Home Blog Page 1165

ភាពទាក់ទាញនៃសហគមន៍អេកូទេសចរណ៍«កោះហាន» ខេត្តស្ទឹងត្រែង ជាផ្នែកមួយក្នុងតំបន់រ៉ាមសារទន្លេមេគង្គ!

0

កោះហាន ដែលមានទីតាំងស្ថិតនៅក្នុងឃុំកោះស្នែង ដែលយើងអាចធ្វើដំណើរឆ្លងតាមស្ពានសេកុង តាមផ្លូវជាតិលេខ ៧ ពីទីរួមខេត្តស្ទឹងត្រែង ដែលមានចម្ងាយប្រមាណ ២៤ គីឡូម៉ែត្រ ទៅដល់កំពង់ដរចម្លងសហគមន៍ និងជិះទូកបន្តទៅកាន់កោះស្នែង។https://tourism.gov.kh/wp-content/uploads/2024/02/425657785_774869598007134_6693739349654815026_n-jpg.webp

កោះហានហ៊ុមព័ទ្ធដោយព្រៃព្រឹក្សាដ៏ខៀវស្រងាត់ ឆ្នេរខ្សាច់សរក្បុស ទឹកត្រជាក់ថ្លាឆ្វង់ ជាផ្ទៃទឹកនៃតំបន់អភិរក្សជីវចម្រុះ នៃតំបន់រ៉ាមសារ តាមដងទន្លេមេគង្គ។ ទេសភាពនៅលើកោះនេះទៀតសោតគឺពិតជាល្អឯក គួរឲ្យចង់គយគន់ លោកអ្នកនឹងទទួលបាននូវខ្យល់អាកាសបរិសុទ្ធស្រស់ស្រាយ ដែលវាពិតជាសាកសមណាស់សម្រាប់ស្រលាញ់អ្នកធម្មជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh85xn3jZ-s1t04KX_IK3I9_ue6tIDqjO9bhBiSbj7AUb7S5nrccgI9B_FxpnvpT_-O2goHHRTnlag9nRo6EvvZCrdgSGOU9ltIXK2Y3UilKos3CU2oW7LnoyHXbXv9DFmzbipE3EISYzPUtOViI2QwGXpuHhaO2-GhXhyphenhyphengTaDw6z3l-rDnt8h53x5YnZ4/s1080/180.jpg

នៅលើកោះនេះ អ្នកទាំងអស់គ្នាគឺអាចរីករាយជាមួយនឹងសកម្មភាពសប្បាយៗជាច្រើន ដូចជាទស្សនាព្រៃលិចទឹក ទស្សនាសត្វស្លាប ជីវចម្រុះ និងតំបន់ថ្មកំបោរនៃតំបន់រ៉ាមសារតាមដងទន្លេមេគង្គ ឡើងភ្នំ ជិះកៃយ៉ាក់ បោះតង់ មើលថ្ងៃរៀបលិច ពិសារអាហារឆ្ងាញ់ៗប្រចាំតំបន់ដែលរៀបចំដោយបងប្អូនសហគមន៍ផ្ទាល់ ផ្ទះសហគមន៍ និងរៀនសូត្រពីជីវិតរស់នៅប្រចាំថ្ងៃរបស់ស្រុកទីនោះជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIYWYLMqkamwJLue-ffzTdj_lLdhwUF81YHxvdgggnL37Qz2eMI-j41Z6Wxfm-ktUrNTDfSmXrXr86a14IWzC4YLcpkW-FvOATajVb8Uy36Y7OSZFvkiZKDOoywNPOFEeow26gJMtqX9lKnDMgO5efxXJIssibQU61deogGAARPQASgCBD4XTTyrqwS1I/s1000/d6dc79acd4c349fabcf14b2ac55bdea5.jpg

ដូច្នេះហើយ ភ្ញៀវទេសចរគ្រប់ៗរូបគឺអាចមកលេងកោះហាន នៅលើទឹកដីនៃខេត្តស្ទឹងត្រែងនេះបាន ធានាថានឹងទទួលបាននូវដំណើរកម្សាន្តមួយដ៏រីករាយនិងបទពិសោធន៍ថ្មីមិនអាចបំភ្លេចបាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVH8zuIHmdOXwlZgL1zBCBM3iSbhBAo41z0gRPO4xnRMSDjoWuazkSEXYWp9zlycHLWqQe8O5UP43SM0BV7M9zT-HzMggtuNU1H56bw1azfJzmztvOf9WT5hhaOjfj5d1W2CbMKpzuGbS0LvJax_8srRw91ZrXiUlGYAsU3oYyp-SwG9_U54LWmRj9xpg/s1000/f4cb21816fe449b7b6222c9c1ff07ae1.jpg

មិនធម្មតា! ផ្លែប្លូបឺរីរបស់អូស្ត្រាលីបានបំបែកឯតទគ្គកម្មជាផ្លែធំជាងគេរបស់ពិភពលោក

0

បរទេស៖ កសិដ្ឋានអូស្ត្រាលីមួយកន្លែងបានបំបែកឯតទគ្គកម្មសម្រាប់ផ្លែប៊្លូបឺរីធំជាងគេរបស់ពិភពលោកដែលមានទទឹងជិត ៤ សង់ទីម៉ែត្រ និងមានទម្ងន់ ២០,៤ ក្រាម ពោលគឺមានទំហំធំជាង ១០ ដងនៃផ្លែប៊្លូបឺរីធម្មតា នេះបើយោងតាមការចុះផ្សាយរបស់ BBC នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។https://live-production.wcms.abc-cdn.net.au/4520dad30e66222681f96c59c31bf66d?impolicy=wcms_crop_resize&cropH=2795&cropW=4192&xPos=0&yPos=61&width=862&height=575

យោងតាមប្រភពដដែលបានឱ្យដឹងទៀតថា កាលពីមុនផ្លែប្លូបឺរីទម្ងន់ ១៦.២ ក្រាមដែលដាំដុះនៅភាគខាងលិចនៃប្រទេសអូស្ត្រាលី ក៏ធ្លាប់បានទទួលស្គាល់ដោយ Guinness World Records ថាជាផ្លែឈើធំជាងគេរបស់ពិភពលោកផងដែរ។ ទោះជាយ៉ាងណា គំរូថ្មីនេះគឺជាពូជដែលបង្កើតឡើងដោយ Costa Group ដើម្បីបំពេញតម្រូវការអតិថិជនសម្រាប់ផ្លែប្លូប៊ឺរីធំជាងគេរបស់ពិភពលោក។

