Home ព័ត៌មានជាតិ ទីបំផុតពាក្យ «សៀមរាប» ជាភាសាខ្មែរនៅលើបណ្តាញសង្គមទិកតុកវិលត្រលប់មកវិញហើយ

ទីបំផុតពាក្យ «សៀមរាប» ជាភាសាខ្មែរនៅលើបណ្តាញសង្គមទិកតុកវិលត្រលប់មកវិញហើយ

107
0

ថ្មីៗនេះអ្នកលេងបណ្តាញសង្គមកម្ពុជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីពាក្យ ខេត្តសៀមរាប និង សៀមរាប ជាភាសាខ្មែរនៅលើបណ្តាញសង្គមទិកតុក(TikTok ) ស្វែងរកពាក្យគន្លឹះនេះលែងឃើញ។ ក្រោយពីមានការទាមទារពីសំណាក់អ្នកលេងបណ្តាញសង្គមពេលនេះពាក្យទាំងនេះស្វែងរកឃើញវិញហើយនៅលើបណ្តាញសង្គមមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioBf2LOGXaWD9esKm5GH1QF6VyRLUujg-wGi2f85Y9ow810Ayb4cII6qYJJ7n1HWADPyOhsEN1WvB2t0xGwxGwHaLXi3k9L_Y04aN11v1Pwo4msEjG7XopqQXdsHSmdfURHQGQsafFSbL0nb9SBy9cZCfgXStgghtr2T_8BAMA2LVD5BJ5oRxfEjev53o/s1440/download.jpg

កាលពីរាត្រីថ្ងៃទី១៨ មីនា អ្នកប្រើប្រាស់បណ្តាញសង្គមផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីពាក្យ ខេត្តសៀមរាប និង សៀមរាប ជាខេមរៈភាសា ស្វែងរកលែងឃើញនៅលើបណ្តាញសង្គមទិកតុកត្រូវក្រុមហ៊ុនបិទចោលដោយបញ្ជាក់ថាពាក្យនេះខុសគោលការណ៍ក្រុមហ៊ុនជាប់ទាក់ទងនឹងអាកប្បកិរិយាការស្អប់ខ្ពើម ហើយក្រុមហ៊ុនត្រូវការការពារសហគមន៍ពីការរីករាលដាលទង្វើស្អប់ខ្ពើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgohyphenhyphen7BUdXtns-OuprmgN1tRpzSFQr742LOKXH2q5Z0Z064EmpW4yCWYwlXJIRBqJFJK5E1PnX7Csl9xKOLCNKj2KnXiRdUgOgNPJGVhoCsasGhP8DSSu7oDW7_bDKt-jOGwqYz_J7U-6iHymLKj4tp5FSv4cg4BrgkXWiVObSzQ0kuNPLvoYkZGTf2XaU/s1509/image_2024-03-20_09-22-15.png

រឿងរ៉ាវដ៏ក្តៅគគុកនេះដែរ ពលរដ្ឋប្រើបណ្តាញសង្គមកម្ពុជាសង្ស័យថាជាទង្វើរបស់ប្រទេសជិតខាងដែលតែងតែច្រណែនមកលើកម្ពុជាមិនចេះចប់ អស់ពីមួយរឿងចូលមួយរឿង។ ជាមួយគ្នានេះពលរដ្ឋកម្ពុជាស្នើសុំរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធជួយសង្គ្រោះ Keywords ខេត្តសៀមរាប ដើម្បីឱ្យបានប្រើប្រាស់វិញផង ការដែលពាក្យខ្មែរត្រូវក្រុមហ៊ុនបិទដូចនេះប្រៀបដូចជាមិនឱ្យតម្លៃអក្សរសាស្រ្តខ្មែរយើងដែលអាចមានជនខិលខូចប្រើល្បិចពីលើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP7kYVPqy1GomWf6fIge3guTaDKnfo5qb4FQUPPDMooyq_swaKOpdZtaP8Y9E0P39-_abubpBHCq3bFXm-H61a_BhYTq3PIB713b6NEG1pE6rrIwMQDCajS4Y3I33UBHkTqFYYH11mkkwcIc5-HIk9nZYApZ4QJLiAsw5-dntOYTonJoIfVhvRg38otDU/s1200/Ta-Som-temple-part-of-the-Angkor-complex-at-Siem-Reap-Cambodia-1200x853.jpg

បន្ទាប់ពីរឿងរ៉ាវនេះផ្ទុះកក្រើកទីបំផុតពាក្យ ខេត្តសៀមរាប និង សៀមរាប ជាភាសាខ្មែរបានវិលត្រលប់មកវិញហើយកាលពីយប់ថ្ងៃទី១៩ ខែមីនា ក្រោយពីមានការតវ៉ាពីសំណាក់អ្នកលេងបណ្តាញសង្គមដោយបញ្ជាក់ទៅកាន់ក្រុមហ៊ុននេះថាជាពាក្យខេត្តរបស់ខ្មែរ។

គួរបញ្ជាក់ថា ខេត្តសៀមរាប គឺស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជាហើយសព្វថ្ងៃខេត្តនេះត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាខេត្តតាំងនៅនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញជាតំបន់ទេសចរណ៍ដ៍សំខាន់របស់ប្រទេសកម្ពុជា។ ក្រៅពីប្រាសាទអង្គរវត្ត ខេត្តនេះមានប្រាសាទបុរាណដទៃទៀតជាច្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNUz3kM-Qo01huJkV0nSKU7E_U299bn5wwBpNXWFwFQwHYCu06pZzuD9Qy0oxsluWIlEgTzKPLgFLfU1BmD3QVajVCbjTcRRKNYcZjFqGLsm3zVX_2SDrgvTkEYUJHEuwpvmtymJIP3YYc4H9qkHo6kNDN-ehT_NB5suQYz-7uVpWtJiRq6DE2wv50KcM/s1500/GettyImages-118152469-54b9449fafd14814aff23565ae557133.jpg

អ្នកប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បានពន្យល់ប្រហាក់ប្រហែលគ្នាថា ពាក្យ សៀម គឺទាក់ទងនឹងជាតិសាសន៍មួយ ដែលបច្ចុប្បន្នបានប្រែឈ្មោះទៅជាថៃ ទៅហើយ។ ឯពាក្យថា រាប គឺមានន័យថា ចាញ់ខ្លបខ្លាច។ នៅក្នុងសតវត្សទី១៥-១៦ មានព្រះមហាក្សត្រខ្មែរមួយអង្គព្រះនាម អង្គចន្ទរាជា បានធ្វើចម្បាំងជាមួយកងទ័ពសៀម ដើម្បីបណ្ដេញឱ្យពួកសៀមចេញពីតំបន់អង្គរ។ ក្នុងការធ្វើសង្គ្រាមកាលណោះ គឺកងទ័ពខ្មែរបានជោគជ័យយ៉ាងធំធេងហើយពាក្យថា សៀមរាប គឺត្រូវបានគេដាក់ឈ្មោះ បន្ទាប់ពីជ័យជម្នះរបស់កងទ័ពខ្មែរលើពួកសៀម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1vl2Ir5rpUWWdLTaYRyJYveXuViv4X1N-swhIik_SutyvRHssdvSXozkn5OXX3KmK2gQaQINfqm-HKe27xCvLYbxYDC2xakOtGk8tDicU4lDao-t3Wj4HhGmZ9MTlJ-evDNlaCS1p6CHmyqe4Mp7LUyr35s8ZImXLGhOafwHM7Xk2RvNreffHD5t-fyo/s1242/image_2024-03-20_09-22-15%20(2).png