ទម្លាប់ជាច្រើនហាក់ដូចជាមិនមានអ្វីដែលមានប្រយោជន៍ដល់យើងទាល់តែសោះ ដូចជាការលេងទូរស័ព្ទ លេងហ្គេម ស្តាប់ចម្រៀង មើលទូរទស្សន៍ ដែលវាអាចធ្វើឱ្យយើងប្រឈមនឹងបញ្ហាវិទ្យុសកម្ម ប៉ះពាល់ដល់ខួរក្បាល ដោយមនុស្សជាច្រើនគិតថាការអនុវត្តទម្លាប់បែបនេះគឺមិនល្អឡើយ។ ផ្ទុយទៅវិញបើយោងតាមចិត្តវិទូ Tracy Alloway បាននិយាយថា ទម្លាប់ទាំងនេះមិនប្រាកដថាមិនល្អទាំងអស់នោះទេ វាក៏អាចជួយឱ្យអ្នកឆ្លាតវៃផងដែរដូចជា៖

១.ការលេងហ្វេសប៊ុក៖ ចិត្តវិទូបាននិយាយថា ការលេងហ្វេសប៊ុកអាចបង្កើនទំនាក់ទំនងរបស់អ្នកជាមួយមនុស្សផ្សេងៗទៀតជុំវិញពិភពលោក បង្កើនការសប្បាយរីករាយ មិនធ្វើឱ្យអ្នកឯកា មានព័ត៌មានថ្មីៗដែលអ្នកអាចដឹងមុន ក៏ដូចជាជួយបង្កើនការចងចាំនៃការប្រកបការងាររបស់មនុស្ស មានន័យថា ពេលដែលអ្នកតាមដានមើលគណនីរបស់នរណាម្នាក់ក្នុងហ្វេសប៊ុក អ្នកនឹងចងចាំរាល់ចំណង់ចំណូលចិត្តរបស់គេ ហើយនៅពេលជួបគ្នាខាងក្រៅអ្នកងាយនឹងផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយគេ ជាជាងការដែលមិនធ្លាប់ស្គាល់គ្នាទាល់តែសោះ។ ដូច្នេះប្រសិនបើគ្មានបណ្តាញសង្គមយើងក៏មិនសូវមានភាពឆ្លាតវ័យក្នុងការបញ្ចេញមតិ ហើយក៏មិនសូវស្គាល់មនុស្សច្រើនប្រភេទផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2ZBvDkVKnu1Ut1n2s_Irq46YyYr14oBTET1hz5UqN0A4wsA1LFQU1z9A1St0Fs_lvQHd-ML_1Y7IYtDR1MSvA9AvtbmjKrYLBpymH7Jwn797MQzK9p6wwOkmW8SfeTmZzQmfrGQJdT1PpM3fKzBSdQitMNgjDamHq4GXbadL5JMZMjJrIVlHB7p9USd0/s1280/photo_2024-04-25_12-00-16.jpg

២.មើលវីដេអូហ្គេម៖ វាស្រដៀងនឹងហ្វេសប៊ុកដែរ កិច្ចការទាក់ទិននឹងសមត្ថភាពចងចាំជាច្រើនដែលពាក់ព័ន្ធនឹងវីដេអូហ្គេម មានហ្គេមជាច្រើនដែលទាមទារឱ្យអ្នកលេងចងចាំអំពីគោលបំណងនៃឧបករណ៍ និងវត្ថុជាច្រើនផ្សេងៗពីគ្នា ដូចជាលក្ខណៈពិសេសនៃវត្ថុបំណងមួយចំនួន និងទីតាំងច្បាស់លាស់ជាច្រើនក្នុងពេលតែមួយ។ លើសពីនេះទៅទៀត ល្បឿន និងជម្រៅនៃវីដេអូហ្គេម ជម្រុញឱ្យខួរក្បាលរបស់អ្នកដំណើរការបានយ៉ាងល្អ និងវិភាគស្ថានភាពនិម្មិតបានលឿនជាងពេលដែលគេនៅមជ្ឈដ្ឋានធម្មតា។ ប្រសិនបើអ្នកមិនទាន់ជឿទេ អ្នកអាចតាមដានជាមួយវីដេអូ Major League Gaming នៅលើ YouTube។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_V2nBVvsEUl2o18LhMTf9ZwcBCXKqn2okrI8CJp_3D_DaDfw6x8anQ1GE2Sr5DNQi_mT0W8i1_sTKrF_zuN8Ya5GiaY8MAu8FApsGC6ktYXfCjF5ze4jNZaMBfbAJUALsGVHgZicdOLdYO6BHXz207XgU75X4UJ9sFbT8nk1Y-Qkgtem2I_UwHOM2kVQ/s1280/photo_2024-04-25_11-59-53.jpg

៣.ការស្តាប់តន្ត្រី៖ ការស្តាប់តន្រ្តីបែបក្លាស៊ិកអាចជួយឱ្យអ្នកមានការចងចាំល្អក្នុងការរៀន និងការទន្ទេញ ធ្វើឱ្យអ្នកដែលមានអារម្មណ៍ស្មុគស្មាញ ប្រែទៅជាអារម្មណ៍ល្អ។ ម្យ៉ាងទៀត ប្រសិនបើអ្នកចេះលេងឧបករណ៍តន្រ្តីកាន់តែល្អ ព្រោះវាអាចជួយឱ្យខួរក្បាលអ្នកមានការលូតលាស់ល្អ និងវិវឌ្ឍសមត្ថភាពខ្ពស់ក្នុងការចាត់យក ក៏ដូចជាកត់ចំណាំតុងផ្សេងៗពីគ្នា មិនថាស្របពេលកំពុងតែផ្តោតលើអ្វីផ្សេងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYfEGyxCQa4y5llzKcQ5micVPBeL4shZtl2muFgSGOnBhKIazuM79Q0BqYTpDedWjalbmmmz8OycYD5-9M6kEIT8GWhacSzgHfKZHm2shm5jSsijBv26p1ORRHkNVh4cFVOvCBLMMTPkT1Z1-mBL3diOCcoSCILmNVV_g633VV_jaDfJioUJDRbbNKbgw/s1280/photo_2024-04-25_12-00-25.jpg

៤.ការគេងសម្រាករយៈពេលខ្លី៖ ថ្មីៗនេះ សៀវភៅមួយក្បាលដែលនិយាយអំពីការអភិវឌ្ឍសមត្ថភាពរបស់ខួរក្បាល ដែលត្រូវបានបោះពុម្ពផ្សាយដោយចិត្តវិទូ Richard Restak បានបើកបង្ហាញពីអាថ៌កំបាំងនឹកស្មានមិនដល់ជាច្រើន។ ក្នុងនោះក៏មានឥទ្ធិពលនៃការគេងសម្រាករយៈពេលខ្លីផងដែរ ជាពិសេសការគេងពេលថ្ងៃត្រង់ ដែលនាំមកនូវ “ការបង្កើនការចងចាំក្រៅបណ្តាញ (off-linememory enhancement) ” បានច្រើនដូចជាការគេងគ្រប់គ្រាន់ពេលយប់ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0GcNJydKVtRTK-Csv7XaOFdx7y0pqMmih9mYbX0d03uTR8xkGPlHCu1jbJIsdirFSbSQ7S3xwVPUsSkZNwtTw_wqTj2qJmIeXf88s1C0kStCoauVMiwrD8oQQGHYczRmI6k7eX7L_ikp0Bf_XlmpIpECDMrm2j_ilLsMfm6gDwzElgcjXJLfGifHbCaA/s1280/photo_2024-04-25_12-00-32.jpg