លោក Brad Hocking អ្នកជំនាញផ្នែកសាកវប្បកម្មនាំមុខ បាននិយាយថា ពូជ Eterna តែងតែផ្តល់ផលផ្លែដ៏ធំ និងលក្ខខណ្ឌលូតលាស់ថ្មីៗ ដែលធ្វើឱ្យដំណាំនៅកសិដ្ឋានរបស់ពួកគេក្នុងរដ្ឋ New South Wales រីកចម្រើនខ្លាំង។ ក្រុមរបស់គាត់ក៏បានកត់សម្គាល់ឃើញថា ផ្លែប្លូប៊ឺរីគឺជោគជ័យខ្លាំងដោយសារវាមានទំហំធំ និងមានទម្ងន់ធ្ងន់ ដែលស័ក្តិសមបំផុតក្នុងការបំបែកឯតទគ្គកម្មពិភពលោក បើប្រៀបធៀបជាមួយផ្លែឈើចំនួន ២០ ផ្សេងទៀត។ ដូច្នេះ តើ blueberry បំបែកកំណត់ត្រាពិភពលោកមានរសជាតិយ៉ាងណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY9YW6FH1O2eaeBanQ_eUk2HYr_HKLcVG4ePW1bLDGRimNh5zc0TLy7m2FbUhle70Oz57EhMge7DK9sDCPj2gY3TSMPbqyCCN2L89WXWWwcyDVJeBWDREHD5pxD2uM5Y6SQ75euN6wgN_zRid6NRuoXDcAcPxLx4B2UOzfG75V88yzS94yZx5jhqCj7h4/s640/_132929450_heaviestblueberrydiameterphoto.jpg

សម្រាប់រសជាតិនៃផ្លែប្លូបឺរីដ៏ធំនេះ លោក Hocking បាននិយាយថា វាមានរសជាតិដូចទៅនឹងប្លូបឺរីធម្មតាដែរ គ្រាន់តែវាមានទំហំធំនិងធ្ងន់ ហើយបទពិសោធន៍នៃការញ៉ាំគឺខុសគ្នា ដោយសារប្លូបឺរីធម្មតាមានទំហំតូចៗ ដូច្នេះយើងអាចញ៉ាំវាបានជាច្រើនគ្រាប់ ប៉ុន្តែសម្រាប់ប្លូបឺរីយក្សនេះគឺយើងញ៉ាំវាតែមួយគ្រាប់គឺនឹងពោះតែម្តង លើសពីនេះផ្លែប្លូបឺរីដ៏ធំនេះក៏អាចញ៉ាំជាមួយគ្នា ២,៣ នាក់បានផងដែរ។

ផ្លែប៊្លូបឺរី គឺជាផ្លែឈើដែលមានរសជាតិឈ្ងុយឆ្ងាញ់និងពេញនិយមខ្លាំងទូទាំងពិភពលោក វាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព ដោយសារវាមានសារធាតុសំខាន់ៗដូចជា កាបូអ៊ីដ្រាត ជាតិសរសៃ វីតាមីន C និងសារធាតុរ៉ែ ក៏ដូចជាសារធាតុម៉ង់ហ្គាណែសជាដើម ដែលជួយប្រឆាំងអុកស៊ីតកម្ម ជួយដល់សុខភាពបេះដូង ខួរក្បាល និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3ajXEcX8vpoAetABX6bI5b2qLCeTst8pUk3qV5Jn65szOTfbvhA_L4J_Tgx2W-rEMSFe0UzhlTV6sLNllc_vVPPtK3FRVy3mzXwHM7mvEHepDMDATUQoygAybMOy3qawAi0PtEAtuL3Nu1wxmeKZT6ajPWqgQ4BB_aXejBfuhtLt7wvd0WLvQeQ0a6GE/s1050/4KT9TT4_432578209_914751997322943_5497160536959626778_n_1_jpg.jpg

តារាសម្តែងជួរមុខកម្ពុជា ស៊ីន យូប៊ីន បានជួប Lisa BLACKPINK ឱបគ្នាយ៉ាងស្និទ្ធស្នាលផ្អើលពេញបណ្តាញសង្គម

0

អ្នកគាំទ្ររួមទាំងផេកអ្នកគាំទ្រវិស័យ K-Pop ផងបានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីតារាសម្តែងជួរមុខប្រចាំប្រទេសកម្ពុជាកញ្ញា ស៊ីន យូប៊ីន បានបង្ហោះវីដេអូចូលរួមកម្មវីធីមួយនៅឯប្រទេសកូរ៉េខាងត្បូងដោយបានជួបជាមួយកំពូលតារាចម្រៀង Lisa សមាជិកក្រុម BLACKPINK។ ឱកាសនេះ យូប៊ីន បានថតរូបជាមួយ Lisa និងឱបគ្នាយ៉ាងស្និទ្ធស្នាលធ្វើឱ្យហ្វេនៗបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំងហើយក៏មិនភ្លេចកោតសរសើរតារាស្រីកម្ពុជារូបនេះដូចគ្នាដែលមានឱកាសបានជួបសុទ្ធតែតារាល្បីៗលំដាប់ពិភពលោក។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizql0o7AKU7FsnFu5CFVUYZm10uom5Vd-h4s5x0j9NbocjZyBnsw9Ysnq0F8b7SoZ3uXVP8z0xiffCitZl5lLEPMNTBIWUymKvev2gW0HHBjqvgH4S7f2YX0fk7PhXnYGMR7Tv9zmul8Zj-vTyYJSEzzHAMOdT9SLC-iPx7CgH8G-AIDqGvmnQ2IhuGH0/s1440/image_2024-03-15_09-05-56.png

នៅយប់ថ្ងៃទី១៥ ខែមីនា ស៊ីន យូប៊ីន បានបង្ហោះវីដេអូខ្លីៗចំនួនពីរភ្ជាប់ជាមួយពាក្យពេចន៍ថា«Bulgari studio in Seoul Korea»។ វីដេអូទី១ ជាវីដេអូ ដែលបង្ហាញពីសកម្មភាពរបស់ ស៊ីន យូប៊ីន ឈរថតរូបខណៈមាន Cameramen ថតរូបនាងព្រោងព្រាត។ យូប៊ីន បានស្លៀករ៉ូបពណ៌សវែងយ៉ាងស្រស់ស្អាត អមជាមួយគ្រឿងអលង្ការប្រណីតម៉ាកយីហោដែលនាងចូលរួមនេះ រួមជាមួយការទម្លាក់សក់យ៉ាងសាមញ្ញា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCdU6K7TCsee9-TEx0N6QvwcXs5rH08y8moy9bTa4NQld6H7WApW2a5mVu33VJQOB_KDQQ9ulYgHNg5nI91J3ebF_1iKvYQAN_kgI_DJHYa7V7bFXD6qiNc9qJy2q9VXaKZx5ypDvSu7H3KLEbSi9ZqSlyMVBjGUXhtGtbsR3FbkjKw_BdmApXHkaMfXY/s1440/image_2024-03-15_09-05-54.png

ចំពោះវីដេអូទី២ គឺជាសកម្មភាពរបស់ ស៊ីន យូប៊ីន បានជួបជាមួយ Lisa សមាជិក BLACKPINK ដោយអ្នកទាំងពីរបានថតរូបជាមួយគ្នានិងបានឱបគ្នាស្និទ្ធស្នាលជាមួយការសំណេះសំណាលបន្តិចបន្ទួចផងដែរ។ សកម្មភាពនេះបានធ្វើឱ្យអ្នកគាំទ្របង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងដែលតារាកម្ពុជារូបនេះបានជួបតារាល្បីលំដាប់ពិភពលោកថែមទាំងបានឱបគ្នាទៀតពិតជាពិសេសមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVcpN0r1eziRgk3BjcsNDXuKB0YoNn8o7J4oiyNC4PCLYbH9T0TQtg9ItBOgFZNZCa-KdgYXuG2SG4ydSeOfyvbosg0drdVqON_GhGjaYR0VGmdhydWP0joqyOCvLMFl1OwL9ufAAf2TJgeV9GOhRo6fW-Lks119iQflzH8rHUZpDI0iKkNX3M2i3PI_M/s1440/image_2024-03-15_09-05-54%20(4).png

