Home ព័ត៌មានអន្តរជាតិ មនុស្ស៧ក្រុមនេះមិនគួរបរិភោគផ្លែឪឡឹកជាដាច់ខាត

មនុស្ស៧ក្រុមនេះមិនគួរបរិភោគផ្លែឪឡឹកជាដាច់ខាត

69
0

ផ្លែឪឡឹកមានឈ្មោះជាវិទ្យាសាស្ត្រថា «Citrullus Lanatus» មានរាងមូលធំ, សម្បកពណ៌បៃតង និងសាច់ពណ៌ក្រហម ។ វាមានរសជាតិផ្អែម ហើយមនុស្សភាគច្រើនចូលចិត្តបរិភោគនៅរដូវក្តៅ ។ បើតាមទិន្នន័យរបស់គេហទំព័រ Vinmec International General Hospital បង្ហាញថា ធាតុផ្សំរបស់ផ្លែឪឡឹក គឺទឹកស្មើ៩១% និងកាបូអ៊ីដ្រាតស្មើ៧,៥% ហើយឪឡឹកស្ទើរតែគ្មានប្រូតេអ៊ីន និងមានកាឡូរីទាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinzCg9D9t3M7OHEkk65xbGPy6XcTxxFbWnQjDsRRwgoUpGaAyVbucxWcu9fHFu0W3cddpfPrvLHoIHK2x6znvM76A771jiQXtUQgtrnyW7QhOrATzJJyMiY4H0Lg8Qal3dHyYiALF03RinOiWdelHJFapiwRnCfQYOH7T1wcJYEm7yamF278xPFsOAvxs/s2121/origin.jpg

បើទោះជាការបរិភោគផ្លែឪឡឹកធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ ដោយសារវាមានរសជាតិផ្អែមឆ្ងាញ់ និងផ្តល់ផលប្រយោជន៍ដល់សុខភាពក្តី ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចបរិភោគឪឡឹកបានទាំងអស់ទេ ជាពិសេស មនុស្ស៧ក្រុមនេះហាមបរិភោគឪឡឹកដាច់ខាត ពីព្រោះនឹងមានគ្រោះថ្នាក់ដល់រាងកាយ ។ បើតាមគេហទំព័ររបស់មន្ទីរពេទ្យវៀតណាមឈ្មោះ Nguyen Tri Phuong សរសេរថា មនុស្ស៧ក្រុមនេះមិនគួរបរិភោគឪឡឹកទេ រួមមាន ៖

១-មានអាការៈឈឺពោះ ៖ បើអ្នកឈឺពោះហើយបរិភោគឪឡឹកក្នុងបរិមាណច្រើន វានឹងធ្វើឱ្យប៉ះពាល់ក្រពះ និងឈឺពោះកាន់តែខ្លាំង ដោយសារឪឡឹកមានជាតិត្រជាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDRJlqR8ozjXohi6OBvWI6NxCENxZRnkGGe1QvTTGLBWEL1DpnDC0TLuec3fuoIab3jeUpFQR8PS0EWGvNVRAd3pgRBdNEyZ1Ur-gg4Qx9d2EWFqDpncvhyphenhyphenHxbvfi69zZoED1Cn1B853W8spELpjjEuR-UMtv-N8prq5Edhv-DinNFk9pdeB5OH-8vftI/s660/two-children-eating-watermelon.jpg

២-អ្នកមានជំងឺទឹកនោមផ្អែម ៖ ឪឡឹកមានជាតិស្ករច្រើន ហើយបើឪឡឹកមានពណ៌ក្រហម និងកាន់តែផ្អែមនោះ វានឹងមានបរិមាណជាតិស្ករខ្ពស់ ។ ហេតុនេះ បើអ្នកជំងឺទឹកនោមផ្អែមបរិភោគឪឡឹកច្រើនពេកនឹងធ្វើឱ្យតម្រងនោមធ្វើការធ្ងន់ជាងធម្មតា ហើយវាមិនល្អសម្រាប់សុខភាព ។

៣-អ្នកមានបញ្ហាតម្រងនោម ៖ ការបរិភោគឪឡឹកក្នុងបរិមាណច្រើនធ្វើឱ្យរាងកាយរក្សាជាតិទឹក និងពិបាកបន្ទោរបង់ ហើយវានឹងបណ្តាលឱ្យហើមពោះ និងមិនស្រួលខ្លួន ។ ក្រៅពីនេះ វានឹងបង្កើនហានិភ័យដល់ជំងឺខ្សោយបេះដូងផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp12TAoUlF7FydrOmna9ZUtA1_WAXXWfR74LqiVhXSZzXBQ_Lx2JA9CwWF3VEQBu8Rc6QdHBioHuNABKYZqCambeAEwrE9h3o5gWSjUj02Gm1W9okX3V3zxLtSf8u0ZvWWmH3UfStBMmU5lap9I_VAK3pZvvXG-iU26NtN1oABzBBv4LJCqd3-AEXLfiw/s1200/benefitofeatingwatermelon-1710910428888.jpg

៤-អ្នកមានជំងឺផ្តាសាយ ៖ បើអ្នកមានជំងឺផ្តាសាយបរិភោគឪឡឹកច្រើនពេក វាគ្មានផលល្អដល់សុខភាពទេ ពីព្រោះគុណសម្បត្តិរបស់ផ្លែឈើប្រភេទនេះនឹងធ្វើឱ្យរាងកាយកើតផ្តាសាយ និងពិបាកជាសះស្បើយ ។

៥-អ្នកមានដំបៅមាត់ ៖ មនុស្សភាគច្រើនយល់ខុសថា ការបរិភោគឪឡឹកច្រើនពេលមានដំបៅក្នុងមាត់នឹងជួយឱ្យរាងកាយត្រជាក់ និងឆាប់ធូរស្រាល ។ ប៉ុន្តែដោយសារឪឡឹកជួយសម្រួលដល់ការបន្ទោរបង់ វាបណ្តេញជាតិទឹកក្នុងរាងកាយ ហើយធ្វើឱ្យខ្វះជាតិទឹកក្នុងមាត់ និងដំបៅក្រជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWT135Hqjx-ZBbqDN9iEJk0SQ21aWZvs7EjegZT_fNbn8Rp_OVGLTEXUaiJeLpUC5Oyu7BjYs4ObH6DnCErrmVDFVXQUYwEiDki1XP2NPxo1VAtw_m_pErLltCjYyDNQniUyNw04w26WhS9GPJrjFX2z2EkgPje2vEWZrXCF3xDwrGw53RbzHAQR7xqUA/s1200/1015526.jpg

៦-ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបឆ្លងទន្លេ ៖ ក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីនឹងធ្លាក់ចុះនូវកម្រិតអាំងស៊ុយលីន ដែលមានមុខងាររក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យមានស្ថិរភាព ហើយការបរិភោគឪឡឹកច្រើនពេកនឹងធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង ។ រីឯស្ត្រីទើបឆ្លងទន្លេរួចពុំគួរបរិភោគឪឡឹកទេ ព្រោះរាងកាយនៅទន់ខ្សោយងាយកើតជំងឺផ្តាសាយ និងឈឺពោះ ។

៧-មនុស្សចាស់ ៖ មនុស្សចាស់ភាគច្រើនតែងមានជំងឺសរសៃឈាមបេះដូង និងក្រពះ ។ ហេតុនេះ គួរកុំបរិភោគឪឡឹកច្រើន ដើម្បីចៀសវាងផលប៉ះពាល់ក្រពះ, បេះដូង និងតម្រងនោម ៕