ប្រទេសថៃ ៖ យោងតាមមន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃឱ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ២០២៤ វិនិយោគិនបរទេសបានចាប់អារម្មណ៍វិនិយោគលើផ្នែកមួយចំនួននៅប្រទេសថៃ ដោយសាររដ្ឋាភិបាលមានវិធានការជំរុញការវិនិយោគជាច្រើន ដើម្បីឱ្យថៃអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់អាស៊ាន និងពិភពលោក ។ រីឯប្រទេសដែលបានមកវិនិយោគនៅថៃច្រើនជាងគេ រួមមាន ៖ ជប៉ុន, សិង្ហបុរី, អាមេរិក, ចិន និងហុងកុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijp5Q19dbXeF2CRF89LaZiFYGSpvD2loed6BTx86hDtqdTseiJ8YrmmxVrG_-B3c-1F_HruUK_dqNsdctYP2DxhxfWWQ4QPUoZ9JpOvpUXrmNbq7SNdhk4T1o6R6lk_79iH_rUQb1fl0jl59dHh3A5RNdjDdZMNMu_FQPtv5bSD8JS0C9fIs7oQY15ytk/s800/MahaNakhon_Building%20Bangkok_Thailand_2-L.jpg

បើតាមទិន្នន័យរបស់នាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មនៃក្រសួងពាណិជ្ជកម្មបង្ហាញថា ការវិនិយោគពីបរទេសនៅត្រីមាសទី១ ឆ្នាំ២០២៤ មានទឹកប្រាក់វិនិយោគស្មើជាង៣ម៉ឺន៥ពាន់លានបាត ហើយការវិនិយោគភាគច្រើនពាក់ព័ន្ធនឹងផ្នែកសេវាកម្ម, ផលិតអគ្គិសនីពីថាមពលពន្លឺព្រះអាទិត្យ, ការលក់ឧបករណ៍អេឡិចត្រូនិក និងកុំព្យូទ័រ, អាជីវកម្មលោហៈ និងការអភិវឌ្ឍកម្មវិធី Software ព្រមទាំងការផលិតគ្រឿងបន្លាស់រថយន្ត និងឧបករណ៍អាលុយមីញ៉ូម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7nr8NY4vSXzgKkAZ_VtKmMg0jjnE6-whNegN1NcLIa4d26Z2nIgPUENYc8rdez7ilrMC_JOeSFl6gQtn5XdwcLl9076F7QWPpVVZFPUbIzfHvorWtrnXL3cKACaNWmKIswNWAAM18I7fBcXbruoc4W_lvKVG999Kd22mA9ri_ZwanpKrPe05P2eYN3gc/s1200/thailand-reopening-plan.jpg

លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានណែនាំឱ្យស្ថាប័នពាក់ព័ន្ធជំរុញឱ្យមានការវិនិយោគពីបរទេសបន្ថែមទៀត ដើម្បីឱ្យពលរដ្ឋថៃមានការងារធ្វើក្នុងស្រុក ពីព្រោះលោកជឿជាក់ថា វានឹងជួយជំរុញសេដ្ឋកិច្ចជាតិ ។ នេះបើតាមការអះអាងរបស់លោក ឆ័យ វ៉ាត់ឆារ៉ុង មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ។https://cdnimgen.vietnamplus.vn/uploaded/wbxx/2023_08_22/vna_potal_thai_lan_lien_minh_do_dang_pheu_thai_dung_dau_chon_ung_cu_vien_thu_tuong_6891975.jpg

ការវិនិយោគពីបរទេសបានជួយឱ្យពលរដ្ឋក្នុងស្រុកមានការងារធ្វើ និងមានប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាព ។ ក្រៅពីនេះ វាក៏បានផ្ទេរចំណេះដឹងផ្នែកឧស្សាហកម្មដល់កម្លាំងពលកម្មក្នុងស្រុកផងដែរ ដើម្បីអភិវឌ្ឍន៍សមត្ថភាពប្រកួតប្រជែងជាមួយប្រទេសនានាលើពិភពលោក ។

ខាងក្រោមនេះជាប្រទេសមកវិនិយោគនៅថៃ រួមមាន ៖
១-ជប៉ុន មានទឹកប្រាក់វិនិយោគ ស្មើ១៩.០០៦លានបាត ក្នុងផ្នែកផ្សាយពាណិជ្ជកម្ម និងផលិតអគ្គិសនីពីថាមពលពន្លឺព្រះអាទិត្យ
២-សិង្ហបុរី មានទឹកប្រាក់វិនិយោគ ស្មើ៣.២៩៤លានបាត ក្នុងផ្នែកស្តារនីតិសម្បទា និងពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce)
៣-អាមេរិក មានទឹកប្រាក់វិនិយោគ ស្មើ១.០៤៨លានបាត ក្នុងផ្នែកវិស្វកម្ម, អាជីវកម្មឈ្មួញកណ្តាល និងការលក់ឧបករណ៍អេឡិចត្រូនិក និងកុំព្យូទ័រ
៤-ចិន មានទឹកប្រាក់វិនិយោគ ស្មើ២.៨៨៦លានបាត ក្នុងផ្នែកអាជីវកម្មលោហៈ និងការអភិវឌ្ឍកម្មវិធី Software
៥-ហុងកុង មានទឹកប្រាក់វិនិយោគ ស្មើ១.០១៧លានបាត ក្នុងផ្នែកផលិតគ្រឿងបន្លាស់រថយន្ត និងឧបករណ៍អាលុយមីញ៉ូមhttps://wp-assets.dotproperty-kh.com/wp-content/uploads/sites/15/2020/08/03044838/Baiyoke-Tower-II--1024x682.jpg

លោក ឆ័យ វ៉ាត់ឆារ៉ុង មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីបន្តថា ៖ «លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ការវិនិយោគពីបរទេសក្នុងផ្នែកសេវាកម្ម នៅត្រីមាសទី១ ឆ្នាំ២០២៤ បានបង្ហាញពីភាពជោគជ័យក្នុងការបំពេញការងាររបស់រដ្ឋាភិបាលនាពេលកន្លងមក ដូចជា ៖ គោលនយោបាយការទូត, សេដ្ឋកិច្ច, ការផ្តល់ភាពងាយស្រួលសម្រាប់ការប្រកបអាជីវកម្ម និងការផ្តល់អត្ថប្រយោជន៍ដល់វិនិយោគិន» ៕