គេចាំបានដែរថា កន្លងមកនេះ ស៊ីន យូប៊ីន បានចូលរួមកម្មវិធីម៉ាកយីហោធំៗដោយបានជួបជាមួយ Jungkook សមាជិក BTS ចំនួនពីរដងដោយនៅកៀកគ្នាៗប៉ុន្តែមិនមានឱកាសបានថតរូបជាមួយគ្នានោះទេ។ បន្ថែមពីលើនេះ យូប៊ីន ក៏ធ្លាប់បានជួប Jennie សមាជិក BLACKPINK ផងដែរ។ ទន្ទឹមនឹងតារាល្បីៗប៉ុន្មានរូបនេះ ស៊ីន យូប៊ីន ក៏បានជួបជាមួយតារាល្បីៗជាច្រើនរូបទៀតពិតជាមិនសរសើរមិនបានមែនទៅកាន់តារាស្រីរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPTY2MZm9_DFgHE9vRUqR8vNt-Hg2N4KPkk3T4E1OcyuRUiw9gWC_Ncnp6-uKNsyWj9n0fZhTQHJJCDYEI4h0cG6PpEP1x-8ZTE_xE1FvYuCmjFWCWXi8LGBrVPhpQuw5zatzlGtTm512i9KXIMXIQwCgWHWPxdss7jrOu3petobUpwYjYFyH3dyC_bfg/s1440/image_2024-03-15_09-05-54%20(3).png

កម្មវិធីនេះ Lisa បានបង្ហាញខ្លួនក្នុងឈុតពណ៌ខ្មៅសិចស៊ីតិចតួចហើយនាងក៏បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតភ្ញាក់ផ្អើលជាមួយនឹងរ៉ូបពណ៌ខ្មៅនេះដូចគ្នាព្រោះអ្នកគាំទ្រតែងតែចូលចិត្តឃើញ Lisa ស្លៀករ៉ូបពណ៌នេះដោយសារតែនាងបានបញ្ចេញនូវរូបរាងមើលទៅសិចស៊ី ឆើតឆាយ និងភាពទាន់សម័យជាមួយនឹងសក់លើកឡើងលើ និងគ្រឿងអលង្ការឆើតឆាយ ដែលបានបញ្ចូលគ្នាមើលទៅយ៉ាងល្អឥតខ្ចោះ៕

Park Min Young និងតួអង្គផ្សេងទៀតក្នុងរឿង «Marry My Husband»ចាយភាពរីករាយលើទឹកដីវៀតណាម

0

តារាសម្ដែងស្រីកូរ៉េខាងត្បូង Park Min Young រួមជាមួយនឹងសមាជិកសម្តែងក្នុងរឿងភាគទូរទស្សន៍ «Marry My Husband» បានចាប់ផ្ដើមដំណើរកម្សាន្តទៅកាន់ទីក្រុងឆ្នេរសមុទ្រ Nha Trang ប្រទេសវៀតណាម។ បុគ្គលិកក្នុងរមណីយដ្ឋាននេះបានលាតត្រដាងថាក្រុមមកពីរឿងភាគទូរទស្សន៍រួមមាន Park Min Young, Na In Woo, Lee Yi Kyung និង Choi Gyu Ri បានកក់រមណីយដ្ឋានសម្រាប់ការស្នាក់នៅរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី ១០ ខែមីនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFhaK718k-BjGMWIXBjen5bGUrZ7zaKSZenicyIuR4rF75ykI1l3L5E1aPnfKWy6kyav22jKInYcf6BJhHcp7GeTVpJo8JBBA6-3rGSJ-YN1ZnFRg-nwb4xQ53eGvGsoqjmrWdJY8qIhIXKgC66DM3J5q5dRj-m4fNRusjT5KyeQs2ZzzcEXqsDSf54yM/s1079/image_2024-03-14_16-20-59%20(4).png
ក្នុងអំឡុងពេលដំណើរកម្សាន្តរបស់ពួកគេ តារាសម្តែងភាគច្រើនបានចូលរួមក្នុងការសម្រាកលំហែកាយ និងចូលរួមក្នុងសកម្មភាពផ្សេងៗដូចជា ការហែលទឹក ទទួលការស្ប៉ា លេងកីឡាវាយកូនហ្គោល និងរីករាយជាមួយបទពិសោធន៍ទទួលទានអាហារឯកជននៅឯកន្លែងស្នាក់នៅរបស់ពួកគេ។ ពួកគេបានបង្ហាញអាកប្បកិរិយា «រីករាយ និងរួសរាយរាក់ទាក់» ចំពោះបុគ្គលិករមណីយដ្ឋានដែលបានស្នើសុំថតរូបជាមួយពួកគេ។

ការមកដល់របស់ Park Min Young តារាស្រីវ័យ៣៨ឆ្នាំរូបនេះមកកាន់ប្រទេសវៀតណាមទៅកាន់ Nha Trang បានធ្វើឱ្យអ្នកគាំទ្រក្នុងស្រុករបស់នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អ្នកគាំទ្រជាច្រើននាក់បានប្រមូលផ្តុំគ្នានៅអាកាសយានដ្ឋាន Cam Ranh ដែលជាច្រកទៅកាន់ Nha Trang នៅថ្ងៃទី១០ ខែមីនា ដើម្បីស្វាគមន៍នាង និងតារាសម្តែងផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQlLXY0c0KGEVb8fat8GYSuQnLJ5N3dA7zSnaIlNYaZUi4ijB9H9gkHXFiOrzJICncOlb7DTFa8eVCPsq0NR_v4u759IyOZ3aMImEupWPxLlK49Ev6_AuqEVIKWLMskimC3TXXwaUoWYFshs4j1-x_4Naj7IgFQa3XOdr0AzEmGULyNV-5UsIWEF4FyVg/s1279/image_2024-03-14_16-21-00.png

សារព័ត៌មាន Star News បានរាយការណ៍ថា ការធ្វើដំណើររបស់ក្រុមការងារភាពយន្តទៅកាន់ Nha Trang ត្រូវបានរៀបចំទុកជាមុន ដើម្បីជាការកោតសរសើរចំពោះតួសម្តែង បន្ទាប់ពីរឿងទទួលបានភាពជោគជ័យលើសលុបទាំងក្នុងប្រទេសកូរ៉េ និងបណ្តាប្រទេសជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPJuYJoX5YjqeW0pbF2Pq4LvPP2Mmymnn0tOL1bObJuFKgbCvULT6nBymgf_7_ZfEvxatijv453ShkilYUgmhQKhGf1Np2jh_6fywWn3nJPJronfeT423gvZ2zybH_qYM5fXdq5PCo7B3UJAldzXI3Y5teBRiprTE89fjGw3R7qCjU9Pj6i2QE5KvhSmE/s1350/image_2024-03-14_16-21-02.png

Park Min Young បានបង្ហោះរូបភាពពីការទៅលេង Nha Trang របស់នាងនៅលើ Instagram របស់នាងកាលពីថ្ងៃទី ១២ ខែមីនា ដោយទាក់ទាញមតិជាច្រើនពីអ្នកគាំទ្រដែលបង្ហាញពីការជូនពរឱ្យតារាស្រី និងសហការីរបស់នាងបានស្នាក់នៅប្រកបដោយភាពរីករាយ។ Nha Trang បានក្លាយជាគោលដៅស្វែងរកបន្ទាប់ក្នុងចំណោមតារាល្បីរបស់កូរ៉េខាងត្បូង ដោយបានធ្វើឱ្យតារាៗល្បីជាច្រើនរូបមកលេងកម្សាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD2ptW7OS9xZp9kIJSwrMRtGkCE4OqYR2NhnoWTMFDzFcZ_9EKF3Ar1lG636wqzPq9a5uEySJEm7D6bRIkgWVb4nB1r-sMmfe2M4t7TCf0M6sMoxNQLbhmwbo8BfEYMQZDk5QE40FKdImAuD-eJDarKYb-Gsd-TTBBQWOmdy77XH-V80dBcK0p8L7ubbI/s729/image_2024-03-14_16-20-59.png

ទិន្នន័យពីវេទិកាទេសចរណ៍ឌីជីថលបានបង្ហាញថា ភ្ញៀវទេសចរកូរ៉េខាងត្បូងមានសមាមាត្រដ៏ធំបំផុតនៃភ្ញៀវអន្តរជាតិទៅកាន់ប្រទេសវៀតណាមក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំដែលបានកើតឡើងនៅក្នុងខែកុម្ភៈ។ បន្ទាប់ពីកូរ៉េខាងត្បូងភ្ញៀវទេសចរជាច្រើនទៀតមានដូចជាប្រទេសចិន សិង្ហបុរី ហុងកុង និងជប៉ុន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgmeRtO09VhNycUcC-xM3HhryekUP2zOzoqG31qXiyM922MsDml0ff0hSN1QmSljHxQbvUKNI8bGtV5GODkQx5lwXMwwIpL2rVt_3xRIJYlYzzEclPLrO9E60WEKZO75JZppOmkUDLDiKYn7fBMr02_OxnbJcm73GFyR8MyTUL8QoPBtCf8XGGmFnAm88/s729/image_2024-03-14_16-20-58%20(3).png

បេក្ខភាព Universal Woman 2024 គ្រងឈុត«អប្សរា»យ៉ាងស្រស់ស្អាតនៅលើទឹកដី«អង្គរវត្ត»

0

កម្មវិធីប្រកួត Universal Woman 2024 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្រោមការរៀបចំរបស់អ្នកនាងប្រាសាទ ដាវីន កំពុងធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីបេក្ខភាពដែលចូលរួមបានគ្រងឈុតអប្សរាខ្មែរដ៏ស្រស់ស្អាតបញ្ចេញសម្រស់ដ៏ល្អឯកនៅទីតាំងប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ លើសពីនេះបេក្ខភាពដែលចូលរួមប្រកួតជាច្រើនប្រទេស ទោះជាមេឃក្តៅយ៉ាងណាបានព្យាយាមដោះស្បែកជើងដើម្បីថតរូបផ្លូវការតាមក្បួនច្បាប់របស់ខ្មែរ។ មិនត្រឹមតែប៉ុណ្ណោះនេះក៏ជាសកម្មភាពផ្សព្វផ្សាយមួយជំរុញឱ្យវិស័យទេសចរណ៍កើនឡើងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8o7uCLlSfSPwrUK4gH-ycTA7P0lOZImON4R8zKToDnexHwu7Jd3VQd6gK7powh-Lxr5h9BxoiyRaopMXeLw6tVQFTrNbux1wc2YuT2on_H1kXa0VKBvNbccreL2yxnVAMnFYwM3NFZjGdxsvJTjD4tF5oOSH1AawbppWB_rWS_bHDmYkxjOPhe0x3J-k/s2048/image_2024-03-14_14-21-42.png

ស្ថាប័ន Universal Woman Cambodia នៅថ្ងៃទី១៤ ខែមីនា នេះបានបញ្ចេញវីដេអូសកម្មភាពពីក្រោយការថតរូបរបស់បេក្ខភាពចូលរួមប្រកួត Universal Woman 2024 ដែលបានគ្រងឈុតអប្សរា។ ស្ថាប័ននេះបានលើកឡើងថា«បងប្អូននេះជាសកម្មភាពខ្លះៗនៅពីក្រោយការថតរូបនៅប្រាសាទអង្គរវត្តរបស់ Universal Woman 2024 ។លោកគ្រូ អ្នកគ្រូក្រុមការងារទាំងអស់បានព្យាយាមបង្រៀនពីការរាំរបាំអប្សារា ការថតរូបអប្សារា អត្ថន័យនៃក្បាច់របាំអប្សារា ហើយព្យាយាមមើលសម្លៀកបំពាក់ដើម្បីធានាឱ្យបានថាត្រូវតាមក្បួនខ្នាតនិងមានរបៀបរៀបរយយើងព្យាយាមធ្វើឱ្យបានល្អបំផុត និងប្រុងប្រយ័ត្នខ្ពស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw3lDXCSXthA47YMYPHtag6kevCsKI8UwRJosCWpEjQW9AdQ1v8pa61NAND3B3IsEjNv5JZjuLuYeJL10Sj0vir84uQUg82f88kVO_nPQQZ9oEH8_o04c1KvhKhobHtt0qNEZ6d34-t3MCymEuYeN5VfTj0Us4YDRqnM3DnpRZ8jdDeW0F2qoUw2UUvb4/s2048/image_2024-03-14_14-21-44.png

ជាមួយគ្នានេះដែរអ្នករៀបចំកម្មវិធីក៏បានបង្ហាញទៀតថា «ឈុត អប្សរា ពី Universal Woman 2024 នៅប្រាសាទអង្គរវត្ត ទោះជាក្តៅយ៉ាងណាក៏យើងព្យាយាមឱ្យបេក្ខភាពដោះស្បែកជើងដើម្បីថតរូបផ្លូវការតាមក្បួនច្បាប់របស់ខ្មែរដែរ យើងក៏អរគុណនិងសរសើរដល់បេក្ខភាពដូចគ្នាដែលគោរពតាមក្បួនខ្នាតរបស់ខ្មែរយើង»។null
កម្មវិធីប្រកួតនេះគឺមានការចូលរួមគាំទ្រពីក្រសួងទេសចរណ៍ផងដែរខណៈបេក្ខភាពចូលរួមទាំងអស់មានជាង៥០ប្រទេស។ Universal Woman 2024 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះគឺក្រោមការគ្រប់គ្រងរបស់អ្នកនាង ប្រាសាទ ដាវីន ហើយរូបអ្នកនាងផ្ទាល់គឺជាលំដាប់រងទី៤ Universal Woman 2023 ដែលបានប្រកួតនៅលើទឹកដីទីក្រុងឌូបៃ។ អ្វីដែលកាន់តែពិសេសថែមទៀត អ្នកនាង ប្រាសាទ ដាវីន ក៏ជាND Mister Friendship Cambodia ផងដែរ ខណៈ លាវ វេងហួរ ទទួលបានជ័យលាភីឯកនៅលើទឹកដីប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmTb2LHuM6qgbdTKnGRvD8b5ld7ZHAXYfFZ21jwiHgikQvRnyYSp2N3X-ICJC4SE6WT_L6wOWg6wtjYKfthlV6k5gi16DygMM1ol7DtzWIIcfFKQ7knRRnZ9CLFAZHek9fQ5wbQx-hZ5_P1mW4DY_p0fiMKXew_lNoW4ebaOS2xVRKz0tRQJfN4XmB9BE/s2048/image_2024-03-14_14-21-47.png

គួរបញ្ជាក់ផងដែរថា សម្រាប់បេក្ខភាពតំណាងឱ្យកម្ពុជាក្នុងការប្រកួត Universal Woman 2024 គឺ Brianna Mai មានវ័យ ២៩ ឆ្នាំរូបនាងជាកូនខ្មែរកាត់អាម៉េរិកហើយក៏ទទួលបានការអប់រំផ្នែករបាំបុរាណខ្មែរបានស្ទាត់ជំនាញផងដែរ ៕

បើចង់ទិញរថយន្តជជុះលោកអ្នកត្រូវគិតដល់ ៥ ចំណុចនេះ

0

ប្រសិនបើលោកអ្នកមានបំណងចង់ទិញរថយន្តមួយទឹក ឬរថយន្តជជុះ ដែលជួយសន្សំសំចៃខ្ពស់ ដោយមិនចង់ទិញទៅខុស អ្នកចាំបាច់ត្រូវមើលពីសភាពម៉ាស៊ីន ជើងក្រោម ទឹកថ្នាំ និងឆែកមើលថាតើជារថយន្តកាត់ត ពីរបីកំណាត់ឬអត់។ ការទិញរថយន្តដំបូង ក្នុងជីវិតរបស់អ្នកគឺជារឿងធំសម្រាប់មនុស្សជាច្រើន ដូច្នេះប្រសិនបើរថយន្តជជុះមានចំណុច ៥ នេះអ្នកត្រូវតែជៀសវាងនិងមិនគួរទិញឡើយកុំឱ្យខាតលុយ ដែលចំណុចនោះរួមមាន៖

១.រថយន្តដែលលេងពណ៌៖ រថយន្តប្រើហើយដែលត្រូវបានលាបពណ៌ទាំងអស់ ឬផ្លាស់ប្តូរពណ៌ដើមរបសរថយន្ត គឺភាគច្រើនមានស្នាមឆ្កូត និងស្នាមប្រឡាក់តូចៗជាច្រើនកន្លែង ដោយសារតែរថយន្តមួយទឹកនេះបានឆ្លងកាត់ការបុកខ្លាំង ឬក្រឡាប់រហូតដល់ត្រូវលាបពណ៌រថយន្តទាំងមូល ទោះបីជាវាមានតម្លៃថោកប៉ុណ្ណាក៏ដោយ ក៏អ្នកមិនគួរទិញនិងត្រូវជៀសវាងបញ្ហានេះផងដែរ។https://www.autotrainingcentre.com/wp-content/uploads/2018/11/car-painting-courses.jpg

២.រថយន្តធ្លាប់ផ្លាស់ប្តូរម៉ាស៊ីន៖ នៅក្នុងករណីនៃការទិញរថយន្តជជុះជាលើកដំបូង ជៀសវាងរថយន្តដែលបានផ្លាស់ប្តូរម៉ាស៊ីន ព្រោះភាគច្រើនម្ចាស់ដើមប្រើរហូតដល់មានស្នាមជាំ និងកង្វះការថែទាំត្រឹមត្រូវ ដូច្នេះឡានបែបនេះមិនគួរប្រើទៀតទេ ដោយសារតែផលវិបាកអាចកើតឡើងនៅពេលក្រោយ។https://scottsfortcollinsauto.com/wp-content/uploads/CarEngine2.jpg

៣.រថយន្តដែលមានជម្រើសច្រើនពេក៖ ជាការពិតណាស់ រថយន្តមានជម្រើសច្រើន វានឹងផ្តល់ភាពងាយស្រួលកាន់តែប្រសើរ ប៉ុន្តែទោះជាយ៉ាងណា ប្រសិនបើដល់ពេលជួសជុលវា? អ្នកក៏នឹងត្រូវប្រឈមមុខនឹងវិក័យប័ត្រជួសជុលថ្លៃជាងគេផងដែរ ឧទាហរណ៍ ជាមួយនឹងកៅអីអគ្គិសនីដ៏ប្រណិត ដែលអាចបណ្តាលឱ្យខូចខាតដល់ប្រអប់លេខ និងម៉ូទ័រនាពេលអនាគតជាដើម។ https://thecarseatlady.com/wp-content/uploads/2020/02/3acrossboosters-1024x768.jpg

៤.រថយន្តមិនពេញនិយម៖ ប្រសិនបើអ្នកទិញរថយន្តជជុះដំបូង យល់ល្អអ្នកគួរទិញរថយន្តទាន់សម័យបន្តិច ព្រោះវាអាចជាការល្អប្រសើរក្នុងការជ្រើសរើសរថយន្តទីផ្សារពេញនិយមដោយសារវាមានគ្រឿងបន្លាស់គ្រប់គ្រាន់ងាយស្រួលជួសជុល និងអាចលក់បន្តទៀតបាន។ ទោះជាយ៉ាងណា ប្រសិនបើអ្នកទិញរថយន្តហួសសម័យ អ្នកត្រូវប្រឈមនឹងបញ្ហាពិបាករកគ្រឿងបន្លាស់ ជួសជុលថ្លៃ និងហាងជួសជុលមិនបានគ្រប់ជ្រុងជ្រោយ ព្រោះអ្នកបច្ចេកទេសមិនសូវជំនាញ ដោយគ្រឿងបន្លាស់ខ្លះអាចត្រូវរង់ចាំបញ្ជាទិញពីបរទេសច្រើនខែ ដែលនេះជាហេតុធ្វើឱ្យខ្ជះខ្ជាយពេលវេលា។https://m.economictimes.com/thumb/msid-51563328,width-1200,height-900,resizemode-4,imgsize-92101/china-to-promote-sale-of-second-hand-vehicles.jpg

៥.រថយន្តដែលមានម៉ាស៊ីនធំ៖ ថ្វីត្បិតតែតម្លៃរថយន្តប្រើរួច ផ្តល់ភាពងាយស្រួលសម្រាប់អ្នកទិញក្នុងការធ្វើជាម្ចាស់រថយន្តម៉ូដែលធំក៏ដោយ ប៉ុន្តែប្រសិនបើអ្នកទិញវាជាឡានដំបូងរបស់អ្នកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ អ្នកគួរតែជ្រើសរើសឡានដែលប្រើម៉ាស៊ីនតូចចាប់ពី ១.៥ លីត្រឡើងទៅ ឬអតិបរមាមិនគួរលើសពី ១.៨ លីត្រទេ ព្រោះម៉ាស៊ីនធំប្រេងកាន់តែច្រើនត្រូវបានខ្ជះខ្ជាយ។ ជាពិសេសរថយន្តដែលមានម៉ាស៊ីន ៦ ស៊ីឡាំង គួរចៀសវាងប្រសិនបើអ្នកមិនចង់ចំណាយលុយដោយសារតែថ្លៃសាំង ដូច្នេះមានន័យថា រថយន្តដែលមានម៉ាស៊ីនធំស៊ីសាំងខ្លាំងជាងរថយន្តដែលមានម៉ាស៊ីនតូច៕

ឥណ្ឌូណេស៊ីប្រារព្ធពិធីបុណ្យ ស.ង្គ្រា.ម ភ្លើងបង្កប់នូវអត្ថន័យបែបនេះ

0

ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីសប្តាហ៍ទី២ នៃខែមីនា ឆ្នាំ២០២៤ អ្នកគោរពសាសនាហិណ្ឌូជាច្រើននាក់នៅប្រទេសឥណ្ឌូណេស៊ី បានប្រមូលផ្តុំគ្នាចូលរួមប្រារព្ធពិធីបុណ្យ «Perang Api» ឬពិធីបុណ្យ ស.ង្គ្រា.ម ភ្លើង «Fire War» ។ ការប្រារព្ធពិធីបុណ្យនេះឡើង គឺក្នុងគោលបំណងបណ្តេញនូវហេតុការណ៍អាក្រក់ៗ ឬខ្មោចព្រាយបិសាចកុំឱ្យមកយាយីធ្វើ បា.ប អ្នកស្រុក ។

វាជាប្រពៃណីចាស់បុរាណមួយដែលគេជឿថា គឺជាការលាងសម្អាត និងកម្ចាត់រឿងរ៉ាវអាក្រក់ៗឱ្យចាកចេញពីជីវិតអ្នកស្រុក ។ អ្នកចូលរួមក្នុងពិធីបុណ្យនេះបានយកមែកឈើមកចងភ្ជាប់គ្នា រួចហើយដុតភ្លើង នាំគ្នារាំ ឬគប់ទៅលើដី ឬគប់ដាក់គ្នាទៅវិញទៅមកផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirkPbLyOp3h0WnhE2_4L4h3iX78aLa_3KswkarbiCvDOATtkkCTIg6WA5Qq0exe6bqJsvQlnobMHataMRN7l-2LF1pNY8pSbRIjV1YXuDB35H8cWyup2MuLlH5eyFg_w0n_TZTaLgj3iG61_M0DLG5WSf1aHd2BGBZ3ZiPMoYyhXunY2K4-I7MKrgAqLw/s730/antarafoto-tradisi-perang-api-lombok-060319-as.jpg

ពិធីបុណ្យ «Perang Api» ត្រូវបានរៀបចំឡើងរយៈពេល១ថ្ងៃ មុនពិធីបុណ្យ «Nyepi» ឬពិធីបុណ្យនៃភាពស្ងៀមស្ងាត់ (Day of Silence) ជារៀងរាល់ឆ្នាំ ។ គេចាត់ទុកថា វាជាពិធីបុណ្យចូលឆ្នាំថ្មីរបស់អ្នកគោរពសាសនាហិណ្ឌូ ដែលរស់នៅលើកោះបាលី និងបរិវេណក្បែរៗគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfKYzYVzuc6CZmsdYLhdRDcZr-IXiAwzjoYUwoKUwnAYwg0yDr4FSu1crN8I_JQ2ynUevFZYyJVeFECtnMsEUWfxxCDWHm5TOIVWZlgPmhHVLViXkQNzGziP8m9kOc3qQc-O2Z5ypmGlElNfKESfVyUMep0g3bCh6o61-WsIAZViIJGE4kvLUMhu8XKK8/s1280/photo_2024-03-15_09-55-05.jpg

នៅឆ្នាំ២០២៤ គេបានរៀបចំពិធីបុណ្យនេះនៅថ្ងៃទី១៣ ខែមីនា ហើយមនុស្សទាំងអស់នៅលើកោះត្រូវតែរក្សាភាពស្ងៀមស្ងាត់រយៈពេល២៤ម៉ោង និងសម្ងំនៅក្នុងផ្ទះរៀងៗខ្លួន ខណៈហាងលក់ទំនិញនានាបិទទ្វារ ។

អ្នកស្រុករស់នៅទីនេះមានជំនឿថា ព្រលឹងវិញ្ញាណ និងរឿងអាក្រក់ៗបានចេញមកនៅថ្ងៃប្រារព្ធពិធីបុណ្យនេះ ហើយបើវិញ្ញាណអាក្រក់មើលឃើញថា នៅទូទាំងទីក្រុងមានសភាពស្ងប់ស្ងាត់ វានឹងចាកចេញទៅ ហើយវានឹងមិនបង្ករឿងអាក្រក់ដល់អ្នកស្រុករស់នៅលើកោះទេ ។ ដូច្នេះ អ្នកស្រុកទាំងអស់នឹងជួបតែសេចក្តីសុខពេញ១ឆ្នាំ និងគ្មានអ្វីមកបៀតបៀន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgodb8BcmevoivMvD9o2p8YOWGCHA1tk9kitKHdG7hOFSvyQ2RVixegA2FSo5EJlqgh4gjy_3bzZsmbF46cio9ABsijWzxDlUpaGP4uN8p3Hvs8otq3W4uoDizeddz1Javg7RdtAsQcpeanU_9wmGVsWyhmqkz5TT85-J-_L5Bm9bToPDcDq4h6BsWpf8w/s1280/photo_2024-03-15_09-55-06.jpg

កម្ពុជាជាប់លេខ១ ជាប្រទេសមានយុវជនកើតក្នុងសម័យឌីជីថលច្រើនជាងគេបំផុតនៅអាស៊ី

0

Gen Z គឺសំដៅលើអ្នកដែលបានកើតនៅអំឡុងពាក់កណ្តាលទសវត្សឆ្នាំ១៩៩០ ដល់ដើមឆ្នាំ ២០១២ ដែលជាក្រុមជនជាតិដើមនៃសម័យកាលឌីជីថលនិងអ៊ីនធើណែតសម័យទំនើប។

យោងតាមការចេញផ្សាយរបស់គេហទំព័រអន្តរជាតិ Seasia កាលពីខែដើមខែកុម្ភៈបានបង្ហាញឲ្យឃើញថា កម្ពុជាជាប្រទេសដែលសម្បូរយុវជនកើតក្នុងសម័យទំនើប ឬមានជំនាន់ Gen Z នេះច្រើនបំផុតក្នុងតំបន់អាស៊ី រហូតដល់ ៦០%។ តាមពីក្រោយដោយភីលីពីន ៤៥%, ឥណ្ឌូនេស៊ី ២៨%, ម៉ាឡេស៊ី ២៦%, ថៃ ២០%, និងវៀតណាម ១៩%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAmSNieMfuWPFs7CZDRq-CYNF6r0wDnNAZkVosF6DPbwS6asX0Y0JBvWCxYBrHFRTBS-bjQhgcu6BzxP_7gn0OaOyWaRUpVRnJQsqOjAttJM1YNGbRYeydVDlnx5Mjxab7t8ZWboniZ_CCz7M_H-ZU1JqqGPIVToeY8L-82QU2FHXYAVCWg7xzq8op2TM/s750/7-e-1.jpg

នៅក្នុងបរិបទដ៏រស់រវើកនិងភាពលេចធ្លោក្នុងតំបន់អាស៊ីអាគ្នេយ៍ មនុស្សជំនាន់ Gen Z គឺនឹងមានទំនាក់ទំនងយ៉ាងជិតស្និតរវាងសង្គមនិងវប្បធម៌ ពោលគឺទំនើបកម្មនិងប្រពៃណី។ មនុស្សដែលបានកើតនៅចន្លោះពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ ដល់ដើមទសវត្សឆ្នាំ ២០១២ នឹងត្រូវបានកំណត់ថាជាក្រុមមនុស្សដែលបានដើរស្របពេលនៃការវិវត្តរបស់ឌីជីថលសម័យដើម រហូតដល់ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យានិងអ៊ីនធឺណិតសម័យថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9qYjkXAY8FrekpMz9u0T_ddqbdNvwsV0KfsRHR9sWXOHlzGAnlgQTlO804Dx-j2sUF1c8qsy49Yyp7hNgkXE8A7C3ibulDGLHVV6Xg2J38FY7jwiukjtNfhVlhEjW8gaexrp2OYu9KoX7zbt_Bi7T1uwzbxmKVhNMsjX8qnpjaH1CWq5CQced-N5CwbA/s800/23-1693093132.jpg

មនុស្សជំនាន់នេះត្រូវបានគេសម្គាល់ថាមានផ្នត់គំនិតក្នុងការប្រាស់បច្ចេកវិទ្យាច្រើន មានមនសិការសង្គម គំនិតផ្តួចផ្តើមធ្វើអ្វីថ្មីៗ ក៏ដូចជាការបញ្ចេញមតិសារធារណៈជាដើម ជាឧទាហរណ៍ការបញ្ចេញមតិក្នុងបណ្តាញសង្គម រិះគន់ដើម្បីស្ថាបនា។

ទោះជាយ៉ាងណា ស្របពេលដែលតំបន់អាស៊ីកំពុងបន្តវិវឌ្ឍ ជំនាន់ Gen Z នេះ ត្រូវបានគេរំពឹងថានឹងដើរតួនាទីសំខាន់ក្នុងការរៀបចំអនាគតរបស់តំបន់ ដោយប្រើប្រាស់បណ្តាញទំនាក់ទំនងគ្នាទៅវិញទៅមក មានស្មារតីច្នៃប្រឌិតខ្ពស់ និងការប្តេជ្ញាចិត្តចំពោះការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់ពិភពលោកផងដែរ៕nullhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU1bVsEbH-VVilzaTmrK-YS9s7KgB0oVq4nUMsy_bTujRJ_2fuPMlBXSvJwMF0dN8EUBnJpK9MA28JVd6Uh1FFVh7kJ5oxje3Wi4FhOiMd9dntmp8CCzDqyDTRTb0dp6sfhBW5FQrS2CYNUzbn8kNXLUQFCBBYlmwE9yTpI2J9Bf_voKzcHHVhiisG4zo/s960/photo_2022-06-15_15-07-56.2e16d0ba.fill-960x540.jpg

ថៃត្រៀមចុះ «ពិធីសំពះគ្រូ» ជាបេតិកភណ្ឌវប្បធម៌ជាមួយអង្គការយូណេស្កូ

0

ប្រទេសថៃ ៖ សារព័ត៌មានថៃបានផ្សព្វផ្សាយ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ថា រដ្ឋមន្ត្រីក្រសួងអប់រំប្រទេសថៃ លោក Permpoon Chidchob បានលើកឡើងបន្ទាប់ពីកិច្ចប្រជុំនាយកគ្រប់គ្រងក្នុងក្រសួងអប់រំថា ថៃត្រៀមចុះ «ពិធីសំពះគ្រូ» ជាបេតិកភណ្ឌវប្បធម៌ជាមួយអង្គការយូណេស្កូ (UNESCO) ពីព្រោះវាជាប្រពៃណីមួយផ្តល់នូវអត្ថន័យអប់រំដ៏ល្អ ដែលប្រទេសថៃគួរតែផ្តល់ភាពសំខាន់ឱ្យខ្លាំងជាងនេះ ។

កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងអប់រំថៃ លោក Permpoon Chidchob បានលើកឡើងថា ពិធីសំពះគ្រូនៅប្រទេសថៃ គឺជាប្រពៃណីមួយមានអត្ថន័យអប់រំល្អ ដែលថៃត្រូវតែផ្តល់ភាពសំខាន់ និងរៀបចំពិធីនេះឱ្យក្លាយជាប្រព័ន្ធ ។ បច្ចុប្បន្ន ក្រសួងអប់រំបានរៀបចំឯកសារលម្អិតផ្សេងៗ ដើម្បីស្នើឱ្យអង្គការយូណេស្កូប្រកាសថា ពិធីសំពះគ្រូ គឺជាបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij-KK5XrLta1TiVDMc4jaCz-04O4adT6x2pjhZ2r2_WLpLwtTCn0tIdHnSx6ucTIrWYRoXJ0ZS-Pte467kRTsCDC1TjPBGwo0rwvIO_aZttg4ZmCLHtpOaeF_D-Fj8MbI-jWgW4qnzDk0HOk6wlu_l2uQXi7HXWTL0mFZwUS8Cw1u_vwCjLgDGbbOSrdA/s1280/photo_2024-03-15_11-38-51%20(2).jpg

រដ្ឋមន្ត្រីក្រសួងអប់រំថៃ លោក Permpoon លើកឡើងថា ពិធីសំពះគ្រូ គឺជាប្រពៃណីមួយមានអត្ថន័យល្អ ដែលប្រទេសនានានៅលើពិភពលោក តែងតែផ្តល់ភាពសំខាន់ និងទទួលស្គាល់ ហើយមិនមែនប្រទេសថៃធ្វើពិធីសំពះគ្រូ ដោយគ្មានអត្ថន័យនោះទេ ។ ហេតុនេះ យើងមានគោលបំណងរក្សានូវការទទួលបានចំណេះដឹង និងជំនាញ ព្រមទាំងទទួលស្គាល់ថា វាជាផ្នែកមួយរបស់សម្បត្តិបេតិកភណ្ឌវប្បធម៌របស់ថៃ ដូចគ្នានឹងពិធីបុណ្យសង្ក្រាន្ត, ល្ខោនខោល, ម៉ាស្សាថៃ និងរបាំ Menora ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFfTA3O-WCqSG17dKPeEZfbkJj-FdrXDmA8pIJJcBd8gBJGv3LYo5NFzyqm3m9tcK69hzb8gGcl9DF0FCz3e_hiUelkQOLkcGe9xzF-0pWA5kr-cteYrdfpKtPGKyyFj2N7JumXAUkE-4zKiLl8YCb5nKpDQ6VdodaoNjdpJCnSNK3JDsc9XOzFj-OmZk/s1280/photo_2024-03-15_11-38-51.jpg

លោក Permpoon សង្កត់ធ្ងន់ថា ៖ «ប្រទេសថៃត្រៀមចុះពិធីសំពះគ្រូ ជាបេតិកភណ្ឌវប្បធម៌ជាមួយអង្គការយូណេស្កូ គឺថៃគ្រោងដំណើរការរយៈពេលប្រមាណ៦ខែ ពីព្រោះយើងត្រូវយកចិត្តទុកដាក់ និងពិនិត្យឯកសារឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យពិភពលោកយល់ព្រមទទួលស្គាល់ពិធីនេះ ។ ការរៀបចំពិធីសំពះគ្រូ គឺក្នុងគោលបំណងឱ្យកូនសិស្សទាំងអស់ដឹងគុណគ្រូបង្រៀនអស់មួយជីវិត និងតាំងចិត្តរៀនសូត្រផងដែរ» ៕

ហេតុអ្វីបានជាស្មាតហ្វូនថ្លាមិនសូវមានការពេញនិយម?

0

បរទេស៖ ស្មាតហ្វូនដែលមានអេក្រង់ថ្លាបានបង្ហាញខ្លួននៅលើកុំព្យូទ័រយួរដៃ និងទូរទស្សន៍ ប៉ុន្តែត្រូវបានគេនិយាយថាមិនអាចប្រើបាននៅលើទូរស័ព្ទដោយសារតែការព្រួយបារម្ភអំពីឯកជនភាព។

កាលពីពេលថ្មីៗនេះ នៅឯការតាំងពិពណ៌ទូរស័ព្ទចល័ត MWC 2024 ក្នុងទីក្រុងបាសេឡូណា កុំព្យូទ័រយួរដៃថ្លា ThinkBook របស់ Lenovo និងទូរទស្សន៍ថ្លារបស់ក្រុមហ៊ុន LG និង Samsung បានក្លាយជាចំណុចលេចធ្លោ និងទាក់ទាញការចាប់អារម្មណ៍បំផុតពីពិភពបច្ចេកវិទ្យា ខណៈស្មាតហ្វូនអេក្រង់ថ្លា នៅឯការតាំងពិពណ៌នេះដូចមិនសូវមានការចាប់អារម្មណ៍នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghctM35W9fKiRiq0G1PwFAOMW02Lvg-P4brhXVFKlf3YB-CA5pyYKNGz2zVCMToBZt7zP6PhaKDN-7dzK1PM57RDq2uzrygixcHOLwVcF5RZuYNvB4FaFeKGgMbOfX7KbyO_dm32vspn3BygizHI37CCIfVOj9xG-tS19Dekc4dVpJJdO3u4f2jCO0bFQ/s1280/maxresdefault.jpg

អេក្រង់ថ្លាអនុញ្ញាតឱ្យអ្នកប្រើប្រាស់មើលឃើញទិដ្ឋភាពនៅពីក្រោយ ដោយសារតែវាប្រើបន្ទះគ្មានពណ៌ និងអេក្រង់ anode ថ្លា ក៏ដូចជាការតភ្ជាប់ស្តើងបំផុត រួមទាំងមានគុណភាពខ្ពស់ ដែលធ្វើឱ្យបច្ចេកវិទ្យានេះមានតម្លៃថ្លៃ។ ទោះជាយ៉ាងណា គំនិតនៃការអភិវឌ្ឍទូរស័ព្ទដែលមានតម្លាភាពបែបនេះគឺមិនទាក់ទាញនោះទេ ដោយសារមនុស្សគ្រប់គ្នាអាចមើលឃើញមាតិកាដែលបង្ហាញនៅលើទូរស័ព្ទ ទោះបីជាវាមានរូបភាពបញ្ច្រាសក៏ដោយ ក៏វាបង្កឱ្យមានការព្រួយបារម្ភអំពីឯកជនភាពផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDEsNWhhWvIOWca6FP-UZlQeTxvuBjhg3Bt6JSoZwzxBEPwJ29N-v8tg81b9XadS1AeiFa2xbE6nooFhZfN-3AJBCQ8nFwANesyxnuQDsC2Ditt1fw_dpWHgtdZVFancIQLe57SthiZrbNo8CIqlJs6Bw1574Fd9rzFnFw7Rro4sqxDxBOM1DPanxNPFQ/s1200/photo_2024-03-15_09-51-35.jpg

ប៉ុន្តែកុំបារម្ភអី អ្នកផលិតអាចដោះស្រាយបញ្ហាឯកជនភាពដោយបន្ថែមស្រទាប់ប៉ូលអេឡិចត្រូនិចដើម្បីធ្វើឱ្យអេក្រង់ស្រអាប់ ហើយអ្នកប្រើប្រាស់អាចដំណើរការមុខងារនេះដោយគ្រាន់តែចុចលើបូតុងបិទនិងបើកប៉ុណ្ណោះ។ អេក្រង់ថ្លាមើលទៅគួរឱ្យចាប់អារម្មណ៍ណាស់ ទោះជាយ៉ាងណាបញ្ហាប្រឈមមួយទៀតគឺទូរស័ព្ទអេក្រង់ថ្លាមានការរចនាសាមញ្ញពេក ដោយផលិតផលនេះមិនអាចបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ទូទៅបានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis5rsi2LA2T_cX1zYz_gLtnF8B_Oxat6S6z6kD9gxi0j3yIflohq0sp4D6NNwy09SAzUSY67QrOYNeRU9gC7QPVb_aknrlWaaDJF11H8iFTTbshgS8hIZDel9D5OI8Hy8rDLnVY3k_-ZJ9aoIdsZjusGM2TCzkGSuy-vQ8_4zO9Ls2i7V58vCaE60riZY/s1920/Transparent-smartphone-image.jpg

គួរបញ្ជាក់ដែរថា នៅពេលអនាគតទូរស័ព្ទអេក្រង់ថ្លាត្រូវបានចាត់ទុកថាជាបដិវត្តន៍នៃការបង្ហាញ។ ការផ្សាយពាណិជ្ជកម្មគឺជាវិស័យមួយដែលទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការរីកចម្រើននៃបច្ចេកវិទ្យានេះ។ ដូច្នេះអ្នកប្រើប្រាស់អាចអង្គុយនៅលើរថភ្លើងក្រោមដី ក្រឡេកមើលទៅក្រៅបង្អួចដើម្បីគយគន់ទេសភាព និងមើលខ្លឹមសារផ្សាយពាណិជ្ជកម្មដោយសេរី ដោយសារអេក្រង់ថ្លាគឺអាចជំនួសកញ្ចក់បង្អួចបាន។ លើសពីនេះ អ្នកប្រើប្រាស់ក៏អាចមើលសូចនាករអាកាសធាតុ ឬព័ត៌មានមានប្រយោជន៍នៅលើកញ្ចក់ ឬមើលភាពយន្តផ្សេងៗពីបច្ចេកវិទ្យាទំនើបនេះបានទៀតផង៕