Home Blog Page 1159

២ឆ្នាំទៀត ពលរដ្ឋអង់គ្លេសនៅតាមទីក្រុងនឹងអាចជិះតាក់ស៊ីហោះ

0

ប្រទេសអង់គ្លេស ៖ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសអង់គ្លេសត្រៀមប្រកាសអនុញ្ញាតឱ្យផ្តល់សេវាកម្មរថយន្តតាក់ស៊ីហោះនៅទូទាំងប្រទេស ក្នុងរយៈពេល២ឆ្នាំទៀត ។ ការត្រៀមផ្តល់សេវាកម្មតាក់ស៊ីហោះសម្រាប់អ្នកដំណើរ នឹងក្លាយជាដំណោះស្រាយមួយសម្រាប់បញ្ហាកកស្ទះចរាចរណ៍នាពេលបច្ចុប្បន្ននៅអង់គ្លេស ។

ក្រសួងគមនាគមន៍អង់គ្លេសមានគម្រោងផ្តល់សេវាកម្មរថយន្តតាក់ស៊ីហោះជាលើកដំបូង ដែលវានឹងហោះហើរនៅតាមទីក្រុងនានារបស់អង់គ្លេស ក្នុងឆ្នាំ២០២៦ ហើយគេរំពឹងថា វានឹងក្លាយជាផ្លូវគមនាគមន៍ដែលទទួលបានការពេញនិយមពីអ្នកដំណើរ ។ ដូច្នេះ រយៈពេល២ឆ្នាំទៀត វានឹងក្លាយជារឿងធម្មតា ដែលគេអាចមើលឃើញរថយន្តតាក់ស៊ីហោះជាច្រើនគ្រឿងនៅពាសពេញទីក្រុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg89jD1C_I6MzhyphenhyphenM1YESmkU5H6vmRT_PAPvgcAnlRB2V8aqW0YbR48F99wUajpVsKTPNMrcu0wvUIvKXR5JU9rVYhto2EeJDrNJEFmzJRWq3gqtwMLn1Uk71o_kF505lqpZMgO1BCOswV34CcwhZ2aQ28dLZ12s9zqf22BmjAp8B8BKhoFSsn-IhiGD_tY/s976/_132954546_gettyimages-1393960783.jpg

គេចាត់ទុកថា រថយន្តតាក់ស៊ីហោះ គឺជាយានជំនិះប្រភេទ «eVTOLs» ឬយានជំនិះអគ្គិសនី ដែលអាចហោះហើរ និងចុះចតជាលក្ខណៈខ្សែត្រង់ ។ បច្ចុប្បន្ន ក្រុមហ៊ុនជាច្រើនបានផលិតតាក់ស៊ីហោះជាច្រើនម៉ាក ហើយតាក់ស៊ីហោះភាគច្រើនមានរូបរាងស្រដៀងគ្នានឹងឧទ្ធម្ភាគចក្រទំហំតូច ដែលអាចដឹកអ្នកដំណើរ ចាប់ពី៣នាក់ ទៅ៥នាក់ ។ ហេតុនេះ តាក់ស៊ីហោះសមស្របនឹងការផ្តល់សេវាកម្មដឹកអ្នកដំណើរនៅតាមទីក្រុង ។

គេរំពឹងថា ការលេចរូបរាងរបស់តាក់ស៊ីហោះ នឹងក្លាយជាដំណោះស្រាយថ្មីមួយសម្រាប់បញ្ហាកកស្ទះចរាចរណ៍ ដែលប្រទេសជាច្រើននៅលើពិភពលោកបានប្រឈម ពីព្រោះវាមិនបាច់ធ្វើដំណើរប្រជ្រៀតគ្នាជាមួយរថយន្តនៅតាមដងផ្លូវទេ ។ ហេតុនេះ គេនឹងអាចធ្វើដំណើរតាមតាក់ស៊ីហោះបានឆាប់រហ័ស និងងាយស្រួល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEippOvLfz5KW7b1dw0FpMGH0wukPgPQ60MD-N4MUz_ewnIKVGks0fuQAc4Ek88KNGeBzHfnZC6D_X0AfgwRsi4Mxs8C7VPSahlW_M_-SwB8k7pqAxSDKQAbOhtBxxc7xazA_XVy6Zzt1CPb2nRU0xQUqh5Uf26xKeGD5OiYlFt_8yUPDmPwmF2g_p189AQ/s1280/download-69-576.jpg

បើតាមការសាកល្បងដំណាក់កាលដំបូងបង្ហាញថា ការធ្វើដំណើរពីទីក្រុង Liverpool ទៅកាន់ទីក្រុង Leeds ក្នុងចម្ងាយផ្លូវប្រវែង១០០គីឡូម៉ែត្រ គឺចំណាយពេលវេលាត្រឹមតែ២៦នាទីប៉ុណ្ណោះ បើធៀបនឹងការធ្វើដំណើរតាមរថយន្ត ដែលត្រូវចំណាយពេលយ៉ាងហោចណាស់ ចំនួន២ម៉ោងឯណោះ ។

ចំណែកអ្នកជំនាញយល់ឃើញថា នាពេលបច្ចុប្បន្ន មានឧបសគ្គមួយចំនួនដែលរដ្ឋាភិបាលអង់គ្លេសត្រូវតែយកឈ្នះឱ្យបាន គឺសេចក្តីព្រាងច្បាប់ចរាចរណ៍, បទប្បញ្ញត្តិស្របនឹងបច្ចេកវិទ្យា និងធ្វើឱ្យសាធារណជនយល់ព្រមទទួលស្គាល់ការផ្លាស់ប្តូរដែលនឹងកើតឡើង ។ ហេតុនេះ វានឹងប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ និងការស្វែងរកទីតាំងចុះចតឱ្យសមរម្យ ព្រមទាំងមិនរំខានដល់ការហោះហើរ ឬចុះចតរបស់យន្តហោះនៅបរិវេណអាកាសយានដ្ឋាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioTRWqRs48gIwA43AkuLI4CFZwjpaSZ_qoCaG8Pi18Vvh3C71wROyNu4MKyHZ6JPe3D7ei_rqWDauSKY9n9Xp-RaTNbczmP3ex7YgaNHpvwUZQ7BRhKwb6BJhLM63qoSInvfNuscZoppYoztcx6rZu3lcbLntBRHC5Iwz0ewO06wQS-kPXSVdRQ3zCdqA/s1600/web_8K-Side_251121_Credit_Vertical-Aerospace_1600x900.jpg
ទោះយ៉ាងណា តាក់ស៊ីហោះមិនអាចជំនួសឱ្យការធ្វើដំណើរទាំងអស់ទេ ប៉ុន្តែតាក់ស៊ីហោះនឹងក្លាយជាជម្រើសបន្ថែម ឬជាដំណោះស្រាយដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងផ្លូវនានា ។ នៅដំណាក់កាលដំបូង វាអាចសមស្របសម្រាប់អ្នកជំនួញ ដែលតាមធម្មតា ពួកគេប្រើប្រាស់ឧទ្ធម្ភាគចក្រ ឬយន្តហោះផ្ទាល់ខ្លួន ដើម្បីឱ្យពួកគេងាកមកធ្វើដំណើរតាមយានជំនិះមិនប៉ះពាល់បរិស្ថាន ។

នៅដំណាក់កាលបន្ទាប់ រថយន្តតាក់ស៊ីហោះអាចក្លាយជាជម្រើសសម្រាប់ការដឹកជញ្ជូនសម្ភារៈ ឬទំនិញផ្សេងៗ ហើយបន្ទាប់ពីនេះ វានឹងអាចផ្តល់សេវាកម្មដឹកអ្នកដំណើរទូទៅនៅតាមទីក្រុងនានា ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញអង់គ្លេស ៕

តើលំហាត់ប្រាណអ្វីខ្លះដែលជួយឱ្យកុមារធំលូតលាស់បានលឿន?

