នាល្ងាចនេះសម្តេចតេជោហ៊ុន សែន នឹងធ្វើជាគ្រូបង្វឹកកិត្តិយស នៃក្រុមបាល់ទាត់តារាកម្ពុជា(Cambodia football super stars) ដែលមានអ្នកចម្រៀងខេមជាប្រធានក្រុម និងឈិន ឈឿន ជាគ្រូបង្វឹក ក្នុងជំនួបទល់នឹងក្រុមគុនខ្មែរ ក្នុងជំនួបសប្បុរសធម៌ ក្រោមមូលបទ (រួមគ្នាដើម្បីសប្បុរសធម៍និងប្រយុទ្ធប្រឆាំងគ្រឿងញៀន) និងដើម្បីប្រម៉ូលថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា។May be an image of 1 person and text

នៅក្នុងជំនួបល្ងាចនេះ សម្តេច សម្រេចចិត្តប្រើប្រព័ន្ធ ៣-៤-៣ ក្នុងការចូលរួមដឹកនាំការប្រកួតជាមួយគ្រូបង្វឹកផ្លូវការលោក ឈិន ឈឿន នៅស្តាតអូឡាំពិក។May be an image of 9 people and text

គួរបញ្ជាក់ថា ការប្រកួតសប្បុរសធម៌នេះ ត្រូវបានសម្តេច និភរិយា ឧបត្ថម្ភថវិការផ្ទាល់ខ្លួនចំនួន២០០លានរៀលផងដែរ និងអំពាវនាវឱ្យសប្បុរសជនជួយជាថវិការដើម្បីទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ព្យាបាលកុមារកម្ពុជា៕May be an image of 2 people and text