វីដេអូក្តៅៗពីបណ្តាញសង្គម បានបង្កឲ្យមហាជនខ្មែរជាច្រើនប្រតិ.កម្មទៅលើស្រ្តីខ្មែរស់នៅអាមេរិកម្នាក់ និយាយរិះ.គន់បែបជាន់ពន្លិចទៅលើព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ខណៈ លោក Rich KH ក៏បានចេញមុខមកបកស្រាយហាក់ហួសចិត្តជាខ្លាំងលើស្រ្តីរូបនេះ ព្រោះតែការលើកឡើងរបស់គាត់ហាក់ពន្លើសអំពីការពិតខ្លាំងពេក។

បន្ទាប់ពីវីដេអូរបស់ស្រ្តីម្នាក់ មានគណនីឈ្មោះថា Da Healthy Life បានផ្សព្វផ្សាយនៅលើបណ្តាញសង្គមហាក់បន្ទោសបង្អាប់មកលើព្រលានយន្តហោះខ្មែរខ្លាំងពេក លោក Rich KH ដែលជាអ្នកមានឥទ្ធិពលមួយរូបលើបណ្តាញសង្គម ថែមទាំងជាអ្នកដែលមានបទពិសោធន៍រាប់ភ្លេចក្នុងការធ្វើដំណើរកម្សាន្តទៅកាន់ទីតាំងនានាជុំវិញពិភពលោក បានចេញមុខមកបកស្រាយជុំវិញការលើកឡើងរបស់ស្រ្តីខាងលើនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie2SVZP5RIax5MRkpboWMnnSOaA3OoEcNqhvYC_HKTnqy_UqYUWGCxW89D6imdw8rP8mEI50l5d3giBz-REUsCxny2EN4bNR6zouDBSdwgbId-WyOYw5gaIKoGED1x-zyPjiIMECuIuxSWLpoV8yYsTOObNCTZcaZZkwspHcCY4-3vHbKQiQGuqE9Bzqk/s1280/photo_2024-04-25_16-11-18.jpg

ដោយស្រ្តីខាងលើបានចោទប្រកាន់ថា ព្រលានយន្តស្រុកខ្មែរហាក់តូចចង្អៀត ហាក់មិនស្មើនឹងព្រលានរបស់រដ្ឋតូចមួយនៃសហរដ្ឋអាមេរិកផង។ ខណៈលោក Rich KH បានបកស្រាយថា យើងមិនអាចប្រៀបធៀបស្រុកខ្មែរជាមួយសហរដ្ឋអាមេរិក ដែលជាមហាអំណាចពិភពលោកបានទេ ណាមួយសហរដ្ឋអាមេរិកគឺមានរហូតដល់ ៥០រដ្ឋ ក្នុងនោះរដ្ឋតិចសាស់មួយគឺមានទំហំធំជាងប្រទេសខ្មែរផង។ ដូច្នេះ ការប្រៀបធៀបនេះហាក់មិនសមស្របទាល់តែសោះ។ ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់ថា ស្ថានភាពប្រទេសផ្សេងៗគឺមិនដូចគ្នានោះទេ មានប្រទេសផ្សេងទៀតដែលក្រលំបាកជាងយើង ព្រលានគេតូចចង្អៀតជាងយើងឆ្ងាយណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSDhtWqYvQP9NRxBQUslVyTqMoLCSa3cvyFEHIcev5bbZz9p52GNylXJsNqZGsWjpjuXFxX0Ay9as7Z8xlVHCbi9dfGlUuMN66dw6fIy9n90MlnIfgORsFYT2zYpdZdzGeIQFvJE5baO1TI3e_-2aRoeKLT5trd-Z97Vcm-gRP_V6iMWXycwNEWexY72Y/s1280/photo_2024-04-25_16-11-19.jpg

ស្រ្តីខាងលើក៏បានលើកឡើងថា ព្រលានយន្តហោះភ្នំពេញ បានថ្លឹងគីឡូវ៉ាលីរបស់ខ្លួនលើស រហូតដល់ទៅ៣គីឡូក្រាម ខណៈបានថ្លឹងពីផ្ទះមកត្រឹមតែ២៣គីឡូ តែពេលមកដល់ព្រលានយន្តហោះថ្លឹងឃើញ ២៦គីឡូក្រាម។ លោក Rich KH បានលើកឡើងថា វាមិនអាចទៅរួចនោះទេដែលព្រលានយន្តហោះថ្លឹងលើសរហូតដល់ទៅ៣គីឡូនោះ។ យ៉ាងច្រើនអាចលើសត្រឹមតែកន្លះខាំ ឬក៏១ខាំប៉ុណ្ណោះស្របតាមលក្ខខណ្ឌផ្សេងៗ ហើយព្រលានយន្តហោះខ្មែរក៏រមែងមានកិច្ចសហប្រតិបត្តិការត្រឹមត្រូវនិងច្បាស់លាស់ជាមួយនឹងព្រលានយន្តហោះអន្តរជាតិនៃប្រទេសដទៃទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFQSFiajDtsZWP1EsoIjewEw7fa-6ocuwRdNO5CCJW9C_bIgmMdORSmI7NpQbK0TzKpOuAp_cSAAGgCnaDng5HZitgKGARCYnmyoZg2V28mvFnxgZaewGDlT1kNXFzYpL1iZqq-vCTk04xRHknVYPHEulnb4M6ppOXIiAWXSLW6G9-1OTd5Xp92ey-H2c/s891/Screenshot%202024-04-25%20161400.png

ស្រ្តីខាងលើក៏បានលើកឡើងទៀតថា ព្រលានយន្តខ្មែរគ្រាន់តែពាក់មួកក៏មិនបានផង និងតម្រូវឲ្យដោះចេញដើម្បី Check In។ លោក Rich KH ថា តាមរយៈបទពិសោធន៍របស់លោកនៅឯសហរដ្ឋអាមេរិកក៏តម្រូវឲ្យដោះមួកដូចគ្នាដែរ ដើម្បីជាការងាយស្រួលក្នុងការពិនិត្យ ផ្ទៀងមុខជាមួយនឹង Passport ។

ស្រ្តីខាងលើក៏បានបន្តទៀតថា Wifi នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញមិនដំណើរការទាល់តែសោះ។ លោក Rich KH ថាវាទំនងមកពីស្រ្តីខាងលើ មិនចេះពីរបៀបប្រើប្រាស់និងភ្ជាប់ Wifi និងមិនអាចទេដែលថា ព្រលានយន្តហោះអន្តរជាតិទាំងមូលគ្មានសេវា Wifi នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ0QNUsBuTeg0Sxvoox8sPuzLvQ25U895hBa7h9sJF6FzWB-aXDMt18cxcA9W1y3pesU7Djp66rV2cRv6c_NfWYl8y44LzPulCvu0PFDie5_GGSufoot1gj1H10lw2Yih8N8ERiDWNn8VE5ihMBdd7s4f6LULsVNpmbX0LlM8KsJSP408ntfIgb8ZmbDI/s878/Screenshot%202024-04-25%20161419.png

ជាមួយគ្នានេះ លោក Rich KH ក៏បានសំណូមពរទៅដល់ស្រ្តីខាងលើថា ប្រសិនបើមានការរិះគន់ក៏គួរតែរិះគន់ក្នុងន័យស្ថាបនា និងមិនមែនជាការជាន់ពន្លិចបែបនេះនោះទេ។ ម្យ៉ាងវិញទៀតតាមការលើកឡើងរបស់ស្រ្តីខាងលើគឺបាននិយាយពន្លើសអំពីការពិតរហូតដល់ទៅ ៩០% ឯណ្ណោះអំពីព្រលានយន្តហោះខ្មែរ ដែលជាហេតុនាំឲ្យបណ្តុះនូវទស្សនៈបែបអវិជ្ជមានចំពោះអ្នកដែលមិនជ្រាបអំពីព័ត៌មានពិត ជាពិសេសគឺភ្ញៀវទេសចរអន្តរជាតិដែលមានបំណងមកកម្សាន្តនៅប្រទេសខ្មែរ៕