Home ព័ត៌មានអន្តរជាតិ បារាំងបានដាក់បង្ហាញកាបូបស្រាលបំផុតក្នុងលោកដែលមានទម្ងន់ត្រឹមតែ ៣៧ ក្រាមប៉ុណ្ណោះ

បារាំងបានដាក់បង្ហាញកាបូបស្រាលបំផុតក្នុងលោកដែលមានទម្ងន់ត្រឹមតែ ៣៧ ក្រាមប៉ុណ្ណោះ

253
0

បរទេស៖ ម៉ាកយីហោម៉ូដបារាំង Coperni បានដាក់បង្ហាញកាបូបស្រាលបំផុតក្នុងពិភពលោកដែលមានទម្ងន់ត្រឹមតែ ៣៧ ក្រាមប៉ុណ្ណោះ និងផលិតពីខ្យល់ Airgel ៩៩% អាចទប់ទល់នឹងទម្ងន់ រួមទាំងអាកាសធាតុក្តៅបានទៀតផង។
បើយោងតាមគេហទំព័រ Audience Central ដែលបានចុះផ្សាយកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ថាម៉ាកយីហោម៉ូដបារាំង Coperni បានដាក់បង្ហាញកាបូបយួរដៃថ្មីមួយ ដែលលក្ខណពិសេសរបសវាគឺជាកាបូបស្រាលបំផុតក្នុងលោក ជាមួយនឹងទម្ងន់ត្រឹមតែ ៣៧ ក្រាមនិងជាប់ធន់បំផុត។https://neuvonantaja.puutarhat.app/wp-content/uploads/2024/03/Borsa-di-aria.jpg

កាបូបនេះមានឈ្មោះថា “Air Swipe” ផលិតពីសម្ភារៈ Silica airgel ដែលជាវត្ថុធាតុខ្យល់រឹងស្រាលបំផុតនៅលើពិភពលោក និងមានពន្លឺខ្លាំង ដោយវាមានកម្ពស់ ២៧ សង់ទីម៉ែត្រ ប្រវែង ១៦ សង់ទីម៉ែត្រ និងកម្រាស់ ៦ សង់ទីម៉ែត្រ។ កាបូប Air Swipe ត្រូវបានបង្កើតឡើងដោយខ្យល់ ៩៩% និងកញ្ចក់ ១% ហើយត្រូវបានផលិតនៅក្នុងផ្សិតដែកអ៊ីណុកតាមរយៈដំណើរការស្ងួតពិសេស។ វាប្រើសីតុណ្ហភាព និងសម្ពាធជាក់លាក់មួយ ដើម្បីប្រែក្លាយរាវទៅជាកែវ។

ក្រុមហ៊ុនក៏បានបញ្ជាក់ដែរថា ទោះជាកាបូបនោះមានទម្ងន់ស្រាលក៏ដោយ ប៉ុន្តែវាជាកាបូបដែលប្រើបានយូរ ដោយសារតែវាអាចទប់ទល់នឹងសម្ពាធរហូតដល់ ៤,០០០ ដងនៃទម្ងន់របស់ថង់ រួមទាំងធន់នឹងកំដៅរហូតដល់ ១,២០០ អង្សាសេ។ ដូច្នេះសម្រាប់អ្នកដែលចាប់អារម្មណ៍ កាបូបនេះអាចទិញបានក្នុងតម្លៃ ៧៦០ ដុល្លារអាមេរិក។https://images.lifestyleasia.com/wp-content/uploads/sites/2/2024/03/05120754/coperni-the-air-swipe-bag-info-hero-1600x900.jpg

គួរបញ្ជាក់ដែរថា ម៉ាកយីហោម៉ូដបារាំង Coperni តែងតែបង្កើតកាបូប Swipe ដ៏ពេញនិយមរបស់ខ្លួនជារៀងរាល់ឆ្នាំ ដោយមានការរចនាប្លែកៗ និងគួរឱ្យចាប់អារម្មណ៍បំផុត។ កាលពីឆ្នាំមុន ក្រុមហ៊ុននេះបានបង្កើតកាបូបដៃ “អាចម៍ផ្កាយ” ដោយមានកំណត់ដែលឆ្លាក់ចេញពីអាចម៍ផ្កាយធ្លាក់មកលើផែនដីរាប់ពាន់ឆ្នាំមុន។ ដូច្នេះបច្ចុប្បន្ន ម៉ាកយីហោបារាំងបានកំពុងចាប់ដៃគូជាមួយអ្នកស្រាវជ្រាវជនជាតិក្រិច និងវិចិត្រកររូបភាព Ioannis Michaloudis ដើម្បីបង្កើតកាបូបសម្រាប់គម្រោងថ្មីបន្តបន្ទាប់ទៀត៕