ជាការពិតណាស់ ឪពុកម្តាយគ្រប់រូបសុទ្ធតែចង់ឱ្យកូនៗរបស់ពួកគេធំលូតលាស់លឿន មានរាងកាយរឹងមាំ និងមានសុខភាពល្អ ប៉ុន្តែមិនដឹងថាលំហាត់ប្រាណណាខ្លះដែលអាចជួយពង្រឹងប្រព័ន្ធគ្រោងឆ្អឹង និងបង្កើនកម្ពស់សម្រាប់កុមារឱ្យបានលឿននោះទេ។ ដូច្នេះដើម្បីជួយកុមារឱ្យធំលូតលាស់បានលឿន KBN News នឹងប្រាប់ពីលំហាត់ប្រាណចំនួន ៤ ដូចខាងក្រោម៖

១.ការជិះស្គី៖ ដើម្បីពង្រឹងឆ្អឹង កុមារត្រូវផ្តោតលើការធ្វើលំហាត់ប្រាណទម្ងន់ ដូចជាជិះស្គីជាដើម។ លំហាត់ប្រាណនេះតម្រូវឱ្យកុមារទ្រទម្ងន់ខ្លួនដោយភាគច្រើននៃសន្លាក់សំខាន់ៗដូចជា ត្រគាក ជើង ស្មា…ដែលធ្វើឱ្យគ្រោងឆ្អឹងរបស់កុមារត្រូវបានពង្រឹង។https://cdn.britannica.com/44/95244-004-710744CC.jpg

២.ត្រូវធ្វើលំហាត់ប្រាណ ១ ម៉ោងក្នុងមួយថ្ងៃ៖ ជាទូទៅក្មេងដែលមានអាយុពី ៦ ទៅ ១៧ ឆ្នាំត្រូវហាត់ប្រាណយ៉ាងហោចណាស់មួយម៉ោងក្នុងមួយថ្ងៃ។ នេះជាវិធីជួយកុមារឱ្យគេងលក់ស្រួល ដុតបំផ្លាញថាមពល និងបង្កើតជំនាញគិតកាន់តែប្រសើរ។ ការធ្វើលំហាត់ប្រាណចំពោះកុមារត្រូវបំពេញតាមលក្ខណៈវិនិច្ឆ័យដើម្បីជួយបង្កើនការដកដង្ហើម និងចង្វាក់បេះដូង ក៏ដូចជាការដើរនៅលើម៉ាស៊ីនហាត់ប្រាណ ឬនៅខាងក្រៅអាចសមនឹងលក្ខណៈវិនិច្ឆ័យនេះ។https://parklandhealthplan.com/media/5flnjxoq/shutterstock_1289864596.jpg?center=0.618895658060149,0.3868092875488669&mode=crop&width=576&height=506

៣.ការហាត់យូហ្គា៖ យូហ្គា គឺជាលំហាត់ប្រាណទូលំទូលាយដែលជួយពង្រីករាងកាយទាំងមូល និងជំរុញសកម្មភាពសាច់ដុំ។ ដូច្នេះកុមារដែលហាត់យូហ្គាជាប្រចាំអាចបង្កើនកម្ពស់ និងសុខភាពទូទៅរបស់ពួកគេ។https://i1.wp.com/www.psaoc.org/wp-content/uploads/2018/02/kids-yoga.jpg?fit=800%2C533&ssl=1

៤.ការលោតខ្សែពួរ៖ ការលោតខ្សែពួរគឺជាលំហាត់ប្រាណដែលជួយបង្កើនការស៊ូទ្រាំដៃ ជំរុញសាច់ដុំ និងគាំទ្រការកែតម្រូវឆ្អឹងខ្នង។ លំហាត់ប្រាណនេះក៏ជួយពង្រឹងរាងកាយ និងបង្កើនកម្ពស់សម្រាប់កុមារឱ្យលូតលាស់បានលឿនផងដែរ។https://www.verywellfamily.com/thmb/bQF7ZVUEoKbFj7DhmaipTj39Y3E=/1500x0/filters:no_upscale():max_bytes(150000):strip_icc()/summer-camp-is-full-of-fun-and-friendship-481510131-57d2eb743df78c5833443021.jpg

ហេតុនេះហើយ ការហាត់ប្រាណជំរុញឱ្យរាងកាយបញ្ចេញសារធាតុគីមីដែលរាងកាយប្រើសម្រាប់ថាមពល។ សកម្មភាពរាងកាយអាចជំរុញរាងកាយរបស់កុមារ បញ្ចេញថាមពល អភិវឌ្ឍខួរក្បាល និងបង្កើនការផ្តោតអារម្មណ៍។ លើសពីនេះ លំហាត់ប្រាណខ្លះក៏អាចជួយពង្រីកឆ្អឹង និងសាច់ដុំ ជួយឱ្យកុមារមានកម្ពស់ប្រសើរឡើង៕