0

ជាការពិតណាស់ ឪពុកម្តាយគ្រប់រូបសុទ្ធតែចង់ឱ្យកូនៗរបស់ពួកគេធំលូតលាស់លឿន មានរាងកាយរឹងមាំ និងមានសុខភាពល្អ ប៉ុន្តែមិនដឹងថាលំហាត់ប្រាណណាខ្លះដែលអាចជួយពង្រឹងប្រព័ន្ធគ្រោងឆ្អឹង និងបង្កើនកម្ពស់សម្រាប់កុមារឱ្យបានលឿននោះទេ។ ដូច្នេះដើម្បីជួយកុមារឱ្យធំលូតលាស់បានលឿន KBN News នឹងប្រាប់ពីលំហាត់ប្រាណចំនួន ៤ ដូចខាងក្រោម៖

១.ការជិះស្គី៖ ដើម្បីពង្រឹងឆ្អឹង កុមារត្រូវផ្តោតលើការធ្វើលំហាត់ប្រាណទម្ងន់ ដូចជាជិះស្គីជាដើម។ លំហាត់ប្រាណនេះតម្រូវឱ្យកុមារទ្រទម្ងន់ខ្លួនដោយភាគច្រើននៃសន្លាក់សំខាន់ៗដូចជា ត្រគាក ជើង ស្មា…ដែលធ្វើឱ្យគ្រោងឆ្អឹងរបស់កុមារត្រូវបានពង្រឹង។https://cdn.britannica.com/44/95244-004-710744CC.jpg

២.ត្រូវធ្វើលំហាត់ប្រាណ ១ ម៉ោងក្នុងមួយថ្ងៃ៖ ជាទូទៅក្មេងដែលមានអាយុពី ៦ ទៅ ១៧ ឆ្នាំត្រូវហាត់ប្រាណយ៉ាងហោចណាស់មួយម៉ោងក្នុងមួយថ្ងៃ។ នេះជាវិធីជួយកុមារឱ្យគេងលក់ស្រួល ដុតបំផ្លាញថាមពល និងបង្កើតជំនាញគិតកាន់តែប្រសើរ។ ការធ្វើលំហាត់ប្រាណចំពោះកុមារត្រូវបំពេញតាមលក្ខណៈវិនិច្ឆ័យដើម្បីជួយបង្កើនការដកដង្ហើម និងចង្វាក់បេះដូង ក៏ដូចជាការដើរនៅលើម៉ាស៊ីនហាត់ប្រាណ ឬនៅខាងក្រៅអាចសមនឹងលក្ខណៈវិនិច្ឆ័យនេះ។https://parklandhealthplan.com/media/5flnjxoq/shutterstock_1289864596.jpg?center=0.618895658060149,0.3868092875488669&mode=crop&width=576&height=506

៣.ការហាត់យូហ្គា៖ យូហ្គា គឺជាលំហាត់ប្រាណទូលំទូលាយដែលជួយពង្រីករាងកាយទាំងមូល និងជំរុញសកម្មភាពសាច់ដុំ។ ដូច្នេះកុមារដែលហាត់យូហ្គាជាប្រចាំអាចបង្កើនកម្ពស់ និងសុខភាពទូទៅរបស់ពួកគេ។https://i1.wp.com/www.psaoc.org/wp-content/uploads/2018/02/kids-yoga.jpg?fit=800%2C533&ssl=1

៤.ការលោតខ្សែពួរ៖ ការលោតខ្សែពួរគឺជាលំហាត់ប្រាណដែលជួយបង្កើនការស៊ូទ្រាំដៃ ជំរុញសាច់ដុំ និងគាំទ្រការកែតម្រូវឆ្អឹងខ្នង។ លំហាត់ប្រាណនេះក៏ជួយពង្រឹងរាងកាយ និងបង្កើនកម្ពស់សម្រាប់កុមារឱ្យលូតលាស់បានលឿនផងដែរ។https://www.verywellfamily.com/thmb/bQF7ZVUEoKbFj7DhmaipTj39Y3E=/1500x0/filters:no_upscale():max_bytes(150000):strip_icc()/summer-camp-is-full-of-fun-and-friendship-481510131-57d2eb743df78c5833443021.jpg

ហេតុនេះហើយ ការហាត់ប្រាណជំរុញឱ្យរាងកាយបញ្ចេញសារធាតុគីមីដែលរាងកាយប្រើសម្រាប់ថាមពល។ សកម្មភាពរាងកាយអាចជំរុញរាងកាយរបស់កុមារ បញ្ចេញថាមពល អភិវឌ្ឍខួរក្បាល និងបង្កើនការផ្តោតអារម្មណ៍។ លើសពីនេះ លំហាត់ប្រាណខ្លះក៏អាចជួយពង្រីកឆ្អឹង និងសាច់ដុំ ជួយឱ្យកុមារមានកម្ពស់ប្រសើរឡើង៕

សាយ ថាជួបព្យុះភ្លៀងលើកនេះទើបដឹងថាអ្នកណាជាមិត្តពិតប្រាកដ

0

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមជ្រាបមកហើយថាបន្ទាប់ពីតារាចម្រៀង សាយ ចូលរួមក្នុងកម្មវិធីមួយហើយបាននិយាយភាសាខ្មែរ លាយភាសាអង់គ្លេសច្រើនត្រូវរងនូវមតិរិះគន់យ៉ាងចាស់ដៃ។ សាយ ថាជួបព្យុះភ្លៀងលើកនេះលោកទើបដឹងថាអ្នកណាជាមិត្តពិតប្រាកដ អ្នកណាជាមិត្តក្លែងក្លាយហើយព្រឹត្តិការណ៍លើកនេះលោកយល់ច្រើនគួរសម ខណៈអ្នកគាំទ្រចូលរួមផ្តល់កម្លាំងចិត្តដល់លោកយ៉ាងច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9AXP2YabcQ2xBXsYAOCThPsN_MRKLlzjtrXXLax2LcgfzRtXlo9rNy_wyK4R3Sz4rWmcIOU0f4NO2NbNtg_NcokLghe3d9kNsqRD8jIzWGbaapg9HjvhZXoqZpTu_mZTAwC1ODAXU6lnHGwjaPH46BjX5le30OpNOspn77rS7sALdaUIR_vBdjrRDYEU/s1349/49204828_2556447477704435_1056103943798521856_o.jpg

