QzjSMaUYcjVOyTMVEEb7LV4pTbKw/s450/450px_china_yangtze_river_map4280589487720255395.png