នៅយប់ថ្ងៃទី១៩ ខែមីនា នៅលើបណ្តាញសង្គមលោក អ៊ួន បឋម ហៅ សាយ បានបង្ហោះសំណេរមួយថា «អរគុណដែលអ្នកបង្ហាញខ្លួនថាជា មិត្តពិត រឺ ក្លែងក្លាយ នៅក្នុងកាលៈទេសៈបែបនេះ។ អរគុណរាល់កម្លាំងចិត្តទាំងអស់ដែលបានផ្ដល់ឱ្យ ផ្ទាល់និងមិនផ្ទាល់ ព្រឹត្តិការណ៍លើកនេះបានឱ្យខ្ញុំយល់ច្រើនគួរសម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibktkMHLs1lOVk8JKvpunPv0DAovmlCsW8VUml4n8LF_6P3sJ3LXaVR2JJglNLn2xtKkwYY859FgfhNsyytGmskd4uEFBkMAQ3ogOhyphenhypheni7TkTdIYiCRGccL4PkdyGymv3JRvDp0UWp0WazeVziI5ViHo3QFSbEhUqCstLgmfXM-1X5qrGaIIzeT0WAeOYg/s1440/378393543_18386292628042573_700942279580224848_n.jpg

ទន្ទឹមនឹងសំណេរនេះអ្នកគាំទ្រជាច្រើនបានចូលរួមផ្តល់កម្លាំងចិត្តទៅកាន់តារាចម្រៀងសាយ ជាមួយសម្តីលើកទឹកចិត្តថា «រត់កាត់ប្រទេសចង់ស្លាប់ខ្លួនអង្គាសលុយជួយកុមារ រាប់សិបម៉ឺនដុល្លារ មកផ្អើល ឈូឆរនឹងរឿងអត់ប្រយោជន៍ពីរបីម៉ាត់ ជាតិនិយមចុះ តែសូមកុំជ្រុលនិយម, ខ្ញុំនៅតែគាំទ្របង មាតិកា និងព្រឹត្តិការណ៍ល្អជាច្រើនណាស់ ដែលបងបានធ្វើសម្រាប់សង្គមមួយនេះ»។
អ្នកផ្សេងទៀតបានលើកឡើងថា «ទឹកចិត្តដ៏ល្អ និងទង្វើគ្រប់យ៉ាងរបស់បងដើម្បីកុមារកម្ពុជា និងប្រទេសកម្ពុជា ជាគំរូដ៏មានន័យ និងដក់ជាប់ជានិច្ចក្នុងបេះដូងខ្ញុំ you did well idol ,បងនៅចាំជានិច្ច នូវទឹកចិត្តដ៏ល្អក្រៃលែងរបស់ប្អូន ដែលបានលះបង់សុខភាពផ្ទាល់ខ្លួន ដើម្បីជួយជីវិតមនុស្ស ពិតជាគួរឱ្យសរសើរ។ រឹងមាំឡើង ធ្វើរឿងល្អៗបន្តទៀត រឿងហួសហើយ ទុកជាមេរៀនទៅចុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6w4Sm-CpsF2vsYm6az_T1iyiNBHZbpZUuSfjTB0_h5fdeR-msvb-DH8Cae20oswRBPsejYlEFMQyeBPIVLo_IhPDfwAGalrcTkBDNeMi7gBMsY2liwP53pzVFtzarMKSE4sOuzAuygJfaOFnzq1wqteMitA0536JB5JxnMdr1S6NI7yTDD6yI5bKn-p0/s720/IMG_20231031_085846.jpg

គួរបញ្ជាក់ថា សាយ បានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី The Thomith Show រដូវកាលទី៤ ដែលមានការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដោយបានចែករំលែកនូវចំណេះដឹង ការមានទំនុកចិត្តលើខ្លួនឯង ការលើកទឹកចិត្ត ចំណង់ចំណូលចិត្តនិងបទពិសោធន៍ផ្សេងៗ។ ទោះយ៉ាងណា កម្មវិធីនេះត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមបញ្ចេញមតិព្រោងព្រាតដោយសារតែការនិយាយភាសាខ្មែរ លាយភាសាអង់គ្លេសច្រើន៕

ទីបំផុតពាក្យ «សៀមរាប» ជាភាសាខ្មែរនៅលើបណ្តាញសង្គមទិកតុកវិលត្រលប់មកវិញហើយ

0

ថ្មីៗនេះអ្នកលេងបណ្តាញសង្គមកម្ពុជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីពាក្យ ខេត្តសៀមរាប និង សៀមរាប ជាភាសាខ្មែរនៅលើបណ្តាញសង្គមទិកតុក(TikTok ) ស្វែងរកពាក្យគន្លឹះនេះលែងឃើញ។ ក្រោយពីមានការទាមទារពីសំណាក់អ្នកលេងបណ្តាញសង្គមពេលនេះពាក្យទាំងនេះស្វែងរកឃើញវិញហើយនៅលើបណ្តាញសង្គមមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioBf2LOGXaWD9esKm5GH1QF6VyRLUujg-wGi2f85Y9ow810Ayb4cII6qYJJ7n1HWADPyOhsEN1WvB2t0xGwxGwHaLXi3k9L_Y04aN11v1Pwo4msEjG7XopqQXdsHSmdfURHQGQsafFSbL0nb9SBy9cZCfgXStgghtr2T_8BAMA2LVD5BJ5oRxfEjev53o/s1440/download.jpg

កាលពីរាត្រីថ្ងៃទី១៨ មីនា អ្នកប្រើប្រាស់បណ្តាញសង្គមផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីពាក្យ ខេត្តសៀមរាប និង សៀមរាប ជាខេមរៈភាសា ស្វែងរកលែងឃើញនៅលើបណ្តាញសង្គមទិកតុកត្រូវក្រុមហ៊ុនបិទចោលដោយបញ្ជាក់ថាពាក្យនេះខុសគោលការណ៍ក្រុមហ៊ុនជាប់ទាក់ទងនឹងអាកប្បកិរិយាការស្អប់ខ្ពើម ហើយក្រុមហ៊ុនត្រូវការការពារសហគមន៍ពីការរីករាលដាលទង្វើស្អប់ខ្ពើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgohyphenhyphen7BUdXtns-OuprmgN1tRpzSFQr742LOKXH2q5Z0Z064EmpW4yCWYwlXJIRBqJFJK5E1PnX7Csl9xKOLCNKj2KnXiRdUgOgNPJGVhoCsasGhP8DSSu7oDW7_bDKt-jOGwqYz_J7U-6iHymLKj4tp5FSv4cg4BrgkXWiVObSzQ0kuNPLvoYkZGTf2XaU/s1509/image_2024-03-20_09-22-15.png

រឿងរ៉ាវដ៏ក្តៅគគុកនេះដែរ ពលរដ្ឋប្រើបណ្តាញសង្គមកម្ពុជាសង្ស័យថាជាទង្វើរបស់ប្រទេសជិតខាងដែលតែងតែច្រណែនមកលើកម្ពុជាមិនចេះចប់ អស់ពីមួយរឿងចូលមួយរឿង។ ជាមួយគ្នានេះពលរដ្ឋកម្ពុជាស្នើសុំរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធជួយសង្គ្រោះ Keywords ខេត្តសៀមរាប ដើម្បីឱ្យបានប្រើប្រាស់វិញផង ការដែលពាក្យខ្មែរត្រូវក្រុមហ៊ុនបិទដូចនេះប្រៀបដូចជាមិនឱ្យតម្លៃអក្សរសាស្រ្តខ្មែរយើងដែលអាចមានជនខិលខូចប្រើល្បិចពីលើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP7kYVPqy1GomWf6fIge3guTaDKnfo5qb4FQUPPDMooyq_swaKOpdZtaP8Y9E0P39-_abubpBHCq3bFXm-H61a_BhYTq3PIB713b6NEG1pE6rrIwMQDCajS4Y3I33UBHkTqFYYH11mkkwcIc5-HIk9nZYApZ4QJLiAsw5-dntOYTonJoIfVhvRg38otDU/s1200/Ta-Som-temple-part-of-the-Angkor-complex-at-Siem-Reap-Cambodia-1200x853.jpg

បន្ទាប់ពីរឿងរ៉ាវនេះផ្ទុះកក្រើកទីបំផុតពាក្យ ខេត្តសៀមរាប និង សៀមរាប ជាភាសាខ្មែរបានវិលត្រលប់មកវិញហើយកាលពីយប់ថ្ងៃទី១៩ ខែមីនា ក្រោយពីមានការតវ៉ាពីសំណាក់អ្នកលេងបណ្តាញសង្គមដោយបញ្ជាក់ទៅកាន់ក្រុមហ៊ុននេះថាជាពាក្យខេត្តរបស់ខ្មែរ។

គួរបញ្ជាក់ថា ខេត្តសៀមរាប គឺស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជាហើយសព្វថ្ងៃខេត្តនេះត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាខេត្តតាំងនៅនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញជាតំបន់ទេសចរណ៍ដ៍សំខាន់របស់ប្រទេសកម្ពុជា។ ក្រៅពីប្រាសាទអង្គរវត្ត ខេត្តនេះមានប្រាសាទបុរាណដទៃទៀតជាច្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNUz3kM-Qo01huJkV0nSKU7E_U299bn5wwBpNXWFwFQwHYCu06pZzuD9Qy0oxsluWIlEgTzKPLgFLfU1BmD3QVajVCbjTcRRKNYcZjFqGLsm3zVX_2SDrgvTkEYUJHEuwpvmtymJIP3YYc4H9qkHo6kNDN-ehT_NB5suQYz-7uVpWtJiRq6DE2wv50KcM/s1500/GettyImages-118152469-54b9449fafd14814aff23565ae557133.jpg

អ្នកប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បានពន្យល់ប្រហាក់ប្រហែលគ្នាថា ពាក្យ សៀម គឺទាក់ទងនឹងជាតិសាសន៍មួយ ដែលបច្ចុប្បន្នបានប្រែឈ្មោះទៅជាថៃ ទៅហើយ។ ឯពាក្យថា រាប គឺមានន័យថា ចាញ់ខ្លបខ្លាច។ នៅក្នុងសតវត្សទី១៥-១៦ មានព្រះមហាក្សត្រខ្មែរមួយអង្គព្រះនាម អង្គចន្ទរាជា បានធ្វើចម្បាំងជាមួយកងទ័ពសៀម ដើម្បីបណ្ដេញឱ្យពួកសៀមចេញពីតំបន់អង្គរ។ ក្នុងការធ្វើសង្គ្រាមកាលណោះ គឺកងទ័ពខ្មែរបានជោគជ័យយ៉ាងធំធេងហើយពាក្យថា សៀមរាប គឺត្រូវបានគេដាក់ឈ្មោះ បន្ទាប់ពីជ័យជម្នះរបស់កងទ័ពខ្មែរលើពួកសៀម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1vl2Ir5rpUWWdLTaYRyJYveXuViv4X1N-swhIik_SutyvRHssdvSXozkn5OXX3KmK2gQaQINfqm-HKe27xCvLYbxYDC2xakOtGk8tDicU4lDao-t3Wj4HhGmZ9MTlJ-evDNlaCS1p6CHmyqe4Mp7LUyr35s8ZImXLGhOafwHM7Xk2RvNreffHD5t-fyo/s1242/image_2024-03-20_09-22-15%20(2).png

វិនិយោគតិច ចំណេញច្រើន! មេខ្លោ.ងអចលនទ្រព្យធំៗនៅវៀតណាមត្រូវបានចា.ប់ខ្លួនជាបន្តបន្ទាប់ នឹងឈានដល់ការកា.ត់ទោសប្រ.ហារជី.វិត

0

ដោយមើលឃើញថា បច្ចុប្បន្ននេះសេដ្ឋកិច្ចកំពុងតែធ្លាក់ចុះខ្លាំងនៅទូទាំងពិភពលោក ខណៈវិស័យអចលនទ្រព្យនៅអាស៊ីកំពុងតែដុន.ដាបជាបណ្តើរៗ។ ក្រឡេកមកមើលប្រទេសវៀតណាមវិញ កាលពីពេលថ្មីៗនេះគឺអាជ្ញាធរមូលដ្ឋានបានធ្វើការស៊ើ.បអង្កេតនិងចា.ប់ខ្លួនបានមេខ្លោងធំៗជាបន្តបន្ទាប់ក្នុងវិស័យអចលនទ្រព្យ ដែលបានបោកប្រាស់ប្រជាពលរដ្ឋស្លូតត្រង់ ដោយជនឆបោកទាំងនោះអាចនឹងត្រូវកាត់ទោ.សធ្ងន់ធ្ងរ រហូតដល់ ប្រ.ហារជី.វិត ស្របតាមច្បាប់ប្រទេសវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicaakdoX25l2yxm1TuWTC69XIDNCSTKDxUQrV4mo5Ty77VaLhGpjTH5pCSLcwr5Mc5JfUFMhdbd-O43KCsfObyYRS9KnSRxIx4UJjP3L_3yof8zG78CgnnSCHmofS8vyNhz7py-qL6ES85a2yYKc7MVKPxNCjECsziFRMqVPoYV1OyfVpdQ21I9jp0iGo/s1280/photo_2024-03-20_14-08-32%20(2).jpg

កាលពីថ្ងៃទី ១៩ ខែមីនានេះ អាជ្ញាវៀតណាមបានអំពាវនាវឱ្យមានការកាត់ទោសប្រហារជីវិតដល់អ្នកស្រី Truong My Lan ដែលជាមេក្លោងនៃការក្លែងបន្លំហិរញ្ញវត្ថុដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ មិនធ្លាប់មានពីមុនមក។ អ្នកស្រី Lan ដែលជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat Holdings Group ប្រឈមមុខនឹងការកាត់ក្តីនៅក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ចនៃទីក្រុងហូជីមិញ ដោយចោទប្រកាន់ថាបានដឹកនាំការឆបោកក្នុងទំហំទឹកប្រាក់រហូតដល់ ២០ ពាន់លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5tYxrJD6bbJen5oQxpOGoytrnkn2j8D1I3I-6eN_e4753b9sJh12KVi4HVOqBXtMHQxh5-9puIHQFXZjXPIzpPf4YNuRb8KGU7Hj4pDQCEEuJB6kFRJVr_ImZE7CryMJhRzR_6vC0D4gBvCsl13zap4CgXM2DkQ016AxuJlYtLUS0aAdA4CGRD9PivFE/s960/photo_2024-03-20_14-08-31.jpg

ជាមួយគ្នានោះ មហាសេដ្ឋីអចលនទ្រព្យវៀតណាម មួយរូបទៀត គឺលោក Do Anh Dung ប្រធានក្រុមហ៊ុនលក់បុរី Tan Hoang Minh ក៏ត្រូវបានកាត់ទោសនៅថ្ងៃទី ១៩ ខែមីនាដូចគ្នាដែរ។ លោកត្រូវបានគេចោទប្រកាន់ពីបទបោកប្រាស់អ្នកវិនិយោគប្រមាណ ៦៦៣០នាក់ ក្នុងទំហំ ចំនួន ៣៥៥ លានដុល្លារអាមេរិក។ ចុងចោទបានលក់មូលបត្របំណុលដើម្បីបង្កើនដើមទុន ដោយសន្យាថាអ្នកវិនិយោគនឹងទទួលបានផលចំណេញខ្ពស់ ប៉ុន្តែក្រុមហ៊ុននេះបានកិបកេងប្រាក់រាប់រយលានដុល្លារដែលទទួលបាន និងមិនព្រមផ្តល់ការប្រាក់តាមការសន្យានោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAwBCkUn5co8irMv3yJjLesZFb5c3Gi4RuN3zuqtmnGScBIJuZhGjbpqcX66LdGTAm-DG1Lh7GDVXxT2tT6vOucVvONGzLpXaKr2pb4LLS7xsuiOfApJTrVphl8t7TJPmzn7iRDZfCRWCLwYz7XdYYNiPG79hO2rIjh6d0wANrp7OOl68f2LIJH_oddZo/s860/photo_2024-03-20_14-08-32.jpg

ទោះជាយ៉ាងណា ការកាត់ក្តីដែលរំពឹងថានឹងដំណើរការរហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២៤នេះ ដែលវាគឺជាផ្នែកនៃយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយដែលមេដឹកនាំបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានសន្យាអស់រយៈពេលជាច្រើនឆ្នាំដើម្បីលុបបំបាត់អំពើពុករលួយទូទាំងប្រទេស ទោះបីជាទទួលបានលទ្ធផលជាក់ស្តែងតិចតួចក្តី។

គួរបញ្ជាក់ថា ប្រទេសវៀតណាមបានចាប់ផ្តើមការបង្រ្កាបអំពើពុករលួយយ៉ាងទូលំទូលាយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងមន្ត្រីពុករលួយ និងតួរលេខធុរកិច្ចជាន់ខ្ពស់ក្នុងចំណោមមនុស្ស ៤,៤០០ នាក់ដែលត្រូវបានចោទប្រកាន់ក្នុងជាង ១,៧០០ ករណីចាប់តាំងពីឆ្នាំ ២០២១ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkpd9hJx0LSQShh-uBze4lSB2PzUoSG4SSUwUan7RadBcvhMpQn-52xpr-cM2VDMXsgEX4l0kidg0jwn9ukeMs56mOEECFOxgGzwgXplpUOIvWdCQ7Db87eng2itZeZRuzVQelc3o_As4MnwoD_k6deat8EssAyaK16UrsZXp5DGfrtXIJofXKrVXJpZ8/s860/photo_2024-03-20_14-08-33.jpg

ទីក្រុងយូកូហាម៉ាគ្រោងហាមឃាត់ការ ជ.ក់បា.រី នៅទីសាធារណៈ

0

ប្រទេសជប៉ុន ៖ សារព័ត៌មានជប៉ុនបានរាយការណ៍ពីទីក្រុងតូក្យូ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ថា អាជ្ញាធរទីក្រុងយូកូហាម៉ា (Yokohama) ដែលស្ថិតនៅក្បែរទីក្រុងតូក្យូ បានស្នើឱ្យចេញបម្រាមហាមពលរដ្ឋទាំងអស់ ជ.ក់បា.រី នៅទីកន្លែងសាធារណៈ សរុបចំនួន២.៧០០កន្លែង រួមទាំងតំបន់ទេសចរណ៍ពេញនិយមផងដែរ ។ រីឯអ្នកល្មើសនឹងបម្រាមនេះ នឹងត្រូវបានពិន័យជាប្រាក់ចំនួន៥ម៉ឺនយ៉េន (ឬស្មើប្រមាណ៣៤៣ដុល្លារអាមេរិក) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJciD4kTGKoXE5jfaL3-_rYiQuw-JaMRg0HTZLdz0LttnAUddiV2c-b4KjrvpgRXquhD2Minwzf2crVBT-ttMDiGrSHJKnRlX7mcRk49aLUdVGYH-TscKHCRPBev4sBnUoioebHV37Oh2inYDbPeQ5gPeh3DBiemIPtfghEadOTE2bOh1axmpCZJmX-xQ/s738/kanagawa-smoking-in-yokohama-220945.jpg

ការស្នើឱ្យចេញបម្រាមហាមជក់បារីនៅទីសាធារណៈនេះ ត្រូវបានស្នើឡើងក្នុងកិច្ចប្រជុំសាលាក្រុង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កន្លងមក ព្រមទាំងការធ្វើវិសោធនកម្មច្បាប់ផងដែរ ដើម្បីកំណត់ថា ការជក់បារី គឺជាទង្វើហាមឃាត់នៅទីសាធារណៈក្នុងទីក្រុងយូកូហាម៉ា ព្រមទាំងសួនសាធារណៈយ៉ាម៉ាឈិតាក់ និងសួនសាធារណៈហាប័រវីវ ដែលជាតំបន់ទេសចរណ៍ដ៏សំខាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpw3g-lKaoz_aM0J6nFPQhDZkOnjX15FQL1xxBY0X92_H-x_ISzBQ-xQ40Q2XL5MJmmetVUsONaOO61wmJsflBoBoqfgD-1Wye3X_ZqvfSUwBigQTEVwiY0XnRfBXHmZSII5KholgBWdERrZfvVTiN_LIZfUxH60F6Ui0CN7W52LSvArrrNdsivkxA0qQ/s1254/n-smoking-a-20170326.jpg

ក្រៅពីនេះ អាជ្ញាធរទីក្រុងយូកូហាម៉ា មានគម្រោងចងក្រងនូវមតិយោបល់របស់សាធារណជនក្នុងរយៈពេលប្រមាណ១ខែ (គឺនៅខែមេសា ឆ្នាំ២០២៤) មុននឹងបញ្ជូនសេចក្តីព្រាងច្បាប់ ដើម្បីធ្វើវិសោធនកម្មច្បាប់ដែលពាក់ព័ន្ធ នៅខែកញ្ញា ឆ្នាំ២០២៤ ។ អាជ្ញាធរទីក្រុងយូកូហាម៉ា មានគោលដៅអនុវត្តបម្រាមការជក់បារីនេះ នៅខែមេសា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijqWtLtXFa_KAQ3VbrQOhXDLR5tCqP-8kc4oeIDgwqqAmoBgzAdyxSZGkeXnL6YDKx1YnoICtjhq_6R18RH35c1cXziO1_URbNeA7nDgHkRTsA8EEXckF-Ur37wL8UXf8YGCfer1EvzFlfhvsm8zRfU_JZuJkZuhf-SLj0ElFTqlNkKC2qfc-7W4rK_so/s800/kanagawa-smoking-in-yokohama-220946.jpg

នាពេលមុននេះ គឺចាប់ពីខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣ ទីក្រុងយូកូហាម៉ា បានសាកល្បងហាមពលរដ្ឋជក់បារីនៅសួនសាធារណៈ ចំនួន៥កន្លែង និងបានស្ទង់មតិការយល់ឃើញរបស់ពលរដ្ឋ ចំនួនជាង២.០០០នាក់ ។ រីឯលទ្ធផលការស្ទង់មតិបង្ហាញថា ការហាមជក់បារីនៅទីសាធារណៈទទួលបានសហការ និងគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋទូទៅ ។ លើសពីនេះ ពលរដ្ឋភាគច្រើនចង់ឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាផលប៉ះពាល់សុខភាព ដែលបណ្តាលមកពីផ្សែងបារីសម្រាប់អ្នកមិនជក់បារី ៕

ច្បាប់នៅថៃ! លួចបើកមើលទូរស័ព្ទអ្នកដទៃនឹងជាប់ ពន្ធ.នា.គារ និងពិន័យជាប្រាក់

0

ប្រទេសថៃ ៖ ការិយាល័យស៊ើបអង្កេតកណ្តាលរបស់ប្រទេសថៃ (Central Investigation Bureau) បានជូនដំណឹងទៅកាន់ពលរដ្ឋថា ការលួចបើកមើលទូរស័ព្ទរបស់អ្នកដទៃ ឬចូលប្រើប្រាស់បណ្តាញសង្គមអ្នកដទៃ ឬលួច Hack ចូលប្រើប្រាស់ទិន្នន័យអ្នកដទៃដោយខុសច្បាប់ ដែលគេចាត់ទុកថា វាជាកន្លែងផ្ទុកទិន្នន័យផ្ទាល់ខ្លួននោះ នឹងមានទោសតាមមាត្រា៥ ក្នុងច្បាប់ប្រទេសថៃ គឺនឹងជាប់ ពន្ធ.នា.គារ មិនលើសពី៦ខែ ឬត្រូវបានពិន័យជាប្រាក់មិនលើសពី១ម៉ឺនបាត ឬទាំងជាប់ ពន្ធ.នា.គារ និងពិន័យជាប្រាក់ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ។

លើសពីនេះ ប្រសិនបើលួចចូលប្រើប្រាស់ទិន្នន័យក្នុងទូរស័ព្ទរបស់អ្នកដទៃ ដែលគេបានដាក់លេខសម្ងាត់រួចហើយ គឺចាត់ទុកថា បានប្រព្រឹត្តខុសច្បាប់តាមមាត្រា៧ ក្នុងច្បាប់ប្រទេសថៃ គឺនឹងជាប់ពន្ធនាគារមិនលើសពី២ឆ្នាំ ឬត្រូវបានពិន័យជាប្រាក់មិនលើសពី៤ម៉ឺនបាត ឬទាំងជាប់ពន្ធនាគារ និងពិន័យជាប្រាក់ផងដែរ ។

លើសពីនេះ បើប្រព្រឹត្តទង្វើណាមួយដែលបង្កការខូចខាតដល់ម្ចាស់ទូរស័ព្ទ ឬម្ចាស់ទិន្នន័យ ដូចជា ៖ ធ្វើឱ្យខូចដល់កេរ្តិ៍ឈ្មោះ ឬប្រើប្រាស់ទិន្នន័យរបស់អ្នកដទៃយកទៅបោកប្រាស់មនុស្សផ្សេងទៀត គឺចាត់ទុកថា វាជាទង្វើរំលោភសិទ្ធិរបស់អ្នកដទៃដោយខុសច្បាប់ ។ បើយោងតាមច្បាប់រដ្ឋប្បវេណី និងពាណិជ្ជកម្មរបស់ប្រទេសថៃ មាត្រា៤២០ ចែងថា បើជនរងគ្រោះបានទទួលរងការខូចខាត គឺជនរងគ្រោះមានសិទ្ធិទទួលបានសំណងពីជនល្មើស ៕https://www.capitalfm.co.ke/lifestyle/files/2015/12/Snooping.jpg

បារាំងបានដាក់បង្ហាញកាបូបស្រាលបំផុតក្នុងលោកដែលមានទម្ងន់ត្រឹមតែ ៣៧ ក្រាមប៉ុណ្ណោះ

0

បរទេស៖ ម៉ាកយីហោម៉ូដបារាំង Coperni បានដាក់បង្ហាញកាបូបស្រាលបំផុតក្នុងពិភពលោកដែលមានទម្ងន់ត្រឹមតែ ៣៧ ក្រាមប៉ុណ្ណោះ និងផលិតពីខ្យល់ Airgel ៩៩% អាចទប់ទល់នឹងទម្ងន់ រួមទាំងអាកាសធាតុក្តៅបានទៀតផង។
បើយោងតាមគេហទំព័រ Audience Central ដែលបានចុះផ្សាយកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ថាម៉ាកយីហោម៉ូដបារាំង Coperni បានដាក់បង្ហាញកាបូបយួរដៃថ្មីមួយ ដែលលក្ខណពិសេសរបសវាគឺជាកាបូបស្រាលបំផុតក្នុងលោក ជាមួយនឹងទម្ងន់ត្រឹមតែ ៣៧ ក្រាមនិងជាប់ធន់បំផុត។https://neuvonantaja.puutarhat.app/wp-content/uploads/2024/03/Borsa-di-aria.jpg

កាបូបនេះមានឈ្មោះថា “Air Swipe” ផលិតពីសម្ភារៈ Silica airgel ដែលជាវត្ថុធាតុខ្យល់រឹងស្រាលបំផុតនៅលើពិភពលោក និងមានពន្លឺខ្លាំង ដោយវាមានកម្ពស់ ២៧ សង់ទីម៉ែត្រ ប្រវែង ១៦ សង់ទីម៉ែត្រ និងកម្រាស់ ៦ សង់ទីម៉ែត្រ។ កាបូប Air Swipe ត្រូវបានបង្កើតឡើងដោយខ្យល់ ៩៩% និងកញ្ចក់ ១% ហើយត្រូវបានផលិតនៅក្នុងផ្សិតដែកអ៊ីណុកតាមរយៈដំណើរការស្ងួតពិសេស។ វាប្រើសីតុណ្ហភាព និងសម្ពាធជាក់លាក់មួយ ដើម្បីប្រែក្លាយរាវទៅជាកែវ។

ក្រុមហ៊ុនក៏បានបញ្ជាក់ដែរថា ទោះជាកាបូបនោះមានទម្ងន់ស្រាលក៏ដោយ ប៉ុន្តែវាជាកាបូបដែលប្រើបានយូរ ដោយសារតែវាអាចទប់ទល់នឹងសម្ពាធរហូតដល់ ៤,០០០ ដងនៃទម្ងន់របស់ថង់ រួមទាំងធន់នឹងកំដៅរហូតដល់ ១,២០០ អង្សាសេ។ ដូច្នេះសម្រាប់អ្នកដែលចាប់អារម្មណ៍ កាបូបនេះអាចទិញបានក្នុងតម្លៃ ៧៦០ ដុល្លារអាមេរិក។https://images.lifestyleasia.com/wp-content/uploads/sites/2/2024/03/05120754/coperni-the-air-swipe-bag-info-hero-1600x900.jpg

គួរបញ្ជាក់ដែរថា ម៉ាកយីហោម៉ូដបារាំង Coperni តែងតែបង្កើតកាបូប Swipe ដ៏ពេញនិយមរបស់ខ្លួនជារៀងរាល់ឆ្នាំ ដោយមានការរចនាប្លែកៗ និងគួរឱ្យចាប់អារម្មណ៍បំផុត។ កាលពីឆ្នាំមុន ក្រុមហ៊ុននេះបានបង្កើតកាបូបដៃ “អាចម៍ផ្កាយ” ដោយមានកំណត់ដែលឆ្លាក់ចេញពីអាចម៍ផ្កាយធ្លាក់មកលើផែនដីរាប់ពាន់ឆ្នាំមុន។ ដូច្នេះបច្ចុប្បន្ន ម៉ាកយីហោបារាំងបានកំពុងចាប់ដៃគូជាមួយអ្នកស្រាវជ្រាវជនជាតិក្រិច និងវិចិត្រកររូបភាព Ioannis Michaloudis ដើម្បីបង្កើតកាបូបសម្រាប់គម្រោងថ្មីបន្តបន្ទាប់ទៀត៕

ចំប៉ីខ្មៅ វា.យបកទៅ ព្រះកាយច័ន្ទ វិញថែមទាំងជូនពរយ៉ាងពីរោះប្រសិននាងចូលវិស័យបវរកញ្ញាម្តងទៀត

0

ដំណឹងដែល ព្រះកាយច័ន្ទ ថាប្រសិនបើនាងវិលចូលប្រកួតបវរកញ្ញាវិញទោះវាយនាងឱ្យស្លា.ប់ កាត់ក្បា.លចោលក៏នាងមិនលាលែងតំណែងនេះ ចំប៉ីខ្មៅ ដែលជាដៃគូមានរឿងចម្រូងចម្រាសជាមួយគ្នាបានវាយបកវិញថាទោះបី ព្រះកាយច័ន្ទ មកវិញក៏មិនប្រាកដបានមកុដដែរ។ ទន្ទឹមនឹងនេះ ចំប៉ីខ្មៅ បានជូនពរយ៉ាងពីរោះទៅកាន់អតីត Miss Grand ភ្នំពេញ សូមឱ្យទទួលជោគជ័យជា first runner up ទើបអត់លាលែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwVytf3H1PiFmhe4PGptEeLBB-UkdfnTRDbodQIMAIJlAcCiTkQi1cqv6iAqeWy2jOqGPn3x_j4nI2_orw17WiVjGA-Y-nidbc1P2KewmrDyoQfdO6W4BMMqxTGCbY_vlCMe4xub_D2A4okq-FLPDL7mj6qINTZhqobwThAvQWBx1t_DA_U2GH5JOIJPg/s2048/image_2024-03-16_15-34-21.png

កាលពីកន្លងមកនេះ ព្រះកាយច័ន្ទ បាននិយាយប្រាប់ឱ្យអ្នកគាំទ្រ Record ការ live ទុកធ្វើជាសាក្សីនៅថ្ងៃណាមួយដែលនាងសម្រេចចិត្តត្រលប់មកចូលវិស័យបវរកញ្ញាវិញវៃនាងទាល់តែងាប់ កាត់ក្បាលចោល ក៏នាងមិនចោលមិនលាលែងតំណែងបោះបង់ការប្រកួតចោលដែរ នាងតស៊ូរហូតដល់ចប់ដើម្បីឱ្យអ្នកគាំទ្រដឹងពីសមត្ថភាព ការខិតខំប្រឹងប្រែងរបស់ខ្លួន។ ប៉ុន្តែពេលនេះនាងមិនអាចប្រាប់អ្នកគាំទ្រថាចូលដែរឬអត់នោះទេ។ ព្រះកាយច័ន្ទ ក៏បានបង្ហើបកម្មវិធីចំនួន២ មួយគឺឈានទៅប្រកួតនៅលើឆាកអន្តរជាតិតែម្តង ហើយកម្មវិធីប្រកួតមួយទៀតគឺត្រូវមានការប្រកួតថ្នាក់ជាតិជាមុនសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU84chEJicdzNZlfkEX8XnLC2JZSRT9R2B7dPXYTkMlsW0zopcpqgOu94cPKT86aVxebt6cGRezJmL3sMBNfeyF4fuqrlPUIbUoqW6UTMO5wsV6SMuf2Ec5NNBhacvDC5GXS7TRQiNDYrDsof0Y5mdyiCyvHwHGmBGKawBlnqFH7YcjZUQoLHy7c5iIRQ/s2048/image_2024-03-19_16-41-08%20(2).png

បន្ទាប់ពីដំណឹងនេះបានសាយភាពពេញបណ្តាញសង្គម ចំប៉ីខ្មៅ ដែលជាដៃគូចាស់មានរឿងចម្រូងចម្រាសជាមួយ ព្រះកាយច័ន្ទ បានលើកឡើងនៅថ្ងៃទី១៧ មីនា ដែរថា «មកវិញ ក៏មិនប្រាកដថា បានមកុដដែរ queen I love you សូមឱ្យទទួលជោគជ័យជា first runner up ណាទើបអត់លាលែង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8CWrcpv26rf005MWiHzy1ugenAl3DlAZTQtZTGd_UoSw3ZrzyTrl9L8UlF-hptKGYDNlo4kF-h8jDSAI6uopDf21yNp_EInvwyOJPVqahF1HTjYMGolSXTRgOnWJGTR7q4f7b2S2giago6DS08tbqq73wD_i-JyGa9djjOvwVUTq-KLZngzKfhsVLiKs/s1440/image_2024-03-16_15-34-22%20(2).png

គួរបញ្ជាក់ថា កាលពីចុងខែកុម្ភៈ ព្រះកាយច័ន្ទ និង ចំប៉ីខ្មៅ ផ្ទុះរឿងរ៉ាវចម្រូងចម្រាសជាមួយគ្នាយ៉ាងខ្លាំងរហូតឈានដល់ការប្រើសម្តីធ្ង.ន់ៗដាក់គ្នា។ រឿងនេះបានកើតចេញពីការមិនគាំទ្រ និងផ្លែ.ផ្កាពាក្យសម្តីមិនមែនជាជនជាតិខ្មែរ ខណៈចំប៉ីខ្មៅ បានទម្លាយសំឡេង ព្រះកាយច័ន្ទ និយាយដាក់ចំប៉ីខ្មៅ ថាជា «ក្មេងនរ.ក អបលក្ខណ៍» ខណៈ ចំប៉ីខ្មៅ បោះសម្តីថា «នេះមែនសំឡេងពិតៗរបស់ idol អ្នកណា»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZngvhNp66bcl4Ah7nqs1L1xWMCO9r7NgCgDK4GLdtPAS_BsjD8YFVdW0nWJ8ZHuKtU1qQQb9Cg9C3zTpw_d2C8uc-_ZKntksGPsbky68gUVQF5YV6qBTYcRtjnwss2xx_OgW5daao2CYKZ4izNlKgh9gOXwAwKVHzGiyWa9N7FNTbGn9UyAPB1b-qRg8/s2048/image_2024-03-19_16-41-08.png

រឿន ណាត ហ៊ាននិយាយចំៗបែបនេះក្រោយអ្នកនាង ស្រីអូន និយាយថាមិនយកគ្រួសារជាធំ

0

ទន្ទឹមនឹងការលើកឡើងរបស់អ្នកនាង ស្រីអូន មិនយកគ្រួសារជាធំ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិភ្លូកទឹកភ្លូកដី។ ជាមួយគ្នានេះកញ្ញា រឿន ណាត បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ក៏បានលើកឡើងថាសម្រាប់រូបនាងគ្មានប្រយោជន៍នោះទេបើទទួលបានពិភពលោកទាំងមូលហើយបាត់បង់គ្រួសាររបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTdaeRFLJzNNCH78wA89Pp3WiKLm2AtdshTFMQGkECVQ5EWskLTqaPV8syDluWSUigBO7pGmjEPRweyth3-CLRun1ZjbfPmQcVE8xxa_fpC_yHIMTALuqHsUPVXtOD_k4QePDvhxdtJsGH-pSCctrkvO3zWh81LhBuINTYeGKfu1C6TKGQco8vgdEXMRo/s2048/image_2024-03-04_15-40-59.png

នៅលើបណ្តាញសង្គមរបស់ រឿន ណាត បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានចែករំលែកការលើកឡើងរបស់អ្នកនាង ស្រីអូន ជុំវិញការនិយាយមិនជ្រើសយកគ្រួសារជាធំដោយភ្ជាប់ជាមួយខ្លឹមសារថា «ខ្ញុំសួរខ្លួនឯងតើវាមានប្រយោជន៍អ្វី បើខ្ញុំទទួលបានពិភពលោកទាំងមូលហើយបាត់បង់គ្រួសាររបស់ខ្ញុំ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqZQgh0E3QD33aKxHgFBa6lDczIfU0ShGOlbIWktre-4z2kQQSN93mtw56RuxiamSWzSo2DL1NJ25Ipz_BJZGSG8f5eZota5V7EYNbi6AFMnkzf2XkMyABGxAlNv1qRyPDkFYU52h40IQK65NDl_4YUc23zn0bSUuz0uLd9SYeo8iWCgmCM5fbsv1aFRU/s2048/image_2024-03-18_10-43-11%20(2).png

បវរកញ្ញារូបនេះបានលើកឡើងទៀតថា «បើអ្នកមានទំនាក់ទំនងល្អនៅក្នុងគ្រួសារ គ្រប់ទំនាក់ទំនងរបស់អ្នកដទៃនិងសង្គមខាងក្រៅកាន់តែងាយស្រួល»។ រឿន ណាត បានបន្ថែមក្នុងខម្មិនថា «ក្រៅពីធ្វើជាមនុស្សល្អនៅក្នុងគ្រួសារនិងសង្គមគោលការណ៍ជីវិតដ៏សំខាន់បំផុតរបស់ខ្ញុំគឺធ្វើជាភរិយាដ៏ល្អរបស់មនុស្សម្នាក់នោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSKiY8ZfqFwU1eblKe4FlMRSGLnWxmQC1wgrdCDdH4EruiEb0JJCe2pxcsq7BBcT-n_0f3umu7TJuG_x6ub9wNniAtE8rZw-7QX14mn6-c066B_3_VOQw4ECCHeLHq64WNr45ZaPrcHO12BD7FN6WIOHeMM1hSrkS9BI_jeibNwE8gGbOUxkGkgZtbzKY/s1800/image_2024-03-04_15-41-03.png

ងាកទៅកាន់ តារាសម្តែងជើងចាស់លោក សាវិន ហ្វីលីព វិញក៏បានលើកឡើងនៅលើបណ្តាញសង្គមដែរថា «ខ្ញុំតែងឱ្យតម្លៃនិងគិតដល់ក្រុមគ្រួសាររបស់ខ្ញុំមុនគេ វាជាផ្នែកមួយដ៏សំខាន់នៃជីវិតខ្ញុំ»។
គួរបញ្ជាក់ថា កញ្ញា រឿន ណាត ត្រៀមបង្ហាញស្នាដៃថ្មីជាមួយលោក លាវ វេងហួរ Mister Friendship International 2023 ក្នុងរឿងប្រភេទហ្សូមប៊ី របស់ផលិតកម្មសាស្រ្តាហ្វៀម។ គ្រាន់តែបញ្ចេញតែចំណងជើង និងរូបភាពក្រៅឆាកបន្តិចប៉ុណ្ណោះភាពយន្តខ្មែរមួយនